クルアーンの対訳 - クルアーン簡潔注釈(クメール語対訳)

ページ番号:close

external-link copy
103 : 37

فَلَمَّآ أَسۡلَمَا وَتَلَّهُۥ لِلۡجَبِينِ

ហើយនៅពេលដែលគេទាំងពីរទទួលធ្វើតាមបទបញ្ជារបស់អល់ឡោះហើយនោះ ព្យាការីអ៊ីព្រហ៊ីមក៏បានដាក់កូនរបស់គាត់ដេកផ្កាប់មុខទៅនឹងដីដើម្បីអនុវត្តន៍ទៅតាមបទបញ្ជារបស់ទ្រង់ដែលបានប្រើគាត់ឲ្យសម្លេះព្យាការីអ៊ីស្មាអែលនោះ។ info
التفاسير:

external-link copy
104 : 37

وَنَٰدَيۡنَٰهُ أَن يَٰٓإِبۡرَٰهِيمُ

ពេលនោះ យើងបានហៅព្យាការីអ៊ីព្រហ៊ីមខណៈពេលដែលគេប្រុងនឹងអនុវត្តន៍នូវបទបញ្ជារបស់អល់ឡោះដែលប្រើឲ្យសម្លេះកូនរបស់គេនោះថាៈ ឱអ៊ីព្រហ៊ីម! info
التفاسير:

external-link copy
105 : 37

قَدۡ صَدَّقۡتَ ٱلرُّءۡيَآۚ إِنَّا كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ

ពិតប្រាកណាស់ អ្នកពិតជាបានបំពេញតាមសុបិន្តរបស់អ្នកដែលបានសុបិន្តឃើញក្នុងដំណេករបស់អ្នក ដោយការប្តេជ្ញាចិត្តរបស់អ្នកលើការសម្លេះកូនប្រុសរបស់អ្នក។ ពិតប្រាកដណាស់ (ដូចដែលយើងតបស្នងដល់អ្នកដោយឲ្យអ្នករួចផុតពីការសាកល្បងដ៏ធំធេងនេះដូច្នេះដែរ) យើងនឹងតបស្នងដល់បណ្តាអ្នកដែលធ្វើអំពើល្អ ដោយយើងនឹងឲ្យពួកគេរួចផុតពីការសាកល្បង និងភាពតានតឹងទាំងឡាយដូចគ្នាដែរ។ info
التفاسير:

external-link copy
106 : 37

إِنَّ هَٰذَا لَهُوَ ٱلۡبَلَٰٓؤُاْ ٱلۡمُبِينُ

ពិតប្រាកដណាស់ រឿងនេះគឺជាការសាកល្បងមួយយ៉ាងច្បាស់លាស់ ហើយពិតណាស់ព្យាការីអ៊ីព្រហ៊ីមបានទទួលជោគជ័យចំពោះការសាកល្បងនេះ។ info
التفاسير:

external-link copy
107 : 37

وَفَدَيۡنَٰهُ بِذِبۡحٍ عَظِيمٖ

ហើយយើង(អល់ឡោះ)ក៏បានលោះព្យាការីអ៊ីស្មាអែលជាមួយសត្វចៀមដ៏ធំមួយជំនួសឲ្យការសម្លេះអ៊ីស្មាអែលនោះវិញ។ info
التفاسير:

external-link copy
108 : 37

وَتَرَكۡنَا عَلَيۡهِ فِي ٱلۡأٓخِرِينَ

ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ប្រពៃរបស់ព្យាការីអ៊ីព្រហ៊ីមដល់ប្រជាជាតិជំនាន់ក្រោយ។ info
التفاسير:

external-link copy
109 : 37

سَلَٰمٌ عَلَىٰٓ إِبۡرَٰهِيمَ

សូមឲ្យការស្វាគមន៍ពីអល់ឡោះកើតមានដល់ព្យាការីអ៊ីព្រហ៊ីម និងសូមសុខសន្តិភាពកើតមានដល់គាត់អំពីប្រការគ្រោះថ្នាក់ និងប្រការអាក្រក់ទាំងឡាយ។ info
التفاسير:

external-link copy
110 : 37

كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ

ដូចដែលយើងបានតបស្នងដល់ព្យការីអ៊ីព្រហ៊ីមនូវការតបស្នងបែបនេះចំពោះការគោរពប្រតិបត្តិរបស់គេនោះដែរ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងទង្វើកុសលទាំងឡាយដូចគ្នាដែរ។ info
التفاسير:

external-link copy
111 : 37

إِنَّهُۥ مِنۡ عِبَادِنَا ٱلۡمُؤۡمِنِينَ

ពិតប្រាកដណាស់ ព្យាការីអ៊ីព្រហ៊ីមគឺស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿដែលគោរពសក្ការៈទៅចំពោះអល់ឡោះទៅតាមបទបញ្ជាដែលទ្រង់បានបង្គាប់ប្រើ។ info
التفاسير:

external-link copy
112 : 37

وَبَشَّرۡنَٰهُ بِإِسۡحَٰقَ نَبِيّٗا مِّنَ ٱلصَّٰلِحِينَ

ហើយយើងបានប្រទានដំណឹងរីករាយមួយទៀតដល់ព្យាការីអ៊ីព្រហ៊ីម ដោយគេនឹងមានកូនប្រុសម្នាក់ទៀតដែលនឹងក្លាយជាព្យាការី និងជាខ្ញុំបម្រើដ៏ល្អម្នាក់ នោះគឺព្យាការីអ៊ីស្ហាក ជាការតបស្នងទៅលើការគោរពប្រតិបត្តិរបស់គេចំពោះអល់ឡោះលើការសម្លេះព្យាការីអ៊ីស្មាអែលដែលជាកូនប្រុសតែមួយគត់របស់គេ។ info
التفاسير:

external-link copy
113 : 37

وَبَٰرَكۡنَا عَلَيۡهِ وَعَلَىٰٓ إِسۡحَٰقَۚ وَمِن ذُرِّيَّتِهِمَا مُحۡسِنٞ وَظَالِمٞ لِّنَفۡسِهِۦ مُبِينٞ

ហើយយើងបានបញ្ចុះនូវពរជ័យអំពីយើងទៅកាន់គេ និងកូនប្រុសរបស់គេ ព្យាការីអ៊ីស្ហាក ហើយយើងបានប្រទាននូវឧបការគុណយ៉ាងច្រើនដល់គេទាំងពីរ ហើយក្នុងចំណោមឧបការគុណទាំងនោះ គឺអល់ឡោះបានប្រទាននូវកូនចៅជាច្រើនដល់គេទាំងពីរ។ ក្នុងចំណោមកូនចៅរបស់គេទាំងពីរ គឺមានអ្នកដែលសាងទង្វើកុសលដោយគោរពប្រតិបត្តិម្ចាស់របស់គេ(ដើរតាមគន្លងធម៌របស់គេ) ហើយក្នុងចំណោមពួកគេផងដែរ គឺមានអ្នកដែលបំពានលើខ្លួនឯងដោយការប្រឆាំង និងប្រព្រឹត្តល្មើស ដែលជាការបំពានយ៉ាងច្បាស់លាស់។ info
التفاسير:

external-link copy
114 : 37

وَلَقَدۡ مَنَنَّا عَلَىٰ مُوسَىٰ وَهَٰرُونَ

ហើយពិតប្រាកដណាស់ យើងបានប្រទាននូវភាពជាព្យាការីដល់ព្យាការីមូសា និងបងប្រុសរបស់គេ ព្យាការីហារូន។ info
التفاسير:

external-link copy
115 : 37

وَنَجَّيۡنَٰهُمَا وَقَوۡمَهُمَا مِنَ ٱلۡكَرۡبِ ٱلۡعَظِيمِ

ហើយយើងបានផ្តល់សុត្ថិភាពដល់គេទាំងពីរ និងក្រុមរបស់គេទាំងពីរនៃអម្បូរអ៊ីស្រាអែលឲ្យរួចផុតពីការចាប់ធ្វើជាទាសកររបស់ហ្វៀរអោន និងរួចផុតពីការលិចលង់(ក្នុងទឹកសមុទ្រ)។ info
التفاسير:

external-link copy
116 : 37

وَنَصَرۡنَٰهُمۡ فَكَانُواْ هُمُ ٱلۡغَٰلِبِينَ

ហើយយើងបានជួយពួកគេឲ្យយកឈ្នះលើហ្វៀរអោននិងកងទ័ពរបស់គេ។ ដូចនេះ ពួកគេ គឺជាអ្នកដែលទទួលជោគជ័យទៅលើសត្រូវរបស់ពួកគេ។ info
التفاسير:

external-link copy
117 : 37

وَءَاتَيۡنَٰهُمَا ٱلۡكِتَٰبَ ٱلۡمُسۡتَبِينَ

ហើយយើងបានប្រទានគម្ពីរតាវរ៉តឲ្យព្យាការីមូសា និងបងប្រុសរបស់គេ ព្យាការីហារូន គឺជាគម្ពីរមួយដែលមកពីអល់ឡោះយ៉ាងច្បាស់លាស់ដោយគ្មានការមន្ទិលសង្ស័យឡើយ។ info
التفاسير:

external-link copy
118 : 37

وَهَدَيۡنَٰهُمَا ٱلصِّرَٰطَ ٱلۡمُسۡتَقِيمَ

ហើយយើងបានចង្អុលបង្ហាញគេទាំងពីរទៅកាន់មាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរឡើយក្នុងវា នោះគឺមាគ៌ានៃសាសនាឥស្លាមដែលនាំទៅកាន់ការពេញចិត្តពីអល់ឡោះជាម្ចាស់(ដែលជាអ្នកបង្កើតអ្វីៗទាំងអស់)។ info
التفاسير:

external-link copy
119 : 37

وَتَرَكۡنَا عَلَيۡهِمَا فِي ٱلۡأٓخِرِينَ

ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ល្អប្រពៃ និងការរំលឹកដ៏ល្អចំពោះគេទាំងពីរដល់ប្រជាជាតិជំនាន់ក្រោយ។ info
التفاسير:

external-link copy
120 : 37

سَلَٰمٌ عَلَىٰ مُوسَىٰ وَهَٰرُونَ

ការស្វាគមន៍យ៉ាងល្អប្រពៃពីអល់ឡោះចំពោះគេទាំងពីរ ការកោតសរសើរទៅលើគេទាំងពីរ និងសូមឲ្យគេទាំងពីរមានសុវត្ថិភាពចាកផុតពីប្រការអាក្រក់ទាំងឡាយ។ info
التفاسير:

external-link copy
121 : 37

إِنَّا كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ

ពិតប្រាកដណាស់ ដូចដែលយើងបានតបស្នងដល់ព្យាការីមូសា និងព្យាការីហារូននូវការតបស្នងដ៏ល្អបែបនេះដែរ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងទង្វើកុសលតាមរយៈការគោរពប្រតិបត្តិចំពោះម្ចាស់របស់ពួកគេដូចគ្នាដែរ។ info
التفاسير:

external-link copy
122 : 37

إِنَّهُمَا مِنۡ عِبَادِنَا ٱلۡمُؤۡمِنِينَ

) ពិតប្រាកដណាស់ ព្យាការីមូសានិងព្យាការីហារូន គឺស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿចំពោះអល់ឡោះ ដែលអនុវត្តន៍នូវកាតព្វកិច្ចដែលម្ចាស់របស់ពួកគេបានបង្គាប់ប្រើ។ info
التفاسير:

external-link copy
123 : 37

وَإِنَّ إِلۡيَاسَ لَمِنَ ٱلۡمُرۡسَلِينَ

ហើយពិតប្រាកដណាស់ ព្យាការីអ៊ិលយ៉ាស គឺស្ថិតក្នុងចំណោមអ្នកនាំសារមកពីម្ចាស់របស់គេ ដោយអល់ឡោះបានប្រទានដល់គេនូវភាពជាព្យាការី និងជាអ្នកនាំសារ។ info
التفاسير:

external-link copy
124 : 37

إِذۡ قَالَ لِقَوۡمِهِۦٓ أَلَا تَتَّقُونَ

) នៅពេលដែលគេបាននិយាយទៅកាន់ក្រុមរបស់គេដែលជាអម្បូរអ៊ីស្រាអែលថាៈ ឱក្រុមរបស់ខ្ញុំ! តើពួកអ្នកមិនកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍តាមការបង្គាប់ប្រើរបស់ទ្រង់ ដែលក្នុងនោះ គឺមានការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ ហើយចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ដែលក្នុងនោះ គឺមានធ្វើស្ហ៊ីរិកចំពោះទ្រង់ទេឬ? info
التفاسير:

external-link copy
125 : 37

أَتَدۡعُونَ بَعۡلٗا وَتَذَرُونَ أَحۡسَنَ ٱلۡخَٰلِقِينَ

តើពួកអ្នកគោរពសក្ការៈចំពោះរូបបដិមាដែលមានឈ្មោះថាហ្ពាក់ឡាន់ នោះផ្សេងពីអល់ឡោះ ហើយពួកអ្នកបោះបង់ការគោរពសក្ការៈទៅចំពោះអល់ឡោះដែលជាម្ចាស់បង្កើតដ៏ប្រសើរជាងគេនោះឬ? info
التفاسير:

external-link copy
126 : 37

ٱللَّهَ رَبَّكُمۡ وَرَبَّ ءَابَآئِكُمُ ٱلۡأَوَّلِينَ

ហើយអល់ឡោះ គឺជាម្ចាស់របស់ពួកដែលបានបង្កើតពួកអ្នក និងបានបង្កើតជីដូនជីតារបស់ពួកអ្នកពីមុនមក គឺទ្រង់នោះហើយដែលសក្តិសមឲ្យគេគោរពសក្ការៈ ពុំមែនរូបបដិមាដែលគ្មានផ្តល់ប្រយោជន៍ ហើយក៏គ្មានផ្តល់គ្រោះថ្នាក់នោះនោះទេ។ info
التفاسير:
本諸節の功徳:
• قوله: ﴿فَلَمَّآ أَسْلَمَا﴾ دليل على أن إبراهيم وإسماعيل عليهما السلام كانا في غاية التسليم لأمر الله تعالى.
• បន្ទូលរបស់អល់ឡោះ (فلما أسلما) (នៅពេលដែលគេទាំងពីរបានយល់ព្រមអនុវត្តន៍នូវបទបញ្ជា) គឺជាភស្តុតាងបញ្ជាក់ថា ជាការពិតណាស់ ព្យាការីអ៊ីព្រហ៊ីមនិងព្យាការីអ៊ីស្មាអេល គឺជាអ្នកដែលទទួលអនុវត្តន៍យ៉ាងពេញលេញនូវបទបញ្ជារបស់អល់ឡោះជាម្ចាស់។ info

• من مقاصد الشرع تحرير العباد من عبودية البشر.
• ក្នុងចំណោមគោលបំណងនៃបទបញ្ញត្តិឥស្លាម គឺរំដោះមនុស្សលោកអំពីភាពជាខ្ញុំបម្រើរបស់មនុស្សលោកដូចគ្នា។ info

• الثناء الحسن والذكر الطيب من النعيم المعجل في الدنيا.
• ការទទួលបានកេរ្តិ៍ឈ្មោះល្អប្រពៃ និងការរំលឹកដ៏ល្អ គឺជាឧបការគុណដែលកើតមានភ្លាមៗក្នុងលោកិយ។ info