Traduzione dei Significati del Sacro Corano - Traduzione in khmer - Associazione per lo Sviluppo della Comunità Islamica

Numero di pagina:close

external-link copy
55 : 9

فَلَا تُعۡجِبۡكَ أَمۡوَٰلُهُمۡ وَلَآ أَوۡلَٰدُهُمۡۚ إِنَّمَا يُرِيدُ ٱللَّهُ لِيُعَذِّبَهُم بِهَا فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَتَزۡهَقَ أَنفُسُهُمۡ وَهُمۡ كَٰفِرُونَ

ដូចេ្នះ ចូរកុំបណ្ដោយឱ្យទ្រព្យសម្បត្ដិរបស់ពួកគេនិងកូន ចៅរបស់ពួកគេធ្វើឱ្យអ្នក(មូហាំម៉ាត់)ភ្ញាក់ផើ្អលឱ្យសោះ។ តាម ពិតអល់ឡោះចង់ដាក់ទណ្ឌកម្មពួកគេក្នុងការរស់នៅលើលោកិយ ជាមួយប្រការទាំងនេះ និងដើម្បីឱ្យព្រលឹងរបស់ពួកគេចេញទៅ (ស្លាប់)ខណៈដែលពួកគេជាពួកគ្មានជំនឿ។ info
التفاسير:

external-link copy
56 : 9

وَيَحۡلِفُونَ بِٱللَّهِ إِنَّهُمۡ لَمِنكُمۡ وَمَا هُم مِّنكُمۡ وَلَٰكِنَّهُمۡ قَوۡمٞ يَفۡرَقُونَ

ពួកគេស្បថនឹងអល់ឡោះថាៈ ពិតប្រាកដណាស់ ពួកគេ ពិតជាមកពីក្រុមពួកអ្នក(អ្នកមានជំនឿ)ដែរ ខណៈដែលពួកគេ មិនមែនជាក្រុមពួកអ្នកទេនោះ។ ក៏ប៉ុន្ដែពួកគេជាក្រុមដែលខ្លាច។ info
التفاسير:

external-link copy
57 : 9

لَوۡ يَجِدُونَ مَلۡجَـًٔا أَوۡ مَغَٰرَٰتٍ أَوۡ مُدَّخَلٗا لَّوَلَّوۡاْ إِلَيۡهِ وَهُمۡ يَجۡمَحُونَ

ប្រសិនបើពួកគេមានកន្លែងការពារខ្លួន ឬមានរូងភ្នំ ឬមាន រូងដី ពួកគេពិតជាទៅរកទីនោះដោយប្រញាប់ប្រញាល់ជាមិនខាន។ info
التفاسير:

external-link copy
58 : 9

وَمِنۡهُم مَّن يَلۡمِزُكَ فِي ٱلصَّدَقَٰتِ فَإِنۡ أُعۡطُواْ مِنۡهَا رَضُواْ وَإِن لَّمۡ يُعۡطَوۡاْ مِنۡهَآ إِذَا هُمۡ يَسۡخَطُونَ

ហើយក្នុងចំណោមពួកគេ មានអ្នកចោទប្រកាន់អ្នក (មូហាំម៉ាត់)ក្នុង(រឿងបែងចែក)ការបរិច្ចាគ។ បើពួកគេត្រូវបាន គេចែកឱ្យមួយផ្នែកពីវា ពួកគេសប្បាយរីករាយ តែបើពួកគេមិន ត្រូវបានគេចែកឱ្យអំពីវាវិញនោះ ស្រាប់តែពួកគេខឹង។ info
التفاسير:

external-link copy
59 : 9

وَلَوۡ أَنَّهُمۡ رَضُواْ مَآ ءَاتَىٰهُمُ ٱللَّهُ وَرَسُولُهُۥ وَقَالُواْ حَسۡبُنَا ٱللَّهُ سَيُؤۡتِينَا ٱللَّهُ مِن فَضۡلِهِۦ وَرَسُولُهُۥٓ إِنَّآ إِلَى ٱللَّهِ رَٰغِبُونَ

ហើយប្រសិនបើពួកនេះរីករាយនឹងអ្វីដែលអល់ឡោះ និង អ្នកនាំសាររបស់ទ្រង់បានបែងចែកឱ្យពួកគេ ហើយពួកគេបាននិ-យាយថាៈ អល់ឡោះតែមួយគត់គ្រប់គ្រាន់ហើយសម្រាប់ពួកយើង នោះ ច្បាស់ជាអល់ឡោះនឹងបន្ថែមឱ្យពួកយើងនូវសេចក្ដីប្រោស ប្រណីរបស់ទ្រង់ ហើយអ្នកនាំសាររបស់ទ្រង់ក៏ដូចគ្នាដែរ។ ពិត ប្រាកដណាស់ ពួកយើងជាអ្នកសង្ឃឹមចំពោះអល់ឡោះតែមួយគត់។ info
التفاسير:

external-link copy
60 : 9

۞ إِنَّمَا ٱلصَّدَقَٰتُ لِلۡفُقَرَآءِ وَٱلۡمَسَٰكِينِ وَٱلۡعَٰمِلِينَ عَلَيۡهَا وَٱلۡمُؤَلَّفَةِ قُلُوبُهُمۡ وَفِي ٱلرِّقَابِ وَٱلۡغَٰرِمِينَ وَفِي سَبِيلِ ٱللَّهِ وَٱبۡنِ ٱلسَّبِيلِۖ فَرِيضَةٗ مِّنَ ٱللَّهِۗ وَٱللَّهُ عَلِيمٌ حَكِيمٞ

តាមពិត ការបរិច្ចាគហ្សាកាត់នោះ គឺសម្រាប់តែបណ្ដា អ្នកក្រខ្សត់ និងបណ្ដាអ្នកក្រ និងបណ្ដាអ្នកប្រមូលហ្សាកាត់ និង បណ្ដាអ្នកដែលទើបតែចូលសាសនាអ៊ីស្លាម និងបណ្ដាអ្នកចង់រំដោះ ខ្លួនពីទាសករគេ និងបណ្ដាអ្នកជំពាក់បំណុលគេ និងបណ្ដាអ្នកដែល តស៊ូក្នុងមាគ៌ាអល់ឡោះ និងបណ្ដាអ្នកដែលធ្វើដំណើរដាច់ស្បៀង ប៉ុណ្ណោះ។ (ទាំងនេះគឺជា)កាតព្វកិច្ចពីអល់ឡោះ។ ហើយអល់-ឡោះមហាដឹង មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
61 : 9

وَمِنۡهُمُ ٱلَّذِينَ يُؤۡذُونَ ٱلنَّبِيَّ وَيَقُولُونَ هُوَ أُذُنٞۚ قُلۡ أُذُنُ خَيۡرٖ لَّكُمۡ يُؤۡمِنُ بِٱللَّهِ وَيُؤۡمِنُ لِلۡمُؤۡمِنِينَ وَرَحۡمَةٞ لِّلَّذِينَ ءَامَنُواْ مِنكُمۡۚ وَٱلَّذِينَ يُؤۡذُونَ رَسُولَ ٱللَّهِ لَهُمۡ عَذَابٌ أَلِيمٞ

ហើយក្នុងចំណោមពួកគេ(ពួកពុតត្បុត)មានពួកដែលធ្វើ បាបណាពី(មូហាំម៉ាត់) ហើយពួកគេនិយាយថាៈ គាត់ជាអ្នកស្ដាប់ និងជឿអ្វីៗគ្រប់បែបយ៉ាង។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ (ពិត ប្រាកដណាស់) គេស្ដាប់តែអ្វីដែលល្អសម្រាប់ពួកអ្នក ហើយគេជឿ លើអល់ឡោះ និងទុកចិត្ដលើបណ្ដាអ្នកមានជំនឿ ហើយនិងអាណិត ស្រឡាញ់បណ្ដាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នកប៉ុណ្ណោះ។ ហើយពួកដែលធ្វើបាបអ្នកនាំសាររបស់អល់ឡោះ ពួកគេនឹងទទួល ទារុណកម្មយ៉ាងឈឺចាប់។ info
التفاسير: