ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
11 : 62

وَإِذَا رَأَوۡاْ تِجَٰرَةً أَوۡ لَهۡوًا ٱنفَضُّوٓاْ إِلَيۡهَا وَتَرَكُوكَ قَآئِمٗاۚ قُلۡ مَا عِندَ ٱللَّهِ خَيۡرٞ مِّنَ ٱللَّهۡوِ وَمِنَ ٱلتِّجَٰرَةِۚ وَٱللَّهُ خَيۡرُ ٱلرَّٰزِقِينَ

ហើយប្រសិនបើអ្នកមូស្លីមមួយចំនួនបានឃើញជំនួញជួញដូរ ឬការកម្សាន្តសប្បាយ ពួកគេបំបែកគ្នាទៅរកវាដោយបោះបង់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឱ្យនៅឈរ(សូត្រខុតហ្ពះ)នៅលើមិមពើរតែម្នាក់ឯងនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ អ្វីដែលនៅជាមួយអល់ឡោះនៃការតបស្នងចំពោះទង្វើកុសលនោះ គឺល្អប្រសើរជាងជំនួញជួញដូរ និងការកម្សាន្តសប្បាយដែលពួកគេចាកចេញទៅរកវាទៅទៀត។ ហើយអល់ឡោះជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• وجوب السعي إلى الجمعة بعد النداء وحرمة ما سواه من الدنيا إلا لعذر.
• ចាំបាច់ត្រូវរួសរាន់ទៅកាន់ការសឡាតជុមអាត់បន្ទាប់ពីគេអាហ្សាន(លើកទីពីរ)រួច ហើយហាមឃាត់មិនឱ្យធ្វើអ្វីផ្សេងដែលពាក់ព័ន្ធនឹងកិច្ចការលោកិយឡើយ លើកលែងតែករណីចាំបាច់។ info

• تخصيص سورة للمنافقين فيه تنبيه على خطورتهم وخفاء أمرهم.
• ការដាក់ឈ្មោះជំពូកនេះថា ជំពូក អាល់មូណាហ្វ៊ីគីន(ជំពូក ពួកពុតត្បុត)ជាពិសេស ដើម្បីឲ្យអ្នកឥស្លាមប្រុងប្រយ័ត្នពីគ្រោះថ្នាក់របស់ពួកគេ និងទង្វើដ៏អាថ៌កំបាំងរបស់ពួកគេ។ info

• العبرة بصلاح الباطن لا بجمال الظاهر ولا حسن المنطق.
• ការជ្រះស្អាតពីខាងក្នុងទើបជាគំរូល្អ មិនមែនភាពស្រស់ស្អាតខាងក្រៅ និងការប៉ិនប្រសប់ក្នុងការនិយាយស្តីនោះទេ។ info