ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
19 : 44

وَأَن لَّا تَعۡلُواْ عَلَى ٱللَّهِۖ إِنِّيٓ ءَاتِيكُم بِسُلۡطَٰنٖ مُّبِينٖ

ហើយចូរពួកអ្នកកុំក្រអឺតក្រទមចំពោះអល់ឡោះជាម្ចាស់ដោយបោះបង់ការគោរពសក្ការៈចំពោះទ្រង់ និងក្អេងក្អាងដាក់ខ្ញុំបម្រើរបស់អល់ឡោះឲ្យសោះ។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំមកកាន់ពួកអ្នកនូវភស្តុតាងដ៏ច្បាស់លាស់។ info
التفاسير:

external-link copy
20 : 44

وَإِنِّي عُذۡتُ بِرَبِّي وَرَبِّكُمۡ أَن تَرۡجُمُونِ

ហើយពិតណាស់ ខ្ញុំសុំពីម្ចាស់របស់ខ្ញុំនិងម្ចាស់របស់ពួកអ្នកឲ្យការពារខ្ញុំកុំឲ្យពួកអ្នកសម្លាប់ខ្ញុំដោយការគប់នឹងដុំថ្ម។ info
التفاسير:

external-link copy
21 : 44

وَإِن لَّمۡ تُؤۡمِنُواْ لِي فَٱعۡتَزِلُونِ

ហើយប្រសិនបើពួកអ្នកមិនជឿជាក់ចំពោះអ្វីដែលខ្ញុំបាននាំមកទេនោះ ចូរពួកអ្នកទុកឲ្យខ្ញុំនៅម្នាក់ឯងចុះ កុំធ្វើអាក្រក់មកលើខ្ញុំ។ info
التفاسير:

external-link copy
22 : 44

فَدَعَا رَبَّهُۥٓ أَنَّ هَٰٓؤُلَآءِ قَوۡمٞ مُّجۡرِمُونَ

នៅពេលនោះ ព្យាការីមូសាបានពោលទៅកាន់ម្ចាស់របស់គាត់ថាៈ ពិតប្រាកដណាស់ ក្រុមទាំងនោះ(ហ្វៀរអោននិងបក្សពួករបស់គេ) គឺជាក្រុមដែលប្រព្រឹត្តបាបកម្មដែលសក្តិសមនឹងទទួលទណ្ឌកម្មភ្លាមៗ។ info
التفاسير:

external-link copy
23 : 44

فَأَسۡرِ بِعِبَادِي لَيۡلًا إِنَّكُم مُّتَّبَعُونَ

ពេលនោះ អល់ឡោះជាម្ចាស់ក៏បានប្រើឲ្យព្យាការីមូសានាំក្រុមរបស់គាត់ចាកចេញទៅទាំងយប់ ហើយទ្រង់បានប្រាប់គាត់ថាៈ ពិតប្រាកដណាស់ ហ្វៀរអោននិងបក្សពួករបស់គេនឹងដេញតាមពួកគេ។ info
التفاسير:

external-link copy
24 : 44

وَٱتۡرُكِ ٱلۡبَحۡرَ رَهۡوًاۖ إِنَّهُمۡ جُندٞ مُّغۡرَقُونَ

ហើយនៅពេលពួកគាត់ឆ្លងសមុទ្រហើយនោះ អល់ឡោះជាម្ចាស់បានប្រើគាត់និងអម្បូរអ៊ីស្រាអែលឲ្យទុកទឹកសមុទ្រនោះឲ្យនៅមានចន្លោះដូចដើមចុះ។ ពិតប្រាកដណាស់ ហ្វៀរអោននិងកងទ័ពរបស់គេ គឺជាពួកដែលត្រូវគេបំផ្លាញដោយពន្លិចពួកគេទៅក្នុងទឹកសមុទ្រ។ info
التفاسير:

external-link copy
25 : 44

كَمۡ تَرَكُواْ مِن جَنَّٰتٖ وَعُيُونٖ

តើមានសួនច្បារ និងប្រភពទឹកហូរប៉ុន្មានដែលហ្វៀរអោននិងបក្សពួករបស់គេបានទុកចោលនៅពីក្រោយពួកគេនោះ? info
التفاسير:

external-link copy
26 : 44

وَزُرُوعٖ وَمَقَامٖ كَرِيمٖ

ហើយតើមានចម្ការ និងភូមិគ្រឹះដ៏ប្រណីតប៉ុន្មានដែលពួកគេបានទុកចោលនៅពីក្រោយពួកគេ? info
التفاسير:

external-link copy
27 : 44

وَنَعۡمَةٖ كَانُواْ فِيهَا فَٰكِهِينَ

ហើយតើមានសេចក្តីសុខប៉ុន្មានដែលពួកគេធ្លាប់បានសោយសុខដែលពួកគេបានទុកចោលនៅពីក្រោយពួកគេនោះ? info
التفاسير:

external-link copy
28 : 44

كَذَٰلِكَۖ وَأَوۡرَثۡنَٰهَا قَوۡمًا ءَاخَرِينَ

ទាំងនោះហើយគឺជាអ្វីដែលបានកើតឡើងចំពោះពួកគេដែលគេបានរៀបរាប់ប្រាប់ពួកអ្នកនោះ។ ហើយយើងបានបន្សល់ទុកនូវសួនច្បារ ប្រភពទឹក ចម្ការ និងភូមិគ្រឹះដ៏ប្រណីតរបស់ពួកគេជាមត៌កសម្រាប់ក្រុមផ្សេងទៀតក្រៅពីពួកគេ គឺអម្បូរអ៊ីស្រាអែល។ info
التفاسير:

external-link copy
29 : 44

فَمَا بَكَتۡ عَلَيۡهِمُ ٱلسَّمَآءُ وَٱلۡأَرۡضُ وَمَا كَانُواْ مُنظَرِينَ

ហើយមេឃ និងផែនដីមិនបានយំស្រណោះចំពោះហ្វៀរអោន និងបក្សពួករបស់គេឡើយនៅពេលដែលពួកគេលិចលង់(ក្នុងទឹកសមុទ្រ)នោះ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលឲ្យសារភាពកំហុសនោះដែរ។ info
التفاسير:

external-link copy
30 : 44

وَلَقَدۡ نَجَّيۡنَا بَنِيٓ إِسۡرَٰٓءِيلَ مِنَ ٱلۡعَذَابِ ٱلۡمُهِينِ

ពិតប្រាកដណាស់ យើងបានសង្គ្រោះអម្បូរអ៊ីស្រាអែលពីទណ្ឌកម្មដ៏អាម៉ាស់ ដោយពួកគេត្រូវបានហ្វៀរអោននិងបក្សពួករបស់គេសម្លាប់កូនប្រុសរបស់ពួកគេទាំងអស់ ហើយទុកជីវិតកូនស្រីរបស់ពួកគេ។ info
التفاسير:

external-link copy
31 : 44

مِن فِرۡعَوۡنَۚ إِنَّهُۥ كَانَ عَالِيٗا مِّنَ ٱلۡمُسۡرِفِينَ

យើងបានសង្គ្រោះពួកគេពីទណ្ឌកម្មរបស់ហ្វៀរអោន។ ពិតប្រាកដណាស់ ហ្វៀរអោន គឺជាអ្នកដែលក្រអឺតក្រទមម្នាក់ក្នុងចំណោមពួកដែលបំពានលើបទបញ្ជារបស់អល់ឡោះ និងសាសនារបស់ទ្រង់។ info
التفاسير:

external-link copy
32 : 44

وَلَقَدِ ٱخۡتَرۡنَٰهُمۡ عَلَىٰ عِلۡمٍ عَلَى ٱلۡعَٰلَمِينَ

ហើយពិតប្រាកដណាស់ យើងបានជ្រើសរើសអម្បូរអ៊ីស្រាអែលឲ្យគ្រប់គ្រងពិភពលោកនៅសម័យកាលនោះ តាមការដឹងរបស់យើង ដោយយើងបានតែងតាំងពួកគេជាច្រើនធ្វើជាព្យាការី។ info
التفاسير:

external-link copy
33 : 44

وَءَاتَيۡنَٰهُم مِّنَ ٱلۡأٓيَٰتِ مَا فِيهِ بَلَٰٓؤٞاْ مُّبِينٌ

ហើយយើងបានប្រទានឲ្យពួកគេនូវសញ្ញាភស្តុតាង និងអំណះអំណាងជាច្រើនដែលយើងបានពង្រឹងព្យាការីមូសាតាមរយៈភស្តុតាងទាំងនោះ ចំពោះអ្វីដែលជាឧបការគុណដ៏ជាក់ស្តែងសម្រាប់ពួកគេ ដូចជា អាល់ម៉ាន់ណា(ជាប្រភេទចំណីដែលមានរសជាតិផ្អែម) សត្វក្រួច និងអ្វីផ្សេងពីវាទាំងពីរទៀត។ info
التفاسير:

external-link copy
34 : 44

إِنَّ هَٰٓؤُلَآءِ لَيَقُولُونَ

ពិតប្រាកដណាស់ ពួកមុស្ហរីគីនដែលបដិសេធទាំងនោះ នឹងនិយាយបដិសេធចំពោះការពង្រស់ឡើងវិញថា ៖ info
التفاسير:

external-link copy
35 : 44

إِنۡ هِيَ إِلَّا مَوۡتَتُنَا ٱلۡأُولَىٰ وَمَا نَحۡنُ بِمُنشَرِينَ

វាគ្មានអ្វីក្រៅពីសេចក្តីស្លាប់លើកទីមួយរបស់ពួកយើងនោះឡើយ ដោយគ្មានជីវិតណាបន្ទាប់ពីវាទៀតនោះទេ ហើយពួកយើងក៏នឹងមិនត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញម្តងទៀតក្រោយពីការស្លាប់(លើកទីមួយ)នេះនោះដែរ។ info
التفاسير:

external-link copy
36 : 44

فَأۡتُواْ بِـَٔابَآئِنَآ إِن كُنتُمۡ صَٰدِقِينَ

(ពួកគេនិយាយបន្តទៀតថាៈ) ដូចនេះ ចូរអ្នក(ឱមូហាំម៉ាត់) និងអ្នកដែលតាមអ្នកនាំ នាំយកជីដូនជីតារបស់ពួកយើងដែលបានស្លាប់ទៅហើយនោះមកកាន់ពួកយើងមក ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយពិតក្នុងការអះអាងរបស់ពួកអ្នកដែលថា ពិតណាស់ អល់ឡោះជាម្ចាស់នឹងពង្រស់អ្នកស្លាប់ឲ្យរស់ឡើងវិញដើម្បីជំនុំជម្រះ និងទទួលការតបស្នងមែននោះ។ info
التفاسير:

external-link copy
37 : 44

أَهُمۡ خَيۡرٌ أَمۡ قَوۡمُ تُبَّعٖ وَٱلَّذِينَ مِن قَبۡلِهِمۡ أَهۡلَكۡنَٰهُمۡۚ إِنَّهُمۡ كَانُواْ مُجۡرِمِينَ

ពួកមុស្ហរីគីនដែលបដិសេធចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាំងនោះ តើពួកគេល្អប្រសើរជាងទាំងខាងកម្លាំង និងការការពារ ឬក៏ក្រុម ទុបហ្ពាក់ និងពួកអ្នកជំនាន់មុនពួកគេ ដូចជា ពួកអាទ ពួកសាមូទ នោះល្អប្រសើរជាង? ពួកទាំងនោះយើងបានបំផ្លាញពួកគេទាំងអស់ ដោយសារតែពួកគេគឺជាពួកដែលសាងបាបកម្ម។ info
التفاسير:

external-link copy
38 : 44

وَمَا خَلَقۡنَا ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا لَٰعِبِينَ

ហើយយើងមិនបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ ជាការលេងសើចឡើយ។ info
التفاسير:

external-link copy
39 : 44

مَا خَلَقۡنَٰهُمَآ إِلَّا بِٱلۡحَقِّ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ

យើងមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី លើកលែងតែមានបុព្វហេតុច្បាស់លាស់។ ក៏ប៉ុន្តែ ភាគច្រើននៃពួកមុស្ហរីគីនមិនបានដឹងពីរឿងនេះឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• وجوب لجوء المؤمن إلى ربه أن يحفظه من كيد عدوّه.
• ចាំបាច់លើអ្នកមានជំនឿត្រូវសុំការជ្រកកោនពីម្ចាស់របស់គេឲ្យទ្រង់ការពាររូបគេពីឧបាយកលរបស់សត្រូវ។ info

• مشروعية الدعاء على الكفار عندما لا يستجيبون للدعوة، وعندما يحاربون أهلها.
• បង្គាប់ប្រើឲ្យបួងសួងសុំឲ្យពួកដែលប្រឆាំងវិនាសអន្តរាយ នៅពេលដែលពួកគេមិនទទួលយកការអំពាវនាវ និងនៅពេលប្រឆាំងជាមួយពួកគេ។ info

• الكون لا يحزن لموت الكافر لهوانه على الله.
• ចក្រវាលទាំងមូល គ្មានកើតទុក្ខចំពោះការស្លាប់របស់ពួកគ្មានជំនឿនោះទេ ព្រោះពួកគេមានលក្ខណៈទាបថោកបំផុតសម្រាប់អល់ឡោះជាម្ចាស់។ info

• خلق السماوات والأرض لحكمة بالغة يجهلها الملحدون.
• ការបង្កើតមេឃជាច្រើនជាន់និងផែនដី គឺមានបុព្វហេតុច្បាស់លាស់ដែលពួកគ្មានជំនឿមិនបានដឹងអំពីវានោះឡើយ។ info