ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಖಮರ್ ಅನುವಾದ - ಡೆವಲಪ್‌ಮೆಂಟ್ ಕಮಿಟಿ ಆಫ್ ಇಸ್ಲಾಮಿಕ್ ಸೊಸೈಟಿ

ಪುಟ ಸಂಖ್ಯೆ:close

external-link copy
135 : 2

وَقَالُواْ كُونُواْ هُودًا أَوۡ نَصَٰرَىٰ تَهۡتَدُواْۗ قُلۡ بَلۡ مِلَّةَ إِبۡرَٰهِـۧمَ حَنِيفٗاۖ وَمَا كَانَ مِنَ ٱلۡمُشۡرِكِينَ

ហើយពួកគេ(យ៉ាហ៊ូទី និងណាសរ៉នី)បាននិយាយថាៈ ចូរពួកអ្នកកាន់តាមសាសនាយ៉ាហ៊ូទីឬសាសនាណាសរ៉នីចុះ ពួកអ្នក នឹងទទួលបាននូវការចង្អុលបង្ហាញជាមិនខាន។ ចូរអ្នក(មូហាំម៉ាត់) ប្រាប់ពួកគេថាៈ ផ្ទុយទៅវិញ មានតែសាសនារបស់អ៊ីព្រហ៊ីមទេ ដែលជាសាសនាដ៏ត្រឹមត្រូវ ហើយគាត់ពុំស្ថិតនៅក្នុងចំណោមពួក មូស្ហរីគីនឡើយ។ info
التفاسير:

external-link copy
136 : 2

قُولُوٓاْ ءَامَنَّا بِٱللَّهِ وَمَآ أُنزِلَ إِلَيۡنَا وَمَآ أُنزِلَ إِلَىٰٓ إِبۡرَٰهِـۧمَ وَإِسۡمَٰعِيلَ وَإِسۡحَٰقَ وَيَعۡقُوبَ وَٱلۡأَسۡبَاطِ وَمَآ أُوتِيَ مُوسَىٰ وَعِيسَىٰ وَمَآ أُوتِيَ ٱلنَّبِيُّونَ مِن رَّبِّهِمۡ لَا نُفَرِّقُ بَيۡنَ أَحَدٖ مِّنۡهُمۡ وَنَحۡنُ لَهُۥ مُسۡلِمُونَ

ចូរពួកអ្នក(អ្នកមានជំនឿ)និយាយថាៈ ពួកយើងមាន ជំនឿនឹងអល់ឡោះ និងអ្វីៗដែលគេបានបញ្ចុះមកឱ្យពួកយើង ហើយនិងអ្វីៗដែលគេបានបញ្ចុះមកឱ្យអ៊ីព្រហ៊ីម និងអ៊ីស្មាអ៊ីល និង អ៊ីសហាក និងយ៉ាក់កូប ព្រមទាំងកូនចៅយ៉ាក់កូប និងអ្វីៗដែលគេ បានប្រទានឱ្យមូសា និងអ៊ីសា និងអ្វីៗដែលគេបានប្រទានដល់បណ្ដា ណាពីផេ្សងៗទៀតពីម្ចាស់របស់ពួកគេ។ ពួកយើងពុំរើសអើងណាពី ណាម្នាក់ក្នុងចំណោមណាពីទាំងអស់នោះឡើយ ហើយចំពោះទ្រង់ តែមួយគត់ដែលពួកយើងបានប្រគល់ខ្លួន(កាន់សាសនាអ៊ីស្លាម)។ info
التفاسير:

external-link copy
137 : 2

فَإِنۡ ءَامَنُواْ بِمِثۡلِ مَآ ءَامَنتُم بِهِۦ فَقَدِ ٱهۡتَدَواْۖ وَّإِن تَوَلَّوۡاْ فَإِنَّمَا هُمۡ فِي شِقَاقٖۖ فَسَيَكۡفِيكَهُمُ ٱللَّهُۚ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ

ដូចេ្នះប្រសិនបើពួកគេ(អ្នកគ្មានជំនឿ)មានជំនឿដូចអ្វី ដែលពួកអ្នកមានជំនឿដែរនោះ ពួកគេពិតជានឹងទទួលបាននូវការ ចង្អុលបង្ហាញ។ តែប្រសិនបើពួកគេងាកចេញ(គ្មានជំនឿ)វិញ ពួក គេពិតជាស្ថិតនៅក្នុងការប្រឆាំង។ ដូចេ្នះគ្រប់គ្រាន់ហើយដែលមាន អល់ឡោះការពារអ្នកពីពួកគេ។ ហើយទ្រង់មហាឮ មហាដឹង។ info
التفاسير:

external-link copy
138 : 2

صِبۡغَةَ ٱللَّهِ وَمَنۡ أَحۡسَنُ مِنَ ٱللَّهِ صِبۡغَةٗۖ وَنَحۡنُ لَهُۥ عَٰبِدُونَ

(ចូរពួកអ្នកប្រកាន់យក)សាសនាអល់ឡោះ។ តើមាន សាសនាណាមួយដែលប្រសើរជាងសាសនាអល់ឡោះទៀតនោះ? ហើយពួកយើងគឺជាអ្នកដែលគោរពសក្ការៈចំពោះទ្រង់តែមួយគត់។ info
التفاسير:

external-link copy
139 : 2

قُلۡ أَتُحَآجُّونَنَا فِي ٱللَّهِ وَهُوَ رَبُّنَا وَرَبُّكُمۡ وَلَنَآ أَعۡمَٰلُنَا وَلَكُمۡ أَعۡمَٰلُكُمۡ وَنَحۡنُ لَهُۥ مُخۡلِصُونَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើពួកអ្នក(យ៉ាហ៊ូទី និង ណាសរ៉នី)កំពុងប្រកែកនឹងពួកយើងអំពីរឿង(ជំនឿលើ)អល់ឡោះ ដែលទ្រង់ជាម្ចាស់របស់យើង និងជាម្ចាស់របស់ពួកអ្នកឬ? ហើយ ពួកយើងនឹងទទួលបាន(ការតបស្នង)ទៅតាមទង្វីរបស់ពួកយើង ហើយពួកអ្នកនឹងទទួលបាន(ការតបស្នង)ទៅតាមទង្វើរបស់ពួក អ្នក។ ហើយពួកយើងជាអ្នកស្មោះត្រង់ចំពោះទ្រង់តែមួយគត់។ info
التفاسير:

external-link copy
140 : 2

أَمۡ تَقُولُونَ إِنَّ إِبۡرَٰهِـۧمَ وَإِسۡمَٰعِيلَ وَإِسۡحَٰقَ وَيَعۡقُوبَ وَٱلۡأَسۡبَاطَ كَانُواْ هُودًا أَوۡ نَصَٰرَىٰۗ قُلۡ ءَأَنتُمۡ أَعۡلَمُ أَمِ ٱللَّهُۗ وَمَنۡ أَظۡلَمُ مِمَّن كَتَمَ شَهَٰدَةً عِندَهُۥ مِنَ ٱللَّهِۗ وَمَا ٱللَّهُ بِغَٰفِلٍ عَمَّا تَعۡمَلُونَ

ឬមួយពួកអ្នកអះអាងថាៈ ពិតប្រាកដណាស់ អ៊ីព្រហ៊ីម និងអ៊ីស្មាអ៊ីល និងអ៊ីសហាក និងយ៉ាក់កូប និងកូនចៅយ៉ាក់កូបទាំង អស់នោះគឺជាអ្នកកាន់សាសនាយ៉ាហ៊ូទី ឬណាសរ៉នី? ចូរអ្នក(មូហាំ-ម៉ាត់)តបវិញថាៈ តើពួកអ្នកដឹងជាង ឬអល់ឡោះ(ដឹងជាង)? ហើយតើមានអ្នកណាដែលបំពានជាងអ្នកដែលបានលាក់ភស្ដុតាង ដែលមកពីអល់ឡោះនៅជាមួយគេនោះ? ហើយអល់ឡោះមិន ព្រងើយកន្ដើយនូវអ្វីដែលពួកអ្នកកំពុងប្រព្រឹត្ដឡើយ។ info
التفاسير:

external-link copy
141 : 2

تِلۡكَ أُمَّةٞ قَدۡ خَلَتۡۖ لَهَا مَا كَسَبَتۡ وَلَكُم مَّا كَسَبۡتُمۡۖ وَلَا تُسۡـَٔلُونَ عَمَّا كَانُواْ يَعۡمَلُونَ

ពួកគេទាំងនោះគឺជាប្រជាជាតិដែលបានកន្លងផុតទៅ ហើយ។ ពួកគេនឹងទទួលបាននូវអ្វីៗដែលពួកគេបានសាង ហើយ ពួកអ្នកនឹងទទួលបាននូវអ្វីៗដែលពួកអ្នកបានសាង។ ហើយពួក អ្នកនឹងមិនត្រូវគេសួរអំពីអី្វដែលពួកគេបានសាងនោះឡើយ។ info
التفاسير: