क़ुरआन के अर्थों का अनुवाद - ख़्मेर अनुवाद - अनुवाद अग्रदूत केंद्र

पृष्ठ संख्या:close

external-link copy
122 : 3

إِذۡ هَمَّت طَّآئِفَتَانِ مِنكُمۡ أَن تَفۡشَلَا وَٱللَّهُ وَلِيُّهُمَاۗ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)នឹកឃើញ នៅពេលដែលមានពីរក្រុមក្នុងចំណោមពួកអ្នក(គឺអម្បូរសាឡាម៉ះ និងអម្បូរហារីសះ) មានបំណងត្រឡប់ក្រោយ ប៉ុន្តែអល់ឡោះជាអ្នកជួយដល់ពួកគេទាំងពីរក្រុមនោះ។ ដូច្នេះ ចូរឱ្យបណ្តាអ្នកដែលមានជំនឿប្រគល់ការទុកចិត្តលើអល់ឡោះចុះ។ info
التفاسير:

external-link copy
123 : 3

وَلَقَدۡ نَصَرَكُمُ ٱللَّهُ بِبَدۡرٖ وَأَنتُمۡ أَذِلَّةٞۖ فَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تَشۡكُرُونَ

ហើយប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជួយពួកអ្នកនៅក្នុងសមរភូមិហ្ពាទើរ ខណៈដែលពួកអ្នកមានភាពទន់ខ្សោយ។ ដូចនេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះចុះ សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។ info
التفاسير:

external-link copy
124 : 3

إِذۡ تَقُولُ لِلۡمُؤۡمِنِينَ أَلَن يَكۡفِيَكُمۡ أَن يُمِدَّكُمۡ رَبُّكُم بِثَلَٰثَةِ ءَالَٰفٖ مِّنَ ٱلۡمَلَٰٓئِكَةِ مُنزَلِينَ

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)នឹកឃើញ នៅពេលដែលអ្នកបាននិយាយទៅកាន់បណ្តាអ្នកដែលមានជំនឿថា៖ តើមិនគ្រប់គ្រាន់ទេឬសម្រាប់ពួកអ្នកដោយព្រះជាម្ចាស់របស់ពួកអ្នកទ្រង់បញ្ជូនម៉ាឡាអ៊ីកាត់ចំនួនបីពាន់នាក់(មកជួយពួកអ្នក)នោះ? info
التفاسير:

external-link copy
125 : 3

بَلَىٰٓۚ إِن تَصۡبِرُواْ وَتَتَّقُواْ وَيَأۡتُوكُم مِّن فَوۡرِهِمۡ هَٰذَا يُمۡدِدۡكُمۡ رَبُّكُم بِخَمۡسَةِ ءَالَٰفٖ مِّنَ ٱلۡمَلَٰٓئِكَةِ مُسَوِّمِينَ

ពិតមែនហើយ។ ប្រសិនបើពួកអ្នកអត់ធ្មត់(នៅក្នុងការប្រយុទ្ធជាមួយពួកគេ) និងកោតខ្លាច(ចំពោះអល់ឡោះ) ហើយទ័ពជំនួយរបស់សត្រូវបានមកដល់ពួកអ្នកយ៉ាងឆាប់រហ័សនោះ (ប្រសិនបើវាកើតឡើងដូច្នោះមែន) ប្រាកដជាព្រះជាម្ចាស់របស់អ្នកនឹងបញ្ជូនម៉ាឡាអ៊ីកាត់ចំនួនប្រាំពាន់នាក់ដោយមានសញ្ញាសម្គាល់ដ៏ច្បាស់លាស់(មកជួយពួកអ្នកបន្ថែមទៀត)ជាមិនខាន។ info
التفاسير:

external-link copy
126 : 3

وَمَا جَعَلَهُ ٱللَّهُ إِلَّا بُشۡرَىٰ لَكُمۡ وَلِتَطۡمَئِنَّ قُلُوبُكُم بِهِۦۗ وَمَا ٱلنَّصۡرُ إِلَّا مِنۡ عِندِ ٱللَّهِ ٱلۡعَزِيزِ ٱلۡحَكِيمِ

អល់ឡោះមិនធ្វើឱ្យរឿងនោះកើតឡើងឡើយ លើកលែងតែដើម្បីជាការផ្តល់ដំណឹងរីករាយដល់ពួកអ្នក និងដើម្បីឱ្យដួងចិត្តរបស់ពួកអ្នកមានភាពនឹងនរនឹងវាប៉ុណ្ណោះ។ ហើយគ្មានទេជ័យជម្នះដ៏ពិតប្រាកដនោះ លើកលែងតែមកពីអល់ឡោះជាម្ចាស់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតប៉ុណ្ណោះ។ info
التفاسير:

external-link copy
127 : 3

لِيَقۡطَعَ طَرَفٗا مِّنَ ٱلَّذِينَ كَفَرُوٓاْ أَوۡ يَكۡبِتَهُمۡ فَيَنقَلِبُواْ خَآئِبِينَ

ដើម្បីកាត់ផ្តាច់(បំផ្លាញ)ក្រុមមួយក្នុងចំណោមពួកដែលគ្មានជំនឿ ឬបំបាក់ពួកគេប៉ុណ្ណោះ។ ពេលនោះ ពួកគេនឹងត្រឡប់ទៅវិញទាំងភាពអាម៉ាស់។ info
التفاسير:

external-link copy
128 : 3

لَيۡسَ لَكَ مِنَ ٱلۡأَمۡرِ شَيۡءٌ أَوۡ يَتُوبَ عَلَيۡهِمۡ أَوۡ يُعَذِّبَهُمۡ فَإِنَّهُمۡ ظَٰلِمُونَ

អ្នកគ្មានសិទ្ធិអ្វីឡើយនៅក្នុងរឿងនេះ ទោះជាទ្រង់ទទួលយកការសារភាពកំហុសរបស់ពួកគេ(ឲ្យពួកគេចូលសាសនាអ៊ីស្លាម) ឬមួយក៏ទ្រង់ដាក់ទណ្ឌកម្មពួកគេក៏ដោយ ពីព្រោះពួកគេគឺជាពួកដែលបំពាន។ info
التفاسير:

external-link copy
129 : 3

وَلِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ يَغۡفِرُ لِمَن يَشَآءُ وَيُعَذِّبُ مَن يَشَآءُۚ وَٱللَّهُ غَفُورٞ رَّحِيمٞ

ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់អភ័យទោសចំពោះជនណាដែលទ្រង់មានចេតនា និងដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។ info
التفاسير:

external-link copy
130 : 3

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَأۡكُلُواْ ٱلرِّبَوٰٓاْ أَضۡعَٰفٗا مُّضَٰعَفَةٗۖ وَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تُفۡلِحُونَ

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំស៊ីការប្រាក់ដែលជាការបន្ថែមទេ្វដងទៅលើប្រាក់ដើម(របស់ពួកអ្នក)ឱ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។ info
التفاسير:

external-link copy
131 : 3

وَٱتَّقُواْ ٱلنَّارَ ٱلَّتِيٓ أُعِدَّتۡ لِلۡكَٰفِرِينَ

ហើយចូរពួកអ្នកខ្លាចភ្លើងនរកដែលគេត្រៀមទុកសម្រាប់ពួកដែលគ្មានជំនឿ។ info
التفاسير:

external-link copy
132 : 3

وَأَطِيعُواْ ٱللَّهَ وَٱلرَّسُولَ لَعَلَّكُمۡ تُرۡحَمُونَ

ហើយចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសារ(របស់ទ្រង់) សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេអាណិតស្រលាញ់។ info
التفاسير: