クルアーンの対訳 - クルアーン簡潔注釈(クメール語対訳)

ページ番号:close

external-link copy
26 : 8

وَٱذۡكُرُوٓاْ إِذۡ أَنتُمۡ قَلِيلٞ مُّسۡتَضۡعَفُونَ فِي ٱلۡأَرۡضِ تَخَافُونَ أَن يَتَخَطَّفَكُمُ ٱلنَّاسُ فَـَٔاوَىٰكُمۡ وَأَيَّدَكُم بِنَصۡرِهِۦ وَرَزَقَكُم مِّنَ ٱلطَّيِّبَٰتِ لَعَلَّكُمۡ تَشۡكُرُونَ

ហើយចូរពួកអ្នកចងចាំ(ឱបណ្តាអ្នកដែលមានជំនឿ) នៅពេលដែលពួកអ្នកស្ថិតនៅទីក្រុងម៉ាក្កះ ដោយពួកអ្នកមានគ្នាតិច និងមានភាពទន់ខ្សោយ ព្រមទាំងត្រូវទទួលរងនូវការគាបសង្កត់ពីពួកគេ(ពួកមុស្ហរីគីន)។ ពួកអ្នកខ្លាចសត្រូវរបស់ពួកអ្នកធ្វើបាបពួកអ្នកភ្លាមៗ តែអល់ឡោះទ្រង់បានផ្តល់កន្លែងជ្រកកោនដល់ពួកអ្នកដែលពួកអ្នកអាចភៀសខ្លួនទៅកាន់វាបាន នោះគឺទីក្រុងម៉ាទីណះ។ ហើយអល់ឡោះបានពង្រឹងពួកអ្នកដោយការធ្វើឲ្យពួកអ្នកទទួលជ័យជម្នះលើសត្រូវរបស់ពួកអ្នកនៅក្នុងសមរភូមិជាច្រើន ដែលក្នុងចំណោមនោះ គឺសមរភូមិហ្ពាហ្ទើរ។ ហើយទ្រង់បានប្រទាននូវលាភសក្ការៈដ៏ល្អៗដល់ពួកអ្នក ដែលក្នុងចំណោមនោះ គឺទ្រព្យជ័យភណ្ឌដែលពួកអ្នកដកហូតបានពីសត្រូវរបស់ពួកអ្នក។ សង្ឃឹមថា ពួកអ្នកនឹងថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណរបស់ទ្រង់ ដើម្បីទ្រង់នឹងបន្ថែមវាដល់ពួកអ្នកទៀត។ ហើយចូរពួកអ្នកកុំរមិលគុណចំពោះឧបការគុណរបស់ទ្រង់ ដែលជាហេតុធ្វើឲ្យទ្រង់ដកហូតវាពីពួកអ្នកវិញ ហើយទ្រង់នឹងដាក់ទណ្ឌកម្មលើពួកអ្នកថែមទៀត។ info
التفاسير:

external-link copy
27 : 8

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَخُونُواْ ٱللَّهَ وَٱلرَّسُولَ وَتَخُونُوٓاْ أَمَٰنَٰتِكُمۡ وَأَنتُمۡ تَعۡلَمُونَ

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកុំក្បត់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ដោយបោះបង់ការអនុវត្តនូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងមិនចៀសឆ្ងាយពីប្រការដែលទ្រង់បានហាមឃាត់ពួកអ្នកឲ្យសោះ។ ហើយចូរពួកអ្នកកុំក្បត់នូវអ្វីដែលគេបានផ្តល់ទំនុកចិត្តមកលើពួកអ្នក ដូចជាបំណុលនិងអ្វីៗផ្សេងទៀត ខណៈដែលពួកអ្នកបានដឹងថា អ្វីដែលពួកអ្នកបានធ្វើនោះគឺជាការក្បត់ ដែលជាហេតុធ្វើឲ្យពួកអ្នកស្ថិតក្នុងចំណោមពួកក្បត់ឲ្យសោះ។ info
التفاسير:

external-link copy
28 : 8

وَٱعۡلَمُوٓاْ أَنَّمَآ أَمۡوَٰلُكُمۡ وَأَوۡلَٰدُكُمۡ فِتۡنَةٞ وَأَنَّ ٱللَّهَ عِندَهُۥٓ أَجۡرٌ عَظِيمٞ

ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ដឹងចុះថាៈ ជាការពិតណាស់ ទ្រព្យសម្បត្តិរបស់ពួកអ្នកនិងកូនចៅរបស់ពួកអ្នកនោះ គឺគ្រាន់តែជាការសាកល្បងពីអល់ឡោះមកលើពួកអ្នកប៉ុណ្ណោះ។ ពិតប្រាកដណាស់ វាអាចរារាំងពួកអ្នកពីការសាងទង្វើ(ល្អ)សម្រាប់ថ្ងៃបរលោក និងអាចនាំឲ្យពួកអ្នកធ្លាក់ក្នុងអំពើក្បត់បាន។ ហើយចូរពួកអ្នកដឹងចុះថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានផលបុណ្យដ៏ធំធេង។ ហេតុនេះ ពួកអ្នកមិនត្រូវឲ្យផលបុណ្យនេះបាត់បង់ពីពួកអ្នកដោយសារតែការយកចិត្តទុកដាក់របស់ពួកអ្នកចំពោះទ្រព្យសម្បត្តិនិងកូនចៅ ហើយប្រព្រឹត្តអំពើក្បត់ព្រោះតែពួកគេនោះទេ។ info
التفاسير:

external-link copy
29 : 8

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِن تَتَّقُواْ ٱللَّهَ يَجۡعَل لَّكُمۡ فُرۡقَانٗا وَيُكَفِّرۡ عَنكُمۡ سَيِّـَٔاتِكُمۡ وَيَغۡفِرۡ لَكُمۡۗ وَٱللَّهُ ذُو ٱلۡفَضۡلِ ٱلۡعَظِيمِ

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកដឹងចុះថាៈ ជាការពិតណាស់ ប្រសិនបើពួកអ្នកកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសឆ្ងាយពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់ហាមឃាត់នោះ ទ្រង់នឹងធ្វើឲ្យពួកអ្នកចេះបែងចែករវាងប្រការពិតនិងប្រការដែលមិនពិត។ ដូច្នេះ វាទាំងពីរនឹងមិនធ្វើឲ្យពួកអ្នកច្រឡំគ្នានោះទេ ហើយទ្រង់នឹងលុបលាងនូវអំពើអាក្រក់ទាំងឡាយដែលពួកអ្នកបានសាង និងអភ័យទោសឲ្យពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយអល់ឡោះជាម្ចាស់ គឺជាអ្នកដែលមានភាពសប្បុរសដ៏ធំធេងបំផុត ហើយក្នុងចំណោមភាពសប្បុរសដ៏ធំធេងរបស់ទ្រង់នោះ គឺទ្រង់បានត្រៀមឋានសួគ៌របស់ទ្រង់សម្រាប់បណ្តាអ្នកដែលកោតខ្លាចទ្រង់ក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយ។ info
التفاسير:

external-link copy
30 : 8

وَإِذۡ يَمۡكُرُ بِكَ ٱلَّذِينَ كَفَرُواْ لِيُثۡبِتُوكَ أَوۡ يَقۡتُلُوكَ أَوۡ يُخۡرِجُوكَۚ وَيَمۡكُرُونَ وَيَمۡكُرُ ٱللَّهُۖ وَٱللَّهُ خَيۡرُ ٱلۡمَٰكِرِينَ

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលពួកមុស្ហរីគីនបានរៀបចំល្បិចកលដើម្បីឃុំឃាំងអ្នក ឬក៏សម្លាប់អ្នក ឬក៏និរទេសអ្នកចេញពីភូមិស្រុករបស់អ្នកទៅកាន់កន្លែងផ្សេង។ ពួកគេបានប្រើល្បិចកលមកលើអ្នក តែអល់ឡោះបានបង្វែរល្បិចកលរបស់ពួកគេនោះឲ្យធ្លាក់ទៅលើពួកគេវិញ ហើយអល់ឡោះក៏បានប្រើល្បិចកល(ចំពោះពួកគេ)វិញដែរ។ ហើយអល់ឡោះ គឺជាអ្នកដែលប្រើល្បិចដ៏ប្រសើរបំផុត។ info
التفاسير:

external-link copy
31 : 8

وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُنَا قَالُواْ قَدۡ سَمِعۡنَا لَوۡ نَشَآءُ لَقُلۡنَا مِثۡلَ هَٰذَآ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ

ហើយនៅពេលដែលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងឲ្យពួកគេស្តាប់ ពួកគេបាននិយាយដោយភាពចចេសរឹងរូសមិនទទួលយកការពិត ព្រមទាំងមានភាពក្អេងក្អាងចំពោះវាថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់បានស្តាប់លឺដូចនេះពីមុនមកហើយ។ ប្រសិនបើពួកយើងចង់និយាយនូវពាក្យសម្តីអ្វីដូចគម្ពីរគួរអាននេះ ពួកយើងប្រាកដជានឹងនិយាយបានជាមិនខាន។ ហើយគម្ពីរគួរអានដែលពួកយើងបានស្តាប់លឺនេះ គឺគ្មានអ្វីក្រៅការភូតកុហក ប្រឌិតឡើងរបស់អ្នកជំនាន់មុននោះឡើយ។ ដូចនេះ ពួកយើងមិនមានជំនឿចំពោះវាជាដាច់ខាត។ info
التفاسير:

external-link copy
32 : 8

وَإِذۡ قَالُواْ ٱللَّهُمَّ إِن كَانَ هَٰذَا هُوَ ٱلۡحَقَّ مِنۡ عِندِكَ فَأَمۡطِرۡ عَلَيۡنَا حِجَارَةٗ مِّنَ ٱلسَّمَآءِ أَوِ ٱئۡتِنَا بِعَذَابٍ أَلِيمٖ

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលពួកមុស្ហរីគីនបាននិយាយថាៈ ឱអល់ឡោះជាម្ចាស់! ប្រសិនបើអ្វីដែលមូហាំម៉ាត់បាននាំមកគឺជាការពិតមែននោះ សូមទ្រង់មេត្តាបញ្ចុះភ្លៀងដុំថ្មពីលើមេឃដើម្បីបំផ្លាញពួកយើង ឬក៏នាំមកនូវទណ្ឌកម្មដ៏ខ្លាំងក្លាមកកាន់ពួកយើងមក។ ពួកគេនិយាយដូចនេះ គ្រាន់តែជាការផ្គើនដើម្បីបន្ថែមនូវការប្រឆាំងនិងការបដិសេធរបស់ពួកគេតែប៉ុណ្ណោះ។ info
التفاسير:

external-link copy
33 : 8

وَمَا كَانَ ٱللَّهُ لِيُعَذِّبَهُمۡ وَأَنتَ فِيهِمۡۚ وَمَا كَانَ ٱللَّهُ مُعَذِّبَهُمۡ وَهُمۡ يَسۡتَغۡفِرُونَ

ហើយអល់ឡោះទ្រង់មិនដាក់ទណ្ឌកម្មផ្តាច់ពូជប្រជាជាតិរបស់អ្នក(ព្យាការីមូហាំម៉ាត់)នោះទេ ខណៈដែលរូបអ្នកនៅមានជីវិត ហើយមានវត្តមាននៅជាមួយពួកគេនោះ ពីព្រោះវត្តមានរបស់អ្នកនៅជាមួយពួកគេ គឺជាសុវត្ថិភាពសម្រាប់ពួកគេពីទណ្ឌកម្ម។ ហើយអល់ឡោះជាម្ចាស់ក៏មិនដាក់ទណ្ឌកម្មពួកគេ ខណៈដែលពួកគេគឺជាអ្នកដែលសុំការអភ័យទោសពីទ្រង់នូវរាល់បាបកម្មរបស់ពួកគេនោះដែរ។ info
التفاسير:
本諸節の功徳:
• الشكر نعمة عظيمة يزيد بها فضل الله تعالى، وينقص عند إغفالها.
• ការចេះដឹងគុណ គឺជាឧបការគុណធំធេងមួយដែលធ្វើឲ្យអល់ឡោះកាន់តែបន្ថែមនូវភាពសប្បុរសរបស់ទ្រង់ថែមទៀត ហើយវានឹងថយចុះទៅវិញ នៅពេលគេដែលគេធ្វេសប្រហែសមិនចេះដឺងគុណ។ info

• للأمانة شأن عظيم في استقامة أحوال المسلمين، ما ثبتوا عليها وتخلقوا بها، وهي دليل نزاهة النفس واعتدال أعمالها.
• ភាពស្មោះត្រង់(អាម៉ាណះ) គឺជាកិច្ចការដ៏ធំធេងមួយដែលធ្វើឲ្យស្ថានភាពអ្នកមូស្លីមមានស្ថេរភាព ដរាបណាគេនៅតែប្រកាន់ខ្ជាប់នឹងវា ហើយវាគឺជាភស្តុតាងមួយដែលបញ្ជាក់ពីភាពស្អាតស្អំនៃដួងចិត្ត និងភាពយុត្តិធម៌ចំពោះទង្វើរបស់គេ។ info

• ما عند الله من الأجر على كَفِّ النفس عن المنهيات، خير من المنافع الحاصلة عن اقتحام المناهي لأجل الأموال والأولاد.
• ផលបុណ្យដែលនៅជាមួយអល់ឡោះជាម្ចាស់ចំពោះការដែលគេបោះបង់ ឬទប់ស្កាត់ខ្លួនរបស់គេពីការធ្លាក់ចូលក្នុងប្រការដែលគេហាមឃាត់នោះ គឺល្អប្រសើរជាងផលប្រយោជន៍ដែលគេទទួលបានពីការប្រព្រឹត្តប្រការដែលគេហាមឃាត់ព្រោះតែទ្រព្យសម្បត្តិនិងកូនចៅ។ info

• في الآيات بيان سفه عقول المعرضين؛ لأنهم لم يقولوا: اللَّهُمَّ إن كان هذا هو الحق من عندك فاهدنا إليه.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះបញ្ជាក់ពីភាពខ្សោយប្រាជ្ញារបស់ពួកដែលប្រឆាំង ពីព្រោះពួកគេមិននិយាយថាៈ “ឱអល់ឡោះជាម្ចាស់! ប្រសិនបើវាគឺជាការពិតដែលមកពីទ្រង់មែននោះ សូមទ្រង់មេត្តាចង្អុលបង្ហាញពួកយើងទៅកាន់វាផងចុះ” នោះឡើយ។ info

• في الآيات فضيلة الاستغفار وبركته، وأنه من موانع وقوع العذاب.
• ក្នុងបណ្តាវាក្យខណ្ឌទាំងនេះ ក៏បានបង្ហាញពីឧត្តមភាពនៃការសុំការអភ័យទោស និងពរជ័យរបស់វាផងដែរ ហើយពិតណាស់ វាជាទង្វើមួយក្នុងចំណោមទង្វើទាំងឡាយដែលអាចរារាំង ឬទប់ស្កាត់មិនឲ្យទទួលនូវទណ្ឌកម្ម។ info