Traduction des sens du Noble Coran - La traduction en khmer - Centre de traduction Rawwâd.

Numéro de la page:close

external-link copy
77 : 19

أَفَرَءَيۡتَ ٱلَّذِي كَفَرَ بِـَٔايَٰتِنَا وَقَالَ لَأُوتَيَنَّ مَالٗا وَوَلَدًا

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញដែរឬទេពួកដែលបានប្រឆាំងនឹងបណ្តាភស្តុតាងរបស់យើង ហើយគេនិយាយថា៖ ខ្ញុំប្រាកដជានឹងត្រូវគេផ្ដល់ឱ្យនូវទ្រព្យសម្បត្តិ និងកូនចៅដ៏ច្រើន(នាថ្ងៃបរលោក)ជាមិនខាន? info
التفاسير:

external-link copy
78 : 19

أَطَّلَعَ ٱلۡغَيۡبَ أَمِ ٱتَّخَذَ عِندَ ٱلرَّحۡمَٰنِ عَهۡدٗا

តើគេដឹងពីប្រការអាថ៌កំបាំង ឬមួយគេទទួលបានការសន្យាណាមួយពីព្រះជាម្ចាស់ដ៏មហាសប្បុរស(ចំពោះរឿងនោះ)ឬ? info
التفاسير:

external-link copy
79 : 19

كَلَّاۚ سَنَكۡتُبُ مَا يَقُولُ وَنَمُدُّ لَهُۥ مِنَ ٱلۡعَذَابِ مَدّٗا

មិនដូច្នោះឡើយ យើងនឹងកត់ត្រាទុកនូវអ្វីដែលគេនិយាយ ហើយយើងនឹងបន្ថែមនូវទណ្ឌកម្មលើរូបគេថែមទៀត។ info
التفاسير:

external-link copy
80 : 19

وَنَرِثُهُۥ مَا يَقُولُ وَيَأۡتِينَا فَرۡدٗا

ហើយយើងនឹងយកមរតក(ពីគេទាំងអស់)នូវអ្វីដែលគេបាននិយាយ(ខាងលើ) ហើយគេនឹងវិលត្រឡប់មកជួបយើងវិញ(នៅថ្ងៃបរលោក)ដោយខ្លួនទទេ។ info
التفاسير:

external-link copy
81 : 19

وَٱتَّخَذُواْ مِن دُونِ ٱللَّهِ ءَالِهَةٗ لِّيَكُونُواْ لَهُمۡ عِزّٗا

ហើយពួកគេបានយកព្រះនានា(មកគោរពសក្ការៈ)ក្រៅពីអល់ឡោះ ដើម្បីជួយឲ្យពួកគេមានអានុភាព។ info
التفاسير:

external-link copy
82 : 19

كَلَّاۚ سَيَكۡفُرُونَ بِعِبَادَتِهِمۡ وَيَكُونُونَ عَلَيۡهِمۡ ضِدًّا

មិនដូច្នោះឡើយ ព្រះទាំងនោះនឹងបដិសេធចំពោះការគោរពសក្ការៈរបស់ពួកគេ(ចំពោះពួកវា) ហើយពួកវានឹងក្លាយជាសត្រូវនឹងពួកគេវិញ។ info
التفاسير:

external-link copy
83 : 19

أَلَمۡ تَرَ أَنَّآ أَرۡسَلۡنَا ٱلشَّيَٰطِينَ عَلَى ٱلۡكَٰفِرِينَ تَؤُزُّهُمۡ أَزّٗا

តើអ្នកមិនបានឃើញទេឬ ជាការពិតណាស់ យើងបានបញ្ជូនពួកស្ហៃតនទៅ(គ្រប់គ្រង)លើពួកប្រឆាំងដើម្បីឱ្យវាពង្វក់ពួកគេ(ឱ្យប្រព្រឹត្តអំពើល្មើស)? info
التفاسير:

external-link copy
84 : 19

فَلَا تَعۡجَلۡ عَلَيۡهِمۡۖ إِنَّمَا نَعُدُّ لَهُمۡ عَدّٗا

ដូច្នេះ សូមអ្នកកុំប្រញាប់សុំឱ្យអល់ឡោះបំផ្លាញពួកគេ។ តាមពិត យើងគ្រាន់តែគណនាឲ្យពួកគេ(នូវអាយុជីវិត និងទង្វើរបស់ពួកគេ)ឱ្យបានច្បាស់លាស់ប៉ុណ្ណោះ។ info
التفاسير:

external-link copy
85 : 19

يَوۡمَ نَحۡشُرُ ٱلۡمُتَّقِينَ إِلَى ٱلرَّحۡمَٰنِ وَفۡدٗا

(ហើយចូរអ្នករំឭក)នៅថ្ងៃដែលយើងនឹងប្រមូលផ្ដុំបណ្ដាអ្នកដែលកោតខ្លាចទៅកាន់ព្រះជាម្ចាស់ដ៏មហាសប្បុរសក្នុងនាមជាភ្ញៀវកិត្តិយស។ info
التفاسير:

external-link copy
86 : 19

وَنَسُوقُ ٱلۡمُجۡرِمِينَ إِلَىٰ جَهَنَّمَ وِرۡدٗا

ហើយយើងនឹងកៀងពួកប្រព្រឹត្តល្មើសទៅកាន់នរកជើហាន់ណាំដោយភាពស្រេកឃ្លាន។ info
التفاسير:

external-link copy
87 : 19

لَّا يَمۡلِكُونَ ٱلشَّفَٰعَةَ إِلَّا مَنِ ٱتَّخَذَ عِندَ ٱلرَّحۡمَٰنِ عَهۡدٗا

ពួកគេគ្មានសិទ្ធិទទួលបានការអន្តរាគមន៍នោះឡើយ លើកលែងតែបណ្តាអ្នកដែលទទួលបានការសន្យាពីព្រះជាម្ចាស់ដ៏មហាសប្បុរសប៉ុណ្ណោះ។ info
التفاسير:

external-link copy
88 : 19

وَقَالُواْ ٱتَّخَذَ ٱلرَّحۡمَٰنُ وَلَدٗا

ហើយពួកគេនិយាយថា៖ ព្រះជាម្ចាស់ដ៏មហាសប្បុរស ទ្រង់មានបុត្រ។ info
التفاسير:

external-link copy
89 : 19

لَّقَدۡ جِئۡتُمۡ شَيۡـًٔا إِدّٗا

ជាការពិតណាស់ ពួកអ្នកបាននាំមកនូវប្រការមួយដែលអាក្រក់បំផុត។ info
التفاسير:

external-link copy
90 : 19

تَكَادُ ٱلسَّمَٰوَٰتُ يَتَفَطَّرۡنَ مِنۡهُ وَتَنشَقُّ ٱلۡأَرۡضُ وَتَخِرُّ ٱلۡجِبَالُ هَدًّا

ព្រោះតែសម្តីនេះ មេឃជាច្រើនជាន់ស្ទើរតែប្រេះបែក ផែនដីស្ទើរបែកខ្ទេចខ្ទី ហើយភ្នំទាំងឡាយស្ទើរតែរលំរលាយ info
التفاسير:

external-link copy
91 : 19

أَن دَعَوۡاْ لِلرَّحۡمَٰنِ وَلَدٗا

ដោយសារតែពួកគេបានចោទប្រកាន់ថា៖ ព្រះជាម្ចាស់ដ៏មហាសប្បុរស ទ្រង់មានបុត្រ។ info
التفاسير:

external-link copy
92 : 19

وَمَا يَنۢبَغِي لِلرَّحۡمَٰنِ أَن يَتَّخِذَ وَلَدًا

ហើយវាមិនត្រឹមត្រូវនោះឡើយដែលថា ព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់មានបុត្រនោះ។ info
التفاسير:

external-link copy
93 : 19

إِن كُلُّ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ إِلَّآ ءَاتِي ٱلرَّحۡمَٰنِ عَبۡدٗا

រាល់អ្នកដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី គឺសុទ្ធតែត្រឡប់ទៅកាន់ព្រះជាម្ចាស់ដ៏មហាសប្បុរស(នៅថ្ងៃបរលោក)ក្នុងនាមជាខ្ញុំបម្រើ(របស់ទ្រង់)ទាំងអស់។ info
التفاسير:

external-link copy
94 : 19

لَّقَدۡ أَحۡصَىٰهُمۡ وَعَدَّهُمۡ عَدّٗا

ជាការពិតណាស់ ទ្រង់បានគណនាពួកគេ និងដឹងពីចំនួនពួកគេយ៉ាងច្បាស់លាស់បំផុត។ info
التفاسير:

external-link copy
95 : 19

وَكُلُّهُمۡ ءَاتِيهِ يَوۡمَ ٱلۡقِيَٰمَةِ فَرۡدًا

ហើយបុគ្គលគ្រប់រូបនឹងទៅជួបទ្រង់វិញនៅថ្ងៃបរលោករៀងៗខ្លួន។ info
التفاسير: