Traduzione dei Significati del Sacro Corano - Traduzione in khmer dell'Esegesi Abbreviata del Nobile Corano

Numero di pagina:close

external-link copy
54 : 11

إِن نَّقُولُ إِلَّا ٱعۡتَرَىٰكَ بَعۡضُ ءَالِهَتِنَا بِسُوٓءٖۗ قَالَ إِنِّيٓ أُشۡهِدُ ٱللَّهَ وَٱشۡهَدُوٓاْ أَنِّي بَرِيٓءٞ مِّمَّا تُشۡرِكُونَ

ពួកយើងមិននិយាយអ្វីក្រៅពីការនិយាយថាៈ ព្រះមួយចំនួនរបស់ពួកយើងបានធ្វើឲ្យអ្នកក្លាយជាមនុស្សវិកលចរិតនោះឡើយនៅពេលដែលអ្នកបានហាមឃាត់ពួកយើងមិនឲ្យធ្វើការគោរពសក្ការៈចំពោះពួកវា(ព្រះនានា)នោះ។ ព្យាការីហ៊ូទក៏បានតបទៅកាន់ពួកគេវិញថាៈ ពិតប្រាកដណាស់ ខ្ញុំសុំពីអល់ឡោះឲ្យជួយធ្វើសាក្សីដល់ខ្ញុំ ហើយពួកអ្នកក៏ត្រូវធ្វើសាក្សីដែរថា ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងការគោរពសក្ការៈចំពោះព្រះនានារបស់ពួកអ្នកដែលពួកអ្នកបានគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះជាម្ចាស់នោះទេ។ ដូច្នេះ ចូរពួកអ្នក និងព្រះនានារបស់ពួកអ្នកដែលពួកអ្នកអះអាងថាបានធ្វើឲ្យខ្ញុំវិកលចរិតនោះ រៀបចំល្បិចកលប្រឆាំងនឹងខ្ញុំចុះ។ ក្រោយមក ចូរពួកអ្នកកុំបន្ធូរដៃឲ្យខ្ញុំឲ្យសោះ។ info
التفاسير:

external-link copy
55 : 11

مِن دُونِهِۦۖ فَكِيدُونِي جَمِيعٗا ثُمَّ لَا تُنظِرُونِ

ពួកយើងមិននិយាយអ្វីក្រៅពីការនិយាយថា ព្រះរបស់ពួកយើងមួយចំនួនបានធ្វើឲ្យអ្នកក្លាយជាមនុស្សវិកលចរិតនោះដែរ នៅពេលដែលអ្នកបានហាមឃាត់ពួកយើងមិនឲ្យធ្វើការគោរពសក្ការៈចំពោះពួកវា(ព្រះនានា)នោះ។ ព្យាការីហ៊ូទក៏បានតបទៅពួកគេវិញថាៈ ពិតប្រាកដណាស់ ខ្ញុំសុំពីអល់ឡោះឲ្យជួយធ្វើសាក្សីដល់ខ្ញុំ ហើយពួកអ្នកក៏ត្រូវធ្វើសាក្សីដែរថា ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងការគោរពសក្ការៈចំពោះព្រះនានារបស់ពួកអ្នកដែលពួកអ្នកបានគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះទេ។ ដូច្នេះ ចូរពួកអ្នក និងព្រះនានាដែលពួកអ្នកអះអាងថាបានធ្វើឲ្យខ្ញុំវិកលចរិតនោះ រៀបចំល្បិចកលប្រឆាំងនឹងខ្ញុំចុះ។ ក្រោយមក ចូរពួកអ្នកកុំបន្ធូរដៃឲ្យខ្ញុំឲ្យសោះ។ info
التفاسير:

external-link copy
56 : 11

إِنِّي تَوَكَّلۡتُ عَلَى ٱللَّهِ رَبِّي وَرَبِّكُمۚ مَّا مِن دَآبَّةٍ إِلَّا هُوَ ءَاخِذُۢ بِنَاصِيَتِهَآۚ إِنَّ رَبِّي عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ

ពិតប្រាកដណាស់ ខ្ញុំបានប្រគល់ការទុកចិត្តទៅលើអល់ឡោះជាម្ចាស់តែមួយគត់ ហើយខ្ញុំបានប្រគល់កិច្ចការរបស់ខ្ញុំចំពោះទ្រង់ហើយ។ ពិតណាស់ ទ្រង់គឺជាម្ចាស់របស់ខ្ញុំ និងជាម្ចាស់របស់ពួកអ្នក។ គ្មានសត្វលោកណាមួយនៅលើផែនដីនេះមានចលនានោះឡើយ លើកលែងតែវាឱនលំទោនទៅចំពោះអល់ឡោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ និង(ស្ថិតក្រោម)អំណាចរបស់ទ្រង់។ ទ្រង់ចាត់ចែងចំពោះវាតាមរបៀបដែលទ្រង់មានចេតនា។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំគឺស្ថិតនៅលើការពិត និងភាពយុត្តិធម៌។ ដូចនេះ ទ្រង់នឹងមិនឲ្យពួកអ្នកអាចគ្រប់គ្រងមកលើខ្ញុំបានជាដាច់ខាត ព្រោះរូបខ្ញុំស្ថិតនៅលើការពិត ចំណែកឯពួកអ្នកវិញស្ថិតនៅលើភាពខុសឆ្គង។ info
التفاسير:

external-link copy
57 : 11

فَإِن تَوَلَّوۡاْ فَقَدۡ أَبۡلَغۡتُكُم مَّآ أُرۡسِلۡتُ بِهِۦٓ إِلَيۡكُمۡۚ وَيَسۡتَخۡلِفُ رَبِّي قَوۡمًا غَيۡرَكُمۡ وَلَا تَضُرُّونَهُۥ شَيۡـًٔاۚ إِنَّ رَبِّي عَلَىٰ كُلِّ شَيۡءٍ حَفِيظٞ

តែប្រសិនបើពួកអ្នកបែរចេញ និងងាកចេញពីអ្វីដែលខ្ញុំបាននាំមកនោះ ពិតណាស់ ខ្ញុំគ្មាន(តួនាទី)អ្វីក្រៅពីការផ្សព្វផ្សាយវាទៅកាន់ពួកអ្នកនោះទេ។ ពិតណាស់ ខ្ញុំនៅតែបន្តផ្សព្វផ្សាយដល់ពួកអ្នកនូវរាល់អ្វី(សារ)ដែលអល់ឡោះទ្រង់ផ្តល់មកកាន់ខ្ញុំ និងដាក់បទបញ្ជាមកលើខ្ញុំឲ្យផ្សព្វផ្សាយវា។ ពិតប្រាកដណាស់ ភស្តុតាង(ពីអល់ឡោះ)បានមកដល់ពួកអ្នកហើយ ហើយម្ចាស់របស់ខ្ញុំទ្រង់នឹងបំផ្លាញពួកអ្នក ហើយទ្រង់នឹងជំនួសក្រុមមួយផ្សេងទៀតក្រៅពីពួកអ្នក។ តាមរយៈការប្រឆាំង និងការបដិសេធរបស់ពួកអ្នកនេះ ពួកអ្នកមិនអាចបង្កនូវគ្រោះថ្នាក់អ្វីដល់អល់ឡោះជាម្ចាស់នោះឡើយ មិនថាធំមិនថាតូចនោះទេ ព្រោះទ្រង់មហាមានលើសលប់មិនត្រូវការខ្ញុំបម្រើរបស់ទ្រង់ឡើយ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំទ្រង់ជាអ្នកមើលថែរក្សាលើរាល់អ្វីៗទាំងអស់។ ដូច្នេះ ទ្រង់ជាអ្នកដែលថែរក្សាការពារខ្ញុំពីរាល់ប្រការអាក្រក់ទាំងឡាយដែលពួកអ្នកធ្វើល្បិចកលប្រឆាំងនឹងខ្ញុំនោះ។ info
التفاسير:

external-link copy
58 : 11

وَلَمَّا جَآءَ أَمۡرُنَا نَجَّيۡنَا هُودٗا وَٱلَّذِينَ ءَامَنُواْ مَعَهُۥ بِرَحۡمَةٖ مِّنَّا وَنَجَّيۡنَٰهُم مِّنۡ عَذَابٍ غَلِيظٖ

ហើយនៅពេលដែលបទបញ្ជារបស់យើងដោយការបំផ្លាញពួកគេបានមកដល់ យើងបានផ្តល់សុវត្ថិភាពដល់ព្យាការីហ៊ូទ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគេដោយក្តីមេត្តាករុណាពីយើង ហើយយើងបានផ្តល់សុវត្ថិភាពដល់ពួកគេ(ព្យាការីហ៊ូទនិងបណ្តាអ្នកមានជំនឿ)ពីទណ្ឌកម្មដែលយើងបានដាក់ទៅលើក្រុមរបស់គេដែលជាពួកប្រឆាំង។ info
التفاسير:

external-link copy
59 : 11

وَتِلۡكَ عَادٞۖ جَحَدُواْ بِـَٔايَٰتِ رَبِّهِمۡ وَعَصَوۡاْ رُسُلَهُۥ وَٱتَّبَعُوٓاْ أَمۡرَ كُلِّ جَبَّارٍ عَنِيدٖ

ហើយក្រុមអាទនោះ ពួកគេបានប្រឆាំងនឹងសញ្ញាភស្តុតាងរបស់អល់ឡោះដែលជាម្ចាស់របស់ពួកគេ និងបានប្រឆាំងនឹងព្យាការីហ៊ូទដែលជាអ្នកនាំសាររបស់ពួកគេ ព្រមទាំងបានដើរតាមបទបញ្ជារបស់ពួកដែលក្អេងក្អាងចំពោះការពិត ក្រអឺតក្រទមមិនទទួលយកវា និងមិនគោរពតាមវា(ការពិត)។ info
التفاسير:

external-link copy
60 : 11

وَأُتۡبِعُواْ فِي هَٰذِهِ ٱلدُّنۡيَا لَعۡنَةٗ وَيَوۡمَ ٱلۡقِيَٰمَةِۗ أَلَآ إِنَّ عَادٗا كَفَرُواْ رَبَّهُمۡۗ أَلَا بُعۡدٗا لِّعَادٖ قَوۡمِ هُودٖ

ហើយនៅក្នុងលោកិយនេះ ពួកគេនឹងទទួលរងនូវភាពអាម៉ាស់ និងការបណ្តេញចេញពីក្តីមេត្តាករុណារបស់អល់ឡោះ។ ហើយក៏ដូចគ្នាដែរ នៅថ្ងៃបរលោក ពួកគេគឺជាពួកដែលត្រូវបានគេបណ្តេញឲ្យឃ្លាតឆ្ងាយពីក្តីមេត្តាករុណារបស់អល់ឡោះ។ នោះគឺដោយសារតែការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់។ តើពុំមែនទេឬ អល់ឡោះបានធ្វើឲ្យពួកគេឃ្លាតឆ្ងាយពីរាល់ប្រការល្អៗទាំងឡាយ ហើយធ្វើឲ្យពួកគេខិតជិតទៅរកប្រការដែលអាក្រក់វិញនោះ? info
التفاسير:

external-link copy
61 : 11

۞ وَإِلَىٰ ثَمُودَ أَخَاهُمۡ صَٰلِحٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ هُوَ أَنشَأَكُم مِّنَ ٱلۡأَرۡضِ وَٱسۡتَعۡمَرَكُمۡ فِيهَا فَٱسۡتَغۡفِرُوهُ ثُمَّ تُوبُوٓاْ إِلَيۡهِۚ إِنَّ رَبِّي قَرِيبٞ مُّجِيبٞ

ហើយយើងបានបញ្ជូនព្យាការីសឡេះទៅកាន់ក្រុមសាមូទដែលជាបងប្អូនរបស់ពួកគេ។ គាត់បានពោលថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ពួកអ្នកគ្មានម្ចាស់ណាដែលសាកសមត្រូវគោរពសក្ការៈក្រៅពីទ្រង់នោះឡើយ។ ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកពីដី ដោយការបង្កើតព្យាការីអាហ្ទាំដែលជាឪពុករបស់ពួកអ្នកពីដី ហើយទ្រង់ក៏បានឲ្យពួកអ្នកតាំងទីលំនៅលើវាផងដែរ។ ហេតុនេះ ចូរពួកអ្នកសុំការអភ័យទោសពីទ្រង់។ បន្ទាប់មក ចូរពួកអ្នកវិលត្រឡប់ទៅកាន់ទ្រង់ដោយការសាងនូវទង្វើកុសល ហើយបោះបង់ចោលនូវអំពើល្មើសចុះ។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំជាអ្នកដែលនៅជិតបង្កើយនឹងអ្នកដែលគោរពសក្ការៈដោយស្មោះសចំពោះទ្រង់ និងជាអ្នកឆ្លើយតបចំពោះអ្នកទាំងឡាយដែលបានបួងសួងទៅកាន់ទ្រង់។ info
التفاسير:

external-link copy
62 : 11

قَالُواْ يَٰصَٰلِحُ قَدۡ كُنتَ فِينَا مَرۡجُوّٗا قَبۡلَ هَٰذَآۖ أَتَنۡهَىٰنَآ أَن نَّعۡبُدَ مَا يَعۡبُدُ ءَابَآؤُنَا وَإِنَّنَا لَفِي شَكّٖ مِّمَّا تَدۡعُونَآ إِلَيۡهِ مُرِيبٖ

ក្រុមរបស់គាត់បាននិយាយទៅកាន់គាត់វិញថាៈ ឱសឡេះ! ជាការពិតណាស់ រូបអ្នកធ្លាប់ជាអ្នកដែលមានឋានៈខ្ពង់ខ្ពស់នៅក្នុងចំណោមពួកយើងមុននឹងអ្នកធ្វើការអំពាវនាវ(ទៅកាន់អល់ឡោះ)នេះ។ ជាការពិតណាស់ ពួកយើងធ្លាប់សង្ឃឹមថា អ្នកនឹងក្លាយជាមនុស្សដែលមានប្រាជ្ញាស្មារតីពេញលេញ ជាអ្នកផ្តល់ដំបូន្មាន និងជាដៃគូពិភាក្សាគ្នា។ តើអ្នក(ឱសឡេះ)ហាមឃាត់ពួកយើងមិនឲ្យគោរពសក្ការៈចំពោះអ្វី(ព្រះនានា)ដែលជីដូនជីតារបស់ពួកយើងធ្លាប់គោរពសក្ការៈនោះឬ? ពិតប្រាកដណាស់ ពួកយើងមានការមន្ទិលសង្ស័យចំពោះអ្វីដែលអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយនោះ ដែលធ្វើឲ្យពួកយើងចោទប្រកាន់ថា អ្នកកំពុងតែប្រឌិតភូតកុហកទៅលើអល់ឡោះហើយ។ info
التفاسير:
Alcuni insegnamenti da trarre da questi versi sono:
• من وسائل المشركين في التنفير من الرسل الاتهام بخفة العقل والجنون.
• ក្នុងចំណោមវិធីសាស្ត្រ ឬមធ្យោបាយរបស់ពួកមុស្ហរីគីនក្នុងការធ្វើឲ្យមនុស្សគេចចេញពីបណ្តាអ្នកនាំសារទាំងឡាយនោះ គឺការចោទប្រកាន់ទៅលើពួកគាត់ថា ជាមនុស្សមានសតិខ្សោយ និងជាមនុស្សវិកលចរិតជាដើម។ info

• ضعف المشركين في كيدهم وعدائهم، فهم خاضعون لله مقهورون تحت أمره وسلطانه.
• ភាពទន់ខ្សោយរបស់ពួកមុស្ហរីគីនចំពោះល្បិចកលនិងភាពជាសត្រូវរបស់ពួកគេ។ ពិតណាស់ ពួកគេឱនលំទោនចំពោះអល់ឡោះ ដោយត្រូវបានគេបង្ខំឲ្យស្ថិតនៅក្រោមបទបញ្ជា និងអំណាចរបស់ទ្រង់។ info

• أدلة الربوبية من الخلق والإنشاء مقتضية لتوحيد الألوهية وترك ما سوى الله.
• ភស្តុតាងដែលបង្ហាញពីភាពជាម្ចាស់នៃការបង្កើតនោះ គឺទាមទារឲ្យគេត្រូវតែគោរពសក្ការៈចំពោះព្រះ(អល់ឡោះ)តែមួយគត់ ហើយបោះបង់ចោលការគោរពសក្ការៈចំពោះអ្វីផ្សេងពីទ្រង់។ info