وه‌رگێڕانی ماناكانی قورئانی پیرۆز - وەرگێڕاوی خمیری - کۆڕگەی پەرەپێدانی کۆمەڵگەی ئیسلامی

ژمارەی پەڕە:close

external-link copy
36 : 27

فَلَمَّا جَآءَ سُلَيۡمَٰنَ قَالَ أَتُمِدُّونَنِ بِمَالٖ فَمَآ ءَاتَىٰنِۦَ ٱللَّهُ خَيۡرٞ مِّمَّآ ءَاتَىٰكُمۚ بَلۡ أَنتُم بِهَدِيَّتِكُمۡ تَفۡرَحُونَ

ហើយនៅពេលដែលអ្នកនាំសារបានទៅជួបស៊ូឡៃម៉ាន (ជាមួយនឹងជំនូនទាំងនេះ) គាត់បានពោលថាៈ តើពួកអ្នកផ្ដល់ ទ្រព្យសម្បត្ដិទាំងនេះឱ្យខ្ញុំឬ? តែអ្វីដែលអល់ឡោះបានប្រទានឱ្យ ខ្ញុំគឺប្រសើរជាងអ្វីដែលទ្រង់បានប្រទានឱ្យពួកអ្នកទៅទៀត។ ផ្ទុយ ទៅវិញពួកអ្នកទេដែលសប្បាយរីករាយនឹងជំនូនដែលគេផ្ដល់ឱ្យ ពួកអ្នកនោះ។ info
التفاسير:

external-link copy
37 : 27

ٱرۡجِعۡ إِلَيۡهِمۡ فَلَنَأۡتِيَنَّهُم بِجُنُودٖ لَّا قِبَلَ لَهُم بِهَا وَلَنُخۡرِجَنَّهُم مِّنۡهَآ أَذِلَّةٗ وَهُمۡ صَٰغِرُونَ

ចូរអ្នកត្រឡប់ទៅប្រាប់ពួកគេវិញចុះ យើងពិតជានឹងដឹក នាំកងទ័ពឆ្ពោះទៅកាន់ពួកគេ ដែលពួកគេមិនអាចទប់ទល់នឹង កងទ័ពទាំងនេះបានឡើយ។ ហើយយើងពិតជានឹងបណេ្ដញពួកគេ ចេញពីទីនោះ(ទឹកដីសាបាក)យ៉ាងអាម៉ាស់ ហើយពួកគេជាពួក ដែលទាបថោកបំផុត។ info
التفاسير:

external-link copy
38 : 27

قَالَ يَٰٓأَيُّهَا ٱلۡمَلَؤُاْ أَيُّكُمۡ يَأۡتِينِي بِعَرۡشِهَا قَبۡلَ أَن يَأۡتُونِي مُسۡلِمِينَ

គាត់(ស៊ូឡៃម៉ាន)បានពោលថាៈ ឱមន្ដ្រីទាំងឡាយ. តើ អ្នកណាក្នុងចំណោមពួកអ្នកអាចនាំរាជបល្ល័ង្គរបស់នាងមកឱ្យខ្ញុំ មុននឹងពួកនាងមកប្រគល់ខ្លួនឱ្យខ្ញុំ(ចូលសាសនាអ៊ីស្លាម)? info
التفاسير:

external-link copy
39 : 27

قَالَ عِفۡرِيتٞ مِّنَ ٱلۡجِنِّ أَنَا۠ ءَاتِيكَ بِهِۦ قَبۡلَ أَن تَقُومَ مِن مَّقَامِكَۖ وَإِنِّي عَلَيۡهِ لَقَوِيٌّ أَمِينٞ

អ៊ីហ្វ្រីតជាជិន(ដ៏ខ្លាំង)បាននិយាយថាៈ ខ្ញុំអាចនាំរាជបល័្លង្គ នោះមកឱ្យអ្នកមុននឹងអ្នកក្រោកចេញពីកន្លែងរបស់អ្នក។ ហើយ ប្រាកដណាស់ ខ្ញុំគឺជាអ្នកខ្លាំងពូកែស្មោះត្រង់បំផុតលើការងារនេះ។ info
التفاسير:

external-link copy
40 : 27

قَالَ ٱلَّذِي عِندَهُۥ عِلۡمٞ مِّنَ ٱلۡكِتَٰبِ أَنَا۠ ءَاتِيكَ بِهِۦ قَبۡلَ أَن يَرۡتَدَّ إِلَيۡكَ طَرۡفُكَۚ فَلَمَّا رَءَاهُ مُسۡتَقِرًّا عِندَهُۥ قَالَ هَٰذَا مِن فَضۡلِ رَبِّي لِيَبۡلُوَنِيٓ ءَأَشۡكُرُ أَمۡ أَكۡفُرُۖ وَمَن شَكَرَ فَإِنَّمَا يَشۡكُرُ لِنَفۡسِهِۦۖ وَمَن كَفَرَ فَإِنَّ رَبِّي غَنِيّٞ كَرِيمٞ

អ្នកដែលមានចំណេះដឹងជ្រៅជ្រះខាងគម្ពីរបាននិយាយថាៈ ខ្ញុំនឹងនាំរាជបល្ល័ង្គនោះមកឱ្យអ្នកមុននឹងការសម្លឹងរបស់អ្នកត្រឡប់ មកវិញ(ក្នុងមួយប៉ប្រិចភ្នែក)។ ហើយនៅពេលដែលស៊ូឡៃម៉ាន បានឃើញរាជបល្ល័ង្គនោះស្ថិតនៅចំពោះមុខរបស់គាត់ គាត់ក៏បាន ពោលថាៈ នេះគឺជាការប្រោសប្រទានពីម្ចាស់របស់ខ្ញុំ ដើម្បីនឹងសាក ល្បងខ្ញុំ តើខ្ញុំដឹងគុណឬរមិលគុណ? ហើយអ្នកណាបានដឹងគុណ (ចំពោះអល់ឡោះ)គឺពិតប្រាកដណាស់ គេដឹងគុណចំពោះខ្លួនឯង។ តែអ្នកណាហើយរមិលគុណវិញនោះ ពិតប្រាកដណាស់ម្ចាស់របស់ ខ្ញុំមហាមានលើសលប់ មហាសប្បុរស។ info
التفاسير:

external-link copy
41 : 27

قَالَ نَكِّرُواْ لَهَا عَرۡشَهَا نَنظُرۡ أَتَهۡتَدِيٓ أَمۡ تَكُونُ مِنَ ٱلَّذِينَ لَا يَهۡتَدُونَ

គាត់(ស៊ូឡៃម៉ាន)បានពោលថាៈ ចូរពួកអ្នកប្ដូររូបរាង បល័្លង្គរបស់នាង យើងនឹងចាំមើល ថាតើនាងបានទទួលការចង្អុល បង្ហាញ(ឱ្យស្គាល់)ឬក៏នាងស្ថិតក្នុងចំណោមអ្នកដែលមិនទទួលការ ចង្អុលបង្ហាញ? info
التفاسير:

external-link copy
42 : 27

فَلَمَّا جَآءَتۡ قِيلَ أَهَٰكَذَا عَرۡشُكِۖ قَالَتۡ كَأَنَّهُۥ هُوَۚ وَأُوتِينَا ٱلۡعِلۡمَ مِن قَبۡلِهَا وَكُنَّا مُسۡلِمِينَ

ហើយនៅពេលដែលនាងបានមកដល់ មានគេសួរថាៈ នេះ ជាបល័្លង្គរបស់អ្នកឬ? នាងបានឆ្លើយថាៈ ដូចជាវាមែន។ (ស៊ូឡៃម៉ានបានពោលថា) យើងត្រូវបានគេប្រទានឱ្យនូវចំណេះដឹងមុន នាង ហើយពួកយើងជាអ្នកប្រគល់ខ្លួន(ចូលអ៊ីស្លាមមុននាង)។ info
التفاسير:

external-link copy
43 : 27

وَصَدَّهَا مَا كَانَت تَّعۡبُدُ مِن دُونِ ٱللَّهِۖ إِنَّهَا كَانَتۡ مِن قَوۡمٖ كَٰفِرِينَ

ហើយអ្វីៗដែលនាងធ្លាប់បានគោរពសក្ការៈផេ្សងពី អល់ឡោះនោះ បានរារាំងនាង(មិនឱ្យចូលសាសនាអ៊ីស្លាម)។ ពិតប្រាកដណាស់ នាងជាស្ដ្រីម្នាក់ដែលធ្លាប់ស្ថិតក្នុងចំណោមក្រុម ដែលគ្មានជំនឿ។ info
التفاسير:

external-link copy
44 : 27

قِيلَ لَهَا ٱدۡخُلِي ٱلصَّرۡحَۖ فَلَمَّا رَأَتۡهُ حَسِبَتۡهُ لُجَّةٗ وَكَشَفَتۡ عَن سَاقَيۡهَاۚ قَالَ إِنَّهُۥ صَرۡحٞ مُّمَرَّدٞ مِّن قَوَارِيرَۗ قَالَتۡ رَبِّ إِنِّي ظَلَمۡتُ نَفۡسِي وَأَسۡلَمۡتُ مَعَ سُلَيۡمَٰنَ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ

មានគេនិយាយទៅកាន់នាងថាៈ សូមនាងអញ្ជើញចូលទៅ ក្នុងវិមាននេះទៅ ។ ហើយនៅពេលដែលនាងបានឃើញវា នាង ស្មានថាវាជាស្រះទឹកមួយ ហើយក៏បានសើយសំពត់ឡើងពីស្មងជើង ទាំងពីររបស់នាង។ គាត់(ស៊ូឡៃម៉ាន)បានប្រាប់នាងថាៈ ពិតប្រាកដ ណាស់ វាជាវិមានមួយដែលគេបានក្រាលអំពីកព្ចាក់។ (ពេលនោះ នាងក៏បានដឹងអំពីអំណាចគ្រប់គ្រងរបស់ស៊ូឡៃម៉ាន) ហើយនាង បានបួងសួងសុំថាៈ ឱម្ចាស់(អល់ឡោះ)របស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំបានធ្វើខុសដោយខ្លួនឯង ហើយខ្ញុំព្រមចូលសាសនាអ៊ីស្លាមតាម ស៊ូឡៃម៉ាន ដើម្បីគោរពសក្ការៈចំពោះអល់ឡោះដែលជាម្ចាស់គ្រប់ គ្រងពិភពទាំងអស់។ info
التفاسير: