وه‌رگێڕانی ماناكانی قورئانی پیرۆز - وەرگێڕاوی خمیری - ناوەندی ڕواد بۆ وەرگێڕان

ژمارەی پەڕە:close

external-link copy
127 : 2

وَإِذۡ يَرۡفَعُ إِبۡرَٰهِـۧمُ ٱلۡقَوَاعِدَ مِنَ ٱلۡبَيۡتِ وَإِسۡمَٰعِيلُ رَبَّنَا تَقَبَّلۡ مِنَّآۖ إِنَّكَ أَنتَ ٱلسَّمِيعُ ٱلۡعَلِيمُ

ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលព្យាការីអ៊ីព្រហ៊ីម និងព្យាការីអ៊ីស្មាឯលបានដំឡើងគ្រឹះកាក់ហ្ពះ។ (គាត់ទាំងពីបានបួងសួងថា៖) ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាទទួលយក(ទង្វើកុសល)អំពីពួកយើងផង។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។ info
التفاسير:

external-link copy
128 : 2

رَبَّنَا وَٱجۡعَلۡنَا مُسۡلِمَيۡنِ لَكَ وَمِن ذُرِّيَّتِنَآ أُمَّةٗ مُّسۡلِمَةٗ لَّكَ وَأَرِنَا مَنَاسِكَنَا وَتُبۡ عَلَيۡنَآۖ إِنَّكَ أَنتَ ٱلتَّوَّابُ ٱلرَّحِيمُ

ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាធ្វើឱ្យយើងទាំងពីរក្លាយជាអ្នកប្រគល់ខ្លួន(ជាជនមូស្លីម) ហើយសូមទ្រង់មេត្តាបង្កើតឱ្យមានក្នុងចំណោមពូជពង្សរបស់ពួកយើងនូវប្រជាជាតិដែលប្រគល់ខ្លួន(ជាជនមូស្លីម)ចំពោះទ្រង់ផង។ ហើយសូមទ្រង់មេត្តាផ្តល់ឱ្យពួកយើងបានយល់ដឹងពីរបៀបនៃការគោរពសក្ការៈចំពោះទ្រង់ និងទទួលយកនូវការសារភាពកំហុសរបស់ពួកយើងផង។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលទទួលយកនូវការសារភាពកំហុស មហាអាណិតស្រលាញ់បំផុត។ info
التفاسير:

external-link copy
129 : 2

رَبَّنَا وَٱبۡعَثۡ فِيهِمۡ رَسُولٗا مِّنۡهُمۡ يَتۡلُواْ عَلَيۡهِمۡ ءَايَٰتِكَ وَيُعَلِّمُهُمُ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَيُزَكِّيهِمۡۖ إِنَّكَ أَنتَ ٱلۡعَزِيزُ ٱلۡحَكِيمُ

ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាតែងតាំងទៅកាន់ពួកគេនូវអ្នកនាំសារម្នាក់ដែលចេញអំពីពួកគេផង ដើម្បីឱ្យគេ(អ្នកនាំសារ)សូត្រនូវបណ្តាវាក្យខណ្ឌរបស់ទ្រង់ឱ្យពួកគេស្តាប់ ហើយបង្រៀននូវគម្ពីរ(គួរអាន) និងគតិបណ្ឌិត(ស៊ុណ្ណះ)ដល់ពួកគេ ព្រមទាំងជម្រះសម្អាតពួកគេ(ពីប្រការស្ហ៊ីរិកនិងអំពើបាប)ផងចុះ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
130 : 2

وَمَن يَرۡغَبُ عَن مِّلَّةِ إِبۡرَٰهِـۧمَ إِلَّا مَن سَفِهَ نَفۡسَهُۥۚ وَلَقَدِ ٱصۡطَفَيۡنَٰهُ فِي ٱلدُّنۡيَاۖ وَإِنَّهُۥ فِي ٱلۡأٓخِرَةِ لَمِنَ ٱلصَّٰلِحِينَ

ហើយគ្មានជនណាដែលមិនពេញចិត្តសាសនារបស់ព្យាការីអ៊ីព្រហ៊ីមឡើយ លើកលែងតែអ្នកដែលល្ងង់ខ្លៅខ្លួនឯងប៉ុណ្ណោះ។ ពិតប្រាកដណាស់ យើងបានជ្រើសរើសគេនៅក្នុងលោកិយនេះ(ជាអ្នកនាំសារ និងជាអ្នកជំនិតរបស់យើង)។ ហើយពិតណាស់នៅថ្ងៃបរលោក រូបគេគឺស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។ info
التفاسير:

external-link copy
131 : 2

إِذۡ قَالَ لَهُۥ رَبُّهُۥٓ أَسۡلِمۡۖ قَالَ أَسۡلَمۡتُ لِرَبِّ ٱلۡعَٰلَمِينَ

ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលព្រះជាម្ចាស់របស់គាត់បានមានបន្ទូលទៅកាន់គាត់ថា៖ ចូរអ្នកប្រគល់ខ្លួន(ក្លាយជាអ្នកមូស្លីម)។ គាត់បានតបថា៖ ខ្ញុំសូមប្រគល់ខ្លួន(ក្លាយជាអ្នកមូស្លីម)ចំពោះព្រះជាម្ចាស់នៃពិភពទាំងអស់។ info
التفاسير:

external-link copy
132 : 2

وَوَصَّىٰ بِهَآ إِبۡرَٰهِـۧمُ بَنِيهِ وَيَعۡقُوبُ يَٰبَنِيَّ إِنَّ ٱللَّهَ ٱصۡطَفَىٰ لَكُمُ ٱلدِّينَ فَلَا تَمُوتُنَّ إِلَّا وَأَنتُم مُّسۡلِمُونَ

ហើយព្យាការីអ៊ីព្រហ៊ីមបានផ្តាំផ្ញើទៅចំពោះកូនចៅរបស់គាត់នឹងពាក្យពេចន៍ទាំងនេះ ហើយព្យាការីយ៉ាក់កូបក៏ដូចគ្នាដែរ។ (គាត់ទាំងពីរផ្តែផ្តាំថា)៖ ឱកូនៗរបស់យើង! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសសាសនា(អ៊ីស្លាម)សម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំទាន់ស្លាប់ លើកលែងតែពួកអ្នកស្ថិតក្នុងភាពជាអ្នកមូស្លីម។ info
التفاسير:

external-link copy
133 : 2

أَمۡ كُنتُمۡ شُهَدَآءَ إِذۡ حَضَرَ يَعۡقُوبَ ٱلۡمَوۡتُ إِذۡ قَالَ لِبَنِيهِ مَا تَعۡبُدُونَ مِنۢ بَعۡدِيۖ قَالُواْ نَعۡبُدُ إِلَٰهَكَ وَإِلَٰهَ ءَابَآئِكَ إِبۡرَٰهِـۧمَ وَإِسۡمَٰعِيلَ وَإِسۡحَٰقَ إِلَٰهٗا وَٰحِدٗا وَنَحۡنُ لَهُۥ مُسۡلِمُونَ

ឬមួយពួកអ្នកមានវត្តមាន នៅពេលដែលព្យាការីយ៉ាក់កូបហៀបនឹងស្លាប់ខណៈដែលគាត់បានសួរទៅកាន់កូនចៅរបស់គាត់ថា៖ តើពួកអ្នកនឹងគោរពសក្ការៈអ្វីបន្ទាប់ពីយើង(ស្លាប់)ទៅ? ពួកគេបានឆ្លើយតបថា៖ គឺពួកយើងគោរពសក្ការៈចំពោះ(អល់ឡោះ)ព្រះជាម្ចាស់របស់អ្នក និងជាព្រះជាម្ចាស់របស់ជីដូនជីតាអ្នក ព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាអែល និងព្យាការីអ៊ីស្ហាក (ដែលទ្រង់)គឺជាម្ចាស់តែមួយគត់។ ហើយពួកយើងជាអ្នកប្រគល់ខ្លួនចំពោះទ្រង់(កាន់សាសនាឥស្លាម)។ info
التفاسير:

external-link copy
134 : 2

تِلۡكَ أُمَّةٞ قَدۡ خَلَتۡۖ لَهَا مَا كَسَبَتۡ وَلَكُم مَّا كَسَبۡتُمۡۖ وَلَا تُسۡـَٔلُونَ عَمَّا كَانُواْ يَعۡمَلُونَ

ពួកគេទាំងនោះ គឺជាប្រជាជាតិដែលបានកន្លងផុតទៅហើយ។ ពួកគេទទួលបាននូវអ្វីដែលពួកគេបានសាង ហើយពួកអ្នកក៏នឹងទទួលបាននូវអ្វីដែលពួកអ្នកបានសាង(ដូចគ្នា)។ ហើយគេនឹងមិនសួរពួកអ្នកពីអ្វីដែលពួកគេបានសាងនោះឡើយ។ info
التفاسير: