ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
184 : 26

وَٱتَّقُواْ ٱلَّذِي خَلَقَكُمۡ وَٱلۡجِبِلَّةَ ٱلۡأَوَّلِينَ

ហើយចូរពួកអ្នកកោតខ្លាច(អល់ឡោះ)អ្នកដែលបានបង្កើតពួកអ្នក និងបានបង្កើតប្រជាជាតិជំនាន់មុនៗជាច្រើន ខ្លាចក្រែងទ្រង់ទម្លាក់នូវទណ្ឌកម្មមកលើពួកអ្នក។ info
التفاسير:

external-link copy
185 : 26

قَالُوٓاْ إِنَّمَآ أَنتَ مِنَ ٱلۡمُسَحَّرِينَ

ក្រុមរបស់ព្យាការីស៊្ហូអែបបានពោលទៅកាន់ព្យាការីស៊្ហូអែបវិញថាៈ ពិតប្រាកដណាស់ រូបអ្នកស្ថិតក្នុងចំណោមអ្នកដែលត្រូវមន្តអាគមដដែលៗ រហូតដល់មន្តអាគមនោះគ្របដណ្តប់លើប្រាជ្ញាស្មារតីរបស់អ្នក ហើយធ្វើឲ្យវា(ប្រាជ្ញាស្មារតី)បាត់បង់។ info
التفاسير:

external-link copy
186 : 26

وَمَآ أَنتَ إِلَّا بَشَرٞ مِّثۡلُنَا وَإِن نَّظُنُّكَ لَمِنَ ٱلۡكَٰذِبِينَ

ហើយអ្នកក៏មិនមែនជាអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកយើងដែរប៉ុណ្ណោះ ដោយអ្នកគ្មានលក្ខណៈពិសេសអ្វីលើសពួកយើងឡើយ។ ដូច្នេះ តើអ្នកអាចក្លាយជាអ្នកនាំសារ(របស់អល់ឡោះ)យ៉ាងដូចម្តេចទៅ? ហើយយើងជឿជាក់ថា រូបអ្នក គឺជាអ្នកដែលនិយាយកុហកចំពោះអ្វីដែលអ្នកអះអាងថា រូបអ្នកគឺជាអ្នកនាំសារ(មកពីអល់ឡោះ)នោះ។ info
التفاسير:

external-link copy
187 : 26

فَأَسۡقِطۡ عَلَيۡنَا كِسَفٗا مِّنَ ٱلسَّمَآءِ إِن كُنتَ مِنَ ٱلصَّٰدِقِينَ

ដូច្នេះ ចូរអ្នកទម្លាក់មួយបំណែក(នៃទណ្ឌកម្ម)ពីលើមេឃមក ប្រសិនបើអ្នកពិតជាអ្នកដែលនិយាយពិតចំពោះអ្វីដែលអ្នកបានអះអាងមែននោះ។ info
التفاسير:

external-link copy
188 : 26

قَالَ رَبِّيٓ أَعۡلَمُ بِمَا تَعۡمَلُونَ

ព្យាការីស៊្ហូអែបបានតបទៅកាន់ពួកគេវិញថាៈ ម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកបានប្រព្រឹត្តនៃប្រការស្ហ៊ីរិក និងអំពើបាបកម្មនានា ដោយគ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បាននោះឡើយ។ info
التفاسير:

external-link copy
189 : 26

فَكَذَّبُوهُ فَأَخَذَهُمۡ عَذَابُ يَوۡمِ ٱلظُّلَّةِۚ إِنَّهُۥ كَانَ عَذَابَ يَوۡمٍ عَظِيمٍ

ហើយពួកគេនៅតែបន្តស្ថិតនៅលើការបដិសេធនឹងគាត់(ព្យាការីស៊្ហូអែប)។ ដូច្នេះ ពួកគេក៏ទទួលនូវទណ្ឌកម្មដ៏ធំធេង ខណៈដែលពពកបានបាំងជាម្លប់ដល់ពួកគេបន្ទាប់ពីថ្ងៃដ៏ក្តៅខ្លាំង រួចមក ភ្លៀងភ្លើងបានធ្លាក់ទៅលើពួកគេ ហើយក៏បានដុតបំផ្លាញពួកគេ។ ពិតប្រាកដណាស់ ថ្ងៃនៃការវិនាសអន្តរាយរបស់ពួកគេនោះ គឺជាថ្ងៃដ៏សែនរន្ធត់បំផុត។ info
التفاسير:

external-link copy
190 : 26

إِنَّ فِي ذَٰلِكَ لَأٓيَةٗۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ

ពិតប្រាកដណាស់ នៅក្នុងព្រឹត្តិការណ៍ដែលបានលើកឡើងខាងលើនៃវិនាសកម្មរបស់ក្រុមព្យាការីស៊្ហូអែបនោះ គឺជាមេរៀនមួយសម្រាប់អ្នកដែលយកជាមេរៀន។ តែពួកគេភាគច្រើន គឺគ្មានជំនឿឡើយ។ info
التفاسير:

external-link copy
191 : 26

وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ

ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ info
التفاسير:

external-link copy
192 : 26

وَإِنَّهُۥ لَتَنزِيلُ رَبِّ ٱلۡعَٰلَمِينَ

ហើយពិតប្រាកដណាស់ គម្ពីរគួរអានដែលត្រូវបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់នេះ គឺត្រូវបានបញ្ចុះមកពីម្ចាស់នៃម៉ាខ្លូកទាំងឡាយ។ info
التفاسير:

external-link copy
193 : 26

نَزَلَ بِهِ ٱلرُّوحُ ٱلۡأَمِينُ

ដែលម៉ាឡាអ៊ីកាត់ជីព្រីលដែលជាអ្នកស្មោះត្រង់បំផុត បាននាំវាមក។ info
التفاسير:

external-link copy
194 : 26

عَلَىٰ قَلۡبِكَ لِتَكُونَ مِنَ ٱلۡمُنذِرِينَ

ដោយគេ(ជីព្រីល)សូត្រវាទៅលើដួងចិត្តរបស់អ្នក ដើម្បីឲ្យអ្នកក្លាយជាអ្នកនាំសារម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយដែលដាស់តឿនព្រមានដល់មនុស្សលោក និងព្រមានបន្លាចពួកគេពីទណ្ឌកម្មរបស់អល់ឡោះ។ info
التفاسير:

external-link copy
195 : 26

بِلِسَانٍ عَرَبِيّٖ مُّبِينٖ

ដែលគេបានបញ្ចុះវាជាភាសាអារ៉ាប់យ៉ាងច្បាស់លាស់។ info
التفاسير:

external-link copy
196 : 26

وَإِنَّهُۥ لَفِي زُبُرِ ٱلۡأَوَّلِينَ

ហើយពិតប្រាកដណាស់ គម្ពីរគួរអាននេះ ក៏ត្រូវបានលើកឡើង(បញ្ជាក់ប្រាប់)នៅក្នុងបណ្តាគម្ពីរមុនៗ(ដែលបានបញ្ចុះពីលើមេឃ)មកផងដែរ។ ជាការពិតណាស់ បណ្តាគម្ពីរដែលបញ្ចុះពីលើមេឃពីមុនៗមក សុទ្ធតែបានផ្តល់ដំណឹងរីករាយចំពោះវា(ចំពោះការមកដល់នៃគម្ពីគួរអាន)។ info
التفاسير:

external-link copy
197 : 26

أَوَلَمۡ يَكُن لَّهُمۡ ءَايَةً أَن يَعۡلَمَهُۥ عُلَمَٰٓؤُاْ بَنِيٓ إِسۡرَٰٓءِيلَ

តើវាមិនមែនជាភស្តុតាងមួយដែលបញ្ជាក់ពីសច្ចភាពរបស់អ្នក(ព្យាការីមូហាំម៉ាត់)សម្រាប់ពួកដែលបដិសេធនឹងអ្នកទាំងនោះទៀតឬ ដែលមានអ្នកចេះដឹងនៃអម្បូរអ៊ីស្រាអែលបានដឹងពីធាតុពិតនៃអ្វីដែលគេបានបញ្ចុះទៅកាន់អ្នក ដូចជា អាប់ទុលឡោះ កូនរបស់ សាឡាម ជាដើមនោះ? info
التفاسير:

external-link copy
198 : 26

وَلَوۡ نَزَّلۡنَٰهُ عَلَىٰ بَعۡضِ ٱلۡأَعۡجَمِينَ

ហើយប្រសិនបើយើងបញ្ចុះគម្ពីរគួរអាននេះទៅលើពូជសាសន៍មួយចំនួនក្រៅពីជនជាតិអារ៉ាប់ដែលពួកគេមិនមែនជាអ្នកដែលនិយាយភាសាអារ៉ាប់ទេនោះ info
التفاسير:

external-link copy
199 : 26

فَقَرَأَهُۥ عَلَيۡهِم مَّا كَانُواْ بِهِۦ مُؤۡمِنِينَ

រួចមក គេ(អ្នកដែលមិនមែនជាជនជាតិអារ៉ាប់)បានសូត្រវាឲ្យពួកគេស្តាប់នោះ ក៏ពួកគេមិនជឿនឹងវាដដែល ពីព្រោះពួកគេនឹងនិយាយថា ពួកយើងមិនយល់វា(គម្ពីរគួរអាន)ឡើយ។ ដូច្នេះ ចូរ ឲ្យពួកគេកោតសរសើរចំពោះអល់ឡោះជាម្ចាស់ ដែលទ្រង់បានបញ្ចុះវា(គម្ពីរគួរអាន)ជាភាសារបស់ពួកគេ(ភាសាអារ៉ាប់)នោះ។ info
التفاسير:

external-link copy
200 : 26

كَذَٰلِكَ سَلَكۡنَٰهُ فِي قُلُوبِ ٱلۡمُجۡرِمِينَ

ដូច្នោះហើយ យើងបានបញ្ចូលការប្រឆាំង និងការបដិសេធនេះទៅក្នុងដួងចិត្តរបស់ពួកដែលបំពាន។ info
التفاسير:

external-link copy
201 : 26

لَا يُؤۡمِنُونَ بِهِۦ حَتَّىٰ يَرَوُاْ ٱلۡعَذَابَ ٱلۡأَلِيمَ

ពួកគេមិនកែប្រែភាពប្រឆាំងដែលពួកគេមាននោះទេ ហើយពួកគេក៏គ្មានជំនឿនោះដែរ លុះត្រតែពួកគេបានឃើញទណ្ឌកម្មយ៉ាងឈឺចាប់(ផ្ទាល់នឹងភ្នែក)។ info
التفاسير:

external-link copy
202 : 26

فَيَأۡتِيَهُم بَغۡتَةٗ وَهُمۡ لَا يَشۡعُرُونَ

ក្រោយមក ទណ្ឌកម្មក៏មកដល់ពួកគេមួយភ្លាមៗ ខណៈពួកគេមិនបានដឹងពីការមកដល់របស់វា។ info
التفاسير:

external-link copy
203 : 26

فَيَقُولُواْ هَلۡ نَحۡنُ مُنظَرُونَ

ពេលនោះ ពួកគេនឹងនិយាយដោយភាពសោកស្តាយបំផុតនៅពេលដែលទណ្ឌកម្មធ្លាក់ទៅលើពួកគេភ្លាមៗនោះថាៈ តើពួកយើងជាអ្នកដែលត្រូវគេពន្យារពេលដើម្បីឲ្យពួកយើងអាចសារភាពកំហុសចំពោះអល់ឡោះឬទេ? info
التفاسير:

external-link copy
204 : 26

أَفَبِعَذَابِنَا يَسۡتَعۡجِلُونَ

ដូច្នេះ តើពួកប្រឆាំងទាំងនោះសុំឲ្យទណ្ឌកម្មរបស់យើងធ្លាក់មកលើពួកគេភ្លាមៗឬ ដោយពួកគេនិយាយថាៈ ពួកយើងមិនមានជំនឿចំពោះអ្នកឡើយ លុះត្រាតែមួយចំណែកនៃទណ្ឌកម្មពីលើមេឃធ្លាក់មកត្រូវពួកយើងដូចដែលអ្នកបានអះអាង? info
التفاسير:

external-link copy
205 : 26

أَفَرَءَيۡتَ إِن مَّتَّعۡنَٰهُمۡ سِنِينَ

ដូច្នេះ តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងទេថា ប្រសិនបើយើងបានឲ្យពួកគ្មានជំនឿដែលងាកចេញពីការមានជំនឿចំពោះអ្វីដែលអ្នកបាននាំមកទាំងនោះបានសោយសុខនឹងឧបការគុណទាំងឡាយក្នុងរយៈពេលំណត់មួយ។ info
التفاسير:

external-link copy
206 : 26

ثُمَّ جَآءَهُم مَّا كَانُواْ يُوعَدُونَ

ក្រោយមក បន្ទាប់ពីពេលវេលាដែលពួកគេបានសោយសុខនឹងឧបការគុណទាំងឡាយនោះមក ទណ្ឌកម្មដែលគេបានសន្យាចំពោះពួកគេនោះក៏បានមកដល់ពួកគេនោះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• كلما تعمَّق المسلم في اللغة العربية، كان أقدر على فهم القرآن.
• កាលណាជនមូស្លីមកាន់តែស៊ីជម្រៅក្នុងភាសាអារ៉ាប់ នោះគេកាន់តែមានលទ្ធភាពក្នុងការយល់ពីគម្ពីរគួរអានកាន់តែខ្លាំង។ info

• الاحتجاج على المشركين بما عند المُنْصِفين من أهل الكتاب من الإقرار بأن القرآن من عند الله.
• ការលើកជាភស្តុតាងបង្ហាញទៅកាន់ពួកមុស្ហរីគីន តាមរយៈការទទួលស្គាល់របស់ពួកអះលីគីតាប(ពួកយូដា និងពួកណាសរ៉នី) ដែលថា គម្ពីរគួរអានពិតជាមកពីអល់ឡោះជាម្ចាស់។ info

• ما يناله الكفار من نعم الدنيا استدراج لا كرامة.
• អ្វីដែលពួកមុស្ហរីគីនទទួលបានអំពីការសោយសុខក្នុងលោកិយនោះ គឺជាការល្បួងដល់ពួកគេប៉ុណ្ណោះ ពុំមែនជាការលើកតម្កើងពួកគេនោះឡើយ។ info