ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಖಮರ್ ಅನುವಾದ - ಡೆವಲಪ್‌ಮೆಂಟ್ ಕಮಿಟಿ ಆಫ್ ಇಸ್ಲಾಮಿಕ್ ಸೊಸೈಟಿ

ಪುಟ ಸಂಖ್ಯೆ: 6:2 close

external-link copy
38 : 2

قُلۡنَا ٱهۡبِطُواْ مِنۡهَا جَمِيعٗاۖ فَإِمَّا يَأۡتِيَنَّكُم مِّنِّي هُدٗى فَمَن تَبِعَ هُدَايَ فَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ

យើងបានមានបន្ទូលថាៈ ចូរពួកអ្នកទាំងអស់គ្នា(អាដាំ ហាវ៉ា អ៊ីព្លីស)ចុះចេញពីឋានសួគ៌នេះ។ ហើយប្រសិនបើមាន ការណែនាំរបស់យើងមកដល់ពួកអ្នក ហើយអ្នកណាដែលបានដើរតាមការណែនាំរបស់យើងចំពោះពួកគេ គឺពួកគេគ្មានការភ័យខ្លាច និងព្រួយបារម្ភអ្វីឡើយ ។ info
التفاسير:

external-link copy
39 : 2

وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَآ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ

ចំណែកពួកដែលបានប្រឆាំង ហើយបានបដិសេធនឹង អាយ៉ាត់ៗ របស់យើង ពួកនោះគឺជាពួកនរក ដោយពួកគេស្ថិតនៅ ក្នុងនោះជាអមតៈ។ info
التفاسير:

external-link copy
40 : 2

يَٰبَنِيٓ إِسۡرَٰٓءِيلَ ٱذۡكُرُواْ نِعۡمَتِيَ ٱلَّتِيٓ أَنۡعَمۡتُ عَلَيۡكُمۡ وَأَوۡفُواْ بِعَهۡدِيٓ أُوفِ بِعَهۡدِكُمۡ وَإِيَّٰيَ فَٱرۡهَبُونِ

ឱអំបូរអ៊ីស្រាអែល. ចូរចងចាំនូវនៀកម៉ាត់ជាច្រើនរបស់ យើងដែលបានផ្ដល់ឱ្យពួកអ្នក ហើយចូរពួកអ្នកគោរពកិច្ចសន្យារបស់យើង យើងនឹងបំពេញកិច្ចសន្យារបស់ពួកអ្នក។ ហើយចំពោះ យើងតែមួយគត់ដែលពួកអ្នកត្រូវតែគោរពកោតខ្លាច។ info
التفاسير:

external-link copy
41 : 2

وَءَامِنُواْ بِمَآ أَنزَلۡتُ مُصَدِّقٗا لِّمَا مَعَكُمۡ وَلَا تَكُونُوٓاْ أَوَّلَ كَافِرِۭ بِهِۦۖ وَلَا تَشۡتَرُواْ بِـَٔايَٰتِي ثَمَنٗا قَلِيلٗا وَإِيَّٰيَ فَٱتَّقُونِ

ហើយចូរពួកអ្នកជឿនូវអ្វី(គម្ពីរគួរអាន)ដែលយើងបានបញ្ចុះដើម្បីបញ្ជាក់ឡើងវិញអំពីអ្វីដែលមាននៅជាមួយពួកអ្នក (គម្ពីរតាវរ៉ត គម្ពីរអ៊ីនជីល...) ហើយពួកអ្នកមិនត្រូវតាំងខ្លួនជាអ្នកប្រឆាំងនឹងគម្ពីរគួរអានមុនគេ និងមិនត្រូវលក់ដូរអាយ៉ាត់ៗ របស់យើងក្នុងតម្លៃបន្ដិចបន្ដួចនោះឡើយ ហើយចំពោះយើងតែ មួយគត់ដែលពួកអ្នកត្រូវកោតខ្លាច។ info
التفاسير:

external-link copy
42 : 2

وَلَا تَلۡبِسُواْ ٱلۡحَقَّ بِٱلۡبَٰطِلِ وَتَكۡتُمُواْ ٱلۡحَقَّ وَأَنتُمۡ تَعۡلَمُونَ

ហើយចូរពួកអ្នកកុំលាយឡំប្រការពិតជាមួយនឹងប្រការមិនពិត ហើយពួកអ្នកកុំលាក់បាំងការពិត ខណៈដែលពួកអ្នកដឹង។ info
التفاسير:

external-link copy
43 : 2

وَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ وَٱرۡكَعُواْ مَعَ ٱلرَّٰكِعِينَ

ហើយចូរពួកអ្នកប្រតិបតិ្ដសឡាត និងបរិច្ចាគហ្សាកាត់ និងរូកុជាមួយនឹងបណ្ដាអ្នកដែលរូកុ(ថ្វាយបង្គំរួមគ្នា)។ info
التفاسير:

external-link copy
44 : 2

۞ أَتَأۡمُرُونَ ٱلنَّاسَ بِٱلۡبِرِّ وَتَنسَوۡنَ أَنفُسَكُمۡ وَأَنتُمۡ تَتۡلُونَ ٱلۡكِتَٰبَۚ أَفَلَا تَعۡقِلُونَ

ហេតុអ្វីបានជាពួកអ្នកប្រើឱ្យមនុស្សធ្វើល្អ តែពួកអ្នកភេ្លចខ្លួនឯងទៅវិញ ខណៈដែលពួកអ្នកកំពុងសូត្រគម្ពីរ(តាវរ៉ត)។ តើពួកអ្នកមិនចេះគិតពិចារណាទេឬ ? info
التفاسير:

external-link copy
45 : 2

وَٱسۡتَعِينُواْ بِٱلصَّبۡرِ وَٱلصَّلَوٰةِۚ وَإِنَّهَا لَكَبِيرَةٌ إِلَّا عَلَى ٱلۡخَٰشِعِينَ

ហើយចូរពួកអ្នកសុំជំនួយ(ពីអល់ឡោះ)ដោយអត់ធ្មត់និងប្រតិបត្ដិសឡាត។ ហើយពិតប្រាកដណាស់ វាពិតជាមានការ លំបាកយ៉ាងខ្លាំង លើកលែងតែចំពោះបណ្ដាអ្នកដែលឱនលំទោន កោតខ្លាចអល់ឡោះប៉ុណ្ណោះ។ info
التفاسير:

external-link copy
46 : 2

ٱلَّذِينَ يَظُنُّونَ أَنَّهُم مُّلَٰقُواْ رَبِّهِمۡ وَأَنَّهُمۡ إِلَيۡهِ رَٰجِعُونَ

គឺបណ្ដាអ្នកដែលជឿជាក់ថាៈ ពិតប្រាកដណាស់ ពួកគេនឹង ជួបម្ចាស់របស់ពួកគេ។ ហើយពិតប្រាកដណាស់ ពួកគេនឹងត្រូវវិលត្រឡប់ទៅចំពោះទ្រង់វិញ។ info
التفاسير:

external-link copy
47 : 2

يَٰبَنِيٓ إِسۡرَٰٓءِيلَ ٱذۡكُرُواْ نِعۡمَتِيَ ٱلَّتِيٓ أَنۡعَمۡتُ عَلَيۡكُمۡ وَأَنِّي فَضَّلۡتُكُمۡ عَلَى ٱلۡعَٰلَمِينَ

ឱអំបូរអ៊ីស្រាអែល. ចូរចងចាំនូវនៀកម៉ាត់របស់យើង ដែលយើងបានផ្ដល់ឱ្យពួកអ្នក ហើយពិតប្រាកដណាស់ យើងបាន លើកតម្កើងពួកអ្នកជាងគេលើលោកិយនេះ(នៅសម័យនោះ)។ info
التفاسير:

external-link copy
48 : 2

وَٱتَّقُواْ يَوۡمٗا لَّا تَجۡزِي نَفۡسٌ عَن نَّفۡسٖ شَيۡـٔٗا وَلَا يُقۡبَلُ مِنۡهَا شَفَٰعَةٞ وَلَا يُؤۡخَذُ مِنۡهَا عَدۡلٞ وَلَا هُمۡ يُنصَرُونَ

ហើយចូរពួកអ្នកខ្លាចថ្ងៃមួយ(ថ្ងៃបរលោក)ដែលម្នាក់ៗ មិនអាចជួយអ្វីគ្នាបាន ហើយគេមិនទទួលយកការអន្ដរាគមន៍ និងមិនទទួលយកការលោះពីអ្នកណាម្នាក់ឡើយ ហើយពួកនោះក៏មិនត្រូវបានគេជួយដែរ។ info
التفاسير: