ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
8 : 65

وَكَأَيِّن مِّن قَرۡيَةٍ عَتَتۡ عَنۡ أَمۡرِ رَبِّهَا وَرُسُلِهِۦ فَحَاسَبۡنَٰهَا حِسَابٗا شَدِيدٗا وَعَذَّبۡنَٰهَا عَذَابٗا نُّكۡرٗا

ហើយមានអ្នកភូមិស្រុកជាច្រើន នៅពេលដែលពួកគេបានប្រឆាំងនឹងបទបញ្ជានៃម្ចាស់របស់ពួកគេ និងបទបញ្ជានៃបណ្ដាអ្នកនាំសាររបស់ទ្រង់នោះ យើងបានទូទាត់ពួកគេនូវការទូទាត់មួយដ៏តឹងរ៉ឹងបំផុតចំពោះទង្វើអាក្រក់របស់ពួកគេ ហើយយើងបានដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មមួយដ៏សែនរន្ធត់ជាទីបំផុត ទាំងនៅក្នុងលោកិយ និងថ្ងៃបរលោក។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• عدم وجوب الإرضاع على الحامل إذا طلقت.
• ស្ត្រីដែលត្រូវបានលែងលះនោះ មិនមានកាត្វកិច្ចត្រូវបំបោះដោះកូនឡើយ។ info

• التكليف لا يكون إلا بالمستطاع.
• ការដាក់បន្ទុក គឺអាស្រ័យទៅតាមលទ្ធភាពដែលគេអាចធ្វើបាន។ info

• الإيمان بقدرة الله وإحاطة علمه بكل شيء سبب للرضا وسكينة القلب.
• ការមានជំនឿចំពោះសមត្ថភាពរបស់អល់ឡោះ និងការដឹងជ្រួតជ្រាបលើរាល់អ្វីៗរបស់ទ្រង់ ជាមូលហេតុដែលនាំឱ្យគេមានការពេញចិត្ត(ចំពោះអ្វីដែលកើតឡើង) និងស្ងប់ចិត្ត។ info