Traduzione dei Significati del Sacro Corano - Traduzione in khmer - Pioneer Translation Center (Ruwwad at-Tarjama)

អាល់កះហ្វុី

external-link copy
1 : 18

ٱلۡحَمۡدُ لِلَّهِ ٱلَّذِيٓ أَنزَلَ عَلَىٰ عَبۡدِهِ ٱلۡكِتَٰبَ وَلَمۡ يَجۡعَل لَّهُۥ عِوَجَاۜ

ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានបញ្ចុះនូវគម្ពីរ(គួរអាន)ទៅឲ្យខ្ញុំបម្រើរបស់ទ្រង់(ព្យាការីមូហាំម៉ាត់) ហើយទ្រង់មិនបានដាក់អ្វីមួយដែលធ្វើឱ្យវាមានភាពវៀចវេរនោះដែរ។ info
التفاسير:

external-link copy
2 : 18

قَيِّمٗا لِّيُنذِرَ بَأۡسٗا شَدِيدٗا مِّن لَّدُنۡهُ وَيُبَشِّرَ ٱلۡمُؤۡمِنِينَ ٱلَّذِينَ يَعۡمَلُونَ ٱلصَّٰلِحَٰتِ أَنَّ لَهُمۡ أَجۡرًا حَسَنٗا

ផ្ទុយទៅវិញ (ទ្រង់បានឲ្យវា)ប្រកបដោយភាពត្រឹមត្រូវ ដើម្បីដាស់តឿនព្រមានពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតពីអល់ឡោះ និង(ដើម្បី)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកមានជំនឿដែលបានសាងទង្វើកុសលថា៖ ពិតប្រាកដណាស់ សម្រាប់ពួកគេនឹងទទួលបាននូវការតបស្នងដ៏ប្រសើរបំផុត(ឋានសួគ៌)។ info
التفاسير:

external-link copy
3 : 18

مَّٰكِثِينَ فِيهِ أَبَدٗا

ពួកគេរស់នៅក្នុងវាជាអមតៈ។ info
التفاسير:

external-link copy
4 : 18

وَيُنذِرَ ٱلَّذِينَ قَالُواْ ٱتَّخَذَ ٱللَّهُ وَلَدٗا

ហើយវា(គម្ពីរគួរអាន)ជាការដាស់តឿនព្រមានដល់ពួកដែលនិយាយថា៖ អល់ឡោះជាម្ចាស់ទ្រង់មានបុត្រ។ info
التفاسير: