Traduction des sens du Noble Coran - La traduction khmère du Résumé dans l'Exégèse du noble Coran.

external-link copy
102 : 7

وَمَا وَجَدۡنَا لِأَكۡثَرِهِم مِّنۡ عَهۡدٖۖ وَإِن وَجَدۡنَآ أَكۡثَرَهُمۡ لَفَٰسِقِينَ

ហើយភាគច្រើននៃប្រជាជាតិដែលគេបានបញ្ជូនអ្នកនាំសារទៅកាន់ពួកគេនោះ គឺយើង(អល់ឡោះ)មិនបានឃើញថាពួកគេជាអ្នកគោរពតាមនិងប្រកាន់ខ្ជាប់នូវអ្វីដែលអល់ឡោះជាម្ចាស់បានផ្តាំផ្ញើពួកគេនោះទេ ហើយយើងក៏មិនបានឃើញថាពួកគេទទួលយកនូវបទបញ្ជារបស់ទ្រង់នោះដែរ។ តាមពិត យើងបានឃើញថា ភាគច្រើននៃពួកគេ គឺជាពួកដែលចាកចេញ(បែរចេញ)ពីការគោរពប្រតិបត្តិចំពោះអល់ឡោះ។ info
التفاسير:
Parmi les bénéfices ( méditations ) des versets de cette page:
• الإيمان والعمل الصالح سبب لإفاضة الخيرات والبركات من السماء والأرض على الأمة.
• ការមានជំនឿនិងការសាងនូវទង្វើកុសល គឺជាមូលហេតុមួយដែលនាំឲ្យមនុស្សកាន់តែទទួលបាននូវប្រការល្អ និងពរជ័យនានាពីលើមេឃ និងនៅលើផែនដី។ info

• الصلة وثيقة بين سعة الرزق والتقوى، وإنْ أنعم الله على الكافرين فإن هذا استدراج لهم ومكر بهم.
• ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងលាភសក្ការៈដ៏ទូលំទូលាយ និងការគោរពកោតខ្លាច។ ទោះបីអល់ឡោះទ្រង់ប្រទានឧបការគុណរបស់ទ្រង់ចំពោះពួកគ្មានជំនឿក៏ដោយ ក៏នេះគឺគ្រាន់តែជាការល្បួង និងជាការបោកបញ្ឆោតពួកគេប៉ុណ្ណោះ។ info

• على العبد ألا يأمن من عذاب الله المفاجئ الذي قد يأتي في أية ساعة من ليل أو نهار.
• ចាំបាច់លើខ្ញុំបម្រើរបស់អល់ឡោះមិនត្រូវគិតថា ពួកគេអាចមានសុវត្ថិភាព ឬអាចរួចផុតពីទណ្ឌកម្មរបស់អល់ឡោះដែលនឹងអាចកើតឡើងភ្លាមៗចំពោះពួកគេ ដោយវាអាចនឹងមកដល់ទាំងក្នុងពេលយប់ និងពេលថ្ងៃនោះទេ។ info

• يقص القرآن أخبار الأمم السابقة من أجل تثبيت المؤمنين وتحذير الكافرين.
• គម្ពីរគួរអានបាននិទានប្រាប់នូវរឿងរ៉ាវរបស់ប្រជាជាតិជំនាន់មុនៗក្នុងគោលបំណងពង្រឹងដល់អ្នកមានជំនឿ និងព្រមានដល់ពួកគ្មានជំនឿ។ info