وه‌رگێڕانی ماناكانی قورئانی پیرۆز - وەرگێڕاوی خمیری - ناوەندی ڕواد بۆ وەرگێڕان

ژمارەی پەڕە:close

external-link copy
114 : 20

فَتَعَٰلَى ٱللَّهُ ٱلۡمَلِكُ ٱلۡحَقُّۗ وَلَا تَعۡجَلۡ بِٱلۡقُرۡءَانِ مِن قَبۡلِ أَن يُقۡضَىٰٓ إِلَيۡكَ وَحۡيُهُۥۖ وَقُل رَّبِّ زِدۡنِي عِلۡمٗا

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់ ជាស្ដេចដែលមានអំណាចគ្រប់គ្រងយ៉ាងពិតប្រាកដ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំប្រញាប់ប្រញាល់សូត្រគម្ពីរគួរអានមុននឹងគេផ្ដល់(វ៉ាហ៊ី)មកឱ្យអ្នកចប់សព្វគ្រប់ឱ្យសោះ។ ហើយចូរអ្នកពោលថា៖ “បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាបន្ថែមចំណេះដឹងដល់ខ្ញុំផងចុះ”។ info
التفاسير:

external-link copy
115 : 20

وَلَقَدۡ عَهِدۡنَآ إِلَىٰٓ ءَادَمَ مِن قَبۡلُ فَنَسِيَ وَلَمۡ نَجِدۡ لَهُۥ عَزۡمٗا

ហើយជាការពិតណាស់ យើងបានផ្ដាំផ្ញើចំពោះព្យាការីអាហ្ទាំកាលពីមុន តែគេបែរជាភ្លេចទៅវិញ។ ហើយយើងមិនបានឃើញគេមានការប្ដេជ្ញាចិត្ត(ចំពោះពាក្យផ្ដាំផ្ញើនោះឡើយ)។ info
التفاسير:

external-link copy
116 : 20

وَإِذۡ قُلۡنَا لِلۡمَلَٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ أَبَىٰ

ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលយើងបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ចូរពួកអ្នកឱនស៊ូជូតទៅចំពោះអាហ្ទាំ។ ពេលនោះ ពួកគេក៏បានស៊ូជូតទាំងអស់គ្នា លើកលែងតែអ៊ីព្លិសប៉ុណ្ណោះដែលបដិសេធ។ info
التفاسير:

external-link copy
117 : 20

فَقُلۡنَا يَٰٓـَٔادَمُ إِنَّ هَٰذَا عَدُوّٞ لَّكَ وَلِزَوۡجِكَ فَلَا يُخۡرِجَنَّكُمَا مِنَ ٱلۡجَنَّةِ فَتَشۡقَىٰٓ

ហើយយើងបានមានបន្ទូលថា៖ ឱអាហ្ទាំ! ពិតប្រាកដណាស់ នេះគឺជាសត្រូវរបស់អ្នក និងភរិយារបស់អ្នក។ ហេតុនេះ ចូរអ្នកទាំងពីរកុំឱ្យវាធ្វើឲ្យអ្នកទាំងពីរចេញពីឋានសួគ៌ឱ្យសោះដែលជាហេតុធ្វើឱ្យអ្នកទទួលនូវភាពអពមង្គល។ info
التفاسير:

external-link copy
118 : 20

إِنَّ لَكَ أَلَّا تَجُوعَ فِيهَا وَلَا تَعۡرَىٰ

ពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងឋានសួគ៌នេះ គឺគ្មានភាពអត់ឃ្លាននោះទេ ហើយក៏មិនអាក្រាតកាយនោះដែរ។ info
التفاسير:

external-link copy
119 : 20

وَأَنَّكَ لَا تَظۡمَؤُاْ فِيهَا وَلَا تَضۡحَىٰ

ហើយពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងឋានសួគ៌នេះ នឹងមិនស្រេកទឹក ហើយក៏មិនត្រូវកំដៅថ្ងៃនោះឡើយ។ info
التفاسير:

external-link copy
120 : 20

فَوَسۡوَسَ إِلَيۡهِ ٱلشَّيۡطَٰنُ قَالَ يَٰٓـَٔادَمُ هَلۡ أَدُلُّكَ عَلَىٰ شَجَرَةِ ٱلۡخُلۡدِ وَمُلۡكٖ لَّا يَبۡلَىٰ

ក្រោយមក ស្ហៃតនបានញុះញង់គេ(ព្យាការីអាហ្ទាំ) ដោយវានិយាយថា៖ ឱអាហ្ទាំ! តើអ្នកចង់ឱ្យខ្ញុំបង្ហាញអ្នកពីដើមឈើមួយដែលធ្វើឲ្យអ្នកមានជីវិតអមតៈ(ពេលទទួលទានវា) និងមានអំណាចគ្រប់គ្រងដែលគ្មានទីបញ្ចប់ដែរឬទេ? info
التفاسير:

external-link copy
121 : 20

فَأَكَلَا مِنۡهَا فَبَدَتۡ لَهُمَا سَوۡءَٰتُهُمَا وَطَفِقَا يَخۡصِفَانِ عَلَيۡهِمَا مِن وَرَقِ ٱلۡجَنَّةِۚ وَعَصَىٰٓ ءَادَمُ رَبَّهُۥ فَغَوَىٰ

ពេលនោះ គេទាំងពីរក៏បានទទួលទាន(ផ្លែឈើ)អំពីដើមឈើនោះ។ ខណៈនោះ ស្រាប់តែកេរខ្មាសរបស់គេទាំងពីរក៏បានលាតត្រដាងឡើងចំពោះគេទាំងពីរ ហើយគេទាំងពីរក៏បានបេះស្លឹកឈើពីឋានសួគ៌យកមកបិទបាំង(កេរខ្មាសរបស់ខ្លួន)។ ហើយព្យាការីអាហ្ទាំបានប្រព្រឹត្តល្មើសនឹងព្រះជាម្ចាស់របស់គាត់ដោយបានបំពាន(នូវអ្វីដែលទ្រង់ហាមឃាត់)។ info
التفاسير:

external-link copy
122 : 20

ثُمَّ ٱجۡتَبَٰهُ رَبُّهُۥ فَتَابَ عَلَيۡهِ وَهَدَىٰ

ក្រោយមក ព្រះជាម្ចាស់របស់គាត់ក៏បានជ្រើសរើសគាត់ និងបានទទួលយកការសារភាពកំហុសរបស់គាត់ ព្រមទាំងបានចង្អុលបង្ហាញដល់គាត់។ info
التفاسير:

external-link copy
123 : 20

قَالَ ٱهۡبِطَا مِنۡهَا جَمِيعَۢاۖ بَعۡضُكُمۡ لِبَعۡضٍ عَدُوّٞۖ فَإِمَّا يَأۡتِيَنَّكُم مِّنِّي هُدٗى فَمَنِ ٱتَّبَعَ هُدَايَ فَلَا يَضِلُّ وَلَا يَشۡقَىٰ

ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកទាំងពីរ(ព្រមទាំងអ៊ីព្លិស)ចុះចេញពីឋានសួគ៌ទាំងអស់គ្នាចុះ។ ពួកអ្នកគឺជាសត្រូវនឹងគ្នាទៅវិញទៅមក។ ហើយប្រសិនបើការចង្អុលបង្ហាញអំពីយើងបានមកដល់ពួកអ្នក ដូច្នេះ ជនណាហើយដែលដើរតាមការចង្អុលបង្ហាញរបស់យើង ពិតប្រាកដណាស់ គេនឹងមិនវង្វេង និងមិនទទួលនូវភាពអពមង្គលឡើយ។ info
التفاسير:

external-link copy
124 : 20

وَمَنۡ أَعۡرَضَ عَن ذِكۡرِي فَإِنَّ لَهُۥ مَعِيشَةٗ ضَنكٗا وَنَحۡشُرُهُۥ يَوۡمَ ٱلۡقِيَٰمَةِ أَعۡمَىٰ

តែជនណាហើយដែលបានងាកចេញពីការដាស់រំឭករបស់យើង ពិតប្រាកដណាស់ រូបគេនឹងរស់នៅប្រកបដោយភាពចង្អៀតចង្អល់។ ហើយនៅថ្ងៃបរលោក យើងនឹងប្រមូលផ្តុំគេក្នុងនាមជាអ្នកពិការភ្នែក។ info
التفاسير:

external-link copy
125 : 20

قَالَ رَبِّ لِمَ حَشَرۡتَنِيٓ أَعۡمَىٰ وَقَدۡ كُنتُ بَصِيرٗا

គេបាននិយាយថា៖ បរពិត្រព្រះជាម្ចាស់! ហេតុអ្វីបានជាព្រះអង្គប្រមូលផ្ដុំខ្ញុំមកវិញក្នុងនាមជាអ្នកដែលពិការភ្នែកបែបនេះ ខណៈដែលខ្ញុំធ្លាប់ជាអ្នកភ្នែកភ្លឺទេតើ(កាលនៅលោកិយ)? info
التفاسير: