Traduction des sens du Noble Coran - La traduction en khmer - Centre de traduction Rawwâd.

Numéro de la page:close

external-link copy
131 : 6

ذَٰلِكَ أَن لَّمۡ يَكُن رَّبُّكَ مُهۡلِكَ ٱلۡقُرَىٰ بِظُلۡمٖ وَأَهۡلُهَا غَٰفِلُونَ

នោះគឺដោយសារតែព្រះជាម្ចាស់របស់អ្នកមិនបំផ្លាញភូមិស្រុកណាមួយដោយបំពាន ខណៈដែលអ្នកភូមិស្រុកនោះមិនដឹងខ្លួននោះឡើយ(ព្រោះតែការអំពាវនាវមិនបានទៅដល់ពួកគេ)។ info
التفاسير:

external-link copy
132 : 6

وَلِكُلّٖ دَرَجَٰتٞ مِّمَّا عَمِلُواْۚ وَمَا رَبُّكَ بِغَٰفِلٍ عَمَّا يَعۡمَلُونَ

ហើយសម្រាប់ពួកគេម្នាក់ៗមានឋានៈរៀងៗខ្លួនអាស្រ័យទៅតាមទង្វើរបស់ពួកគេ។ ហើយព្រះជាម្ចាស់របស់អ្នកទ្រង់មិនធ្វេសប្រហែសចំពោះអ្វីដែលពួកគេបានប្រព្រឹត្តនោះឡើយ។ info
التفاسير:

external-link copy
133 : 6

وَرَبُّكَ ٱلۡغَنِيُّ ذُو ٱلرَّحۡمَةِۚ إِن يَشَأۡ يُذۡهِبۡكُمۡ وَيَسۡتَخۡلِفۡ مِنۢ بَعۡدِكُم مَّا يَشَآءُ كَمَآ أَنشَأَكُم مِّن ذُرِّيَّةِ قَوۡمٍ ءَاخَرِينَ

ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់មហាមានលើសលប់ ប្រកបដោយក្តីមេត្តាករុណា។ ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងបំផ្លាញពួកអ្នក ហើយទ្រង់នឹងជំនួសដោយក្រុមផ្សេងបន្ទាប់ពីពួកអ្នកតាមអ្វីដែលទ្រង់មានចេតនា ដូចដែលទ្រង់បានបង្កើតពួកអ្នកចេញពីពូជអម្បូរនៃក្រុមផ្សេងទៀតនោះដែរ។ info
التفاسير:

external-link copy
134 : 6

إِنَّ مَا تُوعَدُونَ لَأٓتٖۖ وَمَآ أَنتُم بِمُعۡجِزِينَ

ពិតប្រាកដណាស់ អ្វីដែលគេបានសន្យាចំពោះពួកអ្នក(ឱពួកគ្មានជំនឿទាំងឡាយ) គឺពិតជានឹងមកដល់(យ៉ាងពិតប្រាកដ) ហើយពួកអ្នកគ្មានសមត្ថភាព(ក្នុងការរត់គេច)នោះឡើយ។ info
التفاسير:

external-link copy
135 : 6

قُلۡ يَٰقَوۡمِ ٱعۡمَلُواْ عَلَىٰ مَكَانَتِكُمۡ إِنِّي عَامِلٞۖ فَسَوۡفَ تَعۡلَمُونَ مَن تَكُونُ لَهُۥ عَٰقِبَةُ ٱلدَّارِۚ إِنَّهُۥ لَا يُفۡلِحُ ٱلظَّٰلِمُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកប្រកាន់ខ្ជាប់តាមមាគ៌ា(វង្វេង)របស់ពួកអ្នកចុះ ខ្ញុំក៏នឹងប្រកាន់ខ្ជាប់តាមមាគ៌ា(ត្រឹមត្រូវ)របស់ខ្ញុំដែរ។ ហើយពួកអ្នកគង់តែនឹងដឹងថា តើនរណាដែលជាអ្នកទទួលបានលទ្ធផលចុងក្រោយដ៏ល្អប្រសើរនោះ។ ពិតប្រាកដណាស់ ពួកដែលបំពាននឹងមិនទទួលបានជោគជ័យនោះឡើយ។ info
التفاسير:

external-link copy
136 : 6

وَجَعَلُواْ لِلَّهِ مِمَّا ذَرَأَ مِنَ ٱلۡحَرۡثِ وَٱلۡأَنۡعَٰمِ نَصِيبٗا فَقَالُواْ هَٰذَا لِلَّهِ بِزَعۡمِهِمۡ وَهَٰذَا لِشُرَكَآئِنَاۖ فَمَا كَانَ لِشُرَكَآئِهِمۡ فَلَا يَصِلُ إِلَى ٱللَّهِۖ وَمَا كَانَ لِلَّهِ فَهُوَ يَصِلُ إِلَىٰ شُرَكَآئِهِمۡۗ سَآءَ مَا يَحۡكُمُونَ

ហើយពួកគេ(ពួកមុស្ហរីគីន)បានបង្កើតមួយចំណែកនៃផលានុផល(ដែលបានមកពីការដាំដុះ) និងសត្វពាហនៈសម្រាប់អល់ឡោះដោយពួកគេនិយាយអះអាងថា៖ (មួយចំណែក)នេះគឺសម្រាប់អល់ឡោះ ហើយ(មួយចំណែក)នេះគឺសម្រាប់ព្រះនានារបស់ពួកយើង។ ជាការពិតណាស់ អ្វីដែល(ពួកគេរៀបចំ)សម្រាប់ព្រះនានារបស់ពួកគេនោះ គឺមិនបានទៅដល់អល់ឡោះឡើយ។ តែអ្វីដែលពួកគេ(បានរៀបចំ)សម្រាប់អល់ឡោះនោះ គឺបានទៅដល់ព្រះនានារបស់ពួកគេ។ អ្វីដែលពួកគេបានវិនិច្ឆ័យនេះ គឺអាក្រក់ជាទីបំផុត។ info
التفاسير:

external-link copy
137 : 6

وَكَذَٰلِكَ زَيَّنَ لِكَثِيرٖ مِّنَ ٱلۡمُشۡرِكِينَ قَتۡلَ أَوۡلَٰدِهِمۡ شُرَكَآؤُهُمۡ لِيُرۡدُوهُمۡ وَلِيَلۡبِسُواْ عَلَيۡهِمۡ دِينَهُمۡۖ وَلَوۡ شَآءَ ٱللَّهُ مَا فَعَلُوهُۖ فَذَرۡهُمۡ وَمَا يَفۡتَرُونَ

ហើយក៏ដូច្នោះដែរ ព្រះនានារបស់ពួកគេ(ដែលជាស្ហៃតន)បានតុបតែងលម្អដល់ពួកមុស្ហរីគីនយ៉ាងច្រើងផងដែរ ដោយឱ្យពួកគេសម្លាប់កូនៗខ្លួនឯងដើម្បីបំផ្លាញពួកគេ និងដើម្បីបំភ័ន្តទៅលើពួកគេនូវសាសនារបស់ពួកគេ។ ហើយប្រសិនបើអល់ឡោះមានចេតនា ពួកគេនឹងមិនធ្វើដូច្នោះឡើយ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយពួកគេ និងអ្វីដែលពួកគេប្រឌិតកុហកនោះចុះ។ info
التفاسير: