وه‌رگێڕانی ماناكانی قورئانی پیرۆز - وەرگێڕاوی خمیری بۆ پوختەى تەفسیری قورئانی پیرۆز.

អាល់ម៉ាអារិច

لە مەبەستەکانی سورەتەکە:
بيان حال وجزاء الخلق يوم القيامة.
បញ្ជាក់ពីស្ថានភាពនិងការតបស្នងចំពោះម៉ាខ្លូកទាំងអស់នៅថ្ងៃបរលោក។ info

external-link copy
1 : 70

سَأَلَ سَآئِلُۢ بِعَذَابٖ وَاقِعٖ

មានបុរសម្នាក់ក្នុងចំណោមពួកមុស្ហរីគីនបានបួងសួងសុំឱ្យទណ្ឌកម្មកើតមានឡើងទៅលើខ្លួនគេនិងក្រុមរបស់គេប្រសិនបើទណ្ឌកម្មមានពិតមែននោះ។ នេះជាការចំអកឡកឡឺយពីរូបគេប៉ុណ្ណោះ។ តែទណ្ឌកម្ម គឺពិតជានឹងមានពិតនៅថ្ងៃបរលោក។ info
التفاسير:

external-link copy
2 : 70

لِّلۡكَٰفِرِينَ لَيۡسَ لَهُۥ دَافِعٞ

ចំពោះពួកដែលគ្មានជំនឿនឹងអល់ឡោះ គឺគ្មានអ្នកណាម្នាក់អាចការពាររូបគេពីទណ្ឌកម្មនេះបានឡើយ។ info
التفاسير:

external-link copy
3 : 70

مِّنَ ٱللَّهِ ذِي ٱلۡمَعَارِجِ

(គឺការពារពីទណ្ឌកម្ម)មកពីអល់ឡោះដែលជាម្ចាស់នៃជណ្តើរឡើងដ៏ធំមហិមា។ info
التفاسير:

external-link copy
4 : 70

تَعۡرُجُ ٱلۡمَلَٰٓئِكَةُ وَٱلرُّوحُ إِلَيۡهِ فِي يَوۡمٖ كَانَ مِقۡدَارُهُۥ خَمۡسِينَ أَلۡفَ سَنَةٖ

ម៉ាឡាអ៊ីកាត់ទាំងឡាយ ព្រមទាំងម៉ាឡាអ៊ីកាត់ជីព្រីលឡើងទៅកាន់ទ្រង់តាមជណ្តើរដ៏ធំមហិមានេះនៅថ្ងៃបរលោក។ វាជាថ្ងៃមួយដែលមានរយៈពេលយ៉ាងវែង ដោយមួយថ្ងៃរបស់វាស្មើនឹងហាសិបពាន់ឆ្នាំ។ info
التفاسير:

external-link copy
5 : 70

فَٱصۡبِرۡ صَبۡرٗا جَمِيلًا

ចូរអត់ធ្មត់(ឱអ្នកនាំសារមូហាំម៉ាត់)នូវការអត់ធ្មត់មួយដ៏ល្អប្រសើរ ដែលគ្មានឡើយការសោកសង្រេង និងត្អួញត្អែរនៅក្នុងវា។ info
التفاسير:

external-link copy
6 : 70

إِنَّهُمۡ يَرَوۡنَهُۥ بَعِيدٗا

ពិតប្រាកដណាស់ ពួកគេឃើញទណ្ឌកម្មនៅឆ្ងាយបំផុតដែលមិនអាចនឹងកើតឡើងបានឡើយ។ info
التفاسير:

external-link copy
7 : 70

وَنَرَىٰهُ قَرِيبٗا

តែយើង(អល់ឡោះ)ឃើញវានៅជិតបង្កើយ ដែលវានឹងកើតឡើងយ៉ាងពិតប្រាកដ។ info
التفاسير:

external-link copy
8 : 70

يَوۡمَ تَكُونُ ٱلسَّمَآءُ كَٱلۡمُهۡلِ

ថ្ងៃដែលមេឃនឹងរលាយដូចគេដុតរំលាយស្ពាន់ មាស និងអ្វីផ្សេងទៀត។ info
التفاسير:

external-link copy
9 : 70

وَتَكُونُ ٱلۡجِبَالُ كَٱلۡعِهۡنِ

ហើយភ្នំទាំងឡាយក្លាយទៅជាស្រាលដូចរោមសត្វ។ info
التفاسير:

external-link copy
10 : 70

وَلَا يَسۡـَٔلُ حَمِيمٌ حَمِيمٗا

ហើយនៅថ្ងៃនោះ គ្មានសាច់ញាតិណាម្នាក់សួរសុខទុក្ខគ្នាទេ ដោយសារពួកគេនៅជាប់រវល់រៀងៗខ្លួន។ info
التفاسير:
سوودەکانی ئایەتەکان لەم پەڕەیەدا:
• تنزيه القرآن عن الشعر والكهانة.
• ភាពជ្រះស្អាតរបស់គម្ពីរគួរអានពីការចោទប្រកាន់ដែលថា វាជាកំណាព្យ និងជាពាក្យសម្ដីគ្រូទាយ។ info

• خطر التَّقَوُّل على الله والافتراء عليه سبحانه.
• គ្រោះថ្នាក់នៃការនិយាយប្រឌិតចោទប្រកាន់ទៅលើអល់ឡោះជាម្ចាស់នូវអ្វីដែលទ្រង់មិនបានមានបន្ទូល។ info

• الصبر الجميل الذي يحتسب فيه الأجر من الله ولا يُشكى لغيره.
• ការអត់ធ្មត់ដ៏ល្អប្រសើរ គឺជាការអត់ធ្មត់ដែលគេរំពឹងទទួលបានផលបុណ្យពីអល់ឡោះជាម្ចាស់ និងដោយគ្មានការត្អូញត្អែរប្រាប់អ្នកដទៃឡើយ។ info

external-link copy
11 : 70

يُبَصَّرُونَهُمۡۚ يَوَدُّ ٱلۡمُجۡرِمُ لَوۡ يَفۡتَدِي مِنۡ عَذَابِ يَوۡمِئِذِۭ بِبَنِيهِ

មនុស្សគ្រប់រូបមើលឃើញសាច់ញាតិរបស់គេគ្មានបាត់ម្នាក់ណាឡើយ។ ទោះជាបែបនេះក្តី ក៏គ្មាននរណាម្នាក់សួរគ្នាទៅវិញទៅមកឡើយ ដោយសារស្ថានភាពដ៏រន្ធត់នៅពេលនោះ។ អ្នកដែលសាងអំពើបាប គឺគេមានបំណងលោះខ្លួនរបស់គេឱ្យរួចផុតពីទណ្ឌកម្មនៅថ្ងៃនោះដោយយកកូនចៅរបស់គេ info
التفاسير:

external-link copy
12 : 70

وَصَٰحِبَتِهِۦ وَأَخِيهِ

ដោយយកប្រពន្ធរបស់គេ និងបងប្អូនរបស់គេ info
التفاسير:

external-link copy
13 : 70

وَفَصِيلَتِهِ ٱلَّتِي تُـٔۡوِيهِ

ដោយយកក្រុមគ្រួសារសាច់សាលោហិតរបស់គេដែលពឹងពាក់គ្នាពេលមានបញ្ហាផ្សេងៗ info
التفاسير:

external-link copy
14 : 70

وَمَن فِي ٱلۡأَرۡضِ جَمِيعٗا ثُمَّ يُنجِيهِ

និងដោយយកអ្នកនៅលើផែនដីទាំងអស់ ទាំងមនុស្ស ទាំងជិន និងអ្នកផ្សេងទៀត។ បន្ទាប់មក គេ(សុខចិត្ត)ប្រគល់ការលោះទាំងអស់នោះ(ឲ្យអល់ឡោះទាំងអស់) ដើម្បីសង្គ្រោះរូបគេឲ្យរួចផុតពីទណ្ឌកម្មភ្លើងនរក។ info
التفاسير:

external-link copy
15 : 70

كَلَّآۖ إِنَّهَا لَظَىٰ

តែរឿងនោះមិនដូចអ្វីដែលអ្នកសាងបាបកម្មរូបនេះប្រាថ្នាឡើយ។ ជាការពិតណាស់ វាគឺជាភ្លើងនរកនៅថ្ងៃបរលោកដែលឆាបឆេះយ៉ាងសន្ធោសន្ធៅ info
التفاسير:

external-link copy
16 : 70

نَزَّاعَةٗ لِّلشَّوَىٰ

ដែលវាបកស្បែកក្បាលជាផ្នែកៗដោយសារតែកម្ដៅដ៏ក្តៅ និងភាពសន្ធោសន្ធៅរបស់វា។ info
التفاسير:

external-link copy
17 : 70

تَدۡعُواْ مَنۡ أَدۡبَرَ وَتَوَلَّىٰ

វា(នរក)បានស្រែកហៅអ្នកដែលបែរចេញពីមាគ៌ាត្រឹមត្រូវ និងចេញឆ្ងាយអំពីវា ហើយមិនមានជំនឿចំពោះវា និងមិនអនុវត្តតាមវា(មាគ៌ាត្រឹមត្រូវ) info
التفاسير:

external-link copy
18 : 70

وَجَمَعَ فَأَوۡعَىٰٓ

ហើយប្រមូលទ្រព្យសម្បត្ដិ រួចលាក់ទុកមិនព្រមបរិច្ចាគទានក្នុងមាគ៌ាអល់ឡោះ។ info
التفاسير:

external-link copy
19 : 70

۞ إِنَّ ٱلۡإِنسَٰنَ خُلِقَ هَلُوعًا

ពិតប្រាកដណាស់ មនុស្សលោកត្រូវបានគេបង្កើតឡើងដោយគ្មានភាពអត់ធ្មត់ឡើយ។ info
التفاسير:

external-link copy
20 : 70

إِذَا مَسَّهُ ٱلشَّرُّ جَزُوعٗا

នៅពេលមានគ្រោះអាក្រក់កើតឡើងចំពោះគេ ដូចជាជំងឺ ឬភាពក្រីក្រ គឺពួកគេពុំសូវមានភាពអត់ធ្មត់នោះឡើយ។ info
التفاسير:

external-link copy
21 : 70

وَإِذَا مَسَّهُ ٱلۡخَيۡرُ مَنُوعًا

តែនៅពេលដែលគេទទួលបានប្រការល្អ ដូចជាសុខភាពល្អ និងមានទ្រព្យសម្បត្ដិនោះ គឺគេបែរជារិះកំណាញ់មិនបរិច្ចាគទានក្នុងមាគ៌ាអល់ឡោះទៅវិញ។ info
التفاسير:

external-link copy
22 : 70

إِلَّا ٱلۡمُصَلِّينَ

លើកលែងតែអ្នកដែលប្រតិបត្តិសឡាតប៉ុណ្ណោះដែលពួកគេជ្រះស្អាតពីចរិតលក្ខណៈដ៏អាក្រក់នេះ។ info
التفاسير:

external-link copy
23 : 70

ٱلَّذِينَ هُمۡ عَلَىٰ صَلَاتِهِمۡ دَآئِمُونَ

ពួកគេជាអ្នកដែលប្រកាន់ខ្ជាប់នឹងការប្រតិបត្ដិសឡាតជានិច្ច ដោយពួកគេមិនធ្វេសប្រហែសពីការសឡាតឡើយ ហើយពួកគេប្រតិបត្តិវាតាមពេលវេលាកំណត់។ info
التفاسير:

external-link copy
24 : 70

وَٱلَّذِينَ فِيٓ أَمۡوَٰلِهِمۡ حَقّٞ مَّعۡلُومٞ

និងបណ្ដាអ្នកដែលដកយកមួយចំណែកអំពីទ្រព្យសម្បត្ដិរបស់ពួកគេបរិច្ចាគវាតាមច្បាប់កំណត់ info
التفاسير:

external-link copy
25 : 70

لِّلسَّآئِلِ وَٱلۡمَحۡرُومِ

ចែកជូនដល់អ្នកក្រីក្រដែលសុំទានគេ និងអ្នកក្រីក្រដែលមិនសុំទានគេក្នុងចំណោមអ្នកដែលខ្វះខាត ទោះដោយមូលហេតុអ្វីក៏ដោយ។ info
التفاسير:

external-link copy
26 : 70

وَٱلَّذِينَ يُصَدِّقُونَ بِيَوۡمِ ٱلدِّينِ

និងបណ្ដាអ្នកដែលជឿជាក់នឹងថ្ងៃបរលោក ជាថ្ងៃដែលអល់ឡោះទ្រង់តបស្នងដល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលគេសាកសមនឹងទទួលបាន។ info
التفاسير:

external-link copy
27 : 70

وَٱلَّذِينَ هُم مِّنۡ عَذَابِ رَبِّهِم مُّشۡفِقُونَ

និងបណ្ដាអ្នកដែលកោតខ្លាចទណ្ឌកម្មនៃម្ចាស់របស់ពួកគេ ទោះបីជាពួកគេបានសាងទង្វើកុសល(ច្រើន)ហើយក៏ដោយ។ info
التفاسير:

external-link copy
28 : 70

إِنَّ عَذَابَ رَبِّهِمۡ غَيۡرُ مَأۡمُونٖ

ពិតប្រាកដណាស់ ទណ្ឌកម្មនៃម្ចាស់របស់ពួកគេគឺគួរឱ្យខ្លាច។ គ្មានអ្នកណាដែលចេះគិតពិចារណាហើយមិនខ្លាចវានោះឡើយ។ info
التفاسير:

external-link copy
29 : 70

وَٱلَّذِينَ هُمۡ لِفُرُوجِهِمۡ حَٰفِظُونَ

និងបណ្ដាអ្នកដែលបានថែរក្សាប្រដាប់ភេទរបស់ពួកគេតាមរយៈការបិទបាំងវានិងបញ្ចៀសវាពីទង្វើអសីលធម៌នានា។ info
التفاسير:

external-link copy
30 : 70

إِلَّا عَلَىٰٓ أَزۡوَٰجِهِمۡ أَوۡ مَا مَلَكَتۡ أَيۡمَٰنُهُمۡ فَإِنَّهُمۡ غَيۡرُ مَلُومِينَ

លើកលែងតែចំពោះភរិយារបស់ពួកគេ ឬខ្ញុំបម្រើស្រីដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ ពីព្រោះពួកគេមិនត្រូវបានគេយកទោសពៃរ៍ឡើយក្នុងការត្រេកត្រអាលជាមួយពួកនាងដោយការរួមភេទ ឬផ្សេងពីនេះទៀតនោះ។ info
التفاسير:

external-link copy
31 : 70

فَمَنِ ٱبۡتَغَىٰ وَرَآءَ ذَٰلِكَ فَأُوْلَٰٓئِكَ هُمُ ٱلۡعَادُونَ

តែជនណាហើយដែលស្វែងរកការតេ្រកត្រអាលផ្សេងក្រៅពីជាមួយប្រពន្ធនិងខ្ញុំបម្រើដាច់ស្រីថ្លៃដែលបានលើកឡើងនោះ ជាការពិតណាស់ ពួកទាំងនោះហើយគឺជាពួកដែលបំពានព្រំដែនរបស់អល់ឡោះជាម្ចាស់នោះ។ info
التفاسير:

external-link copy
32 : 70

وَٱلَّذِينَ هُمۡ لِأَمَٰنَٰتِهِمۡ وَعَهۡدِهِمۡ رَٰعُونَ

និងបណ្ដាអ្នកដែលនៅពេលណាដែលពួកគេត្រូវបានគេផ្តល់ទំនុកចិត្តចំពោះពួកគេ ដូចជាទ្រព្យសម្បត្តិ កិច្ចការសម្ងាត់ ឬអ្វីផ្សេងៗ ហើយនិងការសន្យារបស់ពួកគេដែលពួកគេបានសន្យាជាមួយនឹងមនុស្សលោកនោះ គឺពួកគេថែរក្សាវា ដោយពួកគេមិនក្បត់ទំនុកចិត្ត និងមិនក្បត់ការសន្យារបស់ពួកគេឡើយ។ info
التفاسير:

external-link copy
33 : 70

وَٱلَّذِينَ هُم بِشَهَٰدَٰتِهِمۡ قَآئِمُونَ

និងបណ្តាអ្នកដែលប្រកាន់ខ្ជាប់នឹងភាពយុត្តិធម៌ក្នុងការធ្វើសាក្សី ដោយភាពជាសាច់ញាតិ ឬភាពជាសត្រូវមិនជះឥទ្ធិពល(លើពួកគេ)ក្នុងការប្រកាន់ភាពយុត្តិធម៌នោះឡើយ។ info
التفاسير:

external-link copy
34 : 70

وَٱلَّذِينَ هُمۡ عَلَىٰ صَلَاتِهِمۡ يُحَافِظُونَ

ហើយនិងបណ្តាអ្នកដែលថែរក្សាសឡាតរបស់ពួកគេ ដោយពួកគេប្រតិបត្តិវាតាមពេលវេលាកំណត់របស់វា ប្រកបដោយមានភាពជ្រះស្អាតនិងមានចិត្តនឹងនរដោយគ្មានអ្វីមួយអាចមករំខានពួកគេបានឡើយ។ info
التفاسير:

external-link copy
35 : 70

أُوْلَٰٓئِكَ فِي جَنَّٰتٖ مُّكۡرَمُونَ

បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិទាំងនោះហើយ គឺជាអ្នកដែលស្ថិតក្នុងឋានសួគ៌ដែលត្រូវបានគេលើកតម្កើង ដោយពួកគេនឹងទទួលបាននូវឧបការគុណជានិរន្ត និងបានឃើញវង់ភក្ដ្ររបស់អល់ឡោះជាម្ចាស់ដ៏មហាថ្កុំថ្កើង។ info
التفاسير:

external-link copy
36 : 70

فَمَالِ ٱلَّذِينَ كَفَرُواْ قِبَلَكَ مُهۡطِعِينَ

តើមានអ្វីដែលធ្វើឲ្យពួកមុស្ហរីគីនក្នុងចំណោមក្រុមរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រញាប់បដិសេធចំពោះអ្នកលឿនយ៉ាងនេះ? info
التفاسير:

external-link copy
37 : 70

عَنِ ٱلۡيَمِينِ وَعَنِ ٱلشِّمَالِ عِزِينَ

ពួកគេស្ថិតនៅជុំវិញអ្នក ទាំងខាងស្ដាំនិងខាងឆេ្វង ជាក្រុមៗ។ info
التفاسير:

external-link copy
38 : 70

أَيَطۡمَعُ كُلُّ ٱمۡرِيٕٖ مِّنۡهُمۡ أَن يُدۡخَلَ جَنَّةَ نَعِيمٖ

តើរាល់បុគ្គលម្នាក់ៗក្នុងចំណោមពួកគេសង្ឃឹមថាអល់ឡោះជាម្ចាស់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ណាអ៊ីមដោយទទួលបាននូវការប្រោសប្រទានទាំងឡាយជានិរន្តខណៈដែលពួកគេបន្តស្ថិតក្នុងភាពគ្មានជំនឿបែបនេះឬ? info
التفاسير:

external-link copy
39 : 70

كَلَّآۖ إِنَّا خَلَقۡنَٰهُم مِّمَّا يَعۡلَمُونَ

រឿងនោះមិនដូចអ្វីដែលពួកគេស្រមៃនោះទេ! ពិតប្រាកដណាស់ យើង(អល់ឡោះ)បានបង្កើតពួកគេពីអ្វីដែលពួកគេស្គាល់វា។ ជាការពិតណាស់ យើងបានបង្កើតពួកគេគឺទឹកកាមដ៏ទន់ខ្សោយ។ ដូចនេះ ពួកគេគឺទន់ខ្សោយ ដោយពួកគេគ្មានលទ្ធភាពផ្តល់ប្រយោជន៍ដល់ខ្លួនឯង ឬការពារគ្រោះថ្នាក់ពីខ្លួនឯងបានឡើយ។ ដូចនេះ ហេតុអ្វីបានជាពួកគេក្រអឺតក្រទមបែបនេះ? info
التفاسير:

external-link copy
40 : 70

فَلَآ أُقۡسِمُ بِرَبِّ ٱلۡمَشَٰرِقِ وَٱلۡمَغَٰرِبِ إِنَّا لَقَٰدِرُونَ

អល់ឡោះជាម្ចាស់ទ្រង់ស្បថនឹងខ្លួនឯង ខណៈដែលទ្រង់ជាម្ចាស់គ្រប់គ្រងកន្លែងដែលព្រះអាទិត្យនិងព្រះច័ន្ទរះ និងលិចថាៈ ពិតប្រាកដណាស់ យើងគឺជាព្រះជាម្ចាស់ដ៏មានអានុភាពបំផុត។ info
التفاسير:
سوودەکانی ئایەتەکان لەم پەڕەیەدا:
• شدة عذاب النار حيث يود أهل النار أن ينجوا منها بكل وسيلة مما كانوا يعرفونه من وسائل الدنيا.
• ភាពខ្លាំងក្លានៃទណ្ឌកម្មក្នុងឋាននរកដែលធ្វើឱ្យអ្នកដែលចូលក្នុងវាព្យាយាមសង្គ្រោះខ្លួនរបស់គេតាមគ្រប់វិធីសាស្រ្តដែលពួកគេធ្លាប់ធ្វើនៅលើលោកិយ។ info

• الصلاة من أعظم ما تكفَّر به السيئات في الدنيا، ويتوقى بها من نار الآخرة.
• ការប្រតិបត្តិសឡាត ស្ថិតក្នុងចំណោមទង្វើកុសលដ៏ចម្បងបំផុតដែលអាចលុបលាងអំពើបាប(ដែលគេបានសាង)នៅក្នុងលោកិយនេះ ហើយនិងការពារពីភ្លើងនរកនៅថ្ងៃបរលោក។ info

• الخوف من عذاب الله دافع للعمل الصالح.
• ការភ័យខ្លាចអំពីទណ្ឌកម្មរបស់អល់ឡោះ ត្រូវបានការពារដោយទង្វើកុសល។ info

external-link copy
41 : 70

عَلَىٰٓ أَن نُّبَدِّلَ خَيۡرٗا مِّنۡهُمۡ وَمَا نَحۡنُ بِمَسۡبُوقِينَ

លើការជំនួសពួកគេ(ពួកមុស្ហរីគីន)នឹងក្រុមផេ្សងដែលប្រតិបត្តិតាមអល់ឡោះ និងបំផ្លាញពួកគេចោល។ យើងពុំមែនអសមត្ថភាពក្នុងការធ្វើដូច្នោះនោះឡើយ។ ហើយនៅពេលណាដែលយើងមានចេតនាចង់បំផ្លាញពួកគេ និងផ្លាស់ប្តូរពួកគេនឹងក្រុមផ្សេងនោះ គឺគ្មាននរណាម្នាក់អាចយកឈ្នះ(រារាំង)យើងបានឡើយ។ info
التفاسير:

external-link copy
42 : 70

فَذَرۡهُمۡ يَخُوضُواْ وَيَلۡعَبُواْ حَتَّىٰ يُلَٰقُواْ يَوۡمَهُمُ ٱلَّذِي يُوعَدُونَ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកឱ្យពួកគេលិចលង់ក្នុងប្រការខុសឆ្គង និងវង្វេងរបស់ពួកគេ និងលេងសើចក្នុងជីវិតលោកិយរបស់ពួកគេ រហូតដល់ពួកគេជួបនឹងថ្ងៃបរលោកដែលត្រូវបានគេសន្យា(ដាក់ទណ្ឌកម្ម)ចំពោះពួកគេនៅក្នុងគម្ពីរគួរអានចុះ។ info
التفاسير:

external-link copy
43 : 70

يَوۡمَ يَخۡرُجُونَ مِنَ ٱلۡأَجۡدَاثِ سِرَاعٗا كَأَنَّهُمۡ إِلَىٰ نُصُبٖ يُوفِضُونَ

គឺនៅថ្ងៃដែលពួកគេនឹងងើបចេញពីផ្នូរយ៉ាងលឿនហាក់ដូចជាពួកគេប្រជែងគ្នាទៅកាន់រូបបដិមា(របស់ពួកគេកាលនៅលើលោកិយ)ដូច្នោះដែរ។ info
التفاسير:

external-link copy
44 : 70

خَٰشِعَةً أَبۡصَٰرُهُمۡ تَرۡهَقُهُمۡ ذِلَّةٞۚ ذَٰلِكَ ٱلۡيَوۡمُ ٱلَّذِي كَانُواْ يُوعَدُونَ

ភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលការលំបាកគ្របដណ្ដប់លើពួកគេ។ នោះហើយគឺជាថ្ងៃដែលពួកគេធ្លាប់ត្រូវបានគេសន្យានៅក្នុងលោកិយ តែពួកគេមិនដែលខ្វល់ពីវាឡើយ។ info
التفاسير:
سوودەکانی ئایەتەکان لەم پەڕەیەدا:
• خطر الغفلة عن الآخرة.
• គ្រោះថ្នាក់នៃការធ្វេសប្រហែស ភ្លេចខ្លួនពីថ្ងៃបរលោក។ info

• عبادة الله وتقواه سبب لغفران الذنوب.
• ការគោរពសក្ការៈចំពោះអល់ឡោះ និងការកោតខ្លាចទ្រង់ ជាមូលហេតុដែលនាំឲ្យទទួលបាននូវការអភ័យទោសចំពោះបាបកម្មទាំងឡាយ។ info

• الاستمرار في الدعوة وتنويع أساليبها حق واجب على الدعاة.
• ការបន្ត និងផ្លាស់ប្តូរវិធីសាស្ត្រក្នុងការអំពាវនាវ គឺជាកាតព្វកិច្ចលើអ្នកអំពាវនាវ។ info