ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
45 : 42

وَتَرَىٰهُمۡ يُعۡرَضُونَ عَلَيۡهَا خَٰشِعِينَ مِنَ ٱلذُّلِّ يَنظُرُونَ مِن طَرۡفٍ خَفِيّٖۗ وَقَالَ ٱلَّذِينَ ءَامَنُوٓاْ إِنَّ ٱلۡخَٰسِرِينَ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ وَأَهۡلِيهِمۡ يَوۡمَ ٱلۡقِيَٰمَةِۗ أَلَآ إِنَّ ٱلظَّٰلِمِينَ فِي عَذَابٖ مُّقِيمٖ

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញពួកដែលបំពានទាំងនោះ នៅពេលដែលពួកគេត្រូវបានគេនាំទៅកាន់ឋាននរក ខណៈដែលពួកគេស្ថិតក្នុងភាពអាម៉ាស់ និងអាប់ឱន ព្រមទាំងលួចមើលទៅកាន់ភ្លើងនរកដោយសារតែភាពភ័យខ្លាចអំពីវា។ ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់បាននិយាយថាៈ ពិតប្រាកដណាស់ ពួកដែលខាតបង់ពិតប្រាកដនោះ គឺជាពួកដែលខាតបង់ខ្លួនឯងនិងក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃបរលោក ដោយសារតែពួកគេទទួលរងនូវទណ្ឌកម្មរបស់អល់ឡោះ។ ប្រាកដណាស់ ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ នឹងស្ថិតនៅក្នុងទណ្ឌកម្មជាអមតៈដែលគ្មានទីបញ្ចប់ឡើយ។ info
التفاسير:

external-link copy
46 : 42

وَمَا كَانَ لَهُم مِّنۡ أَوۡلِيَآءَ يَنصُرُونَهُم مِّن دُونِ ٱللَّهِۗ وَمَن يُضۡلِلِ ٱللَّهُ فَمَا لَهُۥ مِن سَبِيلٍ

ហើយពួកគេក៏គ្មានអ្នកគាំពារណាដែលអាចជួយសង្គ្រោះពួកគេពីទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោកបាននោះដែរ។ ហើយជនណាដែលអល់ឡោះទ្រង់បានធ្វើឲ្យគេវង្វេងពីការពិតនោះ ពិតណាស់ រូបគេគ្មានផ្លូវណាដែលអាចនាំរូបគេទៅកាន់ការចង្អុលបង្ហាញទៅរកការពិតជាដាច់ខាត។ info
التفاسير:

external-link copy
47 : 42

ٱسۡتَجِيبُواْ لِرَبِّكُم مِّن قَبۡلِ أَن يَأۡتِيَ يَوۡمٞ لَّا مَرَدَّ لَهُۥ مِنَ ٱللَّهِۚ مَا لَكُم مِّن مَّلۡجَإٖ يَوۡمَئِذٖ وَمَا لَكُم مِّن نَّكِيرٖ

ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ឆ្លើយតបនឹងម្ចាស់របស់ពួកអ្នក តាមរយៈការរួសរាន់ទៅកាន់ការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់ និងកុំបង្អង់ពេលឲ្យសោះ មុននឹងថ្ងៃបរលោកបានមកដល់ ដែលកាលបើថ្ងៃនោះបានមកដល់ហើយនោះ គឺគ្មានអ្នកណាអាចរារាំងវាបានឡើយ។ ពួកអ្នកគ្មានកន្លែងជ្រកកោនណាដែលពួកអ្នកអាចជ្រកកោនបានឡើយ ហើយពួកអ្នកក៏គ្មានការបដិសេធចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នកដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនៅក្នុងលោកិយនោះដែរ។ info
التفاسير:

external-link copy
48 : 42

فَإِنۡ أَعۡرَضُواْ فَمَآ أَرۡسَلۡنَٰكَ عَلَيۡهِمۡ حَفِيظًاۖ إِنۡ عَلَيۡكَ إِلَّا ٱلۡبَلَٰغُۗ وَإِنَّآ إِذَآ أَذَقۡنَا ٱلۡإِنسَٰنَ مِنَّا رَحۡمَةٗ فَرِحَ بِهَاۖ وَإِن تُصِبۡهُمۡ سَيِّئَةُۢ بِمَا قَدَّمَتۡ أَيۡدِيهِمۡ فَإِنَّ ٱلۡإِنسَٰنَ كَفُورٞ

តែប្រសិនបើពួកគេងាកចេញពីអ្វីដែលយើងបានបង្គាប់ប្រើពួកគេនោះ ពិតប្រាកដណាស់ យើងមិនបានតែងតាំងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យឃ្លាំមើលទង្វើរបស់ពួកគេនោះឡើយ។ អ្នកពុំមានតួនាទីអ្វីក្រៅពីផ្សព្វផ្សាយនូវអ្វីដែលយើងបានប្រើឲ្យអ្នកផ្សព្វផ្សាយប៉ុណ្ណោះ ហើយការជំនុំជម្រះរបស់ពួកគេ គឺស្ថិតនៅលើអល់ឡោះជាម្ចាស់។ ហើយពិតប្រាកដណាស់ នៅពេលដែលយើងបានឲ្យមនុស្សលោកភ្លក់នូវក្តីមេត្តាករុណាអំពីយើង ដូចជាភាពមានបាន និងសុខភាពល្អជាដើមនោះ គឺរូបគេរីករាយនឹងវា។ តែនៅពេលដែលគេជួបប្រទះនឹងគ្រោះអាក្រក់ដោយសារតែអំពើបាបរបស់ពួកគេ គឺគេបែរជារមិលគុណអល់ឡោះទៅវិញ។ ជាការពិតណាស់ ធម្មជាតិរបស់ពួកគេ គឺប្រឆាំងនឹងឧបការគុណរបស់អល់ឡោះ និងមិនដឹងគុណវានោះទេ ព្រមទាំងខឹងសម្បានូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានកំណត់ចំពោះគេដោយគតិបណ្ឌិតរបស់ទ្រង់ថែមទៀត។ info
التفاسير:

external-link copy
49 : 42

لِّلَّهِ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ يَخۡلُقُ مَا يَشَآءُۚ يَهَبُ لِمَن يَشَآءُ إِنَٰثٗا وَيَهَبُ لِمَن يَشَآءُ ٱلذُّكُورَ

ការគ្រប់គ្រងមេឃជាច្រើនជាន់ និងការគ្រប់គ្រងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ ជាម្ចាស់(តែមួយគត់)។ ទ្រង់បង្កើតអ្វីតាមដែលទ្រង់មានចេតនា មិនថាប្រុស មិនថាស្រី ឬផ្សេងពីនេះឡើយ។ ទ្រង់ប្រទានឲ្យមានតែកូនស្រីចំពោះជនណាដែលទ្រង់មានចេតនាដោយមិនប្រទានឲ្យមាននូវកូនប្រុស ហើយទ្រង់ប្រទានឲ្យមានតែកូនប្រុសចំពោះជនណាដែលទ្រង់មានចេតនា ដោយមិនប្រទានឲ្យមាននូវកូនស្រី ឬក៏ទ្រង់ប្រទានឲ្យមានទាំងកូនប្រុស និងឲ្យមានទាំងកូនស្រីចំពោះជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់ក៏អាចឲ្យគេជាមនុស្សអារ គ្មានកូនសោះ ចំពោះជនណាដែលទ្រង់មានចេតនាផងដែរ។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតអ្វីដែលកំពុងតែកើតឡើង ហើយនិងអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ ហើយនេះ គឺស្ថិតក្នុងចំណោមភាពពេញលេញនៃចំណេះដឹង និងគតិបណ្ឌិតបស់ទ្រង់។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយក៏គ្មានអ្វីមួយដែលទ្រង់អសមត្ថភាព(ធ្វើមិនបាន)នោះដែរ។ info
التفاسير:

external-link copy
50 : 42

أَوۡ يُزَوِّجُهُمۡ ذُكۡرَانٗا وَإِنَٰثٗاۖ وَيَجۡعَلُ مَن يَشَآءُ عَقِيمًاۚ إِنَّهُۥ عَلِيمٞ قَدِيرٞ

ការគ្រប់គ្រងមេឃជាច្រើនជាន់ និងការគ្រប់គ្រងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ ។ ទ្រង់បង្កើតអ្វីតាមដែលទ្រង់មានចេតនា មិនថាប្រុសស្រី ឬផ្សេងពីនេះ។ ទ្រង់ប្រទានតែកូនស្រីចំពោះជនណាដែលទ្រង់មានចេតនា ដោយមិនប្រទានកូនប្រុសសោះ ហើយទ្រង់ប្រទានតែកូនប្រុសចំពោះជនណាដែលទ្រង់មានចេតនា ដោយមិនប្រទានកូនស្រីសោះ។ ឬក៏ទ្រង់ប្រទានឲ្យទាំងកូនប្រុស និងកូនស្រីចំពោះជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់ក៏អាចធ្វើឲ្យនរណាម្នាក់អារ គ្មានកូនសោះ ចំពោះជនណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតអ្វីដែលកំពុងកើតឡើង ហើយនិងអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ ហើយរឿងនេះ គឺជាភាពពេញលេញនៃចំណេះដឹង និងគតិបណ្ឌិតបស់ទ្រង់។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយក៏គ្មានអ្វីមួយដែលទ្រង់អសមត្ថភាព(ធ្វើមិនបាន)នោះដែរ។ info
التفاسير:

external-link copy
51 : 42

۞ وَمَا كَانَ لِبَشَرٍ أَن يُكَلِّمَهُ ٱللَّهُ إِلَّا وَحۡيًا أَوۡ مِن وَرَآيِٕ حِجَابٍ أَوۡ يُرۡسِلَ رَسُولٗا فَيُوحِيَ بِإِذۡنِهِۦ مَا يَشَآءُۚ إِنَّهُۥ عَلِيٌّ حَكِيمٞ

ហើយគ្មានមនុស្សលោកណាម្នាក់ដែលអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់គេដោយផ្ទាល់នោះឡើយ លើកលែងតែដោយតាមរយៈវ៉ាហ៊ី ឬអ្វីផ្សេងទៀត ឬក៏ទ្រង់មានបន្ទូលទៅកាន់គេដោយឲ្យឮតែសំឡេងរបស់ទ្រង់តែមិនឃើញទ្រង់ ឬក៏ទ្រង់បញ្ជូនម៉ាឡាអ៊ីកាត់ម្នាក់ជាអ្នកនាំសារ(ទៅកាន់គេ) ដូចជាម៉ាឡាអ៊ីកាត់ជីព្រីលជាដើម ហើយម៉ាឡាអ៊ីកាត់នោះ ក៏បាននាំសារនោះបន្តទៅកាន់អ្នកនាំសារដែលជាមនុស្សលោក ដោយការអនុញ្ញាតពីអល់ឡោះនូវអ្វីដែលទ្រង់មានចេតនាឲ្យគេនាំមក។ ពិតប្រាកដណាស់ ទ្រង់មហាខ្ពង់ខ្ពស់ ដោយខ្លួនរបស់ទ្រង់ផ្ទាល់ និងលក្ខណៈសម្បត្តិរបស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិត ក្នុងការបង្កើត ការកំណត់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• وجوب المسارعة إلى امتثال أوامر الله واجتناب نواهيه.
• ចាំបាច់ត្រូវរួសរាន់ទៅកាន់ការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់អល់ឡោះដែលទ្រង់បានបង្គាប់ប្រើ និងជៀសវាងឲ្យឆ្ងាយអំពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ info

• مهمة الرسول البلاغ، والنتائج بيد الله.
• តួនាទីរបស់អ្នកនាំសារ គឺផ្សព្វផ្សាយសារពីអល់ឡោះប៉ុណ្ណោះ។ រីឯលទ្ធផល គឺស្ថិតក្នុងកណ្តាប់ដៃរបស់អល់ឡោះ។ info

• هبة الذكور أو الإناث أو جمعهما معًا هو على مقتضى علم الله بما يصلح لعباده، ليس فيها مزية للذكور دون الإناث.
• ការប្រទានឲ្យមាននូវកូនប្រុស ឬកូនស្រី ឬប្រទានទាំងពីរភេទតែម្តង គឺជាការកំណត់របស់អល់ឡោះជាម្ចាស់ដែលទ្រង់ដឹងនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្ញុំបម្រើរបស់ទ្រង់ ហើយភេទទាំងពីរនេះ គឺគ្មានអ្វីដែលល្អប្រសើរលើសគ្នានោះឡើយ។ info

• يوحي الله تعالى إلى أنبيائه بطرق شتى؛ لِحِكَمٍ يعلمها سبحانه.
• អល់ឡោះជាម្ចាស់ទ្រង់ផ្តល់វ៉ាហ៊ីទៅកាន់បណ្តាព្យាការីទាំងឡាយរបស់ទ្រង់តាមវិធីសាស្ត្រខុសៗគ្នា ទៅតាមគតិបណ្ឌិតរបស់ទ្រង់ដែលទ្រង់ដឹងបំផុតចំពោះវា។ info