ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
13 : 96

أَرَءَيۡتَ إِن كَذَّبَ وَتَوَلَّىٰٓ

តើអ្នកយល់ឃើញយ៉ាងដូចមេ្ដចដែរ ប្រសិនបើអ្នកដែលហាមឃាត់គេ(មិនឲ្យសឡាតនៅឯកាក់ហ្ពះ ពោលគឺអាពូជើហាល់)នេះបានបដិសេធនឹងអ្វីដែលអ្នកនាំសារបាននាំមកនិងបែរចេញពីវានោះ តើគេមិនខ្លាចអល់ឡោះទេឬ? info
التفاسير:

external-link copy
14 : 96

أَلَمۡ يَعۡلَم بِأَنَّ ٱللَّهَ يَرَىٰ

តើអ្នកដែលហាមឃាត់ខ្ញុំបម្រើរបស់អល់ឡោះម្នាក់នេះមិនឲ្យសឡាត(នៅឯកាក់ហ្ពះ)នោះមិនបានដឹងទេឬថា ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ពិតជាឃើញនូវអ្វីដែលគេបានធ្វើដោយគ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយនោះ? info
التفاسير:

external-link copy
15 : 96

كَلَّا لَئِن لَّمۡ يَنتَهِ لَنَسۡفَعَۢا بِٱلنَّاصِيَةِ

រឿងនោះ គឺមិនដូចអ្វីដែលបុរសល្ងង់ខ្លៅម្នាក់នេះ(គឺអាពូជើហាល់)គិតនោះទេ។ ប្រសិនបើគេមិនព្រមបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើខ្ញុំបម្រើយើង និងមិនព្រមបញ្ឈប់ការបដិសេធចំពោះគេទេនោះ យើងនឹងចាប់ក្បាលរបស់គេរុញទម្លាក់ទៅក្នុងនរកជាមិនខាន ។ info
التفاسير:

external-link copy
16 : 96

نَاصِيَةٖ كَٰذِبَةٍ خَاطِئَةٖ

គឺក្បាលអ្នកដែលនិយាយភូតកុហក និងប្រព្រឹត្តអំពើបាប។ info
التفاسير:

external-link copy
17 : 96

فَلۡيَدۡعُ نَادِيَهُۥ

ដូចេ្នះ ចូរទុកឱ្យអ្នកដែលគេចាប់ក្បាលរបស់គេទម្លាក់ចូលក្នុងនរកនោះស្រែកហៅមិត្តភក្តិរបស់គេនិងក្រុមមនុស្សដែលអង្គុយជាមួយគេនោះឲ្យមកជួយសង្គ្រោះរូបគេពីទណ្ឌកម្មចុះ។ info
التفاسير:

external-link copy
18 : 96

سَنَدۡعُ ٱلزَّبَانِيَةَ

យើង(អល់ឡោះ)ក៏នឹងហៅម៉ាឡាអ៊ីកាត់ដែលយាមឋាននរកជើហាន់ណាំដែលមានទឹកមុខម៉ឺងម៉ាត់ដែលពួកគេមិនជំទាស់នឹងបញ្ជារអល់ឡោះ ហើយពួកគេធ្វើតាមអ្វីដែលទ្រង់បានបញ្ជាពួកគេនោះដែរ។ ដូច្នេះ ចូរឲ្យគេមើលចុះ ថាតើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរដែលខ្លាំងក្លាជាង និងមានសមត្ថភាពជាងនោះ។ info
التفاسير:

external-link copy
19 : 96

كَلَّا لَا تُطِعۡهُ وَٱسۡجُدۡۤ وَٱقۡتَرِب۩

រឿងនោះ គឺមិនដូចអ្វីដែលអ្នកបំពានម្នាក់នោះ(អាពូជើហាល់)គិតស្រមៃនោះទេ ដែលថារូបគេអាចធ្វើទង្វើអាក្រក់ដាក់អ្នក(ព្យាការីមូហាំម៉ាត់)បាននោះ។ ដូច្នេះ ចូរអ្នកកុំធ្វើតាមគេឱ្យសោះ មិនថាអ្វីដែលគេប្រើ ឬអ្វីដែលគេហាមឃាត់អ្នកនោះទេ។ ហើយចូរអ្នកស៊ូជូតចំពោះអល់ឡោះនិងបញ្ជិតខ្លួនទៅកាន់ទ្រង់ដោយការគោរពប្រតិបត្តិចុះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• فضل ليلة القدر على سائر ليالي العام.
• ឧត្តមភាពនៃយប់ឡៃឡាទុលកទើរលើយប់ដទៃទៀតក្នុងមួយឆ្នាំ។ info

• الإخلاص في العبادة من شروط قَبولها.
• លក្ខខណ្ឌមួយនៃការទទួលការគោរពសក្ការៈនោះ គឺភាពស្មោះសរ។ info

• اتفاق الشرائع في الأصول مَدعاة لقبول الرسالة.
• ពួកគ្មានជំនឿ គឺជាម៉ាខ្លូកដែលអាក្រក់បំផុត ហើយអ្នកមានជំនឿគឺជាម៉ាខ្លូកដែលល្អបំផុត។ info

• ភាពស្របគ្នានៅក្នុងគោលគ្រឹះនៃច្បាប់ទាំងឡាយ គឺជាកត្តាដែលនាំឲ្យគេទទួលយកនូវសារនោះ។ info