وه‌رگێڕانی ماناكانی قورئانی پیرۆز - وەرگێڕاوی خمیری بۆ پوختەى تەفسیری قورئانی پیرۆز.

អាល់ឡៃល៍

لە مەبەستەکانی سورەتەکە:
بيان أحوال الخلق في الإيمان والإنفاق وحال كل فريق.
បញ្ជាក់ពីស្ថានភាពរបស់ម៉ាខ្លូកចំពោះការមានជំនឿ និងការបរិច្ចាគទាន ហើយនិងស្ថានភាពនៃក្រុមនីមួយៗ។ info

external-link copy
1 : 92

وَٱلَّيۡلِ إِذَا يَغۡشَىٰ

អល់ឡោះទ្រង់ស្បថនឹងពេលយប់ នៅពេលដែលមេឃនិងផែនដីត្រូវបានគ្របដណ្ដប់ដោយភាពងងឹតរបស់វា។ info
التفاسير:

external-link copy
2 : 92

وَٱلنَّهَارِ إِذَا تَجَلَّىٰ

ហើយទ្រង់ស្បថនឹងពេលថ្ងៃ នៅពេលដែលវាបានបពោ្ចញពន្លឺដ៏ត្រចះត្រចង់។ info
التفاسير:

external-link copy
3 : 92

وَمَا خَلَقَ ٱلذَّكَرَ وَٱلۡأُنثَىٰٓ

ហើយទ្រង់ស្បថនឹងការបង្កើតរបស់ទ្រង់ដែល(ទ្រង់បានបង្កើតឱ្យ)មានពីរភេទ គឺភេទប្រុស និងភេទស្រី។ info
التفاسير:

external-link copy
4 : 92

إِنَّ سَعۡيَكُمۡ لَشَتَّىٰ

ជាការពិតណាស់ ទង្វើរបស់ពួកអ្នក(មនុស្សលោក) គឺមានភាពខុសៗគ្នា។ អ្នកខ្លះធ្វើទង្វើល្អដែលជាមូលហេតុនាំឲ្យចូលឋានសួគ៌ ឯអ្នកខ្លះទៀតធ្វើទង្វើអាក្រក់ដែលជាមូលហេតុនាំឲ្យចូលឋាននរក។ info
التفاسير:

external-link copy
5 : 92

فَأَمَّا مَنۡ أَعۡطَىٰ وَٱتَّقَىٰ

រីឯអ្នកដែលបានបរិច្ចាគនូវអ្វីដែលគេដាក់កាតព្វកិច្ចលើរូបគេឲ្យបរិច្ចាគ ដូចជាការបរិច្ចាគហ្សាកាត់ ការផ្គត់ផ្គង់ជីវភាពគ្រួសារ និងការផាកពិន័យ(ចំពោះកំហុសឆ្គងមួយចំនួន) ព្រមទាំងកោតខ្លាច(មិនប្រព្រឹត្ត)ចំពោះអ្វីដែលអល់ឡោះបានហាមឃាត់ info
التفاسير:

external-link copy
6 : 92

وَصَدَّقَ بِٱلۡحُسۡنَىٰ

និងមានជំនឿជឿជាក់ចំពោះការសន្យារបស់អល់ឡោះដែលថាទ្រង់នឹងតបស្នងប្រការល្អវិញនោះ info
التفاسير:

external-link copy
7 : 92

فَسَنُيَسِّرُهُۥ لِلۡيُسۡرَىٰ

យើងនឹងសម្រួលដល់គេក្នុងការសាងអំពើល្អ ហើយនិងការបរិច្ចាគក្នុងមាគ៌ាអល់ឡោះ។ info
التفاسير:

external-link copy
8 : 92

وَأَمَّا مَنۢ بَخِلَ وَٱسۡتَغۡنَىٰ

រីឯជនណាដែលកំណាញ់ទ្រព្យសម្បត្តិរបស់គេ ដោយមិនព្រមបរិច្ចាគវាចំពោះអ្វីដែលជាកាតព្វកិច្ចលើរូបគេត្រូវបរិច្ចាគ និងមិនត្រូវការជំនួយពីអល់ឡោះដោយសារតែ(គេគិតថា)គេមានទ្រព្យសម្បត្តិហើយ។ ដូចនេះ គេមិនសុំពីអល់ឡោះឲ្យប្រទាននូវការប្រោសប្រទានអ្វីដល់គេទៀតឡើយ info
التفاسير:

external-link copy
9 : 92

وَكَذَّبَ بِٱلۡحُسۡنَىٰ

ហើយគេបដិសេធ(មិនជឿ)ចំពោះការសន្យារបស់អល់ឡោះដែលថាទ្រង់នឹងតបស្នងផលបុណ្យចំពោះការបរិច្ចាគទ្រព្យសម្បត្តិរបស់គេក្នុងមាគ៌ារបស់អល់ឡោះវិញនោះ info
التفاسير:
سوودەکانی ئایەتەکان لەم پەڕەیەدا:
• أهمية تزكية النفس وتطهيرها.
• សារសំខាន់នៃការជម្រះសម្អាតដួងចិត្ត។ info

• المتعاونون على المعصية شركاء في الإثم.
• អ្នកដែលជួយគាំទ្រអំពើអាក្រក់នឹងត្រូវទទួលបាបកម្មដូចគ្នានឹងអ្នកដែលប្រព្រឹត្តអំពើអាក្រក់នោះដែរ។ info

• الذنوب سبب للعقوبات الدنيوية.
• បាបកម្មជាមូលហេតុដែលនាំឲ្យទទួលទណ្ឌកម្មនៅក្នុងលោកិយ។ info

• كلٌّ ميسر لما خلق له فمنهم مطيع ومنهم عاصٍ.
• រាល់បុគ្គលគ្រប់រូប គេនឹងសម្រួលដល់គេទៅតាមទង្វើរបស់គេ ដោយក្នុងចំណោមពួកគេ មានអ្នកដែលគោរពតាម និងមានអ្នកដែលប្រឆាំង។ info

external-link copy
10 : 92

فَسَنُيَسِّرُهُۥ لِلۡعُسۡرَىٰ

គឺយើង(អល់ឡោះ)នឹងសម្រួលដល់គេក្នុងការប្រព្រឹត្តទង្វើអាក្រក់នោះ ហើយនិងផ្តល់ភាពលំបាកដល់គេក្នុងការប្រព្រឹត្តអំពើល្អ។ info
التفاسير:

external-link copy
11 : 92

وَمَا يُغۡنِي عَنۡهُ مَالُهُۥٓ إِذَا تَرَدَّىٰٓ

ហើយទ្រព្យសម្បត្តិដែលគេរិះកំណាញ់ទាំងនោះ មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់គេបន្តិចឡើយនៅពេលគេទទួលរងនូវភាពវិនាសអន្តរាយ ហើយធ្លាក់ចូលទៅក្នុងឋាននរកហើយនោះ។ info
التفاسير:

external-link copy
12 : 92

إِنَّ عَلَيۡنَا لَلۡهُدَىٰ

ជាការពិតណាស់ កាតព្វកិច្ចចំពោះយើង គឺការបកស្រាយបញ្ជាក់នូវមាគ៌ាដែលត្រឹមត្រូវនិងមាគ៌ាដែលមិនត្រឹមត្រូវ។ info
التفاسير:

external-link copy
13 : 92

وَإِنَّ لَنَا لَلۡأٓخِرَةَ وَٱلۡأُولَىٰ

ហើយពិតប្រាកដណាស់ ឆាកជីវិតបរលោកនិងឆាកជីវិតលោកិយ គឺជាកម្មសិទ្ធិរបស់យើង។ យើងចាត់ចែងចំពោះវាតាមអ្វីដែលយើងមានចេតនា ដោយគ្មាននរណាម្នាក់ក្រៅពីយើងមានសិទ្ធិចាត់ចែងនោះឡើយ។ info
التفاسير:

external-link copy
14 : 92

فَأَنذَرۡتُكُمۡ نَارٗا تَلَظَّىٰ

ដូច្នេះ យើងបានដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោក)ឱ្យប្រុងប្រយ័ត្នអំពីភ្លើងនរកដែលឆាបឆេះយ៉ាងសន្ធោសន្ធៅ ប្រសិនបើពួកអ្នកប្រឆាំងនឹងអល់ឡោះនោះ។ info
التفاسير:

external-link copy
15 : 92

لَا يَصۡلَىٰهَآ إِلَّا ٱلۡأَشۡقَى

គ្មាននរណាម្នាក់ដែលទទួលរងនូវកម្តៅរបស់ភ្លើងនរកនេះនោះទេ លើកលែងតែមនុស្សអាក្រក់ប៉ុណ្ណោះ នោះគឺពួកគ្មានជំនឿ។ info
التفاسير:

external-link copy
16 : 92

ٱلَّذِي كَذَّبَ وَتَوَلَّىٰ

គឺអ្នកដែលបដិសេធចំពោះអ្វីដែលអ្នកនាំសារមូហាំម៉ាត់បាននាំមក ហើយបានងាកចេញពីការអនុវត្តតាមបទបញ្ជារបស់អល់ឡោះ។ info
التفاسير:

external-link copy
17 : 92

وَسَيُجَنَّبُهَا ٱلۡأَتۡقَى

ហើយគេនឹងបញ្ចៀសអ្នកដែលកោតខ្លាចអល់ឡោះបំផុតក្នុងចំណោមមនុស្សលោកអំពីឋាននរក នោះគឺអាពូហ្ពាកើរ។ info
التفاسير:

external-link copy
18 : 92

ٱلَّذِي يُؤۡتِي مَالَهُۥ يَتَزَكَّىٰ

ជាអ្នកដែលបរិច្ចាគទ្រព្យសម្បត្តិរបស់គេក្នុងផ្លូវសប្បុរសដើម្បីជម្រះសម្អាតខ្លួនរបស់គេពីបាបកម្ម។ info
التفاسير:

external-link copy
19 : 92

وَمَا لِأَحَدٍ عِندَهُۥ مِن نِّعۡمَةٖ تُجۡزَىٰٓ

គេមិនមែនបរិច្ចាគទ្រព្យសម្បត្តិរបស់គេដើម្បីសងគុណនរណាម្នាក់ដែលធ្វើល្អចំពោះគេនោះឡើយ។ info
التفاسير:

external-link copy
20 : 92

إِلَّا ٱبۡتِغَآءَ وَجۡهِ رَبِّهِ ٱلۡأَعۡلَىٰ

ការបរិច្ចាគទ្រព្យសម្បត្តិរបស់គេនោះ គឺគ្មានបំណងអ្វីក្រៅពីដើម្បីស្វែងរកការពេញចិត្តពីម្ចាស់របស់គេដ៏មហាឧត្ដុង្គឧត្ដម ខ្ពង់ខ្ពស់លើម៉ាខ្លូករបស់ទ្រង់ប៉ុណ្ណោះ។ info
التفاسير:

external-link copy
21 : 92

وَلَسَوۡفَ يَرۡضَىٰ

ហើយគេពិតជានឹងពេញចិត្ដជាមិនខាននូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់តបស្នងដល់គេនៃការតបស្នងដ៏ប្រពៃ។ info
التفاسير:
سوودەکانی ئایەتەکان لەم پەڕەیەدا:
• منزلة النبي صلى الله عليه وسلم عند ربه لا تدانيها منزلة.
• ឋានៈដ៏ខ្ពង់ខ្ពស់របស់ព្យាការីមូហាំម៉ាត់ចំពោះម្ចាស់របស់គាត់ ដោយគ្មានឋានៈណាអាចប្រៀបផ្ទឹមបានឡើយ។ info

• شكر النعم حقّ لله على عبده.
• ការថ្លែងអំណរគុណចំពោះឧបការគុណ)ទាំងឡាយរបស់អល់ឡោះ គឺជាសិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើរបស់ទ្រង់។ info

• وجوب الرحمة بالمستضعفين واللين لهم.
• ចាំបាច់ត្រូវមានក្តីមេត្តាករុណា និងភាពទន់ភ្លន់ចំពោះអ្នកទន់ខ្សោយទាំងឡាយ។ info