クルアーンの対訳 - クルアーン簡潔注釈(クメール語対訳)

external-link copy
43 : 5

وَكَيۡفَ يُحَكِّمُونَكَ وَعِندَهُمُ ٱلتَّوۡرَىٰةُ فِيهَا حُكۡمُ ٱللَّهِ ثُمَّ يَتَوَلَّوۡنَ مِنۢ بَعۡدِ ذَٰلِكَۚ وَمَآ أُوْلَٰٓئِكَ بِٱلۡمُؤۡمِنِينَ

ហើយជាពិតណាស់ រឿងរបស់ពួក(យូដា)ទាំងនោះគឺចម្លែកបំផុត។ ពិតណាស់ ពួកគេគឺជាពួកដែលគ្មានជំនឿនឹងអ្នក តែពួកគេស្វែងរកការកាត់សេចក្តីពីអ្នកដោយគោរពតាមការកាត់សេចក្តីរបស់អ្នកចំពោះអ្វីដែលស្របនឹងចំណង់ចំណូលចិត្តរបស់ពួកគេ ខណៈដែលពួកគេមានគម្ពីរតាវរ៉តនៅជាមួយពួកគេដែលពួកគេអះអាងថា ពួកគេមានជំនឿនឹងគម្ពីរ(តាវរ៉ត)នេះ ដែលនៅក្នុងគម្ពីរតាវរ៉តនោះ គឺមានច្បាប់បញ្ញតិ្តរបស់អល់ឡោះ។ បន្ទាប់មក ពួកគេបានបែរចេញ(មិនទទួលយក)ពីការកាត់សេចក្តីរបស់អ្នកប្រសិនបើវាមិនស្របនឹងចំណង់ចំណូលចិត្តរបស់ពួកគេទេនោះ។ ដូច្នេះ ពួកគេប្រមូលផ្តុំទៅដោយការប្រឆាំងនឹងអ្វីដែលមាននៅក្នុងគម្ពីររបស់ពួកគេ និងការបែរចេញពីការកាត់សេចក្តីរបស់អ្នកថែមទៀត។ សកម្មភាពនិងទង្វើរបស់ពួកទាំងនោះ មិនមែនជាទង្វើរបស់បណ្តាអ្នកដែលមានជំនឿឡើយ។ ដូច្នេះ ពួកទាំងនោះ មិនមែនជាពួកដែលស្ថិតក្នុងចំណោមបណ្តាអ្នកដែលមានជំនឿចំពោះអ្នក និងចំពោះអ្វីដែលអ្នកបាននាំមកនោះទេ។ info
التفاسير:
本諸節の功徳:
• تعداد بعض صفات اليهود، مثل الكذب وأكل الربا ومحبة التحاكم لغير الشرع؛ لبيان ضلالهم وللتحذير منها.
• រៀបរាប់ពីលក្ខណៈសម្បត្តិមួយចំនួនរបស់ពួកយូដាដូចជា ជាពួកដែលភូតកុហក ស៊ីប្រាក់ការ ចូលចិត្តស្វែងរកការកាត់សេចក្តីក្រៅពីច្បាប់របស់អល់ឡោះ គឺដើម្បីបញ្ជាក់ពីភាពវង្វេងរបស់ពួកគេ និងដើម្បីប្រុងប្រយ័ត្នពីប្រការទាំងនោះ។ info

• بيان شرعة القصاص العادل في الأنفس والجراحات، وهي أمر فرضه الله تعالى على من قبلنا.
• បញ្ជាក់អំពីច្បាប់គីសស់(សមភាពក្នុងការដាក់ទោសទណ្ឌ)យ៉ាងយុត្តិធម៌នៅក្នុងរឿងដែលទាក់ទងនឹងអាយុជីវិត និងការបង្ករបួសស្នាម ហើយវាក៏ជាច្បាប់ដែលអល់ឡោះបានដាក់កាតព្វកិច្ចលើមនុស្សជំនាន់មុនយើងផងដែរ។ info

• الحث على فضيلة العفو عن القصاص، وبيان أجرها العظيم المتمثّل في تكفير الذنوب.
• ជម្រុញឲ្យមានការអនុគ្រោះចំពោះការធ្វើគីសស់(សមភាពក្នុងការដាក់ទោសទណ្ឌ) និងបញ្ជាក់អំពីផលបុណ្យដ៏ធំធេងរបស់វា នោះគឺការទទួលបាននូវការលុបលាងនូវបាបកម្មទាំងឡាយ។ info

• الترهيب من الحكم بغير ما أنزل الله في شأن القصاص وغيره.
• ព្រមានបន្លាចដល់អ្នកដែលវិនិច្ឆ័យក្តី ឬកាត់សេចក្តីក្រៅពីច្បាប់ដែលអល់ឡោះបានបញ្ចុះមកពាក់ព័ន្ធនឹងគីសស់ និងបញ្ហាផ្សេងៗទៀត។ info