وه‌رگێڕانی ماناكانی قورئانی پیرۆز - وەرگێڕاوی خمیری بۆ پوختەى تەفسیری قورئانی پیرۆز.

external-link copy
39 : 22

أُذِنَ لِلَّذِينَ يُقَٰتَلُونَ بِأَنَّهُمۡ ظُلِمُواْۚ وَإِنَّ ٱللَّهَ عَلَىٰ نَصۡرِهِمۡ لَقَدِيرٌ

អល់ឡោះបានអនុញ្ញាតឲ្យបណ្តាអ្នកមានជំនឿដែលត្រូវបានពួកមុស្ហរីគីនប្រយុទ្ធប្រឆាំងនឹងពួកគេនោះ ធ្វើការប្រយុទ្ធ(តបតវិញ)នៅពេលដែលការបំពានពីសំណាក់សត្រូវរបស់ពួកគេបានកើតមានចំពោះពួកគេ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពបំផុតក្នុងការជួយបណ្តាអ្នកដែលមានជំនឿឲ្យយកឈ្នះទៅលើសត្រូវរបស់ពួកគេដោយមិនចាំបាច់ធ្វើសង្គ្រាម(ប្រយុទ្ធគ្នា)ឡើយ ក៏ប៉ុន្តែ គតិបណ្ឌិតរបស់ទ្រង់បានកំណត់រួចជាស្រេចហើយថា ជាការពិតណាស់ ទ្រង់នឹងសាកល្បងចំពោះបណ្តាអ្នកដែលមានជំនឿតាមរយៈការប្រយុទ្ធនឹងពួកគ្មានជំនឿ។ info
التفاسير:
سوودەکانی ئایەتەکان لەم پەڕەیەدا:
• إثبات صفتي القوة والعزة لله.
• បញ្ជាក់អំពីលក្ខណៈសម្បត្តិពីរយ៉ាងរបស់អល់ឡោះជាម្ចាស់ គឺទ្រង់មហាខ្លាំងក្លា មហាខ្លាំងពូកែ។ info

• إثبات مشروعية الجهاد؛ للحفاظ على مواطن العبادة.
• បញ្ជាក់អំពីការបង្គាប់ប្រើឲ្យធ្វើសង្គ្រាម(ប្រយុទ្ធនឹងសត្រូវ) ដើម្បីការពារកន្លែងគោរពសក្ការៈ។ info

• إقامة الدين سبب لنصر الله لعبيده المؤمنين.
• ការប្រតិបត្តិតាមសាសនា គឺជាមូលហេតុដែលនាំឲ្យអល់ឡោះជួយដល់ខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ។ info

• عمى القلوب مانع من الاعتبار بآيات الله.
• ការពិការដួងចិត្ត គឺរារាំងអំពីការយកសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះធ្វើជាមេរៀន។ info