وه‌رگێڕانی ماناكانی قورئانی پیرۆز - وەرگێڕاوی خمیری بۆ پوختەى تەفسیری قورئانی پیرۆز.

ហ៊ូទ

لە مەبەستەکانی سورەتەکە:
تثبيت النبي والمؤمنين بقصص الأنبياء السابقين، وتشديد الوعيد للمكذبين.
ការពង្រឹងដល់ព្យាការីមូហាំម៉ាត់ និងបណ្តាអ្នកមានជំនឿតាមរយៈរឿងរ៉ាវរបស់បណ្តាព្យាការីមុនៗ និងគំរាមនូវទណ្ឌកម្មចំពោះពួកដែលបំពាន។ info

external-link copy
1 : 11

الٓرۚ كِتَٰبٌ أُحۡكِمَتۡ ءَايَٰتُهُۥ ثُمَّ فُصِّلَتۡ مِن لَّدُنۡ حَكِيمٍ خَبِيرٍ

អាលីហ្វ ឡាម រ៉ (ត្រូវបានបកស្រាយរួចមកហើយនៅដើមជំពូកអាល់ហ្ពាក៏រ៉ោះ)។ គម្ពីរគួរអាន គឺជាគម្ពីរមួយដែលបណ្តាវាក្យខណ្ឌទាំងឡាយរបស់វាមានភាពសុក្រឹតនិងល្អឥតខ្ចោះ ទាំងឃ្លោងឃ្លា និងអត្ថន័យ។ ដូច្នេះ អ្នកនឹងមិនឃើញមាននៅក្នុងគម្ពីរនេះនូវភាពខ្វះចន្លោះត្រង់ណានោះឡើយ។ បន្ទាប់មក គេបានបញ្ជាក់នៅក្នុងវា ដោយលើកឡើងពីប្រការដែលគេអនុញ្ញាត ប្រការដែលគេហាមឃាត់ បទបញ្ជាដែលគេបង្គាប់ បម្រាមដែលហាមឃាត់ ការសន្យា(ផ្តល់ផលបុណ្យ) ការដាស់តឿនព្រមាន(ដាក់ទណ្ឌកម្ម) ច្បាប់ព្រហ្មទណ្ឌ និងអ្វីផ្សេងៗទៀត ដែលមកពីម្ចាស់ដ៏មហាគតិបណ្ឌិតក្នុងការចាត់ចែង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់ និង(ជាអ្នក)មហាដឹងពីស្ថានភាពរបស់ខ្ញុំបម្រើរបស់ទ្រង់ និងអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ។ info
التفاسير:

external-link copy
2 : 11

أَلَّا تَعۡبُدُوٓاْ إِلَّا ٱللَّهَۚ إِنَّنِي لَكُم مِّنۡهُ نَذِيرٞ وَبَشِيرٞ

ខ្លឹមសារសំខាន់នៃបណ្តាវាក្យខណ្ឌ(នៃគម្ពីរគួរអាន)ដែលបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់ទាំងនេះគឺ ៖ ហាមឃាត់បណ្ដាខ្ញុំបម្រើទាំងឡាយមិនឲ្យពួកគេគោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងអល់ឡោះជាម្ចាស់ឡើយ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ពីទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើពួកអ្នកមិនមានជំនឿចំពោះទ្រង់ និងប្រឆាំងចំពោះទ្រង់នោះ ហើយខ្ញុំជាអ្នកផ្ដល់ដំណឹងរីករាយដល់ពួកអ្នកអំពីការតបស្នងដ៏ល្អប្រពៃអំពីទ្រង់ ប្រសិនបើពួកអ្នកមានជំនឿចំពោះទ្រង់ ហើយបានអនុវត្តតាមច្បាប់បញ្ញត្តិរបស់ទ្រង់នោះ។ info
التفاسير:

external-link copy
3 : 11

وَأَنِ ٱسۡتَغۡفِرُواْ رَبَّكُمۡ ثُمَّ تُوبُوٓاْ إِلَيۡهِ يُمَتِّعۡكُم مَّتَٰعًا حَسَنًا إِلَىٰٓ أَجَلٖ مُّسَمّٗى وَيُؤۡتِ كُلَّ ذِي فَضۡلٖ فَضۡلَهُۥۖ وَإِن تَوَلَّوۡاْ فَإِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٖ كَبِيرٍ

ហើយចូរអ្នក(ឱមនុស្សលោកទាំងឡាយ)សុំការអភ័យទោសពីម្ចាស់របស់ពួកអ្នកចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នកចុះ និងវិលត្រឡប់ទៅកាន់ទ្រង់វិញដោយបង្ហាញពីការសោកស្ដាយទៅលើអ្វីដែលពួកអ្នកបានប្រព្រឹត្តខុសចំពោះទ្រង់ នោះទ្រង់នឹងផ្ដល់ឲ្យពួកអ្នកទទួលបាននូវភាពសុខសាន្តក្នុងជីវិតលោកិយរបស់ពួកអ្នកដោយភាពរីករាយដ៏ល្អប្រពៃ រហូតដល់ពេលវេលាកំណត់នៃអាយុជីវិត(សេចក្តីស្លាប់)របស់ពួកអ្នកដែលត្រូវបានគេកំណត់នោះបានមកដល់។ ហើយទ្រង់នឹងផ្ដល់ឲ្យរាល់អ្នកដែលមានភាពខ្ពង់ខ្ពស់នៅក្នុងការគោរពប្រតិបត្តិនិងសាងទង្វើកុសលនោះ នូវការតបស្នងដ៏ប្រពៃអំពីទ្រង់យ៉ាងពេញលេញដោយគ្មានការខ្វះខាតឡើយ។ តែប្រសិនបើពួកអ្នកបែរចេញពីការមានជំនឿចំពោះអ្វីដែលខ្ញុំបាននាំមកពីម្ចាស់របស់ខ្ញុំនោះ ពិតប្រាកដណាស់ ខ្ញុំបារម្មណ៍ខ្លាចពួកអ្នកទទួលរងនូវទណ្ឌកម្មនាថ្ងៃដ៏រន្ធត់បំផុត នោះគឺថ្ងៃបរលោក។ info
التفاسير:

external-link copy
4 : 11

إِلَى ٱللَّهِ مَرۡجِعُكُمۡۖ وَهُوَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ

កន្លែងវិលត្រឡប់របស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នៅថ្ងៃបរលោកនោះ គឺទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អមត្ថភាពនោះឡើយ។ ដូច្នេះ ទ្រង់មិនអសមត្ថភាពក្នុងការពង្រស់ពួកអ្នក និងកាត់សេចក្តីពួកអ្នកបន្ទាប់ពីពួកអ្នកបានស្លាប់នោះឡើយ។ info
التفاسير:

external-link copy
5 : 11

أَلَآ إِنَّهُمۡ يَثۡنُونَ صُدُورَهُمۡ لِيَسۡتَخۡفُواْ مِنۡهُۚ أَلَا حِينَ يَسۡتَغۡشُونَ ثِيَابَهُمۡ يَعۡلَمُ مَا يُسِرُّونَ وَمَا يُعۡلِنُونَۚ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ

តើពុំមែនទេឬដែលថា ពិតប្រាកដណាស់ ពួកមុស្ហរីគីនទាំងនោះបានបង្វែរចិត្តរបស់ពួកគេដើម្បីលាក់បាំងនូវអ្វីដែលមាននៅក្នុងវាអំពីភាពសង្ស័យចំពោះអល់ឡោះដោយភាពល្ងង់ខ្លៅរបស់ពួកគេ។ តើពុំមែនទេឬ ខណៈពេលពួកគេគ្របក្បាលរបស់ពួកគេនឹងសម្លៀកបំពាក់របស់ពួកគេនោះ អល់ឡោះដឹងនូវអ្វីដែលពួកគេលាក់បាំងនិងអ្វីដែលពួកគេកំពុងលាតត្រដាង។ ពិតប្រាកដណាស់ ទ្រង់មហាដឹងនូវអ្វីដែលលាក់បាំងនៅក្នុងដួងចិត្ត។ info
التفاسير:
سوودەکانی ئایەتەکان لەم پەڕەیەدا:
• إن الخير والشر والنفع والضر بيد الله دون ما سواه.
• ពិតប្រាកដណាស់ ប្រការល្អ ប្រការអាក្រក់ ផលប្រយោជន៍ និងគ្រោះថ្នាក់ គឺស្ថិតនៅក្នុងកណ្តាប់ដៃអល់ឡោះជាម្ចាស់តែមួយគត់ ពុំមែនស្ថិតនៅលើអ្នកផ្សេងឡើយ។ info

• وجوب اتباع الكتاب والسُّنَّة والصبر على الأذى وانتظار الفرج من الله.
• ចាំបាច់ត្រូវដើរតាមគម្ពីរ(គួរអាន) និងស៊ុណ្ណះ(មាគ៌ារបស់ព្យាការីមូហាំម៉ាត់) ហើយត្រូវមានការអត់ធ្មត់ទៅលើការធ្វើទុក្ខបុកម្នេញ និងរង់ចាំភាពធូរស្រាលអំពីអល់ឡោះ។ info

• آيات القرآن محكمة لا يوجد فيها خلل ولا باطل، وقد فُصِّلت الأحكام فيها تفصيلًا تامَّا.
• វាក្យខណ្ឌទាំងឡាយនៃគម្ពីរគួរអាន គឺមានភាពសុក្រឹតបំផុត ដោយគ្មានឡើយនូវការខ្វះចន្លោះ និងភាពមិនត្រឹមត្រូវ ហើយគេបានបកស្រាយយ៉ាងពិស្តានូវក្បួនច្បាប់ទាំងឡាយដែលមាននៅក្នុងវា។ info

• وجوب المسارعة إلى التوبة والندم على الذنوب لنيل المطلوب والنجاة من المرهوب.
• ចាំបាច់ត្រូវរួសរាន់សារភាពកំហុស និងត្រូវមានការសោកស្ដាយចំពោះបាបកម្មទាំងឡាយ ដើម្បីទទួលបាននូវអ្វីដែលគេប៉ងប្រាថ្នា និងរួចផុតពីអ្វីដែលគេភ័យខ្លាច។ info