Traduction des sens du Noble Coran - La traduction khmère du Résumé dans l'Exégèse du noble Coran.

external-link copy
46 : 68

أَمۡ تَسۡـَٔلُهُمۡ أَجۡرٗا فَهُم مِّن مَّغۡرَمٖ مُّثۡقَلُونَ

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាមទារកម្រៃពីពួកគេលើអ្វីដែលអ្នកបានអំពាវនាវពួកគេទៅកាន់វានោះឬ ហើយព្រោះតែមូលហេតុនោះ ធ្វើឱ្យពួកគេទទួលបន្ទុកដ៏ធ្ងន់ធ្ងរនេះ(ក្នុងការបង់កម្រៃ) ដែលជាហេតុនាំឱ្យពួកគេបដិសេធចំពោះអ្នកនោះ? ពុំមែនដូចនោះឡើយ។ តែការពិត គឺវាផ្ទុយពីនោះ។ ពិតណាស់ អ្នកមិនបានទាមទារកម្រៃពីពួកគេឡើយ។ ដូច្នេះ តើអ្វីដែលរារាំងពួកគេមិនឱ្យតាមអ្នកនោះ? info
التفاسير:
Parmi les bénéfices ( méditations ) des versets de cette page:
• الصبر خلق محمود لازم للدعاة وغيرهم.
• ការអត់ធ្មត់ជាលក្ខណៈសម្បត្តិដ៏ល្អប្រពៃដែលត្រូវមានជាប់ជាមួយអ្នកដែលអំពាវនាវ និងអ្នកផ្សេងទៀតជានិច្ច។ info

• التوبة تَجُبُّ ما قبلها وهي من أسباب اصطفاء الله للعبد وجعله من عباده الصالحين.
• ការសារភាពកំហុស គឺជម្រុះចោលនូវបាបកម្មទាំងឡាយដែលគេបានសាងកន្លងមក ហើយវាគឺជាមូលហេតុមួយដែលនាំឱ្យអល់ឡោះជ្រើសរើសបុគ្គលនោះ និងធ្វើឲ្យរូបគេស្ថិតក្នុងចំណោមអ្នកសាងទង្វើកុសល។ info

• تنوّع ما يرسله الله على الكفار والعصاة من عذاب دلالة على كمال قدرته وكمال عدله.
• ការបញ្ជូនទណ្ឌកម្មប្រភេទខុសៗគ្នាលើពួកគ្មានជំនឿ និងពួកដែលប្រឆាំង ជាភស្តុតាងបញ្ជាក់ពីសមត្ថភាពយ៉ាងពេញលេញរបស់អល់ឡោះជាម្ចាស់ និងភាពយុត្តិធម៌ដ៏ពេញលេញរបស់ទ្រង់។ info