Traduzione dei Significati del Sacro Corano - Traduzione in khmer - Associazione per lo Sviluppo della Comunità Islamica

Numero di pagina:close

external-link copy
6 : 39

خَلَقَكُم مِّن نَّفۡسٖ وَٰحِدَةٖ ثُمَّ جَعَلَ مِنۡهَا زَوۡجَهَا وَأَنزَلَ لَكُم مِّنَ ٱلۡأَنۡعَٰمِ ثَمَٰنِيَةَ أَزۡوَٰجٖۚ يَخۡلُقُكُمۡ فِي بُطُونِ أُمَّهَٰتِكُمۡ خَلۡقٗا مِّنۢ بَعۡدِ خَلۡقٖ فِي ظُلُمَٰتٖ ثَلَٰثٖۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمۡ لَهُ ٱلۡمُلۡكُۖ لَآ إِلَٰهَ إِلَّا هُوَۖ فَأَنَّىٰ تُصۡرَفُونَ

ទ្រង់បានបង្កើតពួកអ្នកមកពីមនុស្សតែមួយគត់(អាដាំ) បន្ទាប់មកទ្រង់បានបង្កើតចេញពីគេនូវភរិយារបស់គេ(ហាវ៉ា)។ ហើយទ្រង់បានបង្កើតសត្វពាហនៈប្រាំបីប្រភេទសម្រាប់ពួកអ្នក។ ទ្រង់បង្កើតពួកអ្នកនៅក្នុងផ្ទៃម្ដាយរបស់ពួកអ្នកតាមដំណាក់កាលៗ នៅក្នុងទីងងឹតទាំងបី(ពោះ ស្បូន និងសុក)។ នោះហើយគឺ អល់ឡោះដែលជាម្ចាស់របស់ពួកអ្នកដែលទ្រង់មានអំណាច។ គ្មាន ម្ចាស់ណាផេ្សងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ ឡើយ។ ដូចេ្នះ តើពួកអ្នកត្រូវគេបង្វែរយ៉ាងដូចម្តេ ច? info
التفاسير:

external-link copy
7 : 39

إِن تَكۡفُرُواْ فَإِنَّ ٱللَّهَ غَنِيٌّ عَنكُمۡۖ وَلَا يَرۡضَىٰ لِعِبَادِهِ ٱلۡكُفۡرَۖ وَإِن تَشۡكُرُواْ يَرۡضَهُ لَكُمۡۗ وَلَا تَزِرُ وَازِرَةٞ وِزۡرَ أُخۡرَىٰۚ ثُمَّ إِلَىٰ رَبِّكُم مَّرۡجِعُكُمۡ فَيُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَۚ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ

ប្រសិនបើពួកអ្នកបដិសេធវិញនោះ ពិតប្រាកដណាស់ អល់ឡោះមហាមានលើសលប់មិនត្រូវការ(ជំនឿ)ពួកអ្នកឡើយ។ ហើយទ្រង់មិនចូលចិត្ដភាពគ្មានជំនឿចំពោះខ្ញុំទាំងឡាយរបស់ទ្រង់ ឡើយ។ តែប្រសិនបើពួកអ្នកដឹងគុណ(ដោយមានជំនឿ)វិញ គឺ ទ្រង់នឹងស្រឡាញ់ចូលចិត្ដចំពោះការដឹងគុណរបស់ពួកអ្នក។ ហើយ អ្នកដែលសាងបាបកម្មមិនអាចទទួលបន្ទុកចំពោះបាបកម្មអ្នកដទៃ បានឡើយ។ ក្រោយមក ទៅចំពោះម្ចាស់របស់ពួកអ្នកតែមួយគត់ ជាកន្លែងវិលត្រឡប់របស់ពួកអ្នក។ ហើយទ្រង់នឹងប្រាប់ពួកអ្នកនូវ អ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង នូវអ្វីដែលមាននៅក្នុងចិត្ដ។ info
التفاسير:

external-link copy
8 : 39

۞ وَإِذَا مَسَّ ٱلۡإِنسَٰنَ ضُرّٞ دَعَا رَبَّهُۥ مُنِيبًا إِلَيۡهِ ثُمَّ إِذَا خَوَّلَهُۥ نِعۡمَةٗ مِّنۡهُ نَسِيَ مَا كَانَ يَدۡعُوٓاْ إِلَيۡهِ مِن قَبۡلُ وَجَعَلَ لِلَّهِ أَندَادٗا لِّيُضِلَّ عَن سَبِيلِهِۦۚ قُلۡ تَمَتَّعۡ بِكُفۡرِكَ قَلِيلًا إِنَّكَ مِنۡ أَصۡحَٰبِ ٱلنَّارِ

ហើយនៅពេលដែលគ្រោះថ្នាក់បានបៀតបៀនមនុស្សលោក គេក៏បានបួងសួងសុំពីម្ចាស់របស់គេ ដោយសារភាពកំហុសទៅចំពោះ ទ្រង់។ បន្ទាប់មកនៅពេលដែលទ្រង់បានប្រទាននៀកម៉ាត់របស់ទ្រង់ ឱ្យគេវិញនោះ គេក៏ភេ្លចនូវអ្វីដែលគេធ្លាប់បួងសួងសុំពីទ្រង់កាលពី មុន ថែមទាំងបានបង្កើតព្រះនានាសម្រាប់ធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ដើម្បីធ្វើឱ្យ(មនុស្សលោក)វងេ្វងពីមាគ៌ារបស់ទ្រង់ទៀតផង។ ចូរ អ្នក(មូហាំម៉ាត់)ពោលថាៈ ចូរអ្នកសប្បាយរីករាយនឹងភាពគ្មាន ជំនឿរបស់អ្នកមួយរយៈពេលសិនចុះ។ ពិតប្រាកដណាស់ អ្នកគឺ ស្ថិតក្នុងចំណោមពួកនរក។ info
التفاسير:

external-link copy
9 : 39

أَمَّنۡ هُوَ قَٰنِتٌ ءَانَآءَ ٱلَّيۡلِ سَاجِدٗا وَقَآئِمٗا يَحۡذَرُ ٱلۡأٓخِرَةَ وَيَرۡجُواْ رَحۡمَةَ رَبِّهِۦۗ قُلۡ هَلۡ يَسۡتَوِي ٱلَّذِينَ يَعۡلَمُونَ وَٱلَّذِينَ لَا يَعۡلَمُونَۗ إِنَّمَا يَتَذَكَّرُ أُوْلُواْ ٱلۡأَلۡبَٰبِ

(តើអ្នកដែលសប្បាយរីករាយនឹងភាពគ្មានជំនឿប្រសើរ ជាង) ឬមួយអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះនៅពេល យប់ដោយស៊ូជូត និងឈរទាំងខ្លាចចំពោះថ្ងៃបរលោក ហើយ សង្ឃឹមចំពោះក្ដីមេត្ដាករុណាពីម្ចាស់របស់គេប្រសើរជាង? ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ តើបណ្ដាអ្នកដែលចេះដឹង និងអ្នកដែល មិនចេះដឹងស្មើគ្នាដែរឬទេ? ពិតប្រាកដណាស់ មានតែបញ្ញាជន ទាំងឡាយប៉ុណ្ណោះដែលចេះពិចារណា។ info
التفاسير:

external-link copy
10 : 39

قُلۡ يَٰعِبَادِ ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ رَبَّكُمۡۚ لِلَّذِينَ أَحۡسَنُواْ فِي هَٰذِهِ ٱلدُّنۡيَا حَسَنَةٞۗ وَأَرۡضُ ٱللَّهِ وَٰسِعَةٌۗ إِنَّمَا يُوَفَّى ٱلصَّٰبِرُونَ أَجۡرَهُم بِغَيۡرِ حِسَابٖ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱបណ្ដាខ្ញុំដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាចចំពោះម្ចាស់របស់ពួកអ្នក។ ការតបស្នងដ៏ល្អ (នៅថ្ងៃបរលោក) គឺសម្រាប់អ្នកដែលបានសាងអំពើល្អនៅក្នុង លោកិយនេះ។ ហើយផែនដីរបស់អល់ឡោះគឺទូលំទូលាយ។ ពិត ប្រាកដណាស់ បណ្ដាអ្នកដែលអត់ធ្មត់នឹងត្រូវគេផ្ដល់ឱ្យនូវផលបុណ្យ របស់ពួកគេយ៉ាងពេញលេញដោយឥតគណនា។ info
التفاسير: