क़ुरआन के अर्थों का अनुवाद - ख़्मेर अनुवाद - अनुवाद अग्रदूत केंद्र

पृष्ठ संख्या:close

external-link copy
149 : 3

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِن تُطِيعُواْ ٱلَّذِينَ كَفَرُواْ يَرُدُّوكُمۡ عَلَىٰٓ أَعۡقَٰبِكُمۡ فَتَنقَلِبُواْ خَٰسِرِينَ

ឱបណ្ដាអ្នកដែលមានជំនឿ! ប្រសិនបើពួកអ្នកប្រតិបត្តិតាមពួកប្រឆាំង នោះពួកគេច្បាស់ជានឹងធ្វើឱ្យពួកអ្នកវិលត្រឡប់ចេញពីសាសនារបស់ពួកអ្នក។ ពេលនោះ ពួកអ្នកនឹងវិលត្រឡប់ទៅវិញដោយភាពខាតបង់ជាមិនខាន។ info
التفاسير:

external-link copy
150 : 3

بَلِ ٱللَّهُ مَوۡلَىٰكُمۡۖ وَهُوَ خَيۡرُ ٱلنَّٰصِرِينَ

ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់គឺជាអ្នកគាំពាររបស់ពួកអ្នក ហើយទ្រង់ជាអ្នកជួយដ៏ល្អបំផុត។ info
التفاسير:

external-link copy
151 : 3

سَنُلۡقِي فِي قُلُوبِ ٱلَّذِينَ كَفَرُواْ ٱلرُّعۡبَ بِمَآ أَشۡرَكُواْ بِٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ سُلۡطَٰنٗاۖ وَمَأۡوَىٰهُمُ ٱلنَّارُۖ وَبِئۡسَ مَثۡوَى ٱلظَّٰلِمِينَ

យើង(អល់ឡោះ)នឹងបញ្ចូលភាពភ័យខ្លាចទៅក្នុងដួងចិត្តរបស់ពួកដែលប្រឆាំង ដោយសារតែការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះនូវភស្តុតាងសំអាងណាមួយសោះនោះ។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកគេ គឺឋាននរក ជាទីស្នាក់អាស្រ័យដ៏អាក្រក់បំផុតសម្រាប់ពួកដែលបំពាន។ info
التفاسير:

external-link copy
152 : 3

وَلَقَدۡ صَدَقَكُمُ ٱللَّهُ وَعۡدَهُۥٓ إِذۡ تَحُسُّونَهُم بِإِذۡنِهِۦۖ حَتَّىٰٓ إِذَا فَشِلۡتُمۡ وَتَنَٰزَعۡتُمۡ فِي ٱلۡأَمۡرِ وَعَصَيۡتُم مِّنۢ بَعۡدِ مَآ أَرَىٰكُم مَّا تُحِبُّونَۚ مِنكُم مَّن يُرِيدُ ٱلدُّنۡيَا وَمِنكُم مَّن يُرِيدُ ٱلۡأٓخِرَةَۚ ثُمَّ صَرَفَكُمۡ عَنۡهُمۡ لِيَبۡتَلِيَكُمۡۖ وَلَقَدۡ عَفَا عَنكُمۡۗ وَٱللَّهُ ذُو فَضۡلٍ عَلَى ٱلۡمُؤۡمِنِينَ

ពិតប្រាកដណាស់ អល់ឡោះទ្រង់បានសម្រេចឱ្យពួកអ្នកនូវការសន្យារបស់ទ្រង់(ចំពោះពួកអ្នក) ដោយពួកអ្នកបានសម្លាប់ពួកគេ(សត្រូវ)យ៉ាងខ្លាំងក្លាដោយការអនុញ្ញាតពីទ្រង់។ លុះពេលដែលពួកអ្នកបរាជ័យ ហើយពួកអ្នកបានខ្វែងយោបល់គ្នាចំពោះបទបញ្ជាដែលគាត់(ព្យាការីមូហាំម៉ាត់)បានដាក់មកលើពួកអ្នក ហើយពួកអ្នកបានល្មើសទៅនឹងបទបញ្ជា(របស់អ្នកនាំសារ) ក្រោយពីទ្រង់បានឱ្យពួកអ្នកឃើញនូវអ្វីដែលពួកអ្នកពេញចិត្ត(ជ័យជម្នះ)។ ក្នុងចំណោមពួកអ្នក គឺមានអ្នកដែលប្រាថ្នាចង់បានលោកិយ(ទ្រព្យជ័យភណ្ឌ)។ ហើយក្នុងចំណោមពួកអ្នក ក៏មានអ្នកដែលចង់បាន(ផលបុណ្យ)បរលោកផងដែរ។ ក្រោយមក ទ្រង់បានបង្វែរពួកអ្នកចេញពីពួកគេ(សត្រូវ) ដើម្បីជាការសាកល្បងពួកអ្នក។ ហើយពិតប្រាកដណាស់ ទ្រង់បានអភ័យទោសដល់ពួកអ្នក(ចំពោះការល្មើសនឹងបទបញ្ជារបស់អ្នកនាំសារ)។ ហើយអល់ឡោះជាអ្នកដែលមានក្តីសណ្តោសប្រណីដ៏ធំធេងបំផុតចំពោះបណ្តាអ្នកដែលមានជំនឿ។ info
التفاسير:

external-link copy
153 : 3

۞ إِذۡ تُصۡعِدُونَ وَلَا تَلۡوُۥنَ عَلَىٰٓ أَحَدٖ وَٱلرَّسُولُ يَدۡعُوكُمۡ فِيٓ أُخۡرَىٰكُمۡ فَأَثَٰبَكُمۡ غَمَّۢا بِغَمّٖ لِّكَيۡلَا تَحۡزَنُواْ عَلَىٰ مَا فَاتَكُمۡ وَلَا مَآ أَصَٰبَكُمۡۗ وَٱللَّهُ خَبِيرُۢ بِمَا تَعۡمَلُونَ

ចូរពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)នឹកឃើញ នៅពេលដែលពួកអ្នករត់ឡើងភ្នំ ហើយពួកអ្នកមិនក្រឡេកមើលទៅនរណាម្នាក់ឡើយ ខណៈដែលអ្នកនាំសារស្រែកហៅពួកអ្នកពីខាងក្រោយពួកអ្នក។ ពេលនោះ អល់ឡោះក៏បានឲ្យពួកអ្នកទទួលរងនូវទុក្ខសោកផ្ទួនៗ ដើម្បីកុំឱ្យពួកអ្នកមានទុក្ខព្រួយទៅលើអ្វីដែលបានកន្លងផុតទៅពីពួកអ្នក ហើយនិងអ្វីដែលពួកអ្នកទទួលរងគ្រោះ។ ហើយអល់ឡោះមហាដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ info
التفاسير: