Traduction des sens du Noble Coran - La traduction en khmer - Centre de traduction Rawwâd.

អាត់ទូខន

external-link copy
1 : 44

حمٓ

ហា មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ info
التفاسير:

external-link copy
2 : 44

وَٱلۡكِتَٰبِ ٱلۡمُبِينِ

(អល់ឡោះ)ស្បថនឹងគម្ពីរគួរអានដ៏ច្បាស់លាស់។ info
التفاسير:

external-link copy
3 : 44

إِنَّآ أَنزَلۡنَٰهُ فِي لَيۡلَةٖ مُّبَٰرَكَةٍۚ إِنَّا كُنَّا مُنذِرِينَ

ពិតប្រាកដណាស់ យើង(អល់ឡោះ)បានបញ្ចុះគម្ពីរគួរអាននៅយប់ដ៏មានពរជ័យ(យប់ឡៃឡាទុលក៏ទើរ)។ ពិតប្រាកដណាស់ យើងគឺជាអ្នកដាស់តឿនព្រមាន។ info
التفاسير:

external-link copy
4 : 44

فِيهَا يُفۡرَقُ كُلُّ أَمۡرٍ حَكِيمٍ

នៅក្នុងយប់នោះ គេបែងចែកនូវរាល់កិច្ចការទាំងឡាយប្រកបដោយគតិបណ្ឌិត។ info
التفاسير:

external-link copy
5 : 44

أَمۡرٗا مِّنۡ عِندِنَآۚ إِنَّا كُنَّا مُرۡسِلِينَ

ជាកិច្ចការមកពីយើងផ្ទាល់។ ពិតប្រាកដណាស់ យើងគឺជាអ្នកដែលបញ្ជូន(បណ្តាអ្នកនាំសារទាំងឡាយ) info
التفاسير:

external-link copy
6 : 44

رَحۡمَةٗ مِّن رَّبِّكَۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ

ជាក្តីមេត្តាករុណាពីព្រះជាម្ចាស់របស់អ្នក។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។ info
التفاسير:

external-link copy
7 : 44

رَبِّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَآۖ إِن كُنتُم مُّوقِنِينَ

(ទ្រង់)ជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ ប្រសិនបើពួកអ្នកជាអ្នកជឿជាក់មែននោះ។ info
التفاسير:

external-link copy
8 : 44

لَآ إِلَٰهَ إِلَّا هُوَ يُحۡيِۦ وَيُمِيتُۖ رَبُّكُمۡ وَرَبُّ ءَابَآئِكُمُ ٱلۡأَوَّلِينَ

គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ជាអ្នកផ្តល់ជីវិត និងជាអ្នកដកយកជីវិត ជាព្រះជាម្ចាស់របស់ពួកអ្នក និងជាព្រះជាម្ចាស់នៃជីដូនជីតារបស់ពួកអ្នកជំនាន់មុនៗ។ info
التفاسير:

external-link copy
9 : 44

بَلۡ هُمۡ فِي شَكّٖ يَلۡعَبُونَ

ផ្ទុយទៅវិញ ពួកគេស្ថិតនៅក្នុងភាពមន្ទិលសង្ស័យដោយពួកគេលេងសើច។ info
التفاسير:

external-link copy
10 : 44

فَٱرۡتَقِبۡ يَوۡمَ تَأۡتِي ٱلسَّمَآءُ بِدُخَانٖ مُّبِينٖ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រង់ចាំមើលចុះនៅថ្ងៃដែលមេឃនឹងនាំមកនូវផ្សែងយ៉ាងច្បាស់លាស់ info
التفاسير:

external-link copy
11 : 44

يَغۡشَى ٱلنَّاسَۖ هَٰذَا عَذَابٌ أَلِيمٞ

ដោយវានឹងគ្របដណ្ដប់លើមនុស្សលោក។ (ហើយមានគេនិយាយថា៖) នេះគឺជាទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។ info
التفاسير:

external-link copy
12 : 44

رَّبَّنَا ٱكۡشِفۡ عَنَّا ٱلۡعَذَابَ إِنَّا مُؤۡمِنُونَ

(ពេលនោះ ពួកគេក៏បួងសួងថា៖) បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាដកយកទណ្ឌកម្មពីយើងខ្ញុំផងចុះ។ យើងខ្ញុំពិតជាអ្នកដែលមានជំនឿ។ info
التفاسير:

external-link copy
13 : 44

أَنَّىٰ لَهُمُ ٱلذِّكۡرَىٰ وَقَدۡ جَآءَهُمۡ رَسُولٞ مُّبِينٞ

តើពួកគេអាចភ្ញាក់រលឹកយ៉ាងដូចម្តេច(នៅពេលនេះ) ខណៈដែលអ្នកនាំសារដ៏ច្បាស់លាស់ម្នាក់(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ info
التفاسير:

external-link copy
14 : 44

ثُمَّ تَوَلَّوۡاْ عَنۡهُ وَقَالُواْ مُعَلَّمٞ مَّجۡنُونٌ

បន្ទាប់មក ពួកគេបែរជាបែរចេញពីគាត់ ថែមទាំងនិយាយថា៖ (គាត់ជា)មនុស្សដែលត្រូវគេពង្វក់ ជាមនុស្សវិកលចរិតថែមទៀតនោះ? info
التفاسير:

external-link copy
15 : 44

إِنَّا كَاشِفُواْ ٱلۡعَذَابِ قَلِيلًاۚ إِنَّكُمۡ عَآئِدُونَ

ពិតប្រាកដណាស់ យើងជាអ្នកដកយកទណ្ឌកម្មបន្តិចបន្តួច(ពីពួកអ្នក)។ ពិតណាស់ ពួកអ្នកនឹងវិលត្រឡប់(ទៅកាន់ការប្រព្រឹត្តដូចមុនដដែល)។ info
التفاسير:

external-link copy
16 : 44

يَوۡمَ نَبۡطِشُ ٱلۡبَطۡشَةَ ٱلۡكُبۡرَىٰٓ إِنَّا مُنتَقِمُونَ

នៅថ្ងៃដែលយើងដាក់ទណ្ឌកម្ម(ពួកគេ)នូវទណ្ឌកម្មដ៏ធំធេង។ ពិតប្រាកដណាស់ យើងជាអ្នកផ្តន្ទាទោស(ពួកគេ)។ info
التفاسير:

external-link copy
17 : 44

۞ وَلَقَدۡ فَتَنَّا قَبۡلَهُمۡ قَوۡمَ فِرۡعَوۡنَ وَجَآءَهُمۡ رَسُولٞ كَرِيمٌ

ហើយពិតប្រាកដណាស់ យើងបានសាកល្បងក្រុមរបស់ហ្វៀរអោនមុនពួកទាំងនោះទៅទៀត ខណៈដែលអ្នកនាំសារដ៏ឧត្តុង្គឧត្តមម្នាក់(ព្យាការីមូសា)បានមកដល់ពួកគេ។ info
التفاسير:

external-link copy
18 : 44

أَنۡ أَدُّوٓاْ إِلَيَّ عِبَادَ ٱللَّهِۖ إِنِّي لَكُمۡ رَسُولٌ أَمِينٞ

(គាត់បាននិយាយថា៖) ចូរពួកអ្នកប្រគល់ខ្ញុំបម្រើរបស់អល់ឡោះ(អម្បូរអ៊ីស្រាអែល)ឱ្យមកខ្ញុំវិញមក។ ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសារដ៏ស្មោះត្រង់ម្នាក់សម្រាប់ពួកអ្នក។ info
التفاسير: