Traduction des sens du Noble Coran - La traduction khmère du Résumé dans l'Exégèse du noble Coran.

external-link copy
75 : 5

مَّا ٱلۡمَسِيحُ ٱبۡنُ مَرۡيَمَ إِلَّا رَسُولٞ قَدۡ خَلَتۡ مِن قَبۡلِهِ ٱلرُّسُلُ وَأُمُّهُۥ صِدِّيقَةٞۖ كَانَا يَأۡكُلَانِ ٱلطَّعَامَۗ ٱنظُرۡ كَيۡفَ نُبَيِّنُ لَهُمُ ٱلۡأٓيَٰتِ ثُمَّ ٱنظُرۡ أَنَّىٰ يُؤۡفَكُونَ

ម៉ាសៀហអ៊ីសា កូនប្រុសរបស់ម៉ារីយ៉ាំ (យេស៊ូគ្រឹស្ទ បុត្រនាងម៉ារី) ពុំមែនជាអ្វីក្រៅពីជាអ្នកនាំសារម្នាក់ក្នុងចំណោមអ្នកនាំសារផ្សេងៗទៀតនោះទេ។ សេចក្តីស្លាប់ត្រូវបានកំណត់ទៅលើគាត់ដូចដែលគេបានកំណត់ទៅលើបណ្តាអ្នកនាំសារដទៃទៀតដែរ។ ហើយម្តាយរបស់គាត់ គឺជាស្ត្រីដែលសច្ចៈ ត្រឹមត្រូវបំផុត។ អ្នកទាំងពីរត្រូវការទទួលទានអាហារដើម្បីបំពេញនូវសេចក្តីត្រូវការរបស់គាត់ទាំងពីរ។ ដូច្នេះ តើអ្នកទាំងពីរអាចក្លាយជាព្រះជាម្ចាស់យ៉ាងដូចម្តេចទៅ ខណៈដែលអ្នកទាំងពីរត្រូវការចំណីអាហារ(ដើម្បីបរិភោគ)ដែរនោះ? ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យពិចារណាមើលថា តើយើងបានបង្ហាញភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើនដល់ពួកគេបញ្ជាក់ពីភាពព្រះជាម្ចាស់តែមួយអង្គគត់(របស់យើង) និងបញ្ជាក់ពីភាពមិនត្រឹមត្រូវនៃអ្វីដែលពួកគេកំពុងតែស្ថិតនៅលើវានៃការជ្រុលហួសហេតុក្នុងការផ្តល់ភាពជាព្រះជាម្ចាស់ដល់អ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់យ៉ាងដូចម្តេច? ទោះបីជាបែបនេះហើយក៏ដោយ ក៏ពួកគេនៅតែបដិសេធនឹងបណ្តាភស្តុតាងទាំងនោះដដែល. បន្ទាប់មក ចូរអ្នកពិនិត្យពិចារណាមើលទៀតចុះថា តើពួកគេងាកចេញពីការពិតយ៉ាងដូចម្តេច ខណៈដែលសញ្ញាភស្តុតាងដ៏ច្បាស់លាស់ទាំងនេះ គឺជាភស្តុតាងដែលបញ្ជាក់ទៅលើភាពជាព្រះជាម្ចាស់តែមួយរបស់អល់ឡោះនោះ? info
التفاسير:
Parmi les bénéfices ( méditations ) des versets de cette page:
• بيان كفر النصارى في زعمهم ألوهية المسيح عليه السلام، وبيان بطلانها، والدعوةُ للتوبة منها.
• បញ្ជាក់ពីភាពគ្មានជំនឿរបស់ពួកណាសរ៉នីចំពោះការអះអាងរបស់ពួកគេនៃភាពជាព្រះជាម្ចាស់របស់ព្យាការីអ៊ីសា និងបញ្ជាក់ពីភាពមិនត្រឹមត្រូវនៃការអះអាងនេះ ព្រមទាំងអំពាវនាវពួកគេឲ្យធ្វើការសារភាពកំហុសចំពោះអល់ឡោះជាម្ចាស់។ info

• من أدلة بشرية المسيح وأمه: أكلهما للطعام، وفعل ما يترتب عليه.
• ក្នុងចំណោមភស្តុតាងនៃភាពជាមនុស្សរបស់ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ទ) និងម្តាយរបស់គាត់(នាងម៉ារី)នោះ គឺគាត់ទាំងពីរក៏ត្រូវការបរិភោគអាហារ និងធ្វើនូវទង្វើផ្សេងៗទៀតដូចមនុស្សលោកទូទៅដែរ។ info

• عدم القدرة على كف الضر وإيصال النفع من الأدلة الظاهرة على عدم استحقاق المعبودين من دون الله للألوهية؛ لكونهم عاجزين.
• ការអសមត្ថភាពក្នុងការការពារគ្រោះថ្នាក់ និងការផ្តល់នូវផលប្រយោជន៍ គឺស្ថិតក្នុងចំណោមភស្តុតាងដ៏ច្បាស់លាស់ដែលបង្ហាញពីភាពមិនសាកសមក្នុងការគោរពសក្ការៈចំពោះព្រះនានាដោយសារតែពួកគេមានភាពទន់ខ្សោយ និងអសមត្ថភាព។ info

• النهي عن الغلو وتجاوز الحد في معاملة الصالحين من خلق الله تعالى.
• ហាមឃាត់ពីភាពជ្រុលនិយម និងការបំពានច្បាប់នៅក្នុងទំនាក់ទំនងជាមួយនឹងបណ្តាអ្នកសាងអំពើកុសលទាំងឡាយក្នុងចំណោមម៉ាខ្លូករបស់អល់ឡោះ។ info