وه‌رگێڕانی ماناكانی قورئانی پیرۆز - وەرگێڕاوی خمیری بۆ پوختەى تەفسیری قورئانی پیرۆز.

ژمارەی پەڕە:close

external-link copy
27 : 16

ثُمَّ يَوۡمَ ٱلۡقِيَٰمَةِ يُخۡزِيهِمۡ وَيَقُولُ أَيۡنَ شُرَكَآءِيَ ٱلَّذِينَ كُنتُمۡ تُشَٰٓقُّونَ فِيهِمۡۚ قَالَ ٱلَّذِينَ أُوتُواْ ٱلۡعِلۡمَ إِنَّ ٱلۡخِزۡيَ ٱلۡيَوۡمَ وَٱلسُّوٓءَ عَلَى ٱلۡكَٰفِرِينَ

ក្រោយមកនៅថ្ងៃបរលោក អល់ឡោះជាម្ចាស់នឹងធ្វើឲ្យពួកគេអាម៉ាស់ និងអាប់ឱនដោយទណ្ឌកម្មរបស់ទ្រង់ ហើយទ្រង់នឹងមានបន្ទូលទៅកាន់ពួកគេថាៈ តើឯណាទៅដៃគូរបស់យើងដែលពួកអ្នកធ្លាប់បានយកពួកគេធ្វើជាដៃគូរួមនឹងយើងក្នុងការគោរពសក្ការៈ ព្រមទាំងពួកអ្នកធ្លាប់បានប្រឆាំងនឹងបណ្តាព្យាការីរបស់យើងនិងបណ្តាអ្នកមានជំនឿដោយសារតែពួកវានោះ? បណ្តាអ្នកដែលមានចំណេះដឹងខាងសាសនាបាននិយាយថាៈ ជាការពិតណាស់ ភាពអាម៉ាស់និងទណ្ឌកម្មនៅថ្ងៃបរលោកនេះ គឺធ្លាក់ទៅលើពួកដែលប្រឆាំង។ info
التفاسير:

external-link copy
28 : 16

ٱلَّذِينَ تَتَوَفَّىٰهُمُ ٱلۡمَلَٰٓئِكَةُ ظَالِمِيٓ أَنفُسِهِمۡۖ فَأَلۡقَوُاْ ٱلسَّلَمَ مَا كُنَّا نَعۡمَلُ مِن سُوٓءِۭۚ بَلَىٰٓۚ إِنَّ ٱللَّهَ عَلِيمُۢ بِمَا كُنتُمۡ تَعۡمَلُونَ

ពួកដែលម៉ាលីគុលម៉ោត(ម៉ាឡាអ៊ីកាត់ដកព្រលឹង) ហើយនិងម៉ាឡាអ៊ីកាត់ជាបរិវារបស់គេ បានដកយកជីវិតពួកគេ ខណៈដែលពួកគេជាអ្នកដែលបំពានលើខ្លួនឯងដោយការប្រឆាំងចំពោះអល់ឡោះជាម្ចាស់នោះ ពួកគេបានគោរពតាមដោយប្រគល់ខ្លួន(ចំពោះអល់ឡោះ)នៅពេលដែលសេចក្តីស្លាប់បានមកដល់ពួកគេ ហើយពួកគេបដិសេធនូវអ្វីដែលពួកគេធ្លាប់បានប្រឆាំង និងការប្រព្រឹត្តល្មើសពីមុនមក ដោយពួកគេគិតស្មានថា ការបដិសេធ(ពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តពីមុនមក)នោះ នឹងបានផលដល់ពួកគេ។ ពេលនោះ មានគេនិយាយទៅកាន់ពួកគេថាៈ ពួកឯងកុហក! តាមពិតពួកឯងគឺជាពួកប្រឆាំង ដែលសាងនូវទង្វើបាបកម្ម។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនៅក្នុងលោកិយនេះដោយគ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើដែលពួកអ្នកបានសាង។ info
التفاسير:

external-link copy
29 : 16

فَٱدۡخُلُوٓاْ أَبۡوَٰبَ جَهَنَّمَ خَٰلِدِينَ فِيهَاۖ فَلَبِئۡسَ مَثۡوَى ٱلۡمُتَكَبِّرِينَ

ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកចូលតាមទ្វារនានានៃនរកជើហាន់ណាំអាស្រ័យទៅតាមទង្វើរបស់ពួកអ្នកចុះ ដោយពួកអ្នកត្រូវរស់នៅទីនោះជាអមតៈ។ ពិតណាស់ កន្លែងរបស់ពួកដែលក្រអឺតក្រទមមិនព្រមមានជំនឿចំពោះអល់ឡោះ និង(មិនព្រម)គោរពសក្ការៈចំពោះទ្រង់តែមួយគត់ត្រូវស្នាក់អាស្រ័យនោះ គឺអាក្រក់បំផុត។ info
التفاسير:

external-link copy
30 : 16

۞ وَقِيلَ لِلَّذِينَ ٱتَّقَوۡاْ مَاذَآ أَنزَلَ رَبُّكُمۡۚ قَالُواْ خَيۡرٗاۗ لِّلَّذِينَ أَحۡسَنُواْ فِي هَٰذِهِ ٱلدُّنۡيَا حَسَنَةٞۚ وَلَدَارُ ٱلۡأٓخِرَةِ خَيۡرٞۚ وَلَنِعۡمَ دَارُ ٱلۡمُتَّقِينَ

ហើយមានគេនិយាយទៅកាន់បណ្តាអ្នកដែលគោរពកោតខ្លាចម្ចាស់របស់គេដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ថាៈ តើម្ចាស់របស់ពួកអ្នកបានបញ្ចុះអ្វីទៅកាន់ព្យាការីរបស់ពួកអ្នក មូហាំម៉ាត់ នោះ? ពួកគេបានឆ្លើយថាៈ អល់ឡោះជាម្ចាស់បានបញ្ចុះទៅកាន់គាត់នូវប្រការល្អដ៏ធំធេងបំផុត។ សម្រាប់បណ្តាអ្នកដែលធ្វើបានល្អនៅក្នុងការគោរពសក្ការៈ(របស់ពួកគេ)ចំពោះអល់ឡោះ និងធ្វើបានល្អនៅក្នុងការទំនាក់ទំនង(របស់ពួកគេ)ជាមួយនឹងម៉ាខ្លូកទាំងឡាយរបស់ទ្រង់នៅក្នុងលោកិយនេះ គឺនឹងទទួលបាននូវផលល្អ ក្នុងនោះមានដូចជា ការទទួលបាននូវការជួយ និងការទទួលបាននូវលាភសក្ការៈទូលំទូលាយជាដើម។ ចំណែកឯអ្វីដែលអល់ឡោះទ្រង់បានសន្យាថានឹងផ្តល់វាឲ្យពួកគេនៃផលតបស្នងនៅថ្ងៃបរលោកនោះ គឺល្អប្រសើរសម្រាប់ពួកគេជាងអ្វីដែលអល់ឡោះផ្តល់ឲ្យពួកគេភ្លាមៗនៅក្នុងលោកិយនេះទៅទៀត។ ហើយលំនៅឋានរបស់អ្នកដែលគោរពកោតខ្លាចម្ចាស់របស់ពួកគេដោយអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់នោះ គឺល្អប្រសើរបំផុត នោះគឺលំនៅដ្ឋាននាថ្ងៃបរលោក(ឋានសួគ៌)។ info
التفاسير:

external-link copy
31 : 16

جَنَّٰتُ عَدۡنٖ يَدۡخُلُونَهَا تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۖ لَهُمۡ فِيهَا مَا يَشَآءُونَۚ كَذَٰلِكَ يَجۡزِي ٱللَّهُ ٱلۡمُتَّقِينَ

ពួកគេនឹងបានចូលទៅក្នុងឋានសួគ៌អាត់និន ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា។ នៅក្នុងឋានសួគ៌នោះ ពួកគេនឹងទទួលបាននូវអ្វីៗគ្រប់បែបយ៉ាងដែលពួកគេប្រាថ្នាមិនថាចំណីអាហារ ឬភេសជ្ជៈ ឬអ្វីផ្សេងពីនេះឡើយ។ ដូចជាការតបស្នងដែលគេបានតបស្នងទៅចំពោះបណ្តាអ្នកដែលគោរពកោតខ្លាចក្នុងចំណោមប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់នេះដែរ គេក៏នឹងតបស្នងបែបនេះចំពោះបណ្តាប្រជាជាតិជំនាន់មុនៗដូចគ្នាដែរ។ info
التفاسير:

external-link copy
32 : 16

ٱلَّذِينَ تَتَوَفَّىٰهُمُ ٱلۡمَلَٰٓئِكَةُ طَيِّبِينَ يَقُولُونَ سَلَٰمٌ عَلَيۡكُمُ ٱدۡخُلُواْ ٱلۡجَنَّةَ بِمَا كُنتُمۡ تَعۡمَلُونَ

បណ្តាអ្នកដែលម៉ាលីគុលម៉ោត(ម៉ាឡាអ៊ីកាត់ដកព្រលឹង) ហើយនិងម៉ាឡាអ៊ីកាត់ជាបរិវារបស់គេបានដកយកជីវិតពួកគេក្នុងស្ថានភាពដែលដួងចិត្តរបស់ពួកគេជ្រះស្អាតពីភាពគ្មានជំនឿនោះ ម៉ាឡាអ៊ីកាត់បានពោលទៅកាន់ពួកគេថាៈ សូមសន្តិភាពកើតមានដល់ពួកអ្នក។ ពួកអ្នកមានសុវត្ថិភាពពីគ្រោះទាំងឡាយហើយ។ ដូចនេះ ចូរពួកអ្នកចូលទៅក្នុងឋានសួគ៌ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានសាងនៅក្នុងលោកិយនៃការមានគោលជំនឿដ៏ត្រឹមត្រូវ និងការសាងនូវទង្វើកុសលចុះ។ info
التفاسير:

external-link copy
33 : 16

هَلۡ يَنظُرُونَ إِلَّآ أَن تَأۡتِيَهُمُ ٱلۡمَلَٰٓئِكَةُ أَوۡ يَأۡتِيَ أَمۡرُ رَبِّكَۚ كَذَٰلِكَ فَعَلَ ٱلَّذِينَ مِن قَبۡلِهِمۡۚ وَمَا ظَلَمَهُمُ ٱللَّهُ وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ

តើពួកមុស្ហរីគីនដែលបដិសធទាំងនោះ គ្មានរង់ចាំអ្វីក្រៅពីម៉ាលីគុលម៉ោត ហើយនិងម៉ាឡាអ៊ីកាត់ជាបរិវារបស់គេមកដល់ពួកគេដើម្បីដកយកជីវិតពួកគេ ព្រមទាំងវាយមុខនិងខ្នងរបស់ពួកគេ ឬក៏បទបញ្ជារបស់អល់ឡោះដោយការដាក់ទណ្ឌកម្មពួកគេឲ្យស្លាប់ផុតពូជនៅក្នុងលោកិយនេះបានដល់ឬ? ទង្វើដែលពួកមុស្ហរីគីនបានធ្វើនៅទឹកដីម៉ាក្កះនេះ ពួកមុស្ហរីគីនជំនាន់មុនពួកគេក៏ធ្លាប់បានធ្វើដូច្នោះដែរ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបំផ្លាញពួកគេ។ ហើយអល់ឡោះមិនបានបំពានលើពួកគេទេខណៈដែលទ្រង់បំផ្លាញពួកគេនោះ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯងដោយបានបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងភាពអន្តរាយតាមរយៈការប្រឆាំងចំពោះអល់ឡោះជាម្ចាស់នោះ។ info
التفاسير:

external-link copy
34 : 16

فَأَصَابَهُمۡ سَيِّـَٔاتُ مَا عَمِلُواْ وَحَاقَ بِهِم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ

ហើយទណ្ឌកម្មទៅលើទង្វើទាំងឡាយដែលពួកគេធ្លាប់បានប្រព្រឹត្តនោះក៏បានធ្លាក់ទៅលើពួកគេ។ ហើយទណ្ឌកម្មដែលពួកគេធ្លាប់បានសើចចំអកនៅពេលដែលមានគេរំលឹកពីវានោះបានហ៊ុមព័ទ្ធពួកគេ។ info
التفاسير:
سوودەکانی ئایەتەکان لەم پەڕەیەدا:
• فضيلة أهل العلم، وأنهم الناطقون بالحق في الدنيا ويوم يقوم الأشهاد، وأن لقولهم اعتبارًا عند الله وعند خلقه.
• ឧត្តមភាពនៃអ្នកដែលមានចំណេះដឹង។ ជាការពិតណាស់ ពួកគេគឺជាអ្នកដែលនិយាយការពិតនៅក្នុងលោកិយនេះនិងនៅថ្ងៃបរលោក ហើយពាក្យសម្តីរបស់ពួកគេត្រូវបានការទទួលស្គាល់ពីអល់ឡោះជាម្ចាស់ និងពីម៉ាខ្លូករបស់ទ្រង់។ info

• من أدب الملائكة مع الله أنهم أسندوا العلم إلى الله دون أن يقولوا: إنا نعلم ما كنتم تعملون، وإشعارًا بأنهم ما علموا ذلك إلا بتعليم من الله تعالى.
• ក្នុងចំណោមសុជីវធម៌របស់ម៉ាឡាអ៊ីកាត់ជាមួយនឹងអល់ឡោះជាម្ចាស់នោះ គឺពួកគេតែងតែភ្ជាប់ចំណេះដឹងទៅកាន់អល់ឡោះជាម្ចាស់ជានិច្ច ដោយពួកគេមិនបាននិយាយថាៈ “ពិតណាស់ ពួកយើងដឹងនូវអ្វីដែលពួកអ្នកធ្លាប់បានសាង”នោះទេ ហើយពួកគេប្រកាសថា តាមពិតពួកគេមិនបានដឹងដូច្នោះឡើយ លើកលែងតែអ្វីដែលអល់ឡោះបានប្រាប់ពួកគេប៉ុណ្ណោះ។ info

• من كرم الله وجوده أنه يعطي أهل الجنة كل ما تمنوه عليه، حتى إنه يُذَكِّرهم أشياء من النعيم لم تخطر على قلوبهم.
• ក្នុងចំណោមភាពថ្កើថ្កើង និងភាពសប្បុរសរបស់អល់ឡោះជាម្ចាស់នោះ គឺទ្រង់ប្រទានដល់អ្នកដែលបានចូលឋានសួគ៌នូវរាល់អ្វីដែលពួកគេប្រាថ្នាចង់បាន រហូតដល់ទ្រង់រំលឹកពួកគេពីឧបការគុណជាច្រើនដែលចិត្តរបស់ពួកគេមិនអាចគិតដល់។ info

• العمل هو السبب والأصل في دخول الجنة والنجاة من النار، وذلك يحصل برحمة الله ومنَّته على المؤمنين لا بحولهم وقوتهم.
• ការសាងទង្វើកុសល គឺជាមូលហេតុ និងជាមូលដ្ឋានគ្រឹះក្នុងការចូលឋានសួគ៌ និងរួចផុតពីឋាននរក តែការទទួលបានដូចនេះ(ចូលឋានសួគ៌និងរួចផុតពីឋាននរក) គឺដោយសារក្តីមេត្តាករុណារបស់អល់ឡោះ និងការប្រោសប្រណីរបស់ទ្រង់ចំពោះអ្នកមានជំនឿប៉ុណ្ណោះ ពុំមែនដោយសារតែអានុភាព និងកម្លាំងរបស់ពួកគេនោះទេ។ info