ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
40 : 44

إِنَّ يَوۡمَ ٱلۡفَصۡلِ مِيقَٰتُهُمۡ أَجۡمَعِينَ

ពិតប្រាកដណាស់ ថ្ងៃបរលោកដែលអល់ឡោះនឹងកាត់សេចក្តីរវាងខ្ញុំបម្រើរបស់ទ្រង់ គឺជាពេលកំណត់សម្រាប់ម៉ាខ្លូកទាំងអស់ ដោយអល់ឡោះនឹងប្រមូលផ្តុំពួកគេនៅក្នុងថ្ងៃនោះ។ info
التفاسير:

external-link copy
41 : 44

يَوۡمَ لَا يُغۡنِي مَوۡلًى عَن مَّوۡلٗى شَيۡـٔٗا وَلَا هُمۡ يُنصَرُونَ

គឺជាថ្ងៃដែលញាតិសណ្តាននិងមិត្តភក្តិ មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់គ្នានោះឡើយ ហើយពួកគេក៏មិនអាចការពារពីទណ្ឌកម្មរបស់អល់ឡោះបានដែរ ពីព្រោះសិទ្ធិអំណាចគ្រប់គ្រងនៅថ្ងៃនោះ គឺសម្រាប់តែអល់ឡោះមួយគត់។ info
التفاسير:

external-link copy
42 : 44

إِلَّا مَن رَّحِمَ ٱللَّهُۚ إِنَّهُۥ هُوَ ٱلۡعَزِيزُ ٱلرَّحِيمُ

លើកលែងតែជនណាដែលអល់ឡោះទ្រង់ប្រទានក្តីមេត្តាករុណាដល់គេក្នុងចំណោមមនុស្សលោកប៉ុណ្ណោះ គឺគេអាចទទួលបានផលប្រយោជន៍ពីទង្វើកុសលដែលគេបានសាងពីមុនមក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែបំផុតដែលគ្មាននរណាម្នាក់អាចឈ្នះទ្រង់បានឡើយ ទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ info
التفاسير:

external-link copy
43 : 44

إِنَّ شَجَرَتَ ٱلزَّقُّومِ

ពិតប្រាកដណាស់ ដើម ហ្ស៊ឹកគូម ដែលអល់ឡោះបានបណ្តុះវានៅក្នុងបាតនរកជើហ៊ីមនោះ info
التفاسير:

external-link copy
44 : 44

طَعَامُ ٱلۡأَثِيمِ

គឺជាចំណីអាហារសម្រាប់អ្នកដែលមានបាបកម្មធំធេង នោះគឹអ្នកគ្មានជំនឿ ដែលរូបគេនឹងទទួលទានផ្លែឈើដ៏អាក្រក់នេះ។ info
التفاسير:

external-link copy
45 : 44

كَٱلۡمُهۡلِ يَغۡلِي فِي ٱلۡبُطُونِ

ផ្លែនេះ ប្រៀបបីដូចជាប្រេងពណ៌ខ្មៅដែលកំពុងតែពុះនៅក្នុងពោះរបស់ពួកគេ ព្រោះតែកម្តៅដ៏ក្តៅបំផុតរបស់វា info
التفاسير:

external-link copy
46 : 44

كَغَلۡيِ ٱلۡحَمِيمِ

ប្រៀបដូចជាទឹកពុះដ៏សែនក្តៅបំផុត។ info
التفاسير:

external-link copy
47 : 44

خُذُوهُ فَٱعۡتِلُوهُ إِلَىٰ سَوَآءِ ٱلۡجَحِيمِ

ហើយមានគេនិយាយទៅកាន់ឆ្មាំនរកនោះថាៈ ចូរចាប់គេ(អ្នកសាងអំពើបាប) រួចទាញគេបោះវាទៅកណ្តាលនរកជើហ៊ីមចុះ។ info
التفاسير:

external-link copy
48 : 44

ثُمَّ صُبُّواْ فَوۡقَ رَأۡسِهِۦ مِنۡ عَذَابِ ٱلۡحَمِيمِ

បន្ទាប់មក ចូរពួកអ្នកចាក់ទឹកក្តៅពីលើក្បាលរបស់គេដើម្បីកុំឲ្យទណ្ឌកម្មនោះស្រាកស្រាន្តអំពីគេ។ info
التفاسير:

external-link copy
49 : 44

ذُقۡ إِنَّكَ أَنتَ ٱلۡعَزِيزُ ٱلۡكَرِيمُ

ហើយមានគេនិយាយដោយចំអកទៅកាន់គេថាៈ ចូរអ្នកភ្លក់ចុះនូវទណ្ឌកម្មដ៏សែនឈឺចាប់នេះ។ ពិតប្រាកដណាស់ អ្នកគឺជាជនដែលខ្លាំងពូកែ និងថ្លៃថ្នូរនៅក្នុងចំណោមក្រុមរបស់អ្នក។ info
التفاسير:

external-link copy
50 : 44

إِنَّ هَٰذَا مَا كُنتُم بِهِۦ تَمۡتَرُونَ

ពិតប្រាកដណាស់ នេះគឺជាទណ្ឌកម្មដែលពួកអ្នកធ្លាប់មានការសង្ស័យ ថាតើវានឹងកើតឡើងពិតមែនឬទេនៅថ្ងៃបរលោកនោះ។ ពេលនេះ ពួកអ្នកគ្មានការសង្ស័យចំពោះវាទៀតឡើយព្រោះពួកអ្នកបានឃើញវាផ្ទាល់នឹងភ្នែកហើយ។ info
التفاسير:

external-link copy
51 : 44

إِنَّ ٱلۡمُتَّقِينَ فِي مَقَامٍ أَمِينٖ

ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ ដោយអនុវត្តន៍តាមនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់នោះ គឺស្ថិតនៅកន្លែងមួយដែលមានសុវត្ថិភាពបំផុត ចាកផុតពីប្រការអាក្រក់ទាំងឡាយ។ info
التفاسير:

external-link copy
52 : 44

فِي جَنَّٰتٖ وَعُيُونٖ

គឺស្ថិតនៅក្នុងឋានសួគ៌ដែលមានប្រភពទឹកជាច្រើន។ info
التفاسير:

external-link copy
53 : 44

يَلۡبَسُونَ مِن سُندُسٖ وَإِسۡتَبۡرَقٖ مُّتَقَٰبِلِينَ

នៅក្នុងឋានសួគ៌នោះ ពួកគេស្លៀកសម្លៀកបំពាក់ដែលធ្វើអំពីក្រណាត់សូត្រម៉ដ្ឋខៃ និងគ្រើម ដោយពួកគេអង្គុយទល់មុខគ្នា។ info
التفاسير:

external-link copy
54 : 44

كَذَٰلِكَ وَزَوَّجۡنَٰهُم بِحُورٍ عِينٖ

ដូចដែលយើងបានលើកតម្កើងពួកគេដូចអ្វីដែលបានរៀបរាប់ខាងលើនោះ យើងក៏បានរៀបអាពាហ៍ពិពាហ៍ឲ្យពួកគេនៅក្នុងឋានសួគ៌នោះជាមួយនឹងស្រ្តីទេពអប្សរ ដែលមានសម្រស់ស្រស់ស្អាតបំផុត។ info
التفاسير:

external-link copy
55 : 44

يَدۡعُونَ فِيهَا بِكُلِّ فَٰكِهَةٍ ءَامِنِينَ

នៅក្នុងឋានសួគ៌នោះ ពួកគេហៅអ្នកបម្រើរបស់ពួកគេដើម្បីនាំមកឲ្យពួកគេនូវផ្លែឈើដែលពួកគេត្រូវការដោយសុវត្ថិភាពបំផុតអំពីការបាត់បង់ និងការផ្តល់គ្រោះថ្នាក់។ info
التفاسير:

external-link copy
56 : 44

لَا يَذُوقُونَ فِيهَا ٱلۡمَوۡتَ إِلَّا ٱلۡمَوۡتَةَ ٱلۡأُولَىٰۖ وَوَقَىٰهُمۡ عَذَابَ ٱلۡجَحِيمِ

ពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ពួកគេមិនទទួលរសជាតិស្លាប់ម្តងទៀត ក្រៅពីការស្លាប់លើកដំបូងរបស់គេកាលរស់នៅក្នុងលោកិយនេះនោះឡើយ ហើយម្ចាស់របស់ពួកគេបានការពារពួកគេពីទណ្ឌកម្មភ្លើងនរក។ info
التفاسير:

external-link copy
57 : 44

فَضۡلٗا مِّن رَّبِّكَۚ ذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ

ជាការប្រោសប្រទាន និងជាក្តីមេត្តាករុណាអំពីម្ចាស់របស់អ្នកចំពោះពួកគេ។ អ្វីដែលបានលើកឡើង(ដូចជាការបញ្ចូលពួកគេទៅក្នុងឋានសួគ៌ និងការពារពួកគេអំពីភ្លើននរក)នោះ គឺជាជោគជ័យដ៏ធំធេងបំផុតដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។ info
التفاسير:

external-link copy
58 : 44

فَإِنَّمَا يَسَّرۡنَٰهُ بِلِسَانِكَ لَعَلَّهُمۡ يَتَذَكَّرُونَ

ជាការពិតណាស់ យើងបានធ្វើឲ្យគម្ពីរគួរអាននេះមានភាពងាយស្រួល ដោយបញ្ចុះវាជាភាសាររបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺភាសាអារ៉ាប់ ដើម្បីឲ្យពួកគេយកធ្វើជាមេរៀន។ info
التفاسير:

external-link copy
59 : 44

فَٱرۡتَقِبۡ إِنَّهُم مُّرۡتَقِبُونَ

ដូច្នេះ ចូរអ្នករង់ចាំជោគជ័យរបស់អ្នក និងភាពអន្តរាយរបស់ពួកគេចុះ។ ពិតប្រាកដណាស់ពួកគេក៏ជាអ្នកដែលរង់ចាំនូវភាពអន្តរាយរបស់អ្នកដែរ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الجمع بين العذاب الجسمي والنفسي للكافر.
• ការដាក់ទណ្ឌកម្មចំពោះពួកប្រឆាំង គឺទាំងរាងកាយ និងវិញ្ញាណ។ info

• الفوز العظيم هو النجاة من النار ودخول الجنة.
• ជោគជ័យដ៏ធំធេងនោះ គឺការបានរួចផុតពីភ្លើងនរក និងបានចូលឋានសួគ៌។ info

• تيسير الله لفظ القرآن ومعانيه لعباده.
• អល់ឡោះបានធ្វើឲ្យគម្ពីរគួរអានមានភាពងាយស្រួលទាំងពាក្យពេចន៍ និងអត្ថន័យររបស់វាសម្រាប់ខ្ញុំបម្រើរបស់ទ្រង់។ info