クルアーンの対訳 - クメール語対訳 - イスラム社会開発協会

អាន់ណាច់ម៍

external-link copy
1 : 53

وَٱلنَّجۡمِ إِذَا هَوَىٰ

អល់ឡោះស្បថនឹងផ្កាយនៅពេលវាលិចបាត់។ info
التفاسير:

external-link copy
2 : 53

مَا ضَلَّ صَاحِبُكُمۡ وَمَا غَوَىٰ

(មូហាំម៉ាត់)មិត្ដភក្ដិរបស់ពួកអ្នកមិនបានវងេ្វង និងមិនបាន ភាន់ច្រឡំឡើយ។ info
التفاسير:

external-link copy
3 : 53

وَمَا يَنطِقُ عَنِ ٱلۡهَوَىٰٓ

ហើយគេក៏មិននិយាយតាមទំនើងចិត្ដដែរ។ info
التفاسير:

external-link copy
4 : 53

إِنۡ هُوَ إِلَّا وَحۡيٞ يُوحَىٰ

វា(ពាក្យសំដីដែលគេនិយាយ)គ្មានអ្វីក្រៅពីវ៉ាហ៊ីដែលត្រូវ គេវ៉ាហ៊ីមកនោះឡើយ។ info
التفاسير:

external-link copy
5 : 53

عَلَّمَهُۥ شَدِيدُ ٱلۡقُوَىٰ

អ្នកដែលមានកម្លាំងខ្លាំងក្លា(ជីព្រីល)បានបង្រៀនគេ។ info
التفاسير:

external-link copy
6 : 53

ذُو مِرَّةٖ فَٱسۡتَوَىٰ

ដែលមានលក្ខណៈល្អឥតខ្ចោះ និងបានបង្ហាញរូបរាងពិត។ info
التفاسير:

external-link copy
7 : 53

وَهُوَ بِٱلۡأُفُقِ ٱلۡأَعۡلَىٰ

ដោយគេ(ជីព្រីល)ស្ថិតនៅឯជើងមេឃដ៏ខ្ពស់បំផុត។ info
التفاسير:

external-link copy
8 : 53

ثُمَّ دَنَا فَتَدَلَّىٰ

បន្ទាប់មកគេបានមកជិត(មូហាំម៉ាត់) និងកាន់តែជិតថែម ទៀត។ info
التفاسير:

external-link copy
9 : 53

فَكَانَ قَابَ قَوۡسَيۡنِ أَوۡ أَدۡنَىٰ

ហើយ(ការជិតនេះ)គឺមានប្រវែងរវាងចុងទាំងពីរនៃធ្នូ ឬក៏ ជិតជាងនេះទៅទៀត។ info
التفاسير:

external-link copy
10 : 53

فَأَوۡحَىٰٓ إِلَىٰ عَبۡدِهِۦ مَآ أَوۡحَىٰ

រួចទ្រង់បានផ្ដល់វ៉ាហ៊ីឱ្យខ្ញុំរបស់ទ្រង់(មូហាំម៉ាត់)នូវអ្វី ដែលទ្រង់បានវ៉ាហ៊ី។ info
التفاسير:

external-link copy
11 : 53

مَا كَذَبَ ٱلۡفُؤَادُ مَا رَأَىٰٓ

ចិត្ដរបស់គេ(មូហាំម៉ាត់)មិនបានភូតកុហកនូវអ្វីដែលគេ បានឃើញឡើយ។ info
التفاسير:

external-link copy
12 : 53

أَفَتُمَٰرُونَهُۥ عَلَىٰ مَا يَرَىٰ

ដូចេ្នះ តើពួកអ្នកបដិសេធនឹងគេចំពោះអ្វីដែលគេឃើញ ឬ? info
التفاسير:

external-link copy
13 : 53

وَلَقَدۡ رَءَاهُ نَزۡلَةً أُخۡرَىٰ

ហើយជាការពិតណាស់ គេបានឃើញជីព្រីលជាថ្មីម្ដងទៀត។ info
التفاسير:

external-link copy
14 : 53

عِندَ سِدۡرَةِ ٱلۡمُنتَهَىٰ

នៅឯសិតរ៉តុលមុនតាហា(នៅចុងបពា្ចប់នៃមេឃជាន់ ទីប្រាំពីរ)។ info
التفاسير:

external-link copy
15 : 53

عِندَهَا جَنَّةُ ٱلۡمَأۡوَىٰٓ

នៅកន្លែងនោះមានឋានសួគ៌ម៉ាកវ៉ា។ info
التفاسير:

external-link copy
16 : 53

إِذۡ يَغۡشَى ٱلسِّدۡرَةَ مَا يَغۡشَىٰ

នៅពេលដែល(ពន្លឺរបស់អល់ឡោះ និងបណ្ដាម៉ាឡាអ៊ី-កាត់)គ្របដណ្ដប់លើសិតរ៉តុលមុនតាហានូវអ្វីដែលគ្របដណ្ដប់។ info
التفاسير:

external-link copy
17 : 53

مَا زَاغَ ٱلۡبَصَرُ وَمَا طَغَىٰ

ខណៈនោះគេ(មូហាំម៉ាត់)មិនបានងាកមើល(ឆេ្វងស្ដាំ) និងមិនបានបំពានឡើយ។ info
التفاسير:

external-link copy
18 : 53

لَقَدۡ رَأَىٰ مِنۡ ءَايَٰتِ رَبِّهِ ٱلۡكُبۡرَىٰٓ

ជាការពិតណាស់ គេបានឃើញភស្ដុតាងដ៏ធំមួយចំនួននៃ ម្ចាស់របស់គេ។ info
التفاسير:

external-link copy
19 : 53

أَفَرَءَيۡتُمُ ٱللَّٰتَ وَٱلۡعُزَّىٰ

តើពួកអ្នក(ពួកមូស្ហរីគីន)យល់យ៉ាងណាចំពោះរូប សំណាកឈ្មោះឡាត និងអ៊ុសហ្សា info
التفاسير:

external-link copy
20 : 53

وَمَنَوٰةَ ٱلثَّالِثَةَ ٱلۡأُخۡرَىٰٓ

ហើយនិងម៉ាណាត ដែលជារូបសំណាកទីបីផេ្សងទៀត នោះ (តើវាផ្ដល់ផលប្រយោជន៍ ឬបង្កគ្រោះថ្នាក់ដល់ពួកអ្នកឬទេ)? info
التفاسير:

external-link copy
21 : 53

أَلَكُمُ ٱلذَّكَرُ وَلَهُ ٱلۡأُنثَىٰ

តើពួកអ្នកមានកូនប្រុស ហើយទ្រង់មានកូនស្រីឬ? info
التفاسير:

external-link copy
22 : 53

تِلۡكَ إِذٗا قِسۡمَةٞ ضِيزَىٰٓ

បើដូច្នោះមែន នោះគឺជាការបែងចែកមួយដ៏អយុត្ដិធម៌ បំផុត។ info
التفاسير:

external-link copy
23 : 53

إِنۡ هِيَ إِلَّآ أَسۡمَآءٞ سَمَّيۡتُمُوهَآ أَنتُمۡ وَءَابَآؤُكُم مَّآ أَنزَلَ ٱللَّهُ بِهَا مِن سُلۡطَٰنٍۚ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّ وَمَا تَهۡوَى ٱلۡأَنفُسُۖ وَلَقَدۡ جَآءَهُم مِّن رَّبِّهِمُ ٱلۡهُدَىٰٓ

វាទាំងនោះគ្មានអី្វក្រៅពីឈ្មោះដែលពួកអ្នកនិងជីដូន ជីតារបស់ពួកអ្នកបានដាក់ឈ្មោះឱ្យពួកវានោះឡើយ។ អល់ឡោះ មិនបានបញ្ចុះភស្ដុតាងណាមួយសម្រាប់(ឱ្យពួកអ្នកគោរពសក្ការៈ) វាឡើយ។ ពួកគេមិនធ្វើតាមអ្វីក្រៅពីការស្មាន និងតាមទំនើងចិត្ដ ឡើយ។ ហើយជាពិតណាស់ ការចង្អុលបង្ហាញពីម្ចាស់របស់ពួកគេ ពិតជាបានមកដល់ពួកគេ។ info
التفاسير:

external-link copy
24 : 53

أَمۡ لِلۡإِنسَٰنِ مَا تَمَنَّىٰ

តើមនុស្សលោកទទួលបានអ្វីដែលគេប៉ងប្រាថ្នាឬ? info
التفاسير:

external-link copy
25 : 53

فَلِلَّهِ ٱلۡأٓخِرَةُ وَٱلۡأُولَىٰ

(មិនដូចេ្នះឡើយ) ព្រោះកិច្ចការថ្ងៃបរលោក និង លោកិយគឺជាកម្មសិទ្ធិរបស់អល់ឡោះ។ info
التفاسير:

external-link copy
26 : 53

۞ وَكَم مِّن مَّلَكٖ فِي ٱلسَّمَٰوَٰتِ لَا تُغۡنِي شَفَٰعَتُهُمۡ شَيۡـًٔا إِلَّا مِنۢ بَعۡدِ أَن يَأۡذَنَ ٱللَّهُ لِمَن يَشَآءُ وَيَرۡضَىٰٓ

ហើយមានម៉ាឡាអ៊ីកាត់ជាច្រើននៅលើមេឃជាច្រើនជាន់ ដែលការអន្ដរាគមន៍របស់ពួកគេមិនអាចផ្ដល់ប្រយោជន៍អ្វីឡើយ លើកលែងតែបន្ទាប់ពីអល់ឡោះអនុញ្ញាតឱ្យអ្នកណាដែលទ្រង់មាន ចេតនានិងយល់ព្រមប៉ុណ្ណោះ ។ info
التفاسير: