ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - មជ្ឈមណ្ឌលបកប្រែរ៉ូវ៉ាដ

លេខ​ទំព័រ:close

external-link copy
158 : 6

هَلۡ يَنظُرُونَ إِلَّآ أَن تَأۡتِيَهُمُ ٱلۡمَلَٰٓئِكَةُ أَوۡ يَأۡتِيَ رَبُّكَ أَوۡ يَأۡتِيَ بَعۡضُ ءَايَٰتِ رَبِّكَۗ يَوۡمَ يَأۡتِي بَعۡضُ ءَايَٰتِ رَبِّكَ لَا يَنفَعُ نَفۡسًا إِيمَٰنُهَا لَمۡ تَكُنۡ ءَامَنَتۡ مِن قَبۡلُ أَوۡ كَسَبَتۡ فِيٓ إِيمَٰنِهَا خَيۡرٗاۗ قُلِ ٱنتَظِرُوٓاْ إِنَّا مُنتَظِرُونَ

ពួកគេមិនរង់ចាំអ្វីក្រៅពីការមកដល់របស់ម៉ាឡាអ៊ីកាត់(ដើម្បីដកហូតព្រលឹងពួកគេ) ឬក៏ការមកដល់នៃព្រះជាម្ចាស់របស់អ្នក ឬក៏ការមកដល់នៃសញ្ញាមួយចំនួននៃព្រះជាម្ចាស់របស់អ្នក(សញ្ញាថ្ងៃបរលោក)នោះឡើយ។ នៅថ្ងៃដែលសញ្ញាមួយចំនួននៃព្រះជាម្ចាស់របស់អ្នកបានមកដល់(ពេលដែលថ្ងៃរះពីទិសខាងលិច) ការមានជំនឿ គឺមិនផ្តល់ប្រយោជន៍អ្វីដល់បុគ្គលណាឡើយ ប្រសិនបើគេមិនមានជំនឿពីមុនមក ឬមានជំនឿហើយតែមិនបានសាងទង្វើកុសល(ពីមុនមក)ទេនោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នករង់ចាំ(ប្រការទាំងនេះ)ចុះ។ ពិតណាស់ ពួកយើងក៏ជាអ្នករង់ចាំដែរ។ info
التفاسير:

external-link copy
159 : 6

إِنَّ ٱلَّذِينَ فَرَّقُواْ دِينَهُمۡ وَكَانُواْ شِيَعٗا لَّسۡتَ مِنۡهُمۡ فِي شَيۡءٍۚ إِنَّمَآ أَمۡرُهُمۡ إِلَى ٱللَّهِ ثُمَّ يُنَبِّئُهُم بِمَا كَانُواْ يَفۡعَلُونَ

ពិតប្រាកដណាស់ ពួកដែលធ្វើឱ្យសាសនារបស់ពួកគេបែកបាក់ ហើយពួកគេបែងចែកជាក្រុមៗនោះ គឺអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គ្មានអ្វីពាក់ព័ន្ធនឹងពួកគេបន្តិចណាឡើយ។ តាមពិត កិច្ចការរបស់ពួកគេ គឺទៅកាន់អល់ឡោះជាម្ចាស់។ បន្ទាប់មក (នៅថ្ងៃបរលោក) ទ្រង់នឹងប្រាប់ពួកគេពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។ info
التفاسير:

external-link copy
160 : 6

مَن جَآءَ بِٱلۡحَسَنَةِ فَلَهُۥ عَشۡرُ أَمۡثَالِهَاۖ وَمَن جَآءَ بِٱلسَّيِّئَةِ فَلَا يُجۡزَىٰٓ إِلَّا مِثۡلَهَا وَهُمۡ لَا يُظۡلَمُونَ

ជនណាដែលនាំមកនូវទង្វើល្អមួយ នោះគេនឹងទទួលបានការតបស្នងវិញទ្វេជាដប់។ តែជនណាដែលបាននាំមកនូវទង្វើអាក្រក់មួយវិញ គឺគេមិនតបស្នងអ្វី(ដល់រូបគេ)លើសពីវានោះឡើយ ហើយពួកគេក៏មិនត្រូវបានគេបំពាននោះដែរ។ info
التفاسير:

external-link copy
161 : 6

قُلۡ إِنَّنِي هَدَىٰنِي رَبِّيٓ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ دِينٗا قِيَمٗا مِّلَّةَ إِبۡرَٰهِيمَ حَنِيفٗاۚ وَمَا كَانَ مِنَ ٱلۡمُشۡرِكِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ខ្ញុំត្រូវបានព្រះជាម្ចាស់របស់ខ្ញុំចង្អុលបង្ហាញរូបខ្ញុំទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ ជាសាសនាដ៏ពិតដែលជាសាសនារបស់ព្យាការីអ៊ីព្រហ៊ីមដ៏ស្អាតស្អំ(សាសនាឥស្លាម)។ ហើយគាត់ពុំមែនស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកឡើយ។ info
التفاسير:

external-link copy
162 : 6

قُلۡ إِنَّ صَلَاتِي وَنُسُكِي وَمَحۡيَايَ وَمَمَاتِي لِلَّهِ رَبِّ ٱلۡعَٰلَمِينَ

ចូរអ្នកពោលចុះថា៖ ជាការពិតណាស់ ការសឡាតរបស់ខ្ញុំ ការសំឡេះសត្វរបស់ខ្ញុំ ការរស់នៅរបស់ខ្ញុំ និងការស្លាប់របស់ខ្ញុំ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។ info
التفاسير:

external-link copy
163 : 6

لَا شَرِيكَ لَهُۥۖ وَبِذَٰلِكَ أُمِرۡتُ وَأَنَا۠ أَوَّلُ ٱلۡمُسۡلِمِينَ

គ្មានដៃគូរួមជាមួយនឹងទ្រង់ឡើយ។ ប្រការទាំងនេះហើយគេ(អល់ឡោះ)ដាក់បទបញ្ជាលើខ្ញុំ។ ហើយខ្ញុំគឺជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)ដំបូងគេបង្អស់។ info
التفاسير:

external-link copy
164 : 6

قُلۡ أَغَيۡرَ ٱللَّهِ أَبۡغِي رَبّٗا وَهُوَ رَبُّ كُلِّ شَيۡءٖۚ وَلَا تَكۡسِبُ كُلُّ نَفۡسٍ إِلَّا عَلَيۡهَاۚ وَلَا تَزِرُ وَازِرَةٞ وِزۡرَ أُخۡرَىٰۚ ثُمَّ إِلَىٰ رَبِّكُم مَّرۡجِعُكُمۡ فَيُنَبِّئُكُم بِمَا كُنتُمۡ فِيهِ تَخۡتَلِفُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តើឱ្យខ្ញុំយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាព្រះឬ ខណៈដែលទ្រង់គឺជាព្រះជាម្ចាស់នៃអ្វីៗទាំងអស់នោះ? បុគ្គលគ្រប់រូបដែលសាងអំពើបាប គឺមិនធ្លាក់ទៅលើអ្នកផ្សេងក្រៅពីខ្លួនឯងនោះឡើយ ហើយបុគ្គលគ្រប់រូបក៏មិនទទួលខុសត្រូវចំពោះអំពើបាបរបស់អ្នកផ្សេងនោះដែរ។ បន្ទាប់មក កន្លែងវិលត្រឡប់របស់ពួកអ្នក គឺទៅកាន់ព្រះជាម្ចាស់របស់ពួកអ្នក(តែមួយគត់)។ ពេលនោះ ទ្រង់នឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា។ info
التفاسير:

external-link copy
165 : 6

وَهُوَ ٱلَّذِي جَعَلَكُمۡ خَلَٰٓئِفَ ٱلۡأَرۡضِ وَرَفَعَ بَعۡضَكُمۡ فَوۡقَ بَعۡضٖ دَرَجَٰتٖ لِّيَبۡلُوَكُمۡ فِي مَآ ءَاتَىٰكُمۡۗ إِنَّ رَبَّكَ سَرِيعُ ٱلۡعِقَابِ وَإِنَّهُۥ لَغَفُورٞ رَّحِيمُۢ

ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកឱ្យធ្វើជាអ្នកគ្រប់គ្រងនៅលើផែនដី(ពីមួយជំនាន់ទៅមួយជំនាន់) ហើយទ្រង់បានលើកឋានៈបុគ្គលមួយចំនួននៃពួកអ្នកឱ្យប្រសើរលើសគ្នាដើម្បីសាកល្បងពួកអ្នកចំពោះអ្វីដែលទ្រង់បានប្រទានដល់ពួកអ្នក។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់រហ័សបំផុតក្នុងការដាក់ទណ្ឌកម្ម ហើយពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។ info
التفاسير: