ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
207 : 26

مَآ أَغۡنَىٰ عَنۡهُم مَّا كَانُواْ يُمَتَّعُونَ

តើឧបការគុណលោកិយអ្វីដែលពួកគេធ្លាប់មានដែលបានផ្តល់ផលប្រយោជន៍ដល់ពួកគេនោះ? ជាការពិតណាស់ ឧបការគុណទាំងនោះបានកាត់ផ្តាច់(បាត់បង់)ពីពួកគេ ហើយគេគ្មានឃើញ(សេសសល់)អ្វីនោះទេ។ info
التفاسير:

external-link copy
208 : 26

وَمَآ أَهۡلَكۡنَا مِن قَرۡيَةٍ إِلَّا لَهَا مُنذِرُونَ

ហើយយើងមិនបានបំផ្លាញប្រជាជាតិណាមួយនោះទេ លើកលែងតែបន្ទាប់ពីមានអ្នកដាស់តឿនព្រមានទៅកាន់ពួកគេ តាមរយៈការបញ្ជូននូវបណ្តាអ្នកនាំសារទាំងឡាយ និងការបញ្ចុះនូវបណ្តាគម្ពីរទាំងឡាយប៉ុណ្ណោះ។ info
التفاسير:

external-link copy
209 : 26

ذِكۡرَىٰ وَمَا كُنَّا ظَٰلِمِينَ

ដើម្បីជាការទូន្មាន និងក្រើនរំលឹកដល់ពួកគេ។ ហើយយើងមិនមែនជាអ្នកដែលបំពានដោយការធ្វើទារុណកម្មពួកគេនោះទេ ក្រោយពីមានអ្នកដាស់តឿនព្រមានទៅកាន់ពួកគេតាមរយៈការបញ្ជូននូវបណ្តាអ្នកនាំសារទាំងឡាយ និងការបញ្ចុះនូវបណ្តាគម្ពីរទាំងឡាយហើយនោះ។ info
التفاسير:

external-link copy
210 : 26

وَمَا تَنَزَّلَتۡ بِهِ ٱلشَّيَٰطِينُ

ហើយស្ហៃតនមិនមែនជាអ្នកបញ្ចុះគម្ពីរគួរអាននេះទៅលើដួងចិត្តរបស់អ្នកនាំសារមូហាំម៉ាត់ឡើយ។ info
التفاسير:

external-link copy
211 : 26

وَمَا يَنۢبَغِي لَهُمۡ وَمَا يَسۡتَطِيعُونَ

វាមិនសាកសមទេចំពោះពួកវាក្នុងការបញ្ចុះ(គម្ពីរគួរអាន)ទៅលើដួងចិត្តរបស់គេ(មូហាំម៉ាត់)នោះ ហើយពួកវាក៏គ្មានសមត្ថភាពធ្វើដូច្នោះនោះដែរ។ info
التفاسير:

external-link copy
212 : 26

إِنَّهُمۡ عَنِ ٱلسَّمۡعِ لَمَعۡزُولُونَ

ពួកវាគ្មានសមត្ថភាពធ្វើដូច្នោះនោះឡើយ ដោយសារតែពួកវាត្រូវបានគេបណ្តេញចេញពីកន្លែងរបស់វាដែលនៅលើមេឃទៅហើយ។ ដូច្នេះ តើពួកវាអាចទៅដល់វា(គម្ពីរគួរអាន) និងអាចបញ្ចុះវាបានយ៉ាងដូចម្តេច? info
التفاسير:

external-link copy
213 : 26

فَلَا تَدۡعُ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَتَكُونَ مِنَ ٱلۡمُعَذَّبِينَ

ហេតុនេះ ចូរអ្នកកុំគោរពសក្ការៈចំពោះព្រះផ្សេងរួមនឹងអល់ឡោះ ដោយយកវាធ្វើជាដៃគូរួមជាមួយនឹងទ្រង់ឲ្យសោះ ដែលជាហេតុធ្វើឲ្យអ្នកស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេដាក់ទណ្ឌកម្ម។ info
التفاسير:

external-link copy
214 : 26

وَأَنذِرۡ عَشِيرَتَكَ ٱلۡأَقۡرَبِينَ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនព្រមានសាច់ញាតិដែលជិតបំផុតនៃក្រុមរបស់អ្នក ដើម្បីកុំឲ្យពួកគេទទួលរងនូវទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើពួកគេនៅតែបន្តស្ថិតនៅលើការធ្វើស្ហ៊ីរិក(ចំពោះអល់ឡោះ)នោះ។ info
التفاسير:

external-link copy
215 : 26

وَٱخۡفِضۡ جَنَاحَكَ لِمَنِ ٱتَّبَعَكَ مِنَ ٱلۡمُؤۡمِنِينَ

ហើយចូរអ្នកបន្ទាបខ្លួនរបស់អ្នក ទាំងពាក្យសម្តីនិងកាយវិការចំពោះបណ្តាអ្នកមានជំនឿដែលដើរតាមអ្នក និងត្រូវមានក្តីមេត្តាករុណា និងទន់ភ្លន់ចំពោះពួកគេ។ info
التفاسير:

external-link copy
216 : 26

فَإِنۡ عَصَوۡكَ فَقُلۡ إِنِّي بَرِيٓءٞ مِّمَّا تَعۡمَلُونَ

តែប្រសិនបើពួកគេប្រឆាំងនឹងអ្នក និងមិនបានឆ្លើយតប(នឹងអ្នក)នៅពេលដែលអ្នកបានដាក់បទបញ្ជាចំពោះពួកគេ ដូចជាការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងការគោរពប្រតិបត្តិចំពោះទ្រង់ទេនោះ ចូរអ្នកពោលទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងប្រការស្ហ៊ីរិក និងការប្រព្រឹត្តល្មើសដែលពួកអ្នកបានប្រព្រឹត្តវានោះទេ។ info
التفاسير:

external-link copy
217 : 26

وَتَوَكَّلۡ عَلَى ٱلۡعَزِيزِ ٱلرَّحِيمِ

ហើយចូរអ្នកប្រគល់ការទុកចិត្តគ្រប់កិច្ចការទាំងឡាយរបស់អ្នកទៅចំពោះម្ចាស់ដែលមហាខ្លាំងពូកែ ដែលទ្រង់អាចដាក់ទោសសត្រូវបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះជនណាដែលបានវិលត្រឡប់ទៅកាន់ទ្រង់(សារភាពកំហុស)ក្នុងចំណោមពួកគេចុះ។ info
التفاسير:

external-link copy
218 : 26

ٱلَّذِي يَرَىٰكَ حِينَ تَقُومُ

ដែលទ្រង់ជាអ្នកដែលបានឃើញអ្នកនៅពេលដែលអ្នកក្រោកប្រតិបត្តិសឡាត។ info
التفاسير:

external-link copy
219 : 26

وَتَقَلُّبَكَ فِي ٱلسَّٰجِدِينَ

ហើយទ្រង់ក៏ឃើញរាល់សកម្មភាពសឡាតរបស់អ្នក(នៅពេលដែលអ្នកសឡាត)ជាមួយបណ្តាអ្នកដែលប្រតិបត្តិសឡាតទាំងឡាយ។ គ្មានអ្វីមួយដែលអ្នក(ព្យាការីមូហាំម៉ាត់) និងអ្នកផ្សេងពីអ្នកបានប្រព្រឹត្តនោះអាចលាក់បាំងពីទ្រង់បានឡើយ។ info
التفاسير:

external-link copy
220 : 26

إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ

ពិតប្រាកដណាស់ ទ្រង់មហាឮនៅពេលដែលអ្នកសូត្រគម្ពីរគួរអាន និងការរំលឹក(ចំពោះអល់ឡោះ)នៅក្នុងពេលសឡាតរបស់អ្នក ហើយទ្រង់មហាដឹងបំផុតចំពោះការនៀត(ចេតនា)របស់អ្នក។ info
التفاسير:

external-link copy
221 : 26

هَلۡ أُنَبِّئُكُمۡ عَلَىٰ مَن تَنَزَّلُ ٱلشَّيَٰطِينُ

តើចង់ឲ្យយើង(អល់ឡោះ)ប្រាប់ពួកអ្នកទេថា តើពួកស្ហៃតនដែលពួកអ្នកអះអាងថា ពិតណាស់ ពួកវានាំគម្ពីរគួរអានចុះមកនោះ តើវា(ពពួកស្ហៃតននោះ)ចុះទៅលើនរណា? info
التفاسير:

external-link copy
222 : 26

تَنَزَّلُ عَلَىٰ كُلِّ أَفَّاكٍ أَثِيمٖ

ពួកស្ហៃតននោះ គឺវាចុះទៅលើរាល់ពួកដែលភូតកុហក មានបាបកម្មច្រើន និងប្រព្រឹត្តល្មើសក្នុងចំណោមពួកគ្រូទាយទាំងឡាយ។ info
التفاسير:

external-link copy
223 : 26

يُلۡقُونَ ٱلسَّمۡعَ وَأَكۡثَرُهُمۡ كَٰذِبُونَ

ពួកស្ហៃតនវាបានលួចស្តាប់ដំណឹងពីម៉ាឡាអ៊ីកាត់ដែលនៅខាងលើ ហើយពួកវាក៏បានផ្តល់ដំណឺងនោះទៅកាន់អ្នកជំនិតរបស់ពួកវាដែលជាគ្រូទាយ។ ហើយគ្រូទាយភាគច្រើន គឺជាអ្នកដែលភូតកុហក បោកប្រាស់។ ប្រសិនបើពួកគេនិយាយពាក្យពិតមួយដង នោះពួកគេនឹងនិយាយកុហកមួយរយដង។ info
التفاسير:

external-link copy
224 : 26

وَٱلشُّعَرَآءُ يَتَّبِعُهُمُ ٱلۡغَاوُۥنَ

ហើយពួកកវីនិពន្ធទាំងឡាយដែលពួកអ្នកចោទថា ជាការពិតណាស់ ព្យាការីមូហាំម៉ាត់ស្ថិតក្នុងចំណោមពួកគេនោះ គឺពួកដែលវង្វេងចេញពីការចង្អុលបង្ហាញនិង(ពី)ភាពត្រឹមត្រូវនោះ ជាអ្នកដែលដើរតាមពួកគេ ហើយពួកគេបានឃើញហើយនូវពាក្យកំណាព្យកាព្យឃ្លោងដែលពួកគេ(ករីនិពន្ធទាំងនោះ)និយាយនោះ។ info
التفاسير:

external-link copy
225 : 26

أَلَمۡ تَرَ أَنَّهُمۡ فِي كُلِّ وَادٖ يَهِيمُونَ

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬថា ពិតប្រាកដណាស់ ក្នុងចំណោមភាពជាក់ស្តែងនៃភាពមិនត្រឹមត្រូវ(មិនប្រក្រតី)របស់ពួកគេ(កវីនិពន្ធ)នោះ គឺពួកគេមានភាពមិនច្បាស់លាស់នៅក្នុងការនិពន្ធរបស់ពួកគេ ដោយម្តងពួកគេកោតសរសើរ ម្តងពួកគេបន្តុះបង្អាប់ ឬផ្សេងពីនេះទៀត។ info
التفاسير:

external-link copy
226 : 26

وَأَنَّهُمۡ يَقُولُونَ مَا لَا يَفۡعَلُونَ

ហើយពួកគេនិយាយភូតកុហកដោយពួកគេនិយាយថាៈ ពួកយើងបានធ្វើដូច្នោះ ប៉ុន្តែ(ជាក់ស្តែង)ពួកគេមិនបានធ្វើវាឡើយ។ info
التفاسير:

external-link copy
227 : 26

إِلَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَذَكَرُواْ ٱللَّهَ كَثِيرٗا وَٱنتَصَرُواْ مِنۢ بَعۡدِ مَا ظُلِمُواْۗ وَسَيَعۡلَمُ ٱلَّذِينَ ظَلَمُوٓاْ أَيَّ مُنقَلَبٖ يَنقَلِبُونَ

លើកលែងតែកវីនិពន្ធទាំងឡាយណាដែលមានជំនឿ និងបានសាងនូវទង្វើកុសល ហើយនិងបានរំលឹកអល់ឡោះយ៉ាងច្រើន ព្រមទាំងបានទទួលជ័យជម្នះលើសត្រូវរបស់អល់ឡោះ ក្រោយពីពួកសត្រូវបានបំពានលើពួកគេប៉ុណ្ណោះ ដូចជា ហាស្សាន កូន សាពិត ជាដើម។ ហើយពួកដែលបំពានដោយបានប្រព្រឹត្តនូវទង្វើស្ហ៊ីរិកចំពោះអល់ឡោះ ហើយនិងបង្កភាពជាសត្រូវជាមួយនឹងខ្ញុំបម្រើរបស់ទ្រង់នោះនឹងដឹងថា តើកន្លែងវិលត្រឡប់ណាមួយដែលពួកគេត្រូវវិលត្រឡប់ទៅកាន់(នៅថ្ងៃបរលោក)នោះ។ ជាការពិតណាស់ ពួកគេនឹងវិលត្រឡប់ទៅកាន់ទីកន្លែងមួយដ៏ធំធេង និងការជំនុំជម្រះមួយដ៏ល្អិតល្អន់បំផុត។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• إثبات العدل لله، ونفي الظلم عنه.
• បញ្ជាក់ពីភាពយុត្តិធម៌របស់អល់ឡោះ និងបដិសេធពីការប្រព្រឹត្តអយុត្តិធម៌របស់ទ្រង់។ info

• تنزيه القرآن عن قرب الشياطين منه.
• ភាពស្អាតស្អំនៃគម្ពីរគួរអាន ដោយគ្មានពពួកស្ហៃតនណាអាចទៅក្បែរវាបានឡើយ។ info

• أهمية اللين والرفق للدعاة إلى الله.
• សារសំខាន់នៃភាពទន់ភ្លន់ និងការដាក់ខ្លួនចំពោះអ្នកដែលអំពាវនាវទៅកាន់អល់ឡោះ។ info

• الشعر حَسَنُهُ حَسَن، وقبيحه قبيح.
• កំណាព្យដែលមានអត្ថន័យល្អ គឺវាល្អ ហើយកំណាព្យដែលមានអត្ថន័យអាក្រក់ គឺវាអាក្រក់។ info