Traduzione dei Significati del Sacro Corano - Traduzione in khmer dell'Esegesi Abbreviata del Nobile Corano

external-link copy
194 : 3

رَبَّنَا وَءَاتِنَا مَا وَعَدتَّنَا عَلَىٰ رُسُلِكَ وَلَا تُخۡزِنَا يَوۡمَ ٱلۡقِيَٰمَةِۖ إِنَّكَ لَا تُخۡلِفُ ٱلۡمِيعَادَ

ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាប្រទានឲ្យពួកយើងនូវអ្វីដែលទ្រង់បានសន្យាដល់ពួកយើងតាមរយៈសម្តីនៃបណ្តាអ្នកនាំសាររបស់ទ្រង់ ដូចជាការចង្អុលបង្ហាញ និងការទទួលបានជោគជ័យនៅក្នុងលោកិយផងចុះ ហើយសូមទ្រង់កុំបកអាក្រាតពួកយើងនៅថ្ងៃបរលោកដោយបញ្ចូលពួកយើងក្នុងឋាននរកអ្វី។ ពិតប្រាកដណាស់ ទ្រង់(ឱម្ចាស់របស់ពួកយើង) គឺជាអ្នកដែលមហាសប្បុរសបំផុត ទ្រង់មិនក្បត់ពាក្យសន្យារបស់ទ្រង់ឡើយ។ info
التفاسير:
Alcuni insegnamenti da trarre da questi versi sono:
• من صفات علماء السوء من أهل الكتاب: كتم العلم، واتباع الهوى، والفرح بمدح الناس مع سوء سرائرهم وأفعالهم.
• ក្នុងចំណោមលក្ខណៈសម្បត្តិរបស់អ្នកចេះដឹងដែលអាក្រក់នៃពួកអះលីគីតាបនោះ គឺការលាក់បាំងចំណេះដឹង ធ្វើតាមទំនើងចិត្តខ្លួនឯង និងរីករាយនឹងការកោតសរសើររបស់អ្នកដទៃ ទោះបីអាថ៌កំបាំងរបស់ពួកគេ និងទង្វើរបស់ពួកគេពិតប្រាកដនោះ គឺអាក្រក់ក៏ដោយ។ info

• التفكر في خلق الله تعالى في السماوات والأرض وتعاقب الأزمان يورث اليقين بعظمة الله وكمال الخضوع له عز وجل.
• ការសញ្ជឹងគិត និងពិចារណាពីការបង្កើតរបស់អល់ឡោះចំពោះមេឃជាច្រើននិងផែនដី និងការប្រដេញគ្នានៃពេលវេលា គឺធ្វើឲ្យមនុស្សកាន់តែមានការជឿជាក់លើភាពខ្លាំងពូកែរបស់អល់ឡោះ និងធ្វើឲ្យរូបគេឱនលំទោនយ៉ាងពេញលេញទៅកាន់ទ្រង់។ info

• دعاء الله وخضوع القلب له تعالى من أكمل مظاهر العبودية.
• ការបួងសួងទៅកាន់អល់ឡោះ និងការឱនលំទោនទៅកាន់ទ្រង់ គឺជារូបភាពដែលបង្ហាញពីភាពជាខ្ញុំបម្រើដ៏ពេញលេញទៅកាន់ទ្រង់។ info