Traduzione dei Significati del Sacro Corano - Traduzione in khmer - Pioneer Translation Center (Ruwwad at-Tarjama)

អើររ៉ក់ទ៍

external-link copy
1 : 13

الٓمٓرۚ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِۗ وَٱلَّذِيٓ أُنزِلَ إِلَيۡكَ مِن رَّبِّكَ ٱلۡحَقُّ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يُؤۡمِنُونَ

អាលីហ្វ ឡាម មីម រ៉ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ ទាំងនេះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរ(គួរអាន) ហើយនិងអ្វី(គម្ពីរគួរអាន)ដែលគេបញ្ចុះមកពីព្រះជាម្ចាស់របស់អ្នក គឺជាការពិត។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនមានជំនឿឡើយ។ info
التفاسير:

external-link copy
2 : 13

ٱللَّهُ ٱلَّذِي رَفَعَ ٱلسَّمَٰوَٰتِ بِغَيۡرِ عَمَدٖ تَرَوۡنَهَاۖ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ وَسَخَّرَ ٱلشَّمۡسَ وَٱلۡقَمَرَۖ كُلّٞ يَجۡرِي لِأَجَلٖ مُّسَمّٗىۚ يُدَبِّرُ ٱلۡأَمۡرَ يُفَصِّلُ ٱلۡأٓيَٰتِ لَعَلَّكُم بِلِقَآءِ رَبِّكُمۡ تُوقِنُونَ

អល់ឡោះជាអ្នកដែលបានលើកមេឃជាច្រើនជាន់ឲ្យខ្ពស់ឡើងដោយគ្មានសសរ ដូចដែលពួកអ្នកបានឃើញ(ផ្ទាល់នឹងភ្នែកស្រាប់)។ ក្រោយមក ទ្រង់គង់នៅលើអារ៉ស្ហ។ ហើយទ្រង់បានបង្កើតព្រះអាទិត្យនិងព្រះចន្ទ។ ពួកវាទាំងអស់សុទ្ធតែធ្វើដំណើរ(តាមគន្លងរបស់វា)រហូតដល់ពេលកំណត់។ ទ្រង់ចាត់ចែងកិច្ចការ និងបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងទាំងឡាយ សង្ឃឹមថាពួកអ្នកមានការជឿជាក់ចំពោះការជួបនឹងព្រះជាម្ចាស់របស់ពួកអ្នក(នាថ្ងៃបរលោក)។ info
التفاسير:

external-link copy
3 : 13

وَهُوَ ٱلَّذِي مَدَّ ٱلۡأَرۡضَ وَجَعَلَ فِيهَا رَوَٰسِيَ وَأَنۡهَٰرٗاۖ وَمِن كُلِّ ٱلثَّمَرَٰتِ جَعَلَ فِيهَا زَوۡجَيۡنِ ٱثۡنَيۡنِۖ يُغۡشِي ٱلَّيۡلَ ٱلنَّهَارَۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَتَفَكَّرُونَ

ទ្រង់ជាអ្នកលាតសន្ធឹងផែនដី ហើយទ្រង់បានបង្កើតឲ្យមានភ្នំ និងទន្លេជាច្រើននៅលើវា។ ហើយរាល់ប្រភេទនៃផលានុផលទាំងឡាយនៅលើផែនដី ទ្រង់បានបង្កើតវាឱ្យមានជាគូៗ(មានញីមានឈ្មោល)។ ទ្រង់បានធ្វើឱ្យពេលយប់គ្របដណ្តប់លើពេលថ្ងៃ។ ជាការពិតណាស់ ទាំងនោះគឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលគិតពិចារណា។ info
التفاسير:

external-link copy
4 : 13

وَفِي ٱلۡأَرۡضِ قِطَعٞ مُّتَجَٰوِرَٰتٞ وَجَنَّٰتٞ مِّنۡ أَعۡنَٰبٖ وَزَرۡعٞ وَنَخِيلٞ صِنۡوَانٞ وَغَيۡرُ صِنۡوَانٖ يُسۡقَىٰ بِمَآءٖ وَٰحِدٖ وَنُفَضِّلُ بَعۡضَهَا عَلَىٰ بَعۡضٖ فِي ٱلۡأُكُلِۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَعۡقِلُونَ

ហើយនៅលើផែនដី គឺមានតំបន់ជាច្រើនដែលនៅជាប់ៗគ្នា និងមានចម្ការជាច្រើន​ ដូចជា ទំពាំងបាយជូរ មានដំណាំ ហើយនិងដើមល្ម៉ើដែលបែកគុម្ភ និងដើមល្ម៉ើដែលមិនបែកគុម្ភ ដែល(ដំណាំទាំងនោះ)គេស្រោចស្រពដោយទឹកតែមួយ តែយើងធ្វើឲ្យវាមានភាពល្អប្រសើរផ្សេងៗគ្នាក្នុងការទទួលទាន។ ពិតប្រាកដណាស់ នៅក្នុងរឿងទាំងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។ info
التفاسير:

external-link copy
5 : 13

۞ وَإِن تَعۡجَبۡ فَعَجَبٞ قَوۡلُهُمۡ أَءِذَا كُنَّا تُرَٰبًا أَءِنَّا لَفِي خَلۡقٖ جَدِيدٍۗ أُوْلَٰٓئِكَ ٱلَّذِينَ كَفَرُواْ بِرَبِّهِمۡۖ وَأُوْلَٰٓئِكَ ٱلۡأَغۡلَٰلُ فِيٓ أَعۡنَاقِهِمۡۖ وَأُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ

ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានការងឿងឆ្ងល់(ពីរឿងអ្វីមួយ) ពិតប្រាកដណាស់ អ្វីដែលអ្នកគួរឆ្ងល់នោះ គឺសម្តីរបស់ពួកគេដែលនិយាយថា៖ តើនៅពេលដែលពួកយើង(បានស្លាប់)ក្លាយទៅជាដីហើយនោះ តើពួកយើងត្រូវបានគេបង្កើត(ឲ្យរស់ឡើងវិញ)សាជាថ្មីយ៉ាងដូចម្តេច? ពួកទាំងនោះហើយ គឺជាពួកដែលប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ។ ហើយពួកទាំងនោះនឹងត្រូវគេដាក់ច្រវាក់(អំពីភ្លើងនរក)នៅលើករបស់ពួកគេ។ ពួកទាំងនោះ គឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ info
التفاسير: