Traduction des sens du Noble Coran - La traduction khmère du Résumé dans l'Exégèse du noble Coran.

external-link copy
3 : 8

ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَمِمَّا رَزَقۡنَٰهُمۡ يُنفِقُونَ

ពួកគេ)គឺបណ្តាអ្នកដែលតែងតែប្រតិបត្តិសឡាតទៅតាមរបៀបរបបរបស់វាយ៉ាងពេញលេញនៅក្នុងពេលវេលារបស់វា ហើយចំពោះអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេនោះ គឺពួកគេបរិច្ចាគវា ទាំងការបរិច្ចាគដែលជាកាតព្វកិច្ច(ហ្សាកាត់) និងការបរិច្ចាគទានដែលជាការស្ម័គ្រចិត្ត។ info
التفاسير:
Parmi les bénéfices ( méditations ) des versets de cette page:
• ينبغي للعبد أن يتعاهد إيمانه ويُنمِّيه؛ لأن الإيمان يزيد وينقص، فيزيد بفعل الطاعة وينقص بضدها.
• ចាំបាច់លើខ្ញុំបម្រើរបស់អល់ឡោះត្រូវពង្រឹងសេចក្តីជំនឿរបស់ពួកគេ ពីព្រោះជំនឿមានការកើនឡើង និងមានការថយចុះ។ ពិតប្រាកដណាស់ វាកើនឡើងដោយការគោរពប្រតិបត្តិ ហើយថយចុះដោយការប្រព្រឹត្តល្មើស។ info

• الجدال محله وفائدته عند اشتباه الحق والتباس الأمر، فأما إذا وضح وبان فليس إلا الانقياد والإذعان.
• ការជជែកដេញដោល កន្លែងរបស់វា និងផលប្រយោជន៍របស់វា គឺនៅពេលដែលមានភាពមិនច្បាស់លាស់ពីការពិតនិងមានការភ័ន្តច្រលំពីបទបញ្ជា។ ប៉ុន្តែ នៅពេលដែលវា(បទបញ្ជា)មានភាពច្បាស់លាស់ហើយនោះ គឺគ្មានអ្វីក្រៅពីការគោរពតាម និងទទួលយកវានោះឡើយ។ info

• أَمْر قسمة الغنائم متروك للرّسول صلى الله عليه وسلم، والأحكام مرجعها إلى الله تعالى ورسوله لا إلى غيرهما.
• កិច្ចការនៃការបែងចែកទ្រព្យជ័យភ័ណ្ឌ គឺត្រូវប្រគល់ឲ្យអ្នកនាំសារ ហើយច្បាប់របស់វា គឺត្រូវត្រឡប់ទៅកាន់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ មិនអាចត្រឡប់ទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់បានឡើយ។ info

• إرادة تحقيق النّصر الإلهي للمؤمنين؛ لإحقاق الحق وإبطال الباطل.
• គោលបំណងនៃការបញ្ជាក់ពីការជួយរបស់អល់ឡោះជាម្ចាស់ចំពោះបណ្តាអ្នកដែលមានជំនឿនោះ គឺដើម្បីពង្រឹងនូវការពិត និងធ្វើឲ្យប្រការមិនពិតបាត់បង់។ info