ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

អាល់អាឡឹក

គោល​បំណងនៃជំពូក:
الإنسان بين هدايته بالوحي وضلاله بالاستكبار والجهل.
ស្ថានភាពមនុស្សលោក រវាងការចង្អុលបង្ហាញ តាមរយៈវ៉ាហ៊ី(សារពីអល់ឡោះ) និងភាពវង្វេង តាមរយៈភាពក្រអឺតក្រទមនិងភាពល្ងង់ខ្លៅ។ info

external-link copy
1 : 96

ٱقۡرَأۡ بِٱسۡمِ رَبِّكَ ٱلَّذِي خَلَقَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រនូវអ្វីដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីដល់អ្នក ដោយចាប់ផ្តើមដោយនាមម្ចាស់របស់អ្នកដែលបានបង្កើតអ្វីៗទាំងអស់ចុះ។ info
التفاسير:

external-link copy
2 : 96

خَلَقَ ٱلۡإِنسَٰنَ مِنۡ عَلَقٍ

ទ្រង់បានបង្កើតមនុស្សលោកពីដុំឈាមមួយដុំក្រោយពីវានៅជាទឹកកាម។ info
التفاسير:

external-link copy
3 : 96

ٱقۡرَأۡ وَرَبُّكَ ٱلۡأَكۡرَمُ

ចូរអ្នក(មូហាំម៉ាត់)សូត្រចុះនូវអ្វីដែលអល់ឡោះបានផ្តល់វ៉ាហ៊ីដល់អ្នក ហើយម្ចាស់របស់អ្នកទ្រង់មហាសប្បុរសបំផុត ដោយគ្មាននរណាអាចប្រៀបផ្ទឹមនឹងភាពសប្បុរសរបស់ទ្រង់នោះឡើយ។ info
التفاسير:

external-link copy
4 : 96

ٱلَّذِي عَلَّمَ بِٱلۡقَلَمِ

ទ្រង់ជាអ្នកដែលបានបង្រៀន(ឱ្យមនុស្សចេះ)សរសេរនិងកត់ត្រាដោយស្លាបប៉ាកកា។ info
التفاسير:

external-link copy
5 : 96

عَلَّمَ ٱلۡإِنسَٰنَ مَا لَمۡ يَعۡلَمۡ

ទ្រង់បានបង្រៀនមនុស្សឱ្យចេះដឹងនូវអ្វីដែលគេមិនធ្លាប់បានដឹង។ info
التفاسير:

external-link copy
6 : 96

كَلَّآ إِنَّ ٱلۡإِنسَٰنَ لَيَطۡغَىٰٓ

ជាការពិតណាស់ មនុស្សលោកពិតជាអ្នកដែលបំពានបំផុត ដូចជាអាពូជើហាល់ជាដើម ដោយសារតែគេបានបំពានលើព្រំដែននៃច្បាប់របស់អល់ឡោះ។ info
التفاسير:

external-link copy
7 : 96

أَن رَّءَاهُ ٱسۡتَغۡنَىٰٓ

ដោយសារតែគេយល់ឃើញថា អ្វីដែលរូបគេមាន ដូចជាទ្រព្យសម្បត្តិនិងអំណាចនោះ គឺគ្រប់គ្រាន់ហើយសម្រាប់គេ។ info
التفاسير:

external-link copy
8 : 96

إِنَّ إِلَىٰ رَبِّكَ ٱلرُّجۡعَىٰٓ

ពិតប្រាកដណាស់ កន្លែងវិលត្រឡប់នៅថ្ងៃបរលោក គឺឆ្ពោះទៅកាន់ម្ចាស់របស់អ្នក(ឱមនុស្សលោក)តែមួយគត់ ហើយទ្រង់នឹងតបស្នងរាល់បុគ្គលគ្រប់រូបនូវអ្វីដែលរូបគេសាកសមនឹងទទួលបាន។ info
التفاسير:

external-link copy
9 : 96

أَرَءَيۡتَ ٱلَّذِي يَنۡهَىٰ

តើអ្នកបានឃើញដែរឬទេនូវរឿងរ៉ាវដ៏ចម្លែកបំផុតរបស់អាពូជើហាល់ដែលបានហាមឃាត់ info
التفاسير:

external-link copy
10 : 96

عَبۡدًا إِذَا صَلَّىٰٓ

បម្រើរបស់យើង(គឺព្យាការីមូហាំម៉ាត់)នៅពេលដែលគាត់ប្រតិបត្តិសឡាតនៅឯកាក់ហ្ពះនោះ? info
التفاسير:

external-link copy
11 : 96

أَرَءَيۡتَ إِن كَانَ عَلَى ٱلۡهُدَىٰٓ

តើអ្នកយល់ឃើញយ៉ាងដូចមេ្ដច ប្រសិនបើអ្នកដែលត្រូវបានគេហាមឃាត់(មិនឲ្យសឡាតនៅឯកាក់ហ្ពះ)នោះ ស្ថិតនៅលើមាគ៌ាត្រឹមត្រូវ និង(ទទួលបាន)ការចង្អុលបង្ហាញពីម្ចាស់របស់គេនោះ? info
التفاسير:

external-link copy
12 : 96

أَوۡ أَمَرَ بِٱلتَّقۡوَىٰٓ

ឬគេ(ព្យាការីមូហាំម៉ាត់)ជាអ្នកដែលប្រើមនុស្សឱ្យកោតខ្លាចអល់ឡោះជាម្ចាស់ ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់នោះ? info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• رضا الله هو المقصد الأسمى.
ការលើកតម្កើងរបស់អល់ឡោះជាម្ចាស់ចំពោះព្យការីរបស់ទ្រង់(ព្យាការីមូហាំម៉ាត់) ដោយទ្រង់បានលើកកិត្តិនាមរបស់លោកឲ្យខ្ពង់ខ្ពស់។ info

• أهمية القراءة والكتابة في الإسلام.
• ការទទួលបានការពេញចិត្តពីអល់ឡោះ គឺជាគោលបំណងដ៏ធំធេងបំផុត។ info

• خطر الغنى إذا جرّ إلى الكبر والبُعد عن الحق.
• សារសំខាន់នៃការអាននិងការសរសេរក្នុងសាសនាឥស្លាម។ info

• النهي عن المعروف صفة من صفات الكفر.
• គ្រោះថ្នាក់នៃភាពមានបានដែលអាចនាំឱ្យកើតមានភាពក្រអឹតក្រទម និងនាំឱ្យជៀសឆ្ងាយពីភាពត្រឹមត្រូវ។ info

• إكرام الله تعالى نبيه صلى الله عليه وسلم بأن رفع له ذكره.
• ការហាមឃាត់គ្នាពីទង្វើល្អ គឺជាលក្ខណៈសម្បត្តិមួយក្នុងចំណោមលក្ខណៈសម្បត្តិទាំងឡាយរបស់ពួកប្រឆាំង។ info