クルアーンの対訳 - クメール語対訳 - ルゥワード翻訳事業センター

អាស្ហស្ហ៊ូអារ៉ក

external-link copy
1 : 26

طسٓمٓ

ត ស៊ីន មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ info
التفاسير:

external-link copy
2 : 26

تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡمُبِينِ

ទាំងនេះជាបណ្តាវាក្យខណ្ឌនៃគម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។ info
التفاسير:

external-link copy
3 : 26

لَعَلَّكَ بَٰخِعٞ نَّفۡسَكَ أَلَّا يَكُونُواْ مُؤۡمِنِينَ

ប្រហែលជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើឲ្យខ្លួនឯងអន្តរាយទៅហើយព្រោះតែពួកគេមិនមានជំនឿ។ info
التفاسير:

external-link copy
4 : 26

إِن نَّشَأۡ نُنَزِّلۡ عَلَيۡهِم مِّنَ ٱلسَّمَآءِ ءَايَةٗ فَظَلَّتۡ أَعۡنَٰقُهُمۡ لَهَا خَٰضِعِينَ

ប្រសិនបើយើងមានចេតនា យើងនឹងបញ្ចុះនូវសញ្ញាភស្តុតាងណាមួយពីលើមេឃទៅកាន់ពួកគេ(ពួកដែលបដិសេធ)ជាមិនខាន។ នៅពេលនោះ ច្បាស់ជាក្បាលរបស់ពួកគេនឹងឱនលំទោនមករកវា(សញ្ញាភស្តុតាងនោះ)ជាដរាបមិនខានឡើយ។ info
التفاسير:

external-link copy
5 : 26

وَمَا يَأۡتِيهِم مِّن ذِكۡرٖ مِّنَ ٱلرَّحۡمَٰنِ مُحۡدَثٍ إِلَّا كَانُواْ عَنۡهُ مُعۡرِضِينَ

ហើយគ្មានការរំឭកថ្មីណាមួយពីព្រះជាម្ចាស់ដ៏មហាសប្បុរសមកដល់ពួកគេ(ពួកមុស្ហរីគីន)នោះឡើយ លើកលែងតែពួកគេបានងាកចេញអំពីវា។ info
التفاسير:

external-link copy
6 : 26

فَقَدۡ كَذَّبُواْ فَسَيَأۡتِيهِمۡ أَنۢبَٰٓؤُاْ مَا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ

ជាការពិតណាស់ ពួកគេបានបដិសេធ(នឹងគម្ពីរគួរអាន)។ ដូច្នេះ ដំណឹងដែលពួកគេធ្លាប់បានសើចចំអកចំពោះវានោះ ប្រាកដជានឹងមកដល់ពួកគេជាមិនខាន។ info
التفاسير:

external-link copy
7 : 26

أَوَلَمۡ يَرَوۡاْ إِلَى ٱلۡأَرۡضِ كَمۡ أَنۢبَتۡنَا فِيهَا مِن كُلِّ زَوۡجٖ كَرِيمٍ

តើពួកទាំងនោះមិនបានមើលទៅកាន់ផែនដីទេឬ ថាតើយើងបានបណ្តុះនៅលើវានូវរាល់រុក្ខជាតិដ៏ល្អស្រស់បំព្រងប៉ុន្មានប្រភេទ? info
التفاسير:

external-link copy
8 : 26

إِنَّ فِي ذَٰلِكَ لَأٓيَةٗۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ

ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាង(ដ៏ច្បាស់លាស់)។ ក៏ប៉ុន្តែ ពួកគេភាគច្រើនគ្មានជំនឿឡើយ។ info
التفاسير:

external-link copy
9 : 26

وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ

ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។ info
التفاسير:

external-link copy
10 : 26

وَإِذۡ نَادَىٰ رَبُّكَ مُوسَىٰٓ أَنِ ٱئۡتِ ٱلۡقَوۡمَ ٱلظَّٰلِمِينَ

ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលព្រះជាម្ចាស់របស់អ្នកបានហៅព្យាការីមូសាថា៖ ចូរអ្នកធ្វើដំណើរទៅកាន់ក្រុមដែលបំពាន។ info
التفاسير:

external-link copy
11 : 26

قَوۡمَ فِرۡعَوۡنَۚ أَلَا يَتَّقُونَ

គឺក្រុមរបស់ហ្វៀរអោន។ (ហើយអ្នកត្រូវនិយាយទៅកាន់ពួកគេថា) តើពួកគេមិនកោតខ្លាច(អល់ឡោះ)ទេឬ? info
التفاسير:

external-link copy
12 : 26

قَالَ رَبِّ إِنِّيٓ أَخَافُ أَن يُكَذِّبُونِ

គាត់(ព្យាការីមូសា)បានតបថា៖ បរពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពួកគេបដិសេធ(ចំពោះខ្ញុំ)។ info
التفاسير:

external-link copy
13 : 26

وَيَضِيقُ صَدۡرِي وَلَا يَنطَلِقُ لِسَانِي فَأَرۡسِلۡ إِلَىٰ هَٰرُونَ

ហើយទ្រូងរបស់ខ្ញុំមានភាពចង្អៀត ហើយអណ្តាតរបស់ខ្ញុំក៏និយាយមិនសូវច្បាស់ទៀត។ ដូច្នេះ សូមព្រះអង្គមេត្តាបញ្ជូន(ម៉ាឡាអ៊ីកាត់ជីព្រីល)ទៅកាន់ហារូន(ដើម្បីឱ្យគាត់ធ្វើជាជំនួយខ្ញុំ)ផងចុះ។ info
التفاسير:

external-link copy
14 : 26

وَلَهُمۡ عَلَيَّ ذَنۢبٞ فَأَخَافُ أَن يَقۡتُلُونِ

ហើយខ្ញុំធ្លាប់មានទោសឧក្រិដ្ឋមួយជាមួយពួកគេ។ ដូច្នេះ ខ្ញុំខ្លាចពួកគេសម្លាប់ខ្ញុំវិញ។ info
التفاسير:

external-link copy
15 : 26

قَالَ كَلَّاۖ فَٱذۡهَبَا بِـَٔايَٰتِنَآۖ إِنَّا مَعَكُم مُّسۡتَمِعُونَ

ទ្រង់បានមានបន្ទូលថា៖ មិនដូច្នោះឡើយ។ ហេតុនេះ ចូរអ្នកទាំងពីរនាំយកសញ្ញាភស្តុតាងរបស់យើង(ទៅកាន់ពួកគេ)ចុះ។ ពិតប្រាកដណាស់ យើងនៅជាមួយពួកអ្នក ជាអ្នកដឹងឮ។ info
التفاسير:

external-link copy
16 : 26

فَأۡتِيَا فِرۡعَوۡنَ فَقُولَآ إِنَّا رَسُولُ رَبِّ ٱلۡعَٰلَمِينَ

ដូច្នេះ ចូរអ្នកទាំងពីរទៅជួបហ្វៀរអោនចុះ ហើយនិយាយទៅកាន់គេថា៖ ពិតប្រាកដណាស់ ពួកយើង គឺជាអ្នកនាំសាររបស់ព្រះជាម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។ info
التفاسير:

external-link copy
17 : 26

أَنۡ أَرۡسِلۡ مَعَنَا بَنِيٓ إِسۡرَٰٓءِيلَ

សូមអ្នកដោះលែងអម្បូរអ៊ីស្រាអែលឱ្យទៅជាមួយពួកយើង។ info
التفاسير:

external-link copy
18 : 26

قَالَ أَلَمۡ نُرَبِّكَ فِينَا وَلِيدٗا وَلَبِثۡتَ فِينَا مِنۡ عُمُرِكَ سِنِينَ

គេ(ហ្វៀរអោន)បានតបថា៖ តើយើងមិនបានចិញ្ចឹមបីបាច់អ្នកនៅក្នុងគ្រួសាររបស់យើងកាលអ្នកនៅតូច ហើយបានឱ្យអ្នករស់នៅជាមួយយើងជាច្រើនឆ្នាំនៃជីវិតរបស់អ្នកទេឬ? info
التفاسير:

external-link copy
19 : 26

وَفَعَلۡتَ فَعۡلَتَكَ ٱلَّتِي فَعَلۡتَ وَأَنتَ مِنَ ٱلۡكَٰفِرِينَ

ហើយអ្នកបានប្រព្រឹត្តបទឧក្រិដ្ឋមួយ(ដោយបានសម្លាប់បុរសម្នាក់)។ ហើយអ្នកគឺស្ថិតក្នុងចំណោមអ្នកដែលរមិលគុណ។ info
التفاسير: