Traduzione dei Significati del Sacro Corano - Traduzione in khmer - Pioneer Translation Center (Ruwwad at-Tarjama)

Numero di pagina:close

external-link copy
59 : 17

وَمَا مَنَعَنَآ أَن نُّرۡسِلَ بِٱلۡأٓيَٰتِ إِلَّآ أَن كَذَّبَ بِهَا ٱلۡأَوَّلُونَۚ وَءَاتَيۡنَا ثَمُودَ ٱلنَّاقَةَ مُبۡصِرَةٗ فَظَلَمُواْ بِهَاۚ وَمَا نُرۡسِلُ بِٱلۡأٓيَٰتِ إِلَّا تَخۡوِيفٗا

ហើយគ្មានអ្វីដែលរារាំងយើងមិនឲ្យបញ្ជូនសញ្ញាភស្តុតាង(អច្ឆរិយភាព)ទាំងឡាយនោះទេ លើកលែងតែដោយសារតែប្រជាជាតិជំនាន់មុនបានបដិសេធចំពោះវារួចមកហើយ។ ហើយយើងបានប្រទានឱ្យពួកសាមូដ(ក្រុមរបស់ព្យាការីសឡេះ)នូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ គឺសត្វអូដ្ឋញីមួយក្បាល តែពួកគេបែរជាបំពានចំពោះវាទៅវិញ។ ហើយយើងមិនបានបញ្ចុះនូវសញ្ញាភស្តុតាង(អច្ឆរិយភាព)ទាំងឡាយនោះឡើយ លើកលែងតែដើម្បីជាការបន្លាច(ដល់ពួកគេ)ប៉ុណ្ណោះ។ info
التفاسير:

external-link copy
60 : 17

وَإِذۡ قُلۡنَا لَكَ إِنَّ رَبَّكَ أَحَاطَ بِٱلنَّاسِۚ وَمَا جَعَلۡنَا ٱلرُّءۡيَا ٱلَّتِيٓ أَرَيۡنَٰكَ إِلَّا فِتۡنَةٗ لِّلنَّاسِ وَٱلشَّجَرَةَ ٱلۡمَلۡعُونَةَ فِي ٱلۡقُرۡءَانِۚ وَنُخَوِّفُهُمۡ فَمَا يَزِيدُهُمۡ إِلَّا طُغۡيَٰنٗا كَبِيرٗا

ហើយ(ចូរអ្នកនឹកឃើញ) នៅពេលដែលយើងមានបន្ទូលទៅកាន់អ្នកថា៖ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកដឹងជ្រួតជ្រាបពីមនុស្សទាំងអស់។ ហើយយើងមិនបានបង្កើតអ្វីដែលយើងបានបង្ហាញអ្នកឱ្យបានឃើញ(នៅយប់អ៊ីសរ៉ក)នោះឡើយ លើកលែងតែដើម្បីជាការសាកល្បងសម្រាប់មនុស្សលោកប៉ុណ្ណោះ។ ហើយ(យើងក៏មិនបានបង្កើត)ដើមឈើដែលគេបានដាក់បណ្តាសានៅក្នុងគម្ពីរគួរអាន(ដើមហ្សឹកគូម)នោះដែរ (លើកលែងតែដើម្បីជាការសាកល្បងដល់ពួកគេដូចគ្នា)។ ហើយយើងបានបន្លាចពួកគេ(តាមរយៈទណ្ឌកម្ម និងសញ្ញាភស្តុតាងជាច្រើន) តែវាមិនបានបន្ថែមអ្វីដល់ពួកគេក្រៅតែពីភាពវង្វេងដ៏សែនឆ្ងាយនោះឡើយ។ info
التفاسير:

external-link copy
61 : 17

وَإِذۡ قُلۡنَا لِلۡمَلَٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ قَالَ ءَأَسۡجُدُ لِمَنۡ خَلَقۡتَ طِينٗا

ហើយ(ចូរអ្នករំលឹក) នៅពេលដែលយើងបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ចូរពួកអ្នកស៊ូជូតចំពោះព្យាការីអាហ្ទាំ។ ពេលនោះ ពួកគេក៏បានស៊ូជូត(ទាំងអស់គ្នា) លើកលែងតែអ៊ីព្លីសប៉ុណ្ណោះ ដោយវាបាននិយាយថា៖ តើខ្ញុំត្រូវស៊ូជូតចំពោះអ្នកដែលព្រះអង្គបានបង្កើតពីដីឥដ្ឋឬ? info
التفاسير:

external-link copy
62 : 17

قَالَ أَرَءَيۡتَكَ هَٰذَا ٱلَّذِي كَرَّمۡتَ عَلَيَّ لَئِنۡ أَخَّرۡتَنِ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ لَأَحۡتَنِكَنَّ ذُرِّيَّتَهُۥٓ إِلَّا قَلِيلٗا

វាបាននិយាយ(បន្ត)ថា៖ តើព្រះអង្គយល់ឃើញថា ភាវៈមួយនេះឬដែលព្រះអង្គលើកតម្កើងឲ្យប្រសើរជាងខ្ញុំនោះ? ប្រសិនបើព្រះអង្គទុកជីវិតឱ្យខ្ញុំ រហូតដល់ថ្ងៃបរលោកនោះ ខ្ញុំពិតជានឹងអូសទាញកូនចៅរបស់គេឲ្យវង្វេងជាមិនខាន លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។ info
التفاسير:

external-link copy
63 : 17

قَالَ ٱذۡهَبۡ فَمَن تَبِعَكَ مِنۡهُمۡ فَإِنَّ جَهَنَّمَ جَزَآؤُكُمۡ جَزَآءٗ مَّوۡفُورٗا

ទ្រង់បានមានបន្ទូលថា៖ ចូរឯង ហើយនិងអ្នកដែលដើរតាមឯងក្នុងចំណោមពួកគេចាកចេញទៅ។ ពិតប្រាកដណាស់ នរកជើហាន់ណាំនោះ គឺជាការតបស្នងសម្រាប់ពួកឯង ដែលជាការតបស្នងមួយយ៉ាងពេញលេញ។ info
التفاسير:

external-link copy
64 : 17

وَٱسۡتَفۡزِزۡ مَنِ ٱسۡتَطَعۡتَ مِنۡهُم بِصَوۡتِكَ وَأَجۡلِبۡ عَلَيۡهِم بِخَيۡلِكَ وَرَجِلِكَ وَشَارِكۡهُمۡ فِي ٱلۡأَمۡوَٰلِ وَٱلۡأَوۡلَٰدِ وَعِدۡهُمۡۚ وَمَا يَعِدُهُمُ ٱلشَّيۡطَٰنُ إِلَّا غُرُورًا

ហើយចូរឯង(អ៊ីព្លីស)អូសទាញអ្នកទាំងឡាយណាដែលឯងអាចអូសទាញបានក្នុងចំណោមពួកគេ(មនុស្សលោក)ដោយសំឡេងរបស់ឯងចុះ។ ហើយចូរឯងប្រមូលទ័ពសេះ និងទ័ពថ្មើរជើងរបស់ឯង(ឱ្យពួកគេគោរពតាមឯង)។ ហើយចូរឯងចូលរួមជាមួយពួកគេនៅក្នុងទ្រព្យសម្បត្តិ និងកូនចៅរបស់ពួកគេ ព្រមទាំងសន្យាចំពោះពួកគេចុះ។ ហើយស្ហៃតនមិនបានសន្យាអ្វីនឹងពួកគេក្រៅពីការបោកប្រាស់នោះឡើយ។ info
التفاسير:

external-link copy
65 : 17

إِنَّ عِبَادِي لَيۡسَ لَكَ عَلَيۡهِمۡ سُلۡطَٰنٞۚ وَكَفَىٰ بِرَبِّكَ وَكِيلٗا

ពិតប្រាកដណាស់ បណ្ដាខ្ញុំបម្រើរបស់យើង(ដែលជាអ្នកមានជំនឿ) គឺឯងគ្មានអំណាចអ្វីគ្រប់គ្រងលើពួកគេនោះឡើយ។ គ្រប់គ្រាន់ហើយដែលព្រះជាម្ចាស់របស់អ្នក គឺជាអ្នកគាំពារ។ info
التفاسير:

external-link copy
66 : 17

رَّبُّكُمُ ٱلَّذِي يُزۡجِي لَكُمُ ٱلۡفُلۡكَ فِي ٱلۡبَحۡرِ لِتَبۡتَغُواْ مِن فَضۡلِهِۦٓۚ إِنَّهُۥ كَانَ بِكُمۡ رَحِيمٗا

ព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក) គឺជាអ្នកដែលធ្វើឱ្យសំពៅធ្វើដំណើរលើផ្ទៃសមុទ្រសម្រាប់ពួកអ្នក ដើម្បីពួកអ្នកស្វែងរកលាភសក្ការៈរបស់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់មហាអាណិតស្រលាញ់បំផុតចំពោះពួកអ្នក។ info
التفاسير: