ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
9 : 62

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا نُودِيَ لِلصَّلَوٰةِ مِن يَوۡمِ ٱلۡجُمُعَةِ فَٱسۡعَوۡاْ إِلَىٰ ذِكۡرِ ٱللَّهِ وَذَرُواْ ٱلۡبَيۡعَۚ ذَٰلِكُمۡ خَيۡرٞ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ! នៅពេលដែលគេ(អាហ្សាន)អំពាវនាវពួកអ្នកឱ្យទៅប្រតិបត្តិសឡាតនៅថ្ងៃសុក្រក្រោយពីខទីប(អ្នកថ្លែងសុន្ទរកថា)បានឡើងលើមិមពើរ(វេទិកាសម្រាប់ថ្លែងសុន្ទរកថា)ហើយនោះ ចូរពួកអ្នករួសរាន់ទៅកាន់ម៉ាស្ជិទដើម្បីស្តាប់ខុតហ្ពះ និងប្រតិបត្តិសឡាត(សឡាតជុមអាត់) ហើយចូរពួកអ្នកទុកម្ខាងនូវការលក់ដូរ ដើម្បីកុំឱ្យវារំខានអ្នកពីការគោរពប្រតិបត្តិ។ កិច្ចការដែលគេបង្គាប់ប្រើទាំងនោះ ដែលមានដូចជា ការរួសរាន់(ទៅសឡាតជុមអាត់) ការទុកម្ខាងនូវការលក់ដូរបន្ទាប់ពីគេអាហ្សាន(ទីពីរ)នៅថ្ងៃសុក្រនោះ គឺជាប្រការដែលល្អប្រសើរបំផុតសម្រាប់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) ប្រសិនបើពួកអ្នកបានដឹងដូចនោះ។ ហេតុនេះ ចូរពួកអ្នកអនុវត្តន៍នូវអ្វីដែលអល់ឡោះបានបង្គាប់ប្រើពួកអ្នកចុះ។ info
التفاسير:

external-link copy
10 : 62

فَإِذَا قُضِيَتِ ٱلصَّلَوٰةُ فَٱنتَشِرُواْ فِي ٱلۡأَرۡضِ وَٱبۡتَغُواْ مِن فَضۡلِ ٱللَّهِ وَٱذۡكُرُواْ ٱللَّهَ كَثِيرٗا لَّعَلَّكُمۡ تُفۡلِحُونَ

ហើយនៅពេលណាដែលពួកអ្នកប្រតិបត្តិសឡាតជុមអាត់រួចរាល់ហើយនោះ ចូរពួកអ្នកបំបែកគ្នានៅលើផែនដីដើម្បីស្វែងរកលាភសក្ការៈដែលស្របច្បាប់(ហាឡាល់) និងដើម្បីបំពេញនូវតម្រូវការពួកអ្នក។ ហើយចូរពួកអ្នកសុំនូវការប្រោសប្រទានពីការស្វែងរកលាភសក្ការៈ និងផលចំណេញតាមផ្លូវដែលស្របច្បាប់។ ហើយចូរពួកអ្នករំលឹកចំពោះអល់ឡោះក្នុងពេលដែលពួកអ្នកស្វែងរកលាភសក្ការៈនោះ ហើយមិនត្រូវឱ្យការស្វែងរកលាភសក្ការៈរបស់ពួកអ្នកធ្វើឱ្យពួកអ្នកភ្លេចរំលឹកទៅចំពោះអល់ឡោះឲ្យសោះ។ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យនូវអ្វីដែលពួកអ្នកពេញចិត្ត និងរួចផុតពីអ្វីដែលពួកអ្នកភ័យខ្លាច។ info
التفاسير:

external-link copy
11 : 62

وَإِذَا رَأَوۡاْ تِجَٰرَةً أَوۡ لَهۡوًا ٱنفَضُّوٓاْ إِلَيۡهَا وَتَرَكُوكَ قَآئِمٗاۚ قُلۡ مَا عِندَ ٱللَّهِ خَيۡرٞ مِّنَ ٱللَّهۡوِ وَمِنَ ٱلتِّجَٰرَةِۚ وَٱللَّهُ خَيۡرُ ٱلرَّٰزِقِينَ

ហើយប្រសិនបើអ្នកមូស្លីមមួយចំនួនបានឃើញជំនួញជួញដូរ ឬការកម្សាន្តសប្បាយ ពួកគេបំបែកគ្នាទៅរកវាដោយបោះបង់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឱ្យនៅឈរ(សូត្រខុតហ្ពះ)នៅលើមិមពើរតែម្នាក់ឯងនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ អ្វីដែលនៅជាមួយអល់ឡោះនៃការតបស្នងចំពោះទង្វើកុសលនោះ គឺល្អប្រសើរជាងជំនួញជួញដូរ និងការកម្សាន្តសប្បាយដែលពួកគេចាកចេញទៅរកវាទៅទៀត។ ហើយអល់ឡោះជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• وجوب السعي إلى الجمعة بعد النداء وحرمة ما سواه من الدنيا إلا لعذر.
• ចាំបាច់ត្រូវរួសរាន់ទៅកាន់ការសឡាតជុមអាត់បន្ទាប់ពីគេអាហ្សាន(លើកទីពីរ)រួច ហើយហាមឃាត់មិនឱ្យធ្វើអ្វីផ្សេងដែលពាក់ព័ន្ធនឹងកិច្ចការលោកិយឡើយ លើកលែងតែករណីចាំបាច់។ info

• تخصيص سورة للمنافقين فيه تنبيه على خطورتهم وخفاء أمرهم.
• ការដាក់ឈ្មោះជំពូកនេះថា ជំពូក អាល់មូណាហ្វ៊ីគីន(ជំពូក ពួកពុតត្បុត)ជាពិសេស ដើម្បីឲ្យអ្នកឥស្លាមប្រុងប្រយ័ត្នពីគ្រោះថ្នាក់របស់ពួកគេ និងទង្វើដ៏អាថ៌កំបាំងរបស់ពួកគេ។ info

• العبرة بصلاح الباطن لا بجمال الظاهر ولا حسن المنطق.
• ការជ្រះស្អាតពីខាងក្នុងទើបជាគំរូល្អ មិនមែនភាពស្រស់ស្អាតខាងក្រៅ និងការប៉ិនប្រសប់ក្នុងការនិយាយស្តីនោះទេ។ info