クルアーンの対訳 - クルアーン簡潔注釈(クメール語対訳)

external-link copy
29 : 5

إِنِّيٓ أُرِيدُ أَن تَبُوٓأَ بِإِثۡمِي وَإِثۡمِكَ فَتَكُونَ مِنۡ أَصۡحَٰبِ ٱلنَّارِۚ وَذَٰلِكَ جَزَٰٓؤُاْ ٱلظَّٰلِمِينَ

ពេលនោះ គេ(ហាពេល)បាននិយាយបំភ័យចំពោះកពេលថាៈ ពិតណាស់ ខ្ញុំចង់ឲ្យបាបកម្មនៃការ(ដែលអ្នក)សម្លាប់ខ្ញុំដោយបំពាននិងភាពជាសត្រូវនេះធ្លាក់ទៅលើអ្នកបន្ថែមទៅលើបាបកម្មរបស់អ្នកដែលមានពីមុនមក។ ពេលនោះ អ្នកនឹងស្ថិតក្នុងចំណោមពួកឋាននរកដែលនឹងត្រូវចូលទៅក្នុងវានៅថ្ងៃបរលោក។ ការតបស្នងនេះ គឺជាការតបស្នងចំពោះពួកដែលបំពាន ហើយខ្ញុំមិនចង់ទទួលបាបកម្មនៃការ(ដែលខ្ញុំ)សម្លាប់អ្នក ដែលជាហេតុធ្វើឲ្យខ្ញុំស្ថិតក្នុងចំណោមពួកគេនោះទេ។ info
التفاسير:
本諸節の功徳:
• مخالفة الرسل توجب العقاب، كما وقع لبني إسرائيل؛ إذ عاقبهم الله تعالى بالتِّيه.
• ការល្មើសនឹងបទបញ្ជារបស់បណ្តាអ្នកនាំសារទាំងឡាយ គឺត្រូវតែទទួលនូវទណ្ឌកម្ម ដូចដែលបានកើតឡើងចំពោះអម្បូរអ៊ីស្រាអែល ខណៈដែលអល់ឡោះបានដាក់ទណ្ឌកម្មពួកគេដោយឲ្យពួកគេវង្វេង វិលវល់ រកទិសដៅពុំឃើញ។ info

• قصة ابني آدم ظاهرها أن أول ذنب وقع في الأرض - في ظاهر القرآن - هو الحسد والبغي، والذي أدى به للظلم وسفك الدم الحرام الموجب للخسران.
• រឿងរ៉ាវរបស់កូនបុ្រសទាំងពីររបស់ព្យាការីអាហ្ទាំបង្ហាញឲ្យឃើញថា ពិតប្រាកដណាស់ បាបកម្មដំបូងគេបង្អស់ដែលកើតឡើងនៅលើផែនដី(តាមការបង្ហាញដោយគម្ពីរគួរអាន) នោះគឺការច្រណែនឈ្នានីស និងការបំពាន ដែលជាហេតុនាំឱ្យមានភាពអយុត្តិធម៌ ការបង្ហូរឈាមគ្នាដែលត្រូវបានហាមឃាត់ និងត្រូវទទួលនូវភាពខាតបង់។ info

• الندامة عاقبة مرتكبي المعاصي.
• វិប្បដិសារី និងការស្តាយក្រោយ គឺជាលទ្ធផលចុងក្រោយរបស់ពួកដែលប្រព្រឹត្តល្មើស។ info

• أن من سَنَّ سُنَّة قبيحة أو أشاع قبيحًا وشجَّع عليه، فإن له مثل سيئات من اتبعه على ذلك.
• ពិតប្រាកដណាស់ ជនណាដែលបង្កើតឡើងថ្មីនូវអំពើអាក្រក់ណាមួយ ឬធ្វើឱ្យអំពើអាក្រក់ណាមួយមានការរីកសុសសាយ ឬលើកទឹកចិត្តគេឱ្យធ្វើអំពើអាក្រក់ណាមួយនោះ ជាការពិតណាស់រូបគេនឹងទទួលបាបកម្មដូចអ្នកដែលប្រព្រឹត្តអំពើអាក្រក់នោះតាមគេនោះដែរ។ info