Traduzione dei Significati del Sacro Corano - Traduzione in khmer - Pioneer Translation Center (Ruwwad at-Tarjama)

Numero di pagina:close

external-link copy
27 : 4

وَٱللَّهُ يُرِيدُ أَن يَتُوبَ عَلَيۡكُمۡ وَيُرِيدُ ٱلَّذِينَ يَتَّبِعُونَ ٱلشَّهَوَٰتِ أَن تَمِيلُواْ مَيۡلًا عَظِيمٗا

ហើយអល់ឡោះទ្រង់មានបំណងទទួលយកការសារភាពកំហុសរបស់ពួកអ្នក តែពួកដែលដើរតាមទំនើងចិត្តរបស់ខ្លួនវិញ ពួកគេចង់ឱ្យពួកអ្នក(អ្នកមានជំនឿ)ងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវយ៉ាងឆ្ងាយបំផុត។ info
التفاسير:

external-link copy
28 : 4

يُرِيدُ ٱللَّهُ أَن يُخَفِّفَ عَنكُمۡۚ وَخُلِقَ ٱلۡإِنسَٰنُ ضَعِيفٗا

អល់ឡោះទ្រង់មានបំណងបន្ធូរបន្ថយដល់ពួកអ្នក។ ហើយមនុស្សលោកត្រូវបានគេបង្កើតមកដោយមានភាពទន់ខ្សោយ។ info
التفاسير:

external-link copy
29 : 4

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَأۡكُلُوٓاْ أَمۡوَٰلَكُم بَيۡنَكُم بِٱلۡبَٰطِلِ إِلَّآ أَن تَكُونَ تِجَٰرَةً عَن تَرَاضٖ مِّنكُمۡۚ وَلَا تَقۡتُلُوٓاْ أَنفُسَكُمۡۚ إِنَّ ٱللَّهَ كَانَ بِكُمۡ رَحِيمٗا

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកទ្រព្យសម្បត្តិគ្នាទៅវិញទៅមកដោយខុសច្បាប់ឱ្យសោះ លើកលែងតែតាមរយៈការធ្វើជំនួញដែលមានការឯកភាពគ្នារវាងពួកអ្នកប៉ុណ្ណោះ។ ហើយចូរពួកអ្នកកុំសម្លាប់ខ្លួនឯង។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអាណិតស្រលាញ់បំផុតចំពោះពួកអ្នក។ info
التفاسير:

external-link copy
30 : 4

وَمَن يَفۡعَلۡ ذَٰلِكَ عُدۡوَٰنٗا وَظُلۡمٗا فَسَوۡفَ نُصۡلِيهِ نَارٗاۚ وَكَانَ ذَٰلِكَ عَلَى ٱللَّهِ يَسِيرًا

ហើយជនណាបានធ្វើដូច្នោះដោយភាពជាសត្រូវ និងការបំពាននោះ ពិតណាស់ យើងនឹងបញ្ចូលរូបគេទៅក្នុងភ្លើងនរក ហើយរឿងនោះ គឺងាយស្រួលបំផុតចំពោះអល់ឡោះជាម្ចាស់។ info
التفاسير:

external-link copy
31 : 4

إِن تَجۡتَنِبُواْ كَبَآئِرَ مَا تُنۡهَوۡنَ عَنۡهُ نُكَفِّرۡ عَنكُمۡ سَيِّـَٔاتِكُمۡ وَنُدۡخِلۡكُم مُّدۡخَلٗا كَرِيمٗا

ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ជៀសវាងពីបាបកម្មធំៗនូវអ្វីដែលគេបានហាមឃាត់ពួកអ្នកនោះ យើងនឹងលុបលាងនូវអំពើអាក្រក់របស់ពួកអ្នក ហើយយើងនឹងបញ្ចូលពួកអ្នកទៅកាន់កន្លែងមួយដ៏ឧត្តុង្គឧត្តម(ឋានសួគ៌)។ info
التفاسير:

external-link copy
32 : 4

وَلَا تَتَمَنَّوۡاْ مَا فَضَّلَ ٱللَّهُ بِهِۦ بَعۡضَكُمۡ عَلَىٰ بَعۡضٖۚ لِّلرِّجَالِ نَصِيبٞ مِّمَّا ٱكۡتَسَبُواْۖ وَلِلنِّسَآءِ نَصِيبٞ مِّمَّا ٱكۡتَسَبۡنَۚ وَسۡـَٔلُواْ ٱللَّهَ مِن فَضۡلِهِۦٓۚ إِنَّ ٱللَّهَ كَانَ بِكُلِّ شَيۡءٍ عَلِيمٗا

ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំប្រាថ្នាចង់បានដូចអ្វីដែលអល់ឡោះបានប្រទានឱ្យអ្នកខ្លះក្នុងចំណោមពួកអ្នកឲ្យសោះ។ សម្រាប់បុរស គឺទទួលបាននូវចំណែកនៃអ្វីដែលពួកគេបានប្រព្រឹត្ត ហើយសម្រាប់ស្ត្រី ក៏ទទួលបាននូវចំណែកនៃអ្វីដែលពួកនាងបានប្រព្រឹត្ត(ដូចគ្នា)។ ហើយចូរពួកអ្នកសុំពីអល់ឡោះនូវក្តីសប្បុរសរបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។ info
التفاسير:

external-link copy
33 : 4

وَلِكُلّٖ جَعَلۡنَا مَوَٰلِيَ مِمَّا تَرَكَ ٱلۡوَٰلِدَانِ وَٱلۡأَقۡرَبُونَۚ وَٱلَّذِينَ عَقَدَتۡ أَيۡمَٰنُكُمۡ فَـَٔاتُوهُمۡ نَصِيبَهُمۡۚ إِنَّ ٱللَّهَ كَانَ عَلَىٰ كُلِّ شَيۡءٖ شَهِيدًا

ហើយសម្រាប់បុគ្គលគ្រប់រូប យើងបានបង្កើតសម្រាប់គេឱ្យមាននូវអ្នកស្នងមរតកពីឪពុកម្ដាយនិងសាច់សាលោហិតដែលបានបន្សល់ទុក។ ហើយអ្នកដែលពួកអ្នកបានស្បថសច្ចាជាមួយពួកគេថានឹងជួយដល់ពួកគេនោះ ចូរផ្ដល់ឱ្យពួកគេនូវចំណែករបស់ពួកគេ(ពីមរតកនោះ)។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាសាក្សីលើអ្វីៗទាំងអស់។ info
التفاسير: