ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
16 : 42

وَٱلَّذِينَ يُحَآجُّونَ فِي ٱللَّهِ مِنۢ بَعۡدِ مَا ٱسۡتُجِيبَ لَهُۥ حُجَّتُهُمۡ دَاحِضَةٌ عِندَ رَبِّهِمۡ وَعَلَيۡهِمۡ غَضَبٞ وَلَهُمۡ عَذَابٞ شَدِيدٌ

ហើយពួកដែលនាំមកនូវភស្តុតាងមិនត្រឹមត្រូវមកប្រកែកក្នុងរឿងសាសនា(ឥស្លាម)ដែលបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់ ក្រោយពីមនុស្សលោកទាំងឡាយបានទទួលយកសាសនានេះហើយនោះ ពួកដែលប្រកែកទាំងនេះ ភស្តុតាងរបស់ពួកគេ គឺគ្មានប្រយោជន៍អ្វីនៅចំពោះមុខម្ចាស់របស់ពួកគេ និងចំពោះមុខបណ្តាអ្នកមានជំនឿនោះឡើយ ដោយវាគ្មានឥទ្ធិពលអ្វីសោះឡើយ។ ហើយពួកគេត្រូវទទួលនូវការខឹងសម្បាពីអល់ឡោះជាម្ចាស់ ដោយសារតែការប្រឆាំងរបស់ពួកគេ និងការបដិសេធរបស់ពួកគេចំពោះសេចក្តីពិត។ ហើយពួកគេ នឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដែលកំពុងតែរង់ចាំពួកគេនៅថ្ងៃបរលោក។ info
التفاسير:

external-link copy
17 : 42

ٱللَّهُ ٱلَّذِيٓ أَنزَلَ ٱلۡكِتَٰبَ بِٱلۡحَقِّ وَٱلۡمِيزَانَۗ وَمَا يُدۡرِيكَ لَعَلَّ ٱلسَّاعَةَ قَرِيبٞ

អល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបានបញ្ចុះគម្ពីរគួរអានដោយពិតប្រាកដដែលគ្មានការមន្ទិលសង្ស័យនៅក្នុងវាឡើយ ហើយទ្រង់បានបញ្ចុះនូវភាពយុត្តិធម៌ដើម្បីកាត់ក្តីរវាងមនុស្សលោកដោយឥតលម្អៀង។ ហើយជួនកាល ថ្ងៃបរលោកដែលពួកទាំងនេះមិនជឿលើវានោះ ជិតមកដល់ហើយ។ ហើយអ្វីដែលគេដឹងជាទូទៅនោះ គឺរាល់អ្វីដែលនឹងមកដល់ គឺវានៅជិតបង្កើយ។ info
التفاسير:

external-link copy
18 : 42

يَسۡتَعۡجِلُ بِهَا ٱلَّذِينَ لَا يُؤۡمِنُونَ بِهَاۖ وَٱلَّذِينَ ءَامَنُواْ مُشۡفِقُونَ مِنۡهَا وَيَعۡلَمُونَ أَنَّهَا ٱلۡحَقُّۗ أَلَآ إِنَّ ٱلَّذِينَ يُمَارُونَ فِي ٱلسَّاعَةِ لَفِي ضَلَٰلِۭ بَعِيدٍ

ពួកដែលគ្មានជំនឿចំពោះថ្ងៃបរលោកបានសុំឲ្យវា(ថ្ងៃបរលោក)ឆាប់មកដល់ ពីព្រោះពួកគេមិនមានជំនឿចំពោះការជនុំជម្រះ មិនជឿចំពោះការទទួលផលបុណ្យ និងមិនជឿចំពោះការដាក់ទណ្ឌកម្មឡើយ។ រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ ពួកគេខ្លាចថ្ងៃនោះ ពីព្រោះពួកគេបារម្ភខ្លាចកន្លែងវិលត្រឡប់របស់ពួកគេក្នុងថ្ងៃនោះ ហើយពួកគេដឹងយ៉ាងច្បាស់ថា ថ្ងៃបរលោកនោះ គឺពិតជានឹងកើតឡើងយ៉ាងពិតប្រាកដដោយគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា។ ពិតប្រាកដណាស់ ពួកដែលប្រកែកគ្នាចំពោះរឿងថ្ងៃបរលោក ហើយមានការសង្ស័យអំពីការកើតឡើងនៃថ្ងៃបរលោកនោះ ពួកគេពិតជាស្ថិតក្នុងភាពវង្វេងឃ្លាតឆ្ងាយអំពីការពិត។ info
التفاسير:

external-link copy
19 : 42

ٱللَّهُ لَطِيفُۢ بِعِبَادِهِۦ يَرۡزُقُ مَن يَشَآءُۖ وَهُوَ ٱلۡقَوِيُّ ٱلۡعَزِيزُ

អល់ឡោះជាម្ចាស់ទ្រង់មានភាពទន់ភ្លន់បំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ទ្រង់ប្រទានលាភសក្ការៈដល់ជនណាដែលទ្រង់មានចេតនាដោយទ្រង់បើកទូលាយលាភសក្ការៈឲ្យរូបគេ ហើយទ្រង់ត្បិតត្បៀតដល់ជនណាដែលទ្រង់មានចេតនា ជាក្តីមេត្តាករុណាចំពោះគេ ទោះបីជាមើលពីខាងក្រៅទៅផ្ទុយពីនោះក៏ដោយ។ ហើយទ្រង់មហាខ្លាំងក្លាដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាខ្លាំងពូកែដែលអាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់។ info
التفاسير:

external-link copy
20 : 42

مَن كَانَ يُرِيدُ حَرۡثَ ٱلۡأٓخِرَةِ نَزِدۡ لَهُۥ فِي حَرۡثِهِۦۖ وَمَن كَانَ يُرِيدُ حَرۡثَ ٱلدُّنۡيَا نُؤۡتِهِۦ مِنۡهَا وَمَا لَهُۥ فِي ٱلۡأٓخِرَةِ مِن نَّصِيبٍ

ជនណាដែលចង់បានផលបុណ្យថ្ងៃបរលោកដោយគេបានសាងទង្វើកុសលសម្រាប់ថ្ងៃនោះ យើងនឹងប្រទានឲ្យគេនូវផលបុណ្យទ្វេដង ដោយទង្វើកុសលមួយទ្វេទៅជាដប់ រហូតដល់ប្រាំពីររយ និងកើនទ្វេរហូតច្រើនជាងនេះទៅទៀត។ រីឯជនណាហើយដែលចង់បានតែលោកិយប៉ុណ្ណោះ យើងនឹងប្រទានឲ្យគេនូវចំណែករបស់គេដែលត្រូវបានកំណត់រួចនៅក្នុងលោកិយនេះ ហើយនៅថ្ងៃបរលោក គេពុំទទួលបានចំណែកអ្វីឡើយ ដោយសារតែគេបានយកលោកិយសំខាន់ជាងថ្ងៃបរលោក។ info
التفاسير:

external-link copy
21 : 42

أَمۡ لَهُمۡ شُرَكَٰٓؤُاْ شَرَعُواْ لَهُم مِّنَ ٱلدِّينِ مَا لَمۡ يَأۡذَنۢ بِهِ ٱللَّهُۚ وَلَوۡلَا كَلِمَةُ ٱلۡفَصۡلِ لَقُضِيَ بَيۡنَهُمۡۗ وَإِنَّ ٱلظَّٰلِمِينَ لَهُمۡ عَذَابٌ أَلِيمٞ

ឬមួយពួកមុស្ហរីគីនទាំងនោះមានព្រះនានាផ្សេងពីអល់ឡោះ ហើយព្រះទាំងនោះបានដាក់ច្បាប់បញ្ញត្តិនៃសាសនាទៅលើពួកគេនូវអ្វីដែលអល់ឡោះមិនបានអនុញ្ញាតនៅក្នុងច្បាប់បញ្ញត្តិរបស់ទ្រង់ ដូចជាការធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះទ្រង់ ដាក់បម្រាមហាមឃាត់ចំពោះប្រការដែលទ្រង់អនុញ្ញាត និងអនុញ្ញាតនូវប្រការដែលទ្រង់ហាមឃាត់? ហើយប្រសិនបើអល់ឡោះជាម្ចាស់មិនបានកំណត់ពេលវេលាជាក់លាក់សម្រាប់កាត់សេចក្តីរវាងអ្នកដែលខ្វែងគំនិតគ្នា ហើយថាទ្រង់ពន្យារពេលឲ្យពួកគេសិនទេនោះ ប្រាកដជាទ្រង់នឹងកាត់សេចក្តីរវាងពួកគេជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកដែលបំពានលើខ្លួនឯងដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងប្រព្រឹត្តល្មើសនោះ ពួកគេនឹងទទួលទណ្ឌកម្មដ៏សែនឈឺចាប់បំផុតដែលកំពុងតែរង់ចាំពួកគេនៅថ្ងៃបរលោក។ info
التفاسير:

external-link copy
22 : 42

تَرَى ٱلظَّٰلِمِينَ مُشۡفِقِينَ مِمَّا كَسَبُواْ وَهُوَ وَاقِعُۢ بِهِمۡۗ وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فِي رَوۡضَاتِ ٱلۡجَنَّاتِۖ لَهُم مَّا يَشَآءُونَ عِندَ رَبِّهِمۡۚ ذَٰلِكَ هُوَ ٱلۡفَضۡلُ ٱلۡكَبِيرُ

(ឱអ្នកនាំសារមូហាំម៉ាត់!) អ្នកនឹងឃើញពួកដែលបំពានលើខ្លួនឯងដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះនិងប្រព្រឹត្តល្មើសនោះ ពួកគេមានការភ័យខ្លាចទណ្ឌកម្មចំពោះបាបកម្មដែលពួកគេបានប្រព្រឹត្តកន្លងមក ខណៈដែលទណ្ឌកម្មនោះនឹងធ្លាក់លើពួកគេដោយចៀសមិនផុតឡើយ។ ប៉ុន្តែ ការភ័យខ្លាចដែលពុំបានសារភាពកំហុស(មុនពេលស្លាប់)នោះ គឺគ្មានផលប្រយោជន៍អ្វីដល់ពួកគេឡើយ។ រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់ ហើយបានសាងទង្វើកុសលនោះ ពួកគេគឺផ្ទុយពីពួកដែលបំពាន ដោយពួកគេស្ថិតនៅក្នុងសួនច្បារនៃឋានសួគ៌ ដោយសោយសុខនៅក្នុងនោះ។ ពួកគេទទួលបានការប្រោសប្រទានគ្រប់យ៉ាងដែលពួកគេចង់បានពីម្ចាស់របស់ពួកគេដោយគ្មានផុតរលត់ឡើយ។ នោះគឺជាការប្រោសប្រទានដ៏ធំធេងបំផុតដែលគ្មានការប្រោសប្រទានណាអាចប្រៀបផ្ទឹមបានឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• خوف المؤمن من أهوال يوم القيامة يعين على الاستعداد لها.
• ការភ័យខ្លាចរបស់អ្នកមានជំនឿចំពោះភាពរន្ធត់នៅថ្ងៃបរលោក ជាជំនួយដល់ពួកគេក្នុងត្រៀមខ្លួនសម្រាប់ថ្ងៃនោះ។ info

• لطف الله بعباده حيث يوسع الرزق على من يكون خيرًا له، ويضيّق على من يكون التضييق خيرًا له.
• ភាពទន់ភ្លន់របស់អល់ឡោះចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ដោយទ្រង់បើកទូលាយលាភសក្ការៈរបស់ទ្រង់ចំពោះជនណាដែលការបើកទូលាយលាភសក្ការៈនោះ ផ្តល់ផលល្អសម្រាប់គេ ហើយទ្រង់ត្បិតត្បៀតនូវលាភសក្ការៈចំពោះជនណាដែលការត្បិតត្បៀតលាភសក្ការៈបែបនេះ ផ្តល់ផលល្អសម្រាប់គេ។ info

• خطر إيثار الدنيا على الآخرة.
• គ្រោះថ្នាក់នៃការយកលោកិយសំខាន់ជាងថ្ងៃបរលោក។ info