ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - មជ្ឈមណ្ឌលបកប្រែរ៉ូវ៉ាដ

លេខ​ទំព័រ:close

external-link copy
53 : 6

وَكَذَٰلِكَ فَتَنَّا بَعۡضَهُم بِبَعۡضٖ لِّيَقُولُوٓاْ أَهَٰٓؤُلَآءِ مَنَّ ٱللَّهُ عَلَيۡهِم مِّنۢ بَيۡنِنَآۗ أَلَيۡسَ ٱللَّهُ بِأَعۡلَمَ بِٱلشَّٰكِرِينَ

ហើយដូច្នោះដែរ យើងបានសាកល្បងចំពោះពួកគេមួយចំនួន(អ្នកមានដែលគ្មានជំនឿ)នឹងពួកគេមួយចំនួនទៀត(អ្នកក្រដែលមានជំនឿ) ដើម្បីឱ្យពួកគេ(អ្នកមាន)និយាយថា៖ តើពួកទាំងនោះឬដែលអល់ឡោះជាម្ចាស់បានប្រោសប្រទានដល់ពួកគេក្នុងចំណោមពួកយើងនោះ? តើពុំមែនទេឬ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតចំពោះបណ្តាអ្នកដែលដឹងគុណ។ info
التفاسير:

external-link copy
54 : 6

وَإِذَا جَآءَكَ ٱلَّذِينَ يُؤۡمِنُونَ بِـَٔايَٰتِنَا فَقُلۡ سَلَٰمٌ عَلَيۡكُمۡۖ كَتَبَ رَبُّكُمۡ عَلَىٰ نَفۡسِهِ ٱلرَّحۡمَةَ أَنَّهُۥ مَنۡ عَمِلَ مِنكُمۡ سُوٓءَۢا بِجَهَٰلَةٖ ثُمَّ تَابَ مِنۢ بَعۡدِهِۦ وَأَصۡلَحَ فَأَنَّهُۥ غَفُورٞ رَّحِيمٞ

ហើយនៅពេលដែលបណ្តាអ្នកដែលមានជំនឿនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើងបានមកជួបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកនិយាយថា៖ سَلَامٌ عَلَيْكُمْ (សូមសន្តិភាពកើតមានដល់ពួកអ្នក)។ ព្រះជាម្ចាស់របស់ពួកអ្នកបានដាក់កំណត់ក្តីមេត្តាករុណាលើខ្លួនទ្រង់ផ្ទាល់ថា៖ ជាការពិតណាស់ ជនណាដែលបានប្រព្រឹត្តអំពើអាក្រក់ដោយល្ងង់ខ្លៅក្នុងចំណោមពួកអ្នក ក្រោយមកគេបានសារភាពកំហុសបន្ទាប់ពីនោះ និងបានកែប្រែ(ទង្វើរបស់ខ្លួន)វិញនោះ ជាការពិតណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។ info
التفاسير:

external-link copy
55 : 6

وَكَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ وَلِتَسۡتَبِينَ سَبِيلُ ٱلۡمُجۡرِمِينَ

ហើយដូច្នោះដែរ យើងបានបញ្ជាក់នូវសញ្ញាភស្តុតាងទាំងឡាយ(របស់យើង) ដើម្បីបង្ហាញឱ្យឃើញច្បាស់ពីផ្លូវរបស់ពួកដែលប្រព្រឹត្តអំពើអាក្រក់។ info
التفاسير:

external-link copy
56 : 6

قُلۡ إِنِّي نُهِيتُ أَنۡ أَعۡبُدَ ٱلَّذِينَ تَدۡعُونَ مِن دُونِ ٱللَّهِۚ قُل لَّآ أَتَّبِعُ أَهۡوَآءَكُمۡ قَدۡ ضَلَلۡتُ إِذٗا وَمَآ أَنَا۠ مِنَ ٱلۡمُهۡتَدِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ជាការពិតណាស់ គេបានហាមឃាត់ខ្ញុំមិនឱ្យគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកកំពុងគោរពសក្ការៈ(ចំពោះពួកវា)ក្រៅពីអល់ឡោះឡើយ។ ចូរអ្នកពោលទៀតថា៖ ខ្ញុំមិនធ្វើតាមទំនើងចិត្តរបស់ពួកអ្នកឡើយ។ ជាការពិតណាស់ ខ្ញុំប្រាកដជាវង្វេងជាមិនខានប្រសិនបើខ្ញុំធ្វើដូច្នោះ ហើយខ្ញុំក៏នឹងមិនស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញនោះដែរ។ info
التفاسير:

external-link copy
57 : 6

قُلۡ إِنِّي عَلَىٰ بَيِّنَةٖ مِّن رَّبِّي وَكَذَّبۡتُم بِهِۦۚ مَا عِندِي مَا تَسۡتَعۡجِلُونَ بِهِۦٓۚ إِنِ ٱلۡحُكۡمُ إِلَّا لِلَّهِۖ يَقُصُّ ٱلۡحَقَّۖ وَهُوَ خَيۡرُ ٱلۡفَٰصِلِينَ

ចូរអ្នកពោលថា៖ ពិតប្រាកដណាស់ ខ្ញុំស្ថិតនៅលើភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ខ្ញុំ តែពួកអ្នកបែរជាបដិសេធនឹងវាទៅវិញ។ ខ្ញុំគ្មានអ្វី(ទណ្ឌកម្ម)ដែលពួកអ្នកទទូចសុំឱ្យឆាប់មកដល់នោះទេ។ តាមពិត ការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់នឹងកាត់សេចក្តីប្រកបដោយការពិត។ ហើយទ្រង់ជាអ្នកកាត់សេចក្តីដ៏ប្រសើរបំផុត។ info
التفاسير:

external-link copy
58 : 6

قُل لَّوۡ أَنَّ عِندِي مَا تَسۡتَعۡجِلُونَ بِهِۦ لَقُضِيَ ٱلۡأَمۡرُ بَيۡنِي وَبَيۡنَكُمۡۗ وَٱللَّهُ أَعۡلَمُ بِٱلظَّٰلِمِينَ

ចូរអ្នកពោលចុះថា៖ ប្រសិនបើខ្ញុំមានអ្វី(ទណ្ឌកម្ម)ដែលពួកអ្នកទទូចសុំឱ្យឆាប់មកដល់មែននោះ កិច្ចការរវាងខ្ញុំនិងពួកអ្នកនឹងត្រូវបញ្ចប់ជាមិនខាន។ ហើយអល់ឡោះទ្រង់ដឹងបំផុតចំពោះពួកដែលបំពាន។ info
التفاسير:

external-link copy
59 : 6

۞ وَعِندَهُۥ مَفَاتِحُ ٱلۡغَيۡبِ لَا يَعۡلَمُهَآ إِلَّا هُوَۚ وَيَعۡلَمُ مَا فِي ٱلۡبَرِّ وَٱلۡبَحۡرِۚ وَمَا تَسۡقُطُ مِن وَرَقَةٍ إِلَّا يَعۡلَمُهَا وَلَا حَبَّةٖ فِي ظُلُمَٰتِ ٱلۡأَرۡضِ وَلَا رَطۡبٖ وَلَا يَابِسٍ إِلَّا فِي كِتَٰبٖ مُّبِينٖ

ហើយកូនសោរទាំងឡាយនៃប្រការអាថ៌កំបាំង គឺស្ថិតនៅជាមួយទ្រង់(តែមួយគត់)។ គ្មាននរណាម្នាក់ដឹងអំពីវាក្រៅពីទ្រង់ឡើយ។ ហើយទ្រង់ដឹងនូវរាល់អ្វីដែលមាននៅលើគោក និងអ្វីដែលមាននៅក្នុងសមុទ្រ។ គ្មានស្លឹកឈើមួយសន្លឹកណាដែលជ្រុះនោះឡើយ លើកលែងតែទ្រង់ដឹងអំពីវា ហើយក៏គ្មានគ្រាប់ធញ្ញជាតិណាមួយដែលកប់ក្នុងដីងងឹត ឬមានសំណើម ឬក្រៀមស្វិតនោះឡើយ លើកលែងតែមានចារទុកជាស្រេចនៅក្នុងលិខិតកំណត់ត្រាដ៏ច្បាស់លាស់(ឡាវហ៊ុលម៉ះហ៊្វូស)។ info
التفاسير: