Traduction des sens du Noble Coran - La traduction khmère du Résumé dans l'Exégèse du noble Coran.

អាល់ម៉ាអារិច

Parmi les objectifs de la sourate:
بيان حال وجزاء الخلق يوم القيامة.
បញ្ជាក់ពីស្ថានភាពនិងការតបស្នងចំពោះម៉ាខ្លូកទាំងអស់នៅថ្ងៃបរលោក។ info

external-link copy
1 : 70

سَأَلَ سَآئِلُۢ بِعَذَابٖ وَاقِعٖ

មានបុរសម្នាក់ក្នុងចំណោមពួកមុស្ហរីគីនបានបួងសួងសុំឱ្យទណ្ឌកម្មកើតមានឡើងទៅលើខ្លួនគេនិងក្រុមរបស់គេប្រសិនបើទណ្ឌកម្មមានពិតមែននោះ។ នេះជាការចំអកឡកឡឺយពីរូបគេប៉ុណ្ណោះ។ តែទណ្ឌកម្ម គឺពិតជានឹងមានពិតនៅថ្ងៃបរលោក។ info
التفاسير:

external-link copy
2 : 70

لِّلۡكَٰفِرِينَ لَيۡسَ لَهُۥ دَافِعٞ

ចំពោះពួកដែលគ្មានជំនឿនឹងអល់ឡោះ គឺគ្មានអ្នកណាម្នាក់អាចការពាររូបគេពីទណ្ឌកម្មនេះបានឡើយ។ info
التفاسير:

external-link copy
3 : 70

مِّنَ ٱللَّهِ ذِي ٱلۡمَعَارِجِ

(គឺការពារពីទណ្ឌកម្ម)មកពីអល់ឡោះដែលជាម្ចាស់នៃជណ្តើរឡើងដ៏ធំមហិមា។ info
التفاسير:

external-link copy
4 : 70

تَعۡرُجُ ٱلۡمَلَٰٓئِكَةُ وَٱلرُّوحُ إِلَيۡهِ فِي يَوۡمٖ كَانَ مِقۡدَارُهُۥ خَمۡسِينَ أَلۡفَ سَنَةٖ

ម៉ាឡាអ៊ីកាត់ទាំងឡាយ ព្រមទាំងម៉ាឡាអ៊ីកាត់ជីព្រីលឡើងទៅកាន់ទ្រង់តាមជណ្តើរដ៏ធំមហិមានេះនៅថ្ងៃបរលោក។ វាជាថ្ងៃមួយដែលមានរយៈពេលយ៉ាងវែង ដោយមួយថ្ងៃរបស់វាស្មើនឹងហាសិបពាន់ឆ្នាំ។ info
التفاسير:

external-link copy
5 : 70

فَٱصۡبِرۡ صَبۡرٗا جَمِيلًا

ចូរអត់ធ្មត់(ឱអ្នកនាំសារមូហាំម៉ាត់)នូវការអត់ធ្មត់មួយដ៏ល្អប្រសើរ ដែលគ្មានឡើយការសោកសង្រេង និងត្អួញត្អែរនៅក្នុងវា។ info
التفاسير:

external-link copy
6 : 70

إِنَّهُمۡ يَرَوۡنَهُۥ بَعِيدٗا

ពិតប្រាកដណាស់ ពួកគេឃើញទណ្ឌកម្មនៅឆ្ងាយបំផុតដែលមិនអាចនឹងកើតឡើងបានឡើយ។ info
التفاسير:

external-link copy
7 : 70

وَنَرَىٰهُ قَرِيبٗا

តែយើង(អល់ឡោះ)ឃើញវានៅជិតបង្កើយ ដែលវានឹងកើតឡើងយ៉ាងពិតប្រាកដ។ info
التفاسير:

external-link copy
8 : 70

يَوۡمَ تَكُونُ ٱلسَّمَآءُ كَٱلۡمُهۡلِ

ថ្ងៃដែលមេឃនឹងរលាយដូចគេដុតរំលាយស្ពាន់ មាស និងអ្វីផ្សេងទៀត។ info
التفاسير:

external-link copy
9 : 70

وَتَكُونُ ٱلۡجِبَالُ كَٱلۡعِهۡنِ

ហើយភ្នំទាំងឡាយក្លាយទៅជាស្រាលដូចរោមសត្វ។ info
التفاسير:

external-link copy
10 : 70

وَلَا يَسۡـَٔلُ حَمِيمٌ حَمِيمٗا

ហើយនៅថ្ងៃនោះ គ្មានសាច់ញាតិណាម្នាក់សួរសុខទុក្ខគ្នាទេ ដោយសារពួកគេនៅជាប់រវល់រៀងៗខ្លួន។ info
التفاسير:
Parmi les bénéfices ( méditations ) des versets de cette page:
• تنزيه القرآن عن الشعر والكهانة.
• ភាពជ្រះស្អាតរបស់គម្ពីរគួរអានពីការចោទប្រកាន់ដែលថា វាជាកំណាព្យ និងជាពាក្យសម្ដីគ្រូទាយ។ info

• خطر التَّقَوُّل على الله والافتراء عليه سبحانه.
• គ្រោះថ្នាក់នៃការនិយាយប្រឌិតចោទប្រកាន់ទៅលើអល់ឡោះជាម្ចាស់នូវអ្វីដែលទ្រង់មិនបានមានបន្ទូល។ info

• الصبر الجميل الذي يحتسب فيه الأجر من الله ولا يُشكى لغيره.
• ការអត់ធ្មត់ដ៏ល្អប្រសើរ គឺជាការអត់ធ្មត់ដែលគេរំពឹងទទួលបានផលបុណ្យពីអល់ឡោះជាម្ចាស់ និងដោយគ្មានការត្អូញត្អែរប្រាប់អ្នកដទៃឡើយ។ info