クルアーンの対訳 - クメール語対訳 - イスラム社会開発協会

អាល់គីយ៉ាម៉ះ

external-link copy
1 : 75

لَآ أُقۡسِمُ بِيَوۡمِ ٱلۡقِيَٰمَةِ

យើង(អល់ឡោះ)ស្បថនឹងថ្ងៃបរលោក។ info
التفاسير:

external-link copy
2 : 75

وَلَآ أُقۡسِمُ بِٱلنَّفۡسِ ٱللَّوَّامَةِ

ហើយយើងស្បថនឹងជីវិត(អ្នកមានជំនឿ)ដែលមានការ សោកស្ដាយចំពោះខ្លួនឯង។ info
التفاسير:

external-link copy
3 : 75

أَيَحۡسَبُ ٱلۡإِنسَٰنُ أَلَّن نَّجۡمَعَ عِظَامَهُۥ

តើមនុស្សលោក(អ្នកដែលគ្មានជំនឿ)នឹកស្មានថា យើង គ្មានលទ្ធភាពប្រមូលឆ្អឹងរបស់គេឬ? info
التفاسير:

external-link copy
4 : 75

بَلَىٰ قَٰدِرِينَ عَلَىٰٓ أَن نُّسَوِّيَ بَنَانَهُۥ

មិនដូច្នោះទេ. តាមពិតយើងជាអ្នកមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបសន្លាក់ឆ្អឹង ម្រាមដៃ ម្រាមជើងរបស់គេឱ្យមានលក្ខណៈ ពេញលេញដូចដើមវិញ។ info
التفاسير:

external-link copy
5 : 75

بَلۡ يُرِيدُ ٱلۡإِنسَٰنُ لِيَفۡجُرَ أَمَامَهُۥ

ផ្ទុយទៅវិញ មនុស្សលោកនៅតែមានបំណងចង់ប្រព្រឹត្ដ បាបកម្មដដែល info
التفاسير:

external-link copy
6 : 75

يَسۡـَٔلُ أَيَّانَ يَوۡمُ ٱلۡقِيَٰمَةِ

ដោយគេសួរថាៈ តើថ្ងៃបរលោកនឹងកើតឡើងនៅ ពេលណា? info
التفاسير:

external-link copy
7 : 75

فَإِذَا بَرِقَ ٱلۡبَصَرُ

នៅពេលដែលភ្នែកស្រឡាំងកាំង(ដោយសារស្ថាន ភាពថ្ងៃបរលោក) info
التفاسير:

external-link copy
8 : 75

وَخَسَفَ ٱلۡقَمَرُ

និងព្រះច័ន្ទបាត់ពន្លឺ info
التفاسير:

external-link copy
9 : 75

وَجُمِعَ ٱلشَّمۡسُ وَٱلۡقَمَرُ

ហើយព្រះអាទិត្យនិងព្រះច័ន្ទត្រូវបានគេប្រមូល info
التفاسير:

external-link copy
10 : 75

يَقُولُ ٱلۡإِنسَٰنُ يَوۡمَئِذٍ أَيۡنَ ٱلۡمَفَرُّ

ថ្ងៃនោះមនុស្សលោកនឹងនិយាយថាៈ តើពួកយើងត្រូវ រត់ទៅទីណា ? info
التفاسير:

external-link copy
11 : 75

كَلَّا لَا وَزَرَ

ទេ. គ្មានកន្លែងរត់ឡើយ។ info
التفاسير:

external-link copy
12 : 75

إِلَىٰ رَبِّكَ يَوۡمَئِذٍ ٱلۡمُسۡتَقَرُّ

កន្លែងវិលត្រឡប់នៅថ្ងៃនោះមានតែឆ្ពោះទៅកាន់ម្ចាស់ របស់អ្នកប៉ុណ្ណោះ។ info
التفاسير:

external-link copy
13 : 75

يُنَبَّؤُاْ ٱلۡإِنسَٰنُ يَوۡمَئِذِۭ بِمَا قَدَّمَ وَأَخَّرَ

នៅថ្ងៃនោះមនុស្សលោកត្រូវគេប្រាប់នូវអ្វីដែលគេបាន ប្រព្រឹត្ដកន្លងមក និងអ្វីដែលគេមិនបានប្រព្រឹត្ដ។ info
التفاسير:

external-link copy
14 : 75

بَلِ ٱلۡإِنسَٰنُ عَلَىٰ نَفۡسِهِۦ بَصِيرَةٞ

ផ្ទុយទៅវិញ មនុស្សលោកគឺជាអ្នកធ្វើសាក្សីលើខួ្លនឯង។ info
التفاسير:

external-link copy
15 : 75

وَلَوۡ أَلۡقَىٰ مَعَاذِيرَهُۥ

ហើយទោះបីជាគេបាននាំមកនូវការដោះសារបស់គេយ៉ាង ណាក៏ដោយ(ក៏គ្មានប្រយោជន៍អ្វីដល់គេដែរ)។ info
التفاسير:

external-link copy
16 : 75

لَا تُحَرِّكۡ بِهِۦ لِسَانَكَ لِتَعۡجَلَ بِهِۦٓ

ចូរអ្នក(មូហាំម៉ាត់)កុំកម្រើកអណ្ដាតរបស់អ្នកចំពោះ ការសូត្រវា ព្រោះតែប្រញាប់ទនេ្ទញវាឱ្យសោះ។ info
التفاسير:

external-link copy
17 : 75

إِنَّ عَلَيۡنَا جَمۡعَهُۥ وَقُرۡءَانَهُۥ

ពិតប្រាកដណាស់ យើងជាអ្នកទទួលខុសត្រូវថែរក្សាវា (នៅក្នុងចិត្ដរបស់អ្នក) ហើយឱ្យអ្នកស្ទាត់ជំនាញក្នុងការសូត្រវា។ info
التفاسير:

external-link copy
18 : 75

فَإِذَا قَرَأۡنَٰهُ فَٱتَّبِعۡ قُرۡءَانَهُۥ

ដូចេ្នះ នៅពេលដែលយើងបានសូត្រវា(តាមរយៈជីព្រីល) ចូរអ្នកត្រាប់តាមការសូត្ររបស់វាចុះ។ info
التفاسير:

external-link copy
19 : 75

ثُمَّ إِنَّ عَلَيۡنَا بَيَانَهُۥ

បន្ទាប់មក ពិតប្រាកដណាស់ យើងជាអ្នកទទួលខុសត្រូវ ក្នុងការបំភ្លឺវា។ info
التفاسير:

external-link copy
20 : 75

كَلَّا بَلۡ تُحِبُّونَ ٱلۡعَاجِلَةَ

ទេ. ផ្ទុយទៅវិញ ពួកអ្នកស្រឡាញ់ចូលចិត្ដការរស់នៅក្នុង លោកិយ info
التفاسير:

external-link copy
21 : 75

وَتَذَرُونَ ٱلۡأٓخِرَةَ

ហើយពួកអ្នកបោះបង់ថ្ងៃបរលោក។ info
التفاسير:

external-link copy
22 : 75

وُجُوهٞ يَوۡمَئِذٖ نَّاضِرَةٌ

វង់ភ័ក្ដ្រ(អ្នកដែលមានជំនឿ)នៅថ្ងៃនោះគឺមានពន្លឺចែង ចាំង info
التفاسير:

external-link copy
23 : 75

إِلَىٰ رَبِّهَا نَاظِرَةٞ

ដោយបានមើលទៅកាន់ម្ចាស់របស់ពួកគេ ។ info
التفاسير:

external-link copy
24 : 75

وَوُجُوهٞ يَوۡمَئِذِۭ بَاسِرَةٞ

រីឯមុខ(អ្នកដែលគ្មានជំនឿ)នៅថ្ងៃនោះគឺក្រញូវ info
التفاسير:

external-link copy
25 : 75

تَظُنُّ أَن يُفۡعَلَ بِهَا فَاقِرَةٞ

ដោយពួកគេគិតយ៉ាងច្បាស់ថា គេនឹងធ្វើទារុណកម្មពួកគេ យ៉ាងធ្ងន់ធ្ងរ។ info
التفاسير:

external-link copy
26 : 75

كَلَّآ إِذَا بَلَغَتِ ٱلتَّرَاقِيَ

មិនដូច្នោះទេ. នៅពេលដែលវា(ដង្ហើម)បានមកដល់ បំពង់ក។ info
التفاسير:

external-link copy
27 : 75

وَقِيلَ مَنۡۜ رَاقٖ

ហើយមានគេនិយាយថាៈ តើអ្នកណាជាអ្នកព្យាបាល (ឱ្យរួចផុតពីសេចក្ដីស្លាប់បាន)? info
التفاسير:

external-link copy
28 : 75

وَظَنَّ أَنَّهُ ٱلۡفِرَاقُ

ហើយគេបានជឿយ៉ាងច្បាស់ថាៈ គេពិតជាលាចាកពី លោកិយជាមិនខាន។ info
التفاسير:

external-link copy
29 : 75

وَٱلۡتَفَّتِ ٱلسَّاقُ بِٱلسَّاقِ

ហើយកំភួនជើងឆេ្វងបានចងភ្ជាប់នឹងកំភួនជើងស្ដាំ។ info
التفاسير:

external-link copy
30 : 75

إِلَىٰ رَبِّكَ يَوۡمَئِذٍ ٱلۡمَسَاقُ

កន្លែងវិលត្រឡប់នៅថ្ងៃនោះ គឺឆ្ពោះទៅកាន់ម្ចាស់ របស់អ្នក។ info
التفاسير:

external-link copy
31 : 75

فَلَا صَدَّقَ وَلَا صَلَّىٰ

ហើយគេមិនបានជឿ(លើអ្នកនាំសារ និងគម្ពីរគួរអាន) និងមិនបានសឡាតឡើយ។ info
التفاسير:

external-link copy
32 : 75

وَلَٰكِن كَذَّبَ وَتَوَلَّىٰ

ក៏ប៉ុន្ដែគេបានបដិសេធ និងបានបែរចេញ(ពីការពិត)។ info
التفاسير:

external-link copy
33 : 75

ثُمَّ ذَهَبَ إِلَىٰٓ أَهۡلِهِۦ يَتَمَطَّىٰٓ

បន្ទាប់មក គេបានទៅជួបជុំគ្រួសាររបស់គេដោយ អួតអាង។ info
التفاسير:

external-link copy
34 : 75

أَوۡلَىٰ لَكَ فَأَوۡلَىٰ

វិនាសអន្ដរាយហើយអ្នក(អ្នកគ្មានជំនឿ) ហើយក៏វិនាស អន្ដរាយទៀត។ info
التفاسير:

external-link copy
35 : 75

ثُمَّ أَوۡلَىٰ لَكَ فَأَوۡلَىٰٓ

បន្ទាប់មក វិនាសអន្ដរាយហើយអ្នក(អ្នកគ្មានជំនឿ) ហើយក៏វិនាសអន្ដរាយទៀត។ info
التفاسير:

external-link copy
36 : 75

أَيَحۡسَبُ ٱلۡإِنسَٰنُ أَن يُتۡرَكَ سُدًى

តើមនុស្សលោកនឹកស្មានថាៈ គេបោះបង់ចោលដោយ មិនអើពើឬ? info
التفاسير:

external-link copy
37 : 75

أَلَمۡ يَكُ نُطۡفَةٗ مِّن مَّنِيّٖ يُمۡنَىٰ

តើគេមិនបង្កើតមនុស្សលោកអំពីមួយតំណក់ទឹកកាម ដែលគេបានបញ្ចូលទៅក្នុងស្បូនទេឬ? info
التفاسير:

external-link copy
38 : 75

ثُمَّ كَانَ عَلَقَةٗ فَخَلَقَ فَسَوَّىٰ

បន្ទាប់មកគេក៏ក្លាយទៅជាដុំឈាម ហើយទ្រង់បានបង្កើត វា រួចក៏ធ្វើឱ្យមានរូបរាងពេញលក្ខណៈ។ info
التفاسير:

external-link copy
39 : 75

فَجَعَلَ مِنۡهُ ٱلزَّوۡجَيۡنِ ٱلذَّكَرَ وَٱلۡأُنثَىٰٓ

ក្រោយមកទ្រង់បានបង្កើតអំពីវាជាគូៗមានប្រុសនិងស្រី។ info
التفاسير:

external-link copy
40 : 75

أَلَيۡسَ ذَٰلِكَ بِقَٰدِرٍ عَلَىٰٓ أَن يُحۡـِۧيَ ٱلۡمَوۡتَىٰ

តើនោះមិនមែនជាអ្នកដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុង ការធ្វើឱ្យមនុស្សស្លាប់រស់ឡើងវិញទេឬ? info
التفاسير: