Traduction des sens du Noble Coran - La traduction en khmer - Centre de traduction Rawwâd.

Numéro de la page:close

external-link copy
78 : 5

لُعِنَ ٱلَّذِينَ كَفَرُواْ مِنۢ بَنِيٓ إِسۡرَٰٓءِيلَ عَلَىٰ لِسَانِ دَاوُۥدَ وَعِيسَى ٱبۡنِ مَرۡيَمَۚ ذَٰلِكَ بِمَا عَصَواْ وَّكَانُواْ يَعۡتَدُونَ

គេ(អល់ឡោះ)បានដាក់បណ្តាសាពួកដែលគ្មានជំនឿក្នុងចំណោមអម្បូរអ៊ីស្រាអែលនៅក្នុងគម្ពីរហ្សាពួររបស់ព្យាការីហ្ទាវូទ និងនៅក្នុងគម្ពីរអ៊ិញជីលរបស់ព្យាការីអុីសាកូនប្រុសម៉ារយ៉ាំ។ នោះគឺដោយសារតែអ្វីដែលពួកគេបានប្រឆាំង ហើយពួកគេបានបំពាន(លើបម្រាមរបស់អល់ឡោះ)។ info
التفاسير:

external-link copy
79 : 5

كَانُواْ لَا يَتَنَاهَوۡنَ عَن مُّنكَرٖ فَعَلُوهُۚ لَبِئۡسَ مَا كَانُواْ يَفۡعَلُونَ

ពួកគេមិនធ្លាប់បានហាមឃាត់គ្នាពីអំពើល្មើសដែលពួកគេបានប្រព្រឹត្តវានោះឡើយ។ អ្វីដែលពួកគេបានប្រព្រឹត្ត ពិតជាអាក្រក់បំផុត។ info
التفاسير:

external-link copy
80 : 5

تَرَىٰ كَثِيرٗا مِّنۡهُمۡ يَتَوَلَّوۡنَ ٱلَّذِينَ كَفَرُواْۚ لَبِئۡسَ مَا قَدَّمَتۡ لَهُمۡ أَنفُسُهُمۡ أَن سَخِطَ ٱللَّهُ عَلَيۡهِمۡ وَفِي ٱلۡعَذَابِ هُمۡ خَٰلِدُونَ

អ្នកនឹងឃើញភាគច្រើននៃពួកគេ(ពួកយូដា)យកពួកគ្មានជំនឿធ្វើជាអ្នកគាំពារ។ អ្វីដែលពួកគេបានធ្វើសម្រាប់ខ្លួនឯង ពិតជាអាក្រក់បំផុត ជាមូលហេតុដែលនាំឱ្យអល់ឡោះជាម្ចាស់ទ្រង់ខឹងសម្បាចំពោះពួកគេ ព្រមទាំងស្ថិតនៅក្នុងទណ្ឌកម្ម(ឋាននរក)ជារៀងរហូត។ info
التفاسير:

external-link copy
81 : 5

وَلَوۡ كَانُواْ يُؤۡمِنُونَ بِٱللَّهِ وَٱلنَّبِيِّ وَمَآ أُنزِلَ إِلَيۡهِ مَا ٱتَّخَذُوهُمۡ أَوۡلِيَآءَ وَلَٰكِنَّ كَثِيرٗا مِّنۡهُمۡ فَٰسِقُونَ

ហើយប្រសិនបើពួកគេ(ពួកយូដា)មានជំនឿចំពោះអល់ឡោះ និងព្យាការីរបស់ទ្រង់ ព្រមទាំងមានជំនឿចំពោះអ្វីដែលទ្រង់បញ្ចុះទៅកាន់គាត់មែននោះ ពួកគេនឹងមិនយកពួកទាំងនោះធ្វើជាអ្នកគាំពារឡើយ។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស។ info
التفاسير:

external-link copy
82 : 5

۞ لَتَجِدَنَّ أَشَدَّ ٱلنَّاسِ عَدَٰوَةٗ لِّلَّذِينَ ءَامَنُواْ ٱلۡيَهُودَ وَٱلَّذِينَ أَشۡرَكُواْۖ وَلَتَجِدَنَّ أَقۡرَبَهُم مَّوَدَّةٗ لِّلَّذِينَ ءَامَنُواْ ٱلَّذِينَ قَالُوٓاْ إِنَّا نَصَٰرَىٰۚ ذَٰلِكَ بِأَنَّ مِنۡهُمۡ قِسِّيسِينَ وَرُهۡبَانٗا وَأَنَّهُمۡ لَا يَسۡتَكۡبِرُونَ

អ្នកពិតជានឹងជួបប្រទះមនុស្សដែលជាសត្រូវធំបំផុតចំពោះបណ្តាអ្នកដែលមានជំនឿ គឺពួកយូដា និងពួកដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)។ ហើយអ្នកក៏ពិតជានឹងជួបប្រទះផងដែរមនុស្សជំនិតនៃពួកគេមានចិត្តស្រលាញ់ចំពោះបណ្តាអ្នកដែលមានជំនឿ គឺបណ្តាអ្នកដែលនិយាយថា៖ “ជាការពិតណាស់ ពួកយើងគឺជាណាស៏រ៉”។ នោះគឺដោយសារតែក្នុងចំណោមពួកគេមានអ្នកដែលមានចំណេះដឹងជ្រៅជ្រះ(ផ្នែកសាសនា) និងជាអ្នកដែលគោរពសក្ការៈ(ចំពោះអល់ឡោះជាម្ចាស់តែមួយ)។ ហើយពិតប្រាកដណាស់ ពួកគេមិនក្រអឺតក្រទមឡើយ។ info
التفاسير:

external-link copy
83 : 5

وَإِذَا سَمِعُواْ مَآ أُنزِلَ إِلَى ٱلرَّسُولِ تَرَىٰٓ أَعۡيُنَهُمۡ تَفِيضُ مِنَ ٱلدَّمۡعِ مِمَّا عَرَفُواْ مِنَ ٱلۡحَقِّۖ يَقُولُونَ رَبَّنَآ ءَامَنَّا فَٱكۡتُبۡنَا مَعَ ٱلشَّٰهِدِينَ

ហើយនៅពេលដែលពួកគេស្តាប់ឮនូវអ្វីដែលគេបានបញ្ចុះទៅកាន់អ្នកនាំសារ(មូហាំម៉ាត់) គឺអ្នកនឹងឃើញពួកគេយំសម្រក់ទឹកភ្នែកដោយសារតែអ្វីដែលពួកគេបានដឹងអំពីសេចក្តីពិត។ ពួកគេបានពោលថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! យើងខ្ញុំមានជំនឿហើយ។ ហេតុនេះ សូមព្រះអង្គមេត្តាកត់ត្រាពួកយើងបញ្ចួលជាមួយនឹងបណ្តាអ្នកដែលធ្វើសាក្សីផងចុះ ។ info
التفاسير: