ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

អាត់តឡាគ

គោល​បំណងនៃជំពូក:
بيان أحكام الطلاق وتعظيم حدوده وثمرات التقوى.
បញ្ជាក់ពីច្បាប់នៃការលែងលះ និងលើកតម្កើងព្រំដែនរបស់វា ហើយនិងផ្លែផ្កានៃការគោរពកោតខ្លាចអល់ឡោះ។ info

external-link copy
1 : 65

يَٰٓأَيُّهَا ٱلنَّبِيُّ إِذَا طَلَّقۡتُمُ ٱلنِّسَآءَ فَطَلِّقُوهُنَّ لِعِدَّتِهِنَّ وَأَحۡصُواْ ٱلۡعِدَّةَۖ وَٱتَّقُواْ ٱللَّهَ رَبَّكُمۡۖ لَا تُخۡرِجُوهُنَّ مِنۢ بُيُوتِهِنَّ وَلَا يَخۡرُجۡنَ إِلَّآ أَن يَأۡتِينَ بِفَٰحِشَةٖ مُّبَيِّنَةٖۚ وَتِلۡكَ حُدُودُ ٱللَّهِۚ وَمَن يَتَعَدَّ حُدُودَ ٱللَّهِ فَقَدۡ ظَلَمَ نَفۡسَهُۥۚ لَا تَدۡرِي لَعَلَّ ٱللَّهَ يُحۡدِثُ بَعۡدَ ذَٰلِكَ أَمۡرٗا

ឱព្យាការី(មូហាំម៉ាត់)! នៅពេលដែលអ្នក ឬនរណាម្នាក់ក្នុងចំណោមប្រជាជាតិអ្នក ចង់លែងលះភរិយារបស់ខ្លួននោះ ចូរឲ្យគេលែងលះនាងនៅក្នុងអ៊ិតហ្ទះរបស់នាង ដោយត្រូវលែងលះក្នុងពេលដែលនាងជ្រះស្អាត(ពីឈាមរដូវ) និងមិនទាន់បានរួមដំណេកជាមួយនាង។ ហើយចូរពួកអ្នកចងចាំពីរយៈពេលនៃអ៊ិតហ្ទះនោះផង ដើម្បីឱ្យពួកអ្នកមានភាពច្បាស់លាស់ក្នុងការវិលត្រឡប់ទៅរួមរស់ជាមួយនឹងភរិយារបស់ពួកអ្នកវិញ ប្រសិនបើពួកអ្នកចង់វិលត្រឡប់ទៅរួមរស់ជាមួយនឹងពួកនាងវិញនោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលជាម្ចាស់របស់ពួកអ្នក ដោយអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ហើយចូរពួកអ្នកកុំបណេ្ដញភរិយាដែលពួកអ្នកបានលែងលះនោះ ចេញពីផ្ទះដែលពួកនាងរស់នៅឲ្យសោះ ហើយពួកនាងក៏មិនត្រូវចាកចេញដោយចិត្ដឯងដែរ រហូតទាល់តែផុតរយៈពេលអ៊ិតហ្ទះរបស់ពួកនាង លើកលែងតែពួកនាងប្រព្រឹត្ដអំពើអសីលធម៌យ៉ាងច្បាស់លាស់ប៉ុណ្ណោះ ដូចជា(នាងបានប្រព្រឹត្តអំពើ)ហ្ស៊ីណាជាដើម។ ច្បាប់ទាំងនោះ គឺជាព្រំដែនរបស់អល់ឡោះដែលទ្រង់បានកំណត់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ហើយជនណាដែលបានបំពានព្រំដែនរបស់អល់ឡោះនោះ គឺគេពិតជាបានបំពានលើខ្លួនឯង ដោយគេបានបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងភាពអន្តរាយ ដោយសារតែការប្រព្រឹត្តល្មើសនឹងម្ចាស់របស់គេ។ អ្នកមិនដឹងឡើយ ជួនកាលអល់ឡោះអាចធ្វើឲ្យចិត្តរបស់ប្តីទោរទន់ ដោយចង់វិលត្រឡប់ទៅរួមរស់ជាមួយនឹងភរិយារបស់ខ្លួនវិញក៏ថាបាន។ info
التفاسير:

external-link copy
2 : 65

فَإِذَا بَلَغۡنَ أَجَلَهُنَّ فَأَمۡسِكُوهُنَّ بِمَعۡرُوفٍ أَوۡ فَارِقُوهُنَّ بِمَعۡرُوفٖ وَأَشۡهِدُواْ ذَوَيۡ عَدۡلٖ مِّنكُمۡ وَأَقِيمُواْ ٱلشَّهَٰدَةَ لِلَّهِۚ ذَٰلِكُمۡ يُوعَظُ بِهِۦ مَن كَانَ يُؤۡمِنُ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۚ وَمَن يَتَّقِ ٱللَّهَ يَجۡعَل لَّهُۥ مَخۡرَجٗا

ហើយនៅពេលដែលពួកនាងជិតផុតរយៈពេលអ៊ិតហ្ទះរបស់ពួកនាងហើយនោះ ចូរពួកអ្នកវិលទៅរួមរស់ជាមួយនឹងពួកនាងវិញក្នុងលក្ខណៈមួយសមរម្យ ឬមិនត្រឡប់ទៅរួមរស់នឹងពួកនាង រហូតផុតអ៊ិតហ្ទះ(រយៈពេលនៃការរង់ចាំ)របស់ពួកនាង។ ពេលនោះ ពួកនាងអាចរ៉ាប់រងកិច្ចការរបស់ពួកនាងដោយខ្លួនឯងបាន ជាមួយនឹងការផ្តល់ឲ្យពួកនាងនូវសិទ្ធិទាំងឡាយរបស់ពួកនាងវិញ។ ហើយប្រសិនបើពួកអ្នកចង់វិលត្រឡប់ទៅរួមរស់ជាមួយនឹងពួកនាងវិញ ឬចែកផ្លូវគ្នាជាមួយពួកនាងនោះ ចូរពួកអ្នករកសាក្សីដ៏យុត្ដិធម៌ចំនួនពីរនាក់ក្នុងចំណោមពួកអ្នកដើម្បីបញ្ចប់ជម្លោះ។ ហើយចូរពួកអ្នក(ឱអ្នកដែលធ្វើសក្សី) ធ្វើសាក្សីក្នុងនាមជាអ្នកដែលស្វែងរកការពេញចិត្តពីអល់ឡោះ។ ហើយច្បាប់ទាំងឡាយដែលបានលើកឡើង(ខាងលើ)នោះ គឺត្រូវបានគេរំលឹកទៅចំពោះជនណាដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក ពីព្រោះរូបគេ គឺជាអ្នកដែលទទួលបានផលប្រយោជន៍ពីការរំលឹកនិងការទូន្មាននេះ។ ហើយជនណាដែលកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់នោះ ទ្រង់នឹងធ្វើឲ្យគេមានច្រកចេញរាល់គ្រប់បញ្ហាទាំងឡាយដែលគេបានជួបប្រទះ។ info
التفاسير:

external-link copy
3 : 65

وَيَرۡزُقۡهُ مِنۡ حَيۡثُ لَا يَحۡتَسِبُۚ وَمَن يَتَوَكَّلۡ عَلَى ٱللَّهِ فَهُوَ حَسۡبُهُۥٓۚ إِنَّ ٱللَّهَ بَٰلِغُ أَمۡرِهِۦۚ قَدۡ جَعَلَ ٱللَّهُ لِكُلِّ شَيۡءٖ قَدۡرٗا

ហើយទ្រង់នឹងប្រទានលាភសក្ការៈដល់គេដោយខ្លួនគេនឹកស្មានមិនដល់។ ហើយជនណាដែលប្រគល់ការទុកចិត្ដលើអល់ឡោះនៅក្នុងកិច្ចការទាំងឡាយរបស់គេនោះ គឺទ្រង់ជាអ្នកផ្ដល់ភាពគ្រប់គ្រាន់ដល់គេ។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកសមេ្រចនូវរាល់កិច្ចការរបស់ទ្រង់។ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានបង្កើតរាល់អ្វីៗទាំងអស់ គឺមានរយៈពេលកំណត់របស់វាដែលនឹងត្រូវបញ្ចប់។ ដូចនេះ រាល់ទុក្ខកង្វល់ទាំងឡាយមាន កាលកំណត់របស់វា ហើយសេចក្តីសុខក៏មានកាលកំណត់របស់វាដែរ។ គ្មាននរណាម្នាក់ស្ថិតនៅលើក្តីទុក្ខសោក ឬក្តីសុខរហូតនោះទេ។ info
التفاسير:

external-link copy
4 : 65

وَٱلَّٰٓـِٔي يَئِسۡنَ مِنَ ٱلۡمَحِيضِ مِن نِّسَآئِكُمۡ إِنِ ٱرۡتَبۡتُمۡ فَعِدَّتُهُنَّ ثَلَٰثَةُ أَشۡهُرٖ وَٱلَّٰٓـِٔي لَمۡ يَحِضۡنَۚ وَأُوْلَٰتُ ٱلۡأَحۡمَالِ أَجَلُهُنَّ أَن يَضَعۡنَ حَمۡلَهُنَّۚ وَمَن يَتَّقِ ٱللَّهَ يَجۡعَل لَّهُۥ مِنۡ أَمۡرِهِۦ يُسۡرٗا

ហើយបណ្ដាស្ដ្រីដែលត្រូវប្តីលែងលះដែលអស់ឈាមរដូវដោយសារ(ពួកនាងមាន)វ័យចំណាស់ ប្រសិនបើពួកអ្នកមានការសង្ស័យពីរយៈពេលកំណត់នៃអ៊ិតហ្ទះ(របស់ពួកនាង)នោះ គឺរយៈពេលនៃកំណត់អ៊ិតហ្ទះរបស់ពួកនាង មានរយៈពេលបីខែ។ ហើយចំពោះស្ដ្រីដែលមិនទាន់មានឈាមរដូវ ដោយសារតែនាងនៅក្មេងពេកនោះ អ៊ិតហ្ទះរបស់ពួកនាង ក៏មានរយៈពេលចំនួនបីខែដែរ។ រីឯបណ្ដាស្ដ្រីដែលមានគភ៌វិញ រយៈពេលកំណត់នៃអ៊ិតហ្ទះរបស់ពួកនាង គឺរហូតដល់ពួកនាងសម្រាលកូនរួច បើទោះជាប្តីលែងឬប្តីស្លាប់ក៏ដោយ។ ហើយជនណាដែលកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់នោះ ទ្រង់នឹងផ្ដល់ភាពងាយស្រួលនូវរាល់កិច្ចការ និងទុក្ខលំបាកទាំងឡាយរបស់គេ។ info
التفاسير:

external-link copy
5 : 65

ذَٰلِكَ أَمۡرُ ٱللَّهِ أَنزَلَهُۥٓ إِلَيۡكُمۡۚ وَمَن يَتَّقِ ٱللَّهَ يُكَفِّرۡ عَنۡهُ سَيِّـَٔاتِهِۦ وَيُعۡظِمۡ لَهُۥٓ أَجۡرًا

អ្វីដែលបានលើកឡើង(ខាងលើ)ដូចជា ក្បួនច្បាប់នៃការលែងលះ ការវិលត្រឡប់ទៅរួមរស់ជាមួយគ្នា(ជានាគ្នាវិញ) និងរយៈពេលអ៊ិតហ្ទះនោះ គឺជាច្បាប់របស់អល់ឡោះដែលទ្រង់បានបញ្ចុះវាមកឲ្យពួកអ្នក(ឱអ្នកមានជំនឿ) ដើម្បីឱ្យពួកអ្នកអនុវត្តន៍តាមវា។ ហើយជនណាដែលកោតខ្លាចអល់ឡោះដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់នោះ ទ្រង់នឹងលុបបំបាត់នូវរាល់ប្រការអាក្រក់ទាំងឡាយរបស់គេដែលគេបានប្រព្រឹត្ត ហើយទ្រង់នឹងប្រទានឱ្យគេនូវផលបុណ្យដ៏ធំធេងនៅថ្ងៃបរលោក នោះគឺការចូលឋានសួគ៌ ហើយទទួលបាននូវប្រោសប្រទានជានិរន្តន៍។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• خطاب النبي صلى الله عليه وسلم خطاب لأمته ما لم تثبت له الخصوصية.
• រាល់ច្បាប់ទាំងឡាយដែលគេបង្គាប់ប្រើលើព្យាការីមូហាំម៉ាត់ ក៏ជាច្បាប់ដែលគេបង្គាប់ប្រើលើប្រជាជាតិរបស់លោកដែរ ដរាបណាពុំមានភស្តុតាងបញ្ជាក់ថា ច្បាប់នោះ គឺដាច់ដោយឡែកសម្រាប់តែព្យាការីទេនោះ។ info

• وجوب السكنى والنفقة للمطلقة الرجعية.
• ចាំបាច់ត្រូវផ្តល់កន្លែងស្នាក់នៅ និងការផ្គត់ផ្គង់ដល់ភរិយាដែលត្រូវបានលែងលះដែលស្ថិតនៅក្នុងពេលអ៊ិតហ្ទះ(មិនទាន់ផុតអ៊ិតហ្ទះ)។ info

• النَّدْب إلى الإشهاد حسمًا لمادة الخلاف.
• គប្បីត្រូវមានសាក្សីដើម្បីបញ្ចប់បញ្ហាខ្វែងយោបល់គ្នា ឬបញ្ចប់ជម្លោះ។ info

• كثرة فوائد التقوى وعظمها.
• ផលប្រយោជន៍ដ៏ច្រើន និងធំធេងបំផុតនៃការកោតខ្លាចអល់ឡោះជាម្ចាស់។ info